backup og meta

ផ្លែ​​ឈើ ​៥មុខ ជួយ​បង្ការ​មិន​ឲ្យ​​ជ្រុះ​សក់​

ផ្លែ​​ឈើ ​៥មុខ ជួយ​បង្ការ​មិន​ឲ្យ​​ជ្រុះ​សក់​

អ្នក​ជំនាញ​​​​បញ្ហា​​ជ្រុះ​សក់ មក​ពី​ប្រទេស​អង់គ្លេស វេជ្ជបណ្ឌិត Bashar Bizrah បង្ហើបឲ្យ​ដឹង​ថា កត្តា​​ធ្វើ​ឲ្យ​ជ្រុះ​សក់ មាន​ពីរ​ ទី​មួយ​ មក​ពី​ហ្សែន​ពី​កំណើត និង​ទី​ពីរ​ បណ្តាល​មក​ពី​​ការ​ធ្វេស​ប្រហែស​បណ្តោយ​ឲ្យ​ស្បែក​ក្បាលគ្មាន​​សុខភាព​ល្អ​។ យ៉ាង​ណា ចំណុច​ទីពីរ អាច​ចៀស​វាង​ និង​បង្ការ​បាន​ តាម​រយៈផ្លែ​ឈើ​ ៥​មុខ មានដូ​ចជា​៖

១- ល្ហុង

លោក​វេជ្ជបណ្ឌិត​បាន​​និយាយ​ថា ល្ហុង​មាន​សារធាតុ សរសៃ​ទឹក​ប្រូតេអ៊ីន កូឡេជេន ​​​​ជំនួយ​ទៅ​ដល់​ ស្រទាប់​ស្បែក​ក្បាល​ឲ្យ​រឹង​មាំ​ និង​មាន​សុខភាព​ល្អ​។ ហើយ​ផ្លែល្ហុង ក៏​មានរស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ សម្បូរ​​ទៅ​ដោយ​ជាតិ​វីតាមីន C ជា​ប្រភព​បង្កើត​សារធាតុ​កូឡាជេននេះ​ឯង។

២- ម្នាស់

ម្នាស់ មិន​ត្រឹម​តែ​សម្បូរ​ជាតិ​វីតាមីន​ល្អ​ៗ​ដូច​ជា វីតាមីន​ C, B6 ជាតិ​ម៉ង់​ហ្គាណែហ្ ស​​ប៉ុណ្ណោះ​ទេ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​មាន​ដូច​ជា​ អាស៊ីត Flavonoids និង​ Phenolic ​ដែល​សុទ្ធ​តែ​អាច​រា​រាំង​​រ៉ាឌីកាល់​សេរី មិន​ឲ្យ​បំផ្លាញ​ឬស​សក់។

៣- ផ្លែ​ប៉ែស

ផ្លែ​ប៉ែស មិន​សូវ​សម្បូរ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​ផ្លែ​ឈើ​ប្រភេទ​នេះ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ជួយ​ផ្តល់​សំណើម​ទៅ​ស្បែក​ក្បាល​បាន​យ៉ាង​ល្អ ជា​ពិសេស អាចពង្រាវធ្វើ​ជា​ឱសថ​​ រួច​លាប​លើ​ស្បែក​ក្បាល​បានទៀតផង។

៤- ផ្លែ​គីវី

ផ្លែ​គីវី​ សម្បូរ​ទៅ​ដោយ ប្រភព​វីតាមីន​ល្អ​ៗ ​ដូច​ជា វីតាមីន​ A, E និងវីតាមីន K រួម​ទាំង​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដូច​ជា Betacarotene ជាតិ​ Lutein និង Xanthin ​ជា​ពិសេស​នោះ​ ជាតិ​ទង់ដែង អាច​ជួយ​ឲ្យ​សក់​រក្សា​ពណ៌​ធម្មជាតិ​ (ខ្មៅ) បាន​ល្អ និង​រា​រាំង​មិន​ឲ្យ​ស្កូវ​មុន​អាយុ​ទៀត​ផង។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ប៉ោម

ដោយ​ផ្អែក​តាម វិទ្យាស្ថាន​ស្រាវជ្រាវ​ Tsukuba ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ថា ក្នុង​ផ្លែ​ប៉ោម​មួយ​ផ្លែ មាន​សារធាតុ Procyanidin B-2 ជា​សារធាតុ​សំខាន់​ ជួយ​បណ្តុះ​សក់​ថ្មី ដល់​កោសិកា​ស្បែក​ក្បាល។ ​ពិសេស​ទៅ​ទៀត​នោះ ប៉ោម​មាន​ជាតិ​វីតាមីន A B និង C ផ្សំ​ចូល​គ្នា​ជួយ​បង្ការ​មិន​ឲ្យ​មាន​អង្គែរ​កើត​ឡើង​លើ​ស្បែក​ក្បាល​បាន​ផង​ដែរ៕ ​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7166365/Hair-loss-expert-reveals-five-fruits-stop-going-BALD.html

កំណែ​ប្រែបច្ចុប្បន្ន

23/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Jun 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម