backup og meta

មក​​ដឹង​​ពី​​ប្រភេទ និង​​ហានិភ័យ​​នៃ​​ការ​​កែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 10, 2019

    មក​​ដឹង​​ពី​​ប្រភេទ និង​​ហានិភ័យ​​នៃ​​ការ​​កែ​​សម្ផស្ស​​ដោយ​​មិន​​វះ​កាត់

    សម័យ​នេះ​ការ​កែ​សម្ផស្ស​ពេញ​និយម​ទាំង​ស្រី​ទាំង​ប្រុស អ្នក​ខ្លះ​ជ្រើស​រើស​យក​ការ​កែ​សម្ផស្ស​ដោយ​មិន​វះកាត់ និង​ខ្លះ​ទៀត​វះកាត់។ បើ​និយាយ​ពី​ការ​កែ​សម្ផស្ស​ដោយ​មិន​វះកាត់​ដែល​កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន មាន​តែ ២ ទៅ ៣​មុខ​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​សើ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ។

    តើ​ការ​កែសម្ផស្ស​ដោយ​មិន​វះកាត់​មាន​អ្វីខ្លះ? ហើយ​ប្រភេទ​នីមួយៗ​មាន​ហានិភ័យ​បែប​ណា?

    ១- Botox

    Botox ជា​ថ្នាំ​ម្យ៉ាង​ប្រើ​សម្រាប់​ចាក់​បំបាត់​ស្នាម​ជ្រួញ​នៅ​លើ​ថ្ងាស កន្ទុយ​ភ្នែក ចិញ្ចើម​ជា​ដើម។ ប្រសិទ្ធភាព​របស់ Botox អាច​ពី ៦-៩ ខែ ទៅ​តាម​កន្លែង​ដែល​ត្រូវ​ចាក់។

    អត្ថបទពាក់ព័ន្ធ៖ ចង់​កែ​សម្ផស្ស​ដោយ​ប្រើ​ថ្នាំ Botox ត្រូវ​ដឹង​ពី​ថ្នាំ​នេះ​ឲ្យ​ច្បាស់​សិន

    ២- Filler 

    Filler ប្រើ​ដើម្បី​ចាក់​បំពេញ​ទៅ​លើ​ផ្ទៃ​មុខ ថ្ពាល់ ច្រមុះ ចង្កា ឬ​កន្លែង​ណា​ដែល​ផត អត់​ខ្ទង់។ អាច​ធ្វើឲ្យ​ចង្កា​វែង​ស្រួច ចម្រុះ​ស្រួច​មាន​ខ្ទង់ លើក​ថ្ពាល់​មិន​ឲ្យ​ធ្លាក់។

    ៣- ការ​ប្រើ​ខ្សែ​អំបោះ​តាម​បែប​កូរ៉េ

    ជា​ការ​ចាក់​បញ្ចូល​ខ្សែ​អំបោះ​ប្រភេទ​ខ្សែ​រលាយ​ទៅ​ក្នុង​ស្បែក​មុខ ដើម្បី​លើក​ច្រមុះ​ឲ្យ​ស្រួច បន្តឹង​ស្បែក​កុំ​ឲ្យ​យារ​ធ្លាក់។ ការ​ប្រើ​ខ្សែ​អំបោះ​តាម​បែប​កូរ៉េ​នេះ​មាន​ប្រសិទ្ធភាព១-២ ឆ្នាំ។

    កែសម្ផស្ស
    លោកវេជ្ជបណ្ឌិត ហេង យូសេង

    តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង ជា​ធម្មតា​ការ​កែ​សម្ផស្ស​តែង​តែ​មាន​ហានិភ័យ គ្រាន់​តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ លោក​ថា Botox សុវត្ថិភាព​ជាង ការ​ចាក់ Filler។ វិបាក​ដែល​កើត​ឡើង​អាច​មក​ពី​គ្រូពេទ្យ​មួយ​ចំនួន​អត់​ដឹង​ពី​កន្លែង​ណា​ដែល​ត្រូវចាក់ ឬ​កន្លែង​ណា​ដែល​មិន​ត្រូវ​ចាក់។ “ឧទាហរណ៍​ដូចជា​ការ​ចាក់​នៅ​លើ​ថ្ងាស នៅ​ពេល​ចាក់​កន្លែង​ខ្លះ​ទាប​ពេក ឬ​កៀក​នឹង​ចិញ្ចើម​ពេក អាច​ធ្វើ​ឲ្យ​ចិញ្ចើម​ធ្លាក់ នេះ​ករណី​ចាក់ Botox ‘ ។

    ចំពោះ​ការ Filler វិញ លោក​វេជ្ជ​បណ្ឌិត​លើក​ឡើង​ថា ប្រសិន​ជា​យើង​ចាក់​ទៅ​ប៉ះ​សរសៃ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​កន្លែង​ណាមួយ ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​កន្លែង​ហ្នឹង​ដែរ។

    ចំពោះ​ករណី​ចាក់​ខុស​បច្ចេកទេស​ខ្លះ គ្រូពេទ្យ​អាច​កែ​កុន​បាន តែ​ករណី​ខ្លះ​មិន​អាច​កែ​កុន​បាន​ទេ ដោយ​រង់ចាំ​ដល់​រយៈពេល​ថ្នាំ​ចាក់​នោះ​អស់​ប្រសិទ្ធភាព។

    ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កែ​សម្ផស្ស លោក​វេជ្ជបណ្ឌិត ហេង យូសេង ថា គ្រូពេទ្យ​កែ​សម្ផស្ស​ទាំងអស់​ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក​វេជ្ជសាស្ត្រ។ ចំពោះ​អ្នក​ដែល​ចង់​កែ​សម្ផស្ស​វិញ ត្រូវ​ចាំ​ថា ឲ្យ​តែ​កន្លែង​កែ​សម្ផស្ស មិន​មែន​កន្លែង​ណា​ក៏​ធ្វើ​បាន​នោះ យើង​គួរ​តែ​រក​កន្លែង​ណា​ដែល​មាន​គ្រូពេទ្យ​ជំនាញ​ខាង​កែ​សម្ផស្ស​ច្បាស់​លាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម