គ្នាយើងមួយចំនួនអាចនឹងជួបបញ្ហាសក់ឡើងប្រេង ហើយតែងចំណាយលុយទៅលើសាប៊ូ ឬកក់សក់ញឹកញាប់។ ក្រៅពីវិធីទាំងនេះ របបអាហារក៏អាចជាចំណែកមួយបង្កបញ្ហាសក់ឡើងប្រេង និងដោះស្រាយបញ្ហានេះដែរ។ ការញ៉ាំអាហារខ្លះក៏អាចបង្កើនការផលិតប្រេង ឬខ្លាញ់ និងអាហារមួយចំនួនជួយបន្ថយការផលិតប្រេង ឬខ្លាញ់វិញដែរ។
អាហារធ្វើឲ្យសក់ឡើងប្រេង
១. ស្ករ
e=”color: #000000;”>អ័រម៉ូនក្នុងរាងកាយគឺជួយរាងកាយក្នុងការគ្រប់គ្រងដំណើរការទាំងអស់ដែលមានក្នុងរាងកាយរបស់យើង។ ហេតុនេះហើយទើបការរក្សាតុល្យភាពអ័រម៉ូនសំខាន់ណាស់។ ដោយឡែកស្ករគឺអាហារដែលមិនជួយដល់ការរក្សាតុល្យភាពអ័រម៉ូនតែបែរជាបង្កឲ្យមានអតុល្យភាពអ័រម៉ូនទៅវិញ ព្រោះស្ករមានឥទ្ធិពលទៅលើដំណើរនៃការរលាកក្នុងរាងកាយ និងបង្កើនកម្រិតជាតិស្ករក្នុងឈាមដែលជំរុញដល់ការផលិតប្រេងបន្ថែម។
២. កាបូអ៊ីដ្រាតសាមញ្ញ (Refined carbs)
កាបូអ៊ីដ្រាតមានកាបូអ៊ីដ្រាតល្អ (Complex) និងកាបូអ៊ីដ្រាតអាក្រក់ (simple)។ កាបូអ៊ីដ្រាតសាមញ្ញគឺជាកាបូអ៊ីដ្រាតអាក្រក់។ អាហារដែលមានកាបូអ៊ីដ្រាតសាមញ្ញគឺនំប៉័ងដែលធ្វើពីគ្រាប់ធញ្ញជាតិចម្រាញ់។ គ្រាប់ធញ្ញជាតិចម្រាញ់គឺជាគ្រាប់ធញ្ញជាតិដែលគេកែច្នៃដើម្បីឲ្យទន់ និងស្រាលជាមុន។ កាបូអ៊ីដ្រាតសាមញ្ញទាំងនេះធ្វើឲ្យរាងកាយធ្វើការធ្ងន់ក្នុងដំណើរការបំបែកកាបូអ៊ីដ្រាត។ ដំណើរការនេះដែរធ្វើឲ្យក្រពេញប្រេងផលិតប្រេងច្រើន ហើយស្បែកក្បាលយើងមានប្រេងច្រើន។
៣. អាហារបំពង
ប្រភេទអាហារបំពង ឬប្រភេទអាហារ Fast foods ផ្សេងទៀតអាចធ្វើឲ្យរាងកាយយើងមានប្រេងច្រើនព្រោះតែមានការជំរុញដល់ក្រពេញប្រេងហួសហេតុ។ ប្រេងដែលផលិតមកមាននៅលើស្បែករួមទាំងស្បែកក្បាល។ ដូចនេះ ការញ៉ាំបឺរហ្គឺរនៅពេលល្ងាចអាចនឹងធ្វើឲ្យសក់យើងស្អិតក្នុងពេលមួយយប់។ ការចៀសវាងអាហារប្រភេទនេះមិនត្រឹមតែជួយដល់សុខភាពទេ នៅធ្វើឲ្យសក់មើលទៅស្អាតផងដែរ។
៤. ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោអាចបង្កឲ្យមានការផលិតខ្លាញ់បន្ថែម នេះមកពីផលិតផលទឹកដោះគោដូចជាទឹកដោះគោ បឺរ និងឈីសនឹងត្រូវរាងកាយរំលាយជាប្រេង និងខ្លាញ់។ ដូចនេះហើយធ្វើឲ្យសក់យើងមានភាពស្អិត និងធ្វើឲ្យមុខឡើងមុនដែរ។ ម៉្យាងទៀតផលិតផលទឹកដោះគោផ្ទុកសារធាតុទាក់ទងទៅនឹងអ័រម៉ូនតេស្ដូស្តេរ៉ូនដែលមានឥទ្ធិពលលើការផលិតខ្លាញ់បន្ថែម។ ការផឹកទឹកដោះគោក្ដៅឧណ្ហៗ ឬទឹកដោះគោស្រស់មួយកែវនៅពេលល្ងាចអាចតម្រូវឲ្យយើងកក់សក់នៅព្រឹកបន្ទាប់។
៥. អំបិល
ការញ៉ាំអំបិលហួសកំណត់អាចបណ្ដាលឲ្យមានអាការៈហើម ស្នាមដក់ក្រោយភ្នែក អង្គែ និងបាត់បង់ជាតិទឹកក្នុងរាងកាយ។ ក្រៅពីនេះក៏បង្កឲ្យរាងកាយផលិតប្រេងច្រើនដើម្បីប្រឆាំងនឹងការខ្វះជាតិទឹក។ ទាំងអស់នេះបង្កឲ្យសក់ឡើងប្រេង និងស្អិត ជាពិសេសសម្រាប់អ្នកដែលងាយប្រឈមនឹងបញ្ហានេះ។ ដូចនេះយើងគួរយកចិត្តទុកដាក់បន្ថែមទៅលើការបន្ថយការញ៉ាំអាហារមួយចំនួនដូចជានំស្រួញ នំដំឡូងកញ្ចប់ ដំឡូងបារាំងបំពង និងគ្រាប់ធញ្ញជាតិមានប្រឡាក់អំបិល។
អាហារគួរញ៉ាំ
១. អាហារសម្បូរដោយវីតាមីន B និងE
វីតាមីន B និង E គឺជាវីតាមីនសំខាន់ដល់រាងកាយ និងសក់ ។ មិនត្រឹមតែជួយសក់ឲ្យរឹងមាំ និងស្អាតទេ នៅរក្សាលំនឹងនៃការផលិតប្រេងទៀតផងដែលនេះអាចជួយឲ្យសក់កាន់តែស្អាត។ អាហារសម្បូរដោយវីតាមីន Bមានដូចជាពពួកសណ្ដែក បន្លែ និងផ្លែឈើ។ រីឯអាហារសម្បូរដោយវីតាមីន E មានបន្លែស្លឹកពណ៌បៃតង គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ធញ្ញជាតិ។
២. អាហារសម្បូរដោយស័ង្កសី
រាងកាយយើងត្រូវការជាតិស័ង្កសីក្នុងបរិមាណតិចតួច ហើយជាតិរ៉ែនេះគឺមិនស្តុកទុកក្នុងរាងកាយទេ។ ប្រសិនជាយើងអាចបង្កើនការញ៉ាំអាហារមានជាតិស័ង្កសី រាងកាយអាចប្រឆាំងនឹងការផលិតប្រេងបាន។ យើងអាចរកអាហារបំប៉នដែលមានជាតិស័ង្កសី ឬញ៉ាំអាហារដូចជា oat ពពួកសត្វមានសំបក និងស៊ុត។
៣. អាហារមានខ្លាញ់ល្អ
គ្នាយើងដែលងាយប្រឈមនឹងបញ្ហាសក់ឡើងប្រេងមិនមែនមានន័យថាត្រូវឈប់ញ៉ាំអាហារមានខ្លាញ់ទាំងស្រុងទេ។ ខ្លាញ់គឺជាសារធាតុសំខាន់ដើម្បីឲ្យរាងកាយដំណើរការបានត្រឹមត្រូវ។ យើងគ្រាន់តែរក្សាលំនឹងរវាងការញ៉ាំTrans fats (ខ្លាញ់មិនឆ្អែត) និងSaturated fats (ខ្លាញ់ឆ្អែត)។ ពពួកបឺរម៉ាការីន(Margarine) បឺរ និងខ្លាញ់សត្វគឺជាខ្លាញ់មិនឆ្អែតដែលយើងគួរជំនួសដោយ ខ្លាញ់ល្អមានដូចជាគ្រាប់ធញ្ញជាតិ ប្រេងបន្លែ និងប្រភេទត្រីមួយចំនួនរួមមានត្រីសាល់ម៉ុន ត្រីធូណា និងត្រីសាឌីនជាដើម។
អត្ថបទពាក់ព័ន្ធ៖
- សក់មានសុខភាពល្អ អាស្រ័យលើវីតាមីនប៉ុន្មានប្រភេទនេះ
- ថែសក់ម៉េចឲ្យស្អាត មិនជ្រុះ មិនឡើងអង្គែ មិនឡើងប្រេង មិនស្ងួត មិនបែកចុង?
- វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ
- ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
- ផ្លែឈើ ៥មុខ ជួយបង្ការមិនឲ្យជ្រុះសក់
[embed-health-tool-due-date]