backup og meta

ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?

ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?

គ្នា​យើង​មួយ​ចំនួន​ប្រហែលជា​ធ្លាប់​មាន​ចម្ងល់​ទាក់ទង​ទៅ​នឹង​ស្នាម​អុជ​ពណ៌​សៗនៅ​លើ​ក្រ​ចក។ តើស្នាម​នេះ​អាច​មាន​ផល​ប៉ះពាល់​អ្វី​ដល់​សុខភាពឬ​ទេ?​។

មូលហេតុ​បង្ក​

ស្នាម​ពណ៌ស​លើ​ក្រចក​នេះ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេងៗ៖

  • ប្រតិកម្ម៖ នេះ​អាច​បណ្ដាល​មក​ពី​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​លាប​ក្រចក ឬ​ទឹក​លាង​ក្រចក​ជាដើម។ ការ​ត​ក្រចក​ក៏​អាច​បង្ក​ការ​ខូចខាត​ដល់​ក្រចក និង​ជា​មូលហេតុ​បង្ក​មួយដែរ។
  • ពពួកផ្សិត៖ ជាទូទៅ​ពពួក​ផ្សិត​បង្ក​រោគ​នៅ​ក្រចក​ឈ្មោះ onychomycosis អាច​បង្ក​ឲ្យ​មាន​ស្នាម​លើ​ក្រចក​ដែល​ដំបូង​ជា​ស្នាម​តូច​មួយ ហើយ​យូរ​ទៅ​នឹង​រាលដាល​ និង​​ធ្វើឲ្យ​ក្រចក​ផុយ​ស្រួយ។
  • របួស​ក្រចក៖ របួស​នៅ​ក្រចក​ក៏​អាចបង្ក​ឲ្យ​មាន​ស្នាម​ពណ៌​ស​នៅ​លើ​ក្រចក​ពេល​ក្រចក​ដុះ​ចេញ​មក។ ប៉ុន្តែ​យើង​អាច​នឹង​មិន​ចាំ​ថា​តើ​យើង​ប៉ះ​នឹង​អ្វី​ព្រោះ​ស្នាម​នេះ​អាច​ចេញ​មក​ក្រោយ​៤​សប្ដាហ៍ ឬ​យូរ​ជាង​នេះ។ ការ​ធ្វើ​ក្រចក​ញឹកញាប់​ក៏​ជា​មូលហេតុ​បង្ក​ដែរ។
  • កង្វះ​ជាតិរ៉ែ៖ ជាទូទៅ​នៅពេល​មាន​ស្នាម​លើ​ក្រចក យើង​អាច​នឹង​មាន​បញ្ហា​កង្វះ​ជាតិរ៉ែ​ដូចជា​ខ្វះ​ជាតិ​កាល់ស្យូម និង​ស័ង្កសី​ជាដើម។

ក្រៅពី​មូលហេតុ​ខាងលើ​ ស្នាម​ពណ៌​ស​នៅ​លើ​ក្រចក​នេះ​ក៏​អាច​បណ្ដាល​មក​ពី​មូលហេតុកម្រ​ផ្សេងៗ​មាន​ដូចជា​ជំងឺ​បេះដូង សុខភាព​មិន​ល្អ ខ្សោយ​តម្រងនោម ជំងឺ​រលាក​សួត និង​psoriasis និង​តាអក (eczema)

ការ​ព្យាបាល

ការ​ព្យាបាល​គឺ​ផ្អែក​ទៅ​លើ​មូលហេតុ​បង្ក។

  • ប្រតិកម្ម៖ ផ្អាក​ប្រើប្រាស់​ថ្នាំ​លាប​ក្រចក ឬ​ផលិតផល​ក្រចក​ផ្សេងៗ​ដែល​យើង​គិត​ថា​អាច​មាន​ប្រតិកម្ម។ ប៉ុន្តែ​បើ​នៅ​តែមាន​​បញ្ហា​នេះ​កើត​ឡើង​ក្រោយពី​ឈប់​ប្រើ​ផលិតផល​ក្រចក គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។
  • ពពួកផ្សិត៖ គ្រូពេទ្យអាចចេញវេជ្ជបញ្ជា​ឲ្យយើង​ក្នុង​ករណីនេះ ហើយ​ការ​ព្យាបាល​ជាមធ្យម​អាច​នឹង​ត្រូវ​ប្រើ​រយៈពេល​៣ខែ។
  • color: #2a2a2a;”>របួស​ក្រចក៖ របួស​ក្រចក​ភាគច្រើន​ត្រូវការ​ពេល​ក្នុង​ការ​ជា​សះស្បើយ។ នៅ​ពេល​ក្រចក​ដុះ​ចេញ ការ​ខូចខាត​នៃ​ក្រចក​នេះ​នឹង​ដុះ​ចេញ​មក​ ដែល​យូរ​ទៅ​ស្នាម​ពណ៌​ស​នេះ​ក៏បាត់​ទៅដែរ​​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/white-spots-on-nails

កំណែ​ប្រែបច្ចុប្បន្ន

10/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

តើការលាបថ្នាំក្រចកទុក​រយៈពេលយូរមានផល​ប៉ះពាល់ដែរឬទេ?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម