ស្បែកគឺជាសរីរាង្គធំជាងគេបង្អស់នៅក្នុងខ្លួនយើង។ ស្បែកដើរតួជាខ្សែទីមួយនៃការការពារប្រឆាំងនឹងជំងឺ និងការឆ្លងរោគ។ ដូច្នេះយើងត្រូវខិតខំដើម្បីថែរក្សាស្បែកឲ្យមានសុខភាពល្អ និងដំណើរការបានល្អ។ យើងប្រហែលជាមានទម្លាប់ល្អក្នុងការថែរក្សាស្បែកមុខ ប៉ុន្តែស្បែកនៅកន្លែងផ្សេងទៀតនៃរាងកាយគ្នាយើងបានយកចិត្តទុកដាក់កម្រិតណាដែរ?
១– ក និងទ្រូង
យើងគួរតែគិតគូរប្រើផលិតផលលើមុខ ប្រើលើ ក និងទ្រូងរផងដែរ។ ការថែរក្សាស្បែកមិនមែនមានន័យថាយើងថែតែស្បែកលើមុខ តែមួយនោះទេ។ ប្រសិនបើយើងមិនមានទម្លាប់សម្អាត និងផ្តល់សំណើមដល់ក និងទ្រូង គ្នាយើងគួរតែចាប់ផ្តើមពីឥឡូវនេះហើយ។
សូមចងចាំថាស្បែក ក របស់យើងងាយនឹងចាស់ដោយសារវាស្តើងជាងស្បែកនៅលើមុខរបស់យើង។ ដូចនេះយើងត្រូវផ្តល់ក្រែមប្រឆាំងភាពចាស់ដើម្បីការពារពីភាពជ្រីវជ្រួញ។
២– ដៃ
ដៃរបស់យើងជាកន្លែងឲ្យសញ្ញាមុនគេពីភាពចាស់នៅលើស្បែករបស់យើង។ ប្រសិនបើយើងមានចំណុចខ្មៅៗនៅលើដៃ យើងអាចសាកល្បងប្រើផលិតផលអាស៊ីដអាល់ហ្វាអុកស៊ីតលាបលើដៃ។
យើងក៏កុំភ្លេចប្រើឡេការពារកម្តៅថ្ងៃលើដៃរបស់យើងដូចគ្នាដែរ។ យើងអាចទិញក្រែមលាបដៃជាមួយនឹងប្រភេទមាន SPF ៣០ ឡើងទៅ។
៣– កែងដៃ
កែងដៃរបស់យើងជាកន្លែងដែលងាយនឹងស្ងួតជាងគេ។ ដូច្នេះសំខាន់ណាស់ក្នុងការផ្តល់សំណើមដល់កែងដៃរបស់យើង។ យើងគួរតែខាត់កែងដៃជាមួយនឹងស្បៃដុះខ្លួន នៅពេលដែលយើងងូតទឹក។ បន្ទាប់មកប្រើកន្សែងរុំឲ្យស្ងួតហើយម៉ាស្សាវាដោយប្រើប្រេងដែលមានសំណើម (ដូចជាប្រេងអាល់ម៉ុង ឬប្រេងអូលីវ)។ ចុងក្រោយលាបសំណើមជាមួយនឹងឡេលាបខ្លួន។
៤– ផ្នែកខ្នងដៃ
គ្នាយើងជាច្រើនមានស្នាមជាំនៅលើខ្នងដៃ។ បញ្ហានេះ អាចធ្វើឲ្យប្រសើរឡើងវិញបានដោយការប្រើប្រាស់ឡេលាបខ្លួនដែលមានផ្ទុកអាស៊ីដឡាក់ទិក ប្រសិនបើយើងឈប់ប្រើផលិតផលទាំងនោះស្នាមជាំនឹងអាចត្រលប់មកវិញ។ ដូច្នេះយើងគួរតែប្រើវាជារៀងរាល់ថ្ងៃ។
៥– ជើង
ការកោររោម គឺអាចបណ្តាលឲ្យស្បែកជើងយើងស្ងួតបាន។ យើងអាចថែរក្សាជើងបានដោយប្រើទឹកក្តៅឧណ្ឌៗ និងលាងជាមួយសាប៊ូដោយលាងពីលើចុះក្រោមនៅពេលកំពុងងូតទឹក។ បន្ទាប់មកធ្វើដូនការរក្សាកែងដៃរបស់យើងដែរ។ ប្រសិនបើស្បែកនៅត្រង់ជង្គង់ឡើងគ្រើម យើងគួរតែផ្តោតលើកន្លែងនោះឲ្យបានច្រើន។
៦– កំភួនជើង
កំភួនជើង គឺជាផ្នែកមួយនៃរាងកាយដែលគ្នាយើងមិនតិចនាក់ទេមិនសូវយកចិត្តទុកដាក់។ យើងគួរថែរក្សាជើងដោយការប្រើឡេដែលមានផ្ទុកនូវសារធាតុល្អៗ ដូចជាអាស៊ីដអាល់ហ្វាអុកស៊ីត អាស៊ីដឡាក់ទិក ឬអ៊ុយរេ។ យើងក៏អាចសាកល្បងលាបជាតិសំណើម និងពាក់ស្រោមជើងកប្បាសនៅពេលយើងគេងដើម្បីឲ្យជើងរលោង និងទន់ជាងមុន។
[embed-health-tool-due-date]