backup og meta

មូលហេតុ ៥ យ៉ាង គ្រប់គ្នាគួរកាត់​ក្រចកដៃ ក្រចកជើងឲ្យ​បានទៀងទាត់

មូលហេតុ ៥ យ៉ាង គ្រប់គ្នាគួរកាត់​ក្រចកដៃ ក្រចកជើងឲ្យ​បានទៀងទាត់

ការធ្វើអនាម័យរាងកាយ ជាចំណុចសំខាន់ដើម្បីសុខភាពល្អ ក្នុងនោះគ្នាយើងក៏ត្រូវចាប់អារម្មណ៍ឲ្យបានច្រើននៅកន្លែងណា​មួយ​លើរាងកាយដែលងាយបង្កផលប៉ះពាល់សុខភាព ក្នុង​នោះមាន​ដូចជា​ក្រចកដៃ និង​ក្រចកជើងជាដើម។ គ្នាយើងមួយចំនួន​ហាក់មិនសូវយកចិត្តទុកដាក់សម្អាតក្រចក ឬកាត់ក្រចកឲ្យបានទៀងទាត់ ប៉ុន្តែតែដឹងទេ​ថាការ​ទុកក្រចកវែងៗ មិនត្រឹមមើលទៅគ្មានអនាម័យទេ ថែមទាំងប៉ះពាល់សុខភាពទៀត។ ចំណុចខាងក្រោមនេះ អាចដាស់តឿនគ្នាយើងឲ្យ​ងាកមក​កាត់​ក្រចក​ដៃ ​ក្រចកជើងបានទៀងទាត់គ្រប់ៗគ្នា។

១- ក្រចកបង្កឲ្យងាយឆ្លងមេរោគ និង​បាក់តេរី

ទុកក្រចកវែងៗ អាចនាំឲ្យបាក់តេរីងាយឆ្លងចូលក្នុងរាងកាយ ព្រោះថាភាពកខ្វក់អាចលាក់ខ្លួនក្នុងក្រចករបស់យើង។ គ្នាយើងទាំងអស់ច្បាស់ជាដឹងច្បាស់ហើយនូវពពួកបាក់តេរី និងមេរោគដែលមានក្នុងរបស់កខ្វក់ ហើយពួកវាងាយតោងជាប់ក្នុងក្រចកជើងរបស់យើងបំផុត។ នៅពេលយើងពាក់ស្បែកជើង ជើងរបស់យើងនឹងបញ្ចេញញើស ព្រោះថាស្បែកមិនមានកន្លែងទំនេរគ្រប់គ្រាន់ដើម្បីដកដង្ហើម ហើយបើយើងមិនកាត់ក្រចកឲ្យបានស្អាតទេនោះ បាក់តេរី មេរោគតូចៗ នឹងចាប់ផ្តើមលូតលាស់ក្នុងក្រចកជើងយើង នាំឲ្យឆ្លងចូលក្នុងរាងកាយបានយ៉ាងងាយ។

២- ឆ្លងមេរោគផ្សិត

ការឆ្លងមេរោគផ្សិត ត្រូវចាត់ទុកជាករណីឧស្សាហ៍កើតមានបំផុត ពិសេសនៅលើស្បែកត្រង់ប្រអប់ជើង ចន្លោះរវាងប្រអប់ជើង និងក្រចក នៅពេលក្រចកជើងយើងកាន់តែវែង អត្រាហានិភ័យឆ្លងក៏កាន់តែខ្ពស់។ ពពួកមេរោគផ្សិតហៅថា Fungi សម្បូរនៅកន្លែងមានភាពកខ្វក់ ហើយភាពកខ្វក់មានក្នុងក្រចករបស់យើង គឺដូចគ្នាទៅនឹងពពួកបាក់តេរី ឬមេរោគតូចៗដែរ នាំឲ្យពពួកមេរោគផ្សិតងាយតោងជាប់បំផុត។

អត្ថបទពាក់ព័ន្ធ៖

៣- បង្កឲ្យពុលអាហារ

នៅពេលយើងទុកក្រចកដៃវែងៗ មានន័យថាយើងបានផ្ទុកមេរោគ បាក់តេរីជាច្រើនប្រភេទនៅក្នុងនោះ ហើយពេលយើងប្រើដៃញ៉ាំអាហារទាំងមិនបានកាត់ក្រចកឲ្យស្អាត ដូចកំពុងចម្លងបាក់តេរីទាំងនោះចូលក្នុងប្រព័ន្ធរាងកាយយើងអ៊ីចឹង ដែលជាលទ្ធផលនាំឲ្យងាយពុលអាហារ។ អ្នកជំនាញបានទទូចណែនាំគ្នាយើង គួរសម្អាតដៃ និងក្រចកឲ្យបានត្រឹមត្រូវ ទាំងមុនពេលរៀបចំចម្អិន និងញ៉ាំអាហារ។

៤- ងាយបង្កឲ្យរបួសខ្លួនឯង

ទុកក្រចកដៃ ក្រចកជើងវែងៗ ងាយបង្កឲ្យមានរបួសលើខ្លួនឯងផ្ទាល់ ក៏ដូចជាអ្នកដទៃ។ ជាមួយនឹងក្រចកដៃវែងៗ វាកាន់តែបង្កហានិភ័យខ្ពស់ចំពោះ​ការមុតស្បែកខ្លួនយើងដោយអចេតនា ពិសេសបើមិនប្រយ័ត្ន​អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើតំបន់ភ្នែករបស់យើង និងអ្នកផ្សេងដោយសារក្រចកវែងៗតែម្តង។

អត្ថបទគួរអាន៖

៥- នាំឲ្យកប់ក្រចកចូលក្នុងសាច់

បញ្ហាកប់ក្រចកចូលក្នុងសាច់ (កប់ត្រចៀកក្រាញ់) ជារឿងឧស្សាហ៍កើតមានបំផុត ពិសេសនៅម្រាមជើង វាបណ្តាលមកពីការ​រីក​លូត​លាស់របស់ក្រចកកាន់តែខ្លាំងបុកទម្លុះចូលទៅក្នុងស្បែករបស់យើង។ បញ្ហានេះ នឹងបណ្តាលឲ្យស្បែកឡើងក្រហម ទន់ ឈឺចាប់ និង​អាចមានឈាមនៅតំបន់ក្រចកបុកទម្លុះចូល ដែលនេះ​ត្រូវចាត់ទុកថា​ជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ បើសិនយើងមិន​យកចិត្តទុកដាក់កាត់ក្រចកឲ្យបានស្អាតទេនោះ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Reasons Why You Should Trim Your Nails Regularly

កំណែ​ប្រែបច្ចុប្បន្ន

16/06/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ

តើការលាបថ្នាំក្រចកទុក​រយៈពេលយូរមានផល​ប៉ះពាល់ដែរឬទេ?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jun 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម