backup og meta

៤ សំណួរ ម៉ាក់ៗកូនដំបូង តែងបារម្ភ និងឆ្ងល់ ជុំវិញការរួមភេទក្រោយសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 08, 2021

    ៤ សំណួរ ម៉ាក់ៗកូនដំបូង តែងបារម្ភ និងឆ្ងល់ ជុំវិញការរួមភេទក្រោយសម្រាល

    ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង តែង​បារម្ភ និង​ចង់​ដឹង​ពី​បញ្ហា​សុខភាព​ច្រើន ទាំង​សុខភាព​ទូទៅ និង​ផ្លូវ​ភេទ។ ពាក់​ព័ន្ធ​​បញ្ហា​ផ្លូវភេទ​ក្រោយ​សម្រាល​វិញ ស្រីៗ​តែង​តែ​សួរ​ញឹក​ពី ៤ សំណួរ​ខាង​ក្រោម​នេះ ដែល​ក្រុម​ការងារ​យើង​បាន​លើក​យក​មក​បកស្រាយ​ជាមួយ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    សំណួរ ទី១. សម្រាល​កូន​រួច ពេល​ណា​អាច​រួម​ភេទ​បាន?

    ចម្លើយ៖ ចាស់ៗ​ត្រណម​ច្រើន ក្នុង​នោះ​តម្រូវ​ឲ្យ​ស្ត្រី​ជា​ម្តាយ​តម​រួមភេទ​ដល់​ទៅ ៣ខែ ក្រោយ​សម្រាល​កូន​រួច។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ​អះ​អាង​ថា ក្រោយ​សម្រាល​កូន​រួច ៦​សប្តាហ៍ រាង​កាយ និង​ទ្វារមាស​ស្ត្រី​អាច​វិល​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ ដែល​​អំឡុង​ពេល​​នេះ​​ស្ត្រី​​អាច​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ដើម្បី​ពិនិត្យ​មើល បើ​មិន​មាន​បញ្ហា​ទេ ​អាច​ចាប់​ផ្តើម​រឿង​គ្រែ​ជាមួយ​ដៃ​គូ​វិញ​បាន។

    សំណួរ ទី២. រួមភេទ​លើក​ដំបូង​បន្ទាប់​សម្រាល​រួច អាច​ឈឺ​ចាប់​ទេ?

    ចម្លើយ៖ ជា​ការ​ពិត​ការ​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​អាច​នឹង​ឈឺ​ចាប់ ដោយសារ​តែ​ទ្វារមាស​ស្ងួត ដោះ​ស្រាយ​បញ្ហា​នេះ គួរ​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ។

    សំណួរ ទី៣. រួមភេទ​ក្រោយ​សម្រាល​ដោយ​មិន​បាន​ការពារ ​អាច​មាន​កូន​អត់?

    ចម្លើយ៖ ជា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច​ភ្លាម ​ស្ត្រី​មិន​ទាន់​មក​រដូវ​វិញ​ទេ ហើយ​វដ្ត​រដូវ​អាច​មក​វិញ​យូរ ឬ​ឆាប់​អាស្រ័យ​ទៅ​លើ​ការ​បំបៅ​ដោះ​កូន។ ចំពោះ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​អាច​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ ហើយ​ថែម​ទាំង​អាច​ជួយ​ពន្យារ​កំណើត​បាន​ទៀត​ផង។ ចំពោះ​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​មិន​បាន​ទៀង​ទាត់ ឬ​បំបៅ​ដោយ​ម្សៅ​ទឹក​ដោះ​គោ ទោះ​ជា​មក​រដូវ ឬ​មិន​ទាន់​មក​រដូវ​ក្តី បើ​រួមភេទ​ដោយ​មិន​បាន​ការពារ​ទេ​នោះ អាច​នឹង​មាន​កូន​បាន។

    សំណួរ ទី៤. ហេតុ​អី​ស្រីៗ​ខ្លះ​មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ក្រោយ​សម្រាល?

    មាន​មូលហេតុ​ច្រើន​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្ត្រី​ក្រោយ​សម្រាល​ហាក់​ថយ​ចុះ មិន​សូវ​នឹក​នា​នោះ​ទេ ទី១ ដោយសារ​ស្ត្រីហត់​នឿយ​នឹង​ការ​មើល​ថែ​ទាំ​កូន ទី២ គេង​ក៏មិន​បាន​គ្រប់គ្រាន់ រវល់​តែ​មើល​កូន​តូច​ទាំង​យប់​ទាំង​ថ្ងៃ ទី៣ ករណី​បាក់ទឹកចិត្ត​ក្រោយ​សម្រាល ជា​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​ស្ត្រី​បាត់​ចំណង់​ផ្លូវ​ភេទ​ដែរ ហើយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទៀត​ផង។

    រួមភេទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម