៥. ការពារកុំឲ្យប៉ះកម្ដៅថ្ងៃច្រើនពេក
កម្ដៅថ្ងៃ មានតួនាទីសំខាន់ ជួយពន្លឿនការឆាប់ចាស់ជាងអាយុ ហើយបើយើងត្រូវកម្ដៅថ្ងៃកាន់តែខ្លាំង យើងនឹងឆាប់ចាស់កាន់តែខ្លាំងផងដែរ។ ដូច្នេះ បើមិនចង់ឲ្យស្បែកឆាប់ចាស់ទេ យើងត្រូវការពារខ្លួន កុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក។
៦. ផឹកតែបៃតង
តែបៃតង គឺល្អបំផុតសម្រាប់រាងកាយ ទាំងខាងក្នុង និងខាងក្រៅ ដោយវាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយជួសជុលកោសិកាខូច និងមើលទៅក្មេងជាងមុន។ វាក៏ជួយបំបាត់ការឡើងកន្ទួលក្រហម និងរមាស់នៅលើស្បែកផងដែរ ដោយសារវាមានសមាសធាតុប្រឆាំងការរលាក។ យើងក៏អាចប្រើកញ្ចប់តែតូចៗ ដែលប្រើប្រាស់រួចហើយ ដាក់លើរង្វង់ភ្នែកផងដែរ ដើម្បីជួយការពារការឡើងរង្វង់ខ្មៅត្រង់ភ្នែក។
៧. ញ៉ាំផ្លែប្ល៊ូប៊ើរី
នៅស្រុកខ្មែរយើង ផ្លែប្ល៊ូប៊ើរី ត្រូវបាននាំចូលពីបរទេស ដោយវាមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ វាថែមទាំងជួយប្រឆាំងការវិវត្តល្បឿនរបស់ស្បែកថែមទៀត។ នេះដោយសារផ្លែប្ល៊ូប៊ើរី សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
៨. សមាធិ និងកុំស្ត្រេសច្រើន
ស្ត្រេសច្រើន ជាកត្ដាចម្បងមួយ ជំរុញឲ្យរាងកាយយើងឆាប់ចាស់។ មិនតែប៉ុណ្ណោះ ការគិតច្រើន និងថប់បារម្ភ ក៏បណ្ដាលឲ្យយើងឆាប់ចាស់មុនអាយុផងដែរ។ ដូច្នេះ កុំឲ្យបញ្ហាទាំងនេះ កើតឡើងលើរូបយើងច្រើនពេក។ ការធ្វើសមាធិជាមធ្យោបាយមួយ ជួយឲ្យសម្រួលសរសៃប្រសាទរបស់យើង និងធ្វើឲ្យរាងកាយរបស់យើង បញ្ចេញអ័រម៉ូនរីករាយ ហើយវាជាវិធីល្អ ជួយយើងមិនឲ្យឆាប់ចាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕