backup og meta

ជប់ខ្យល់ ជាវិធីព្យាបាលបែបបុរាណ តើជួយអីបានខ្លះ?

ជប់ខ្យល់ ជាវិធីព្យាបាលបែបបុរាណ តើជួយអីបានខ្លះ?

ការជប់ខ្យល់ ជាការ​ព្យាបាល​បែប​បុរាណ​របស់​ជនជាតិ​ចិន ដោយ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មកហើយ។ ចំណែក​នៅ​ស្រុកខ្មែរ​យើង ប្រជាជន​ភាគច្រើន ក៏និយម​កោសខ្យល់ និង​ជប់ខ្យល់​នេះ​ដែរ នៅ​ពេល​មាន​អាការៈ​មិនស្រួល​ខ្លួន។

ការជប់ខ្យល់នេះ ពីដើម​មក ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម កាត់បន្ថយ​ការ​រលាក និង​ការឈឺចាប់ បញ្ហា​បាក់ទឹកចិត្ត និង​ក្រពះ-ពោះវៀន។ តែ​ចាប់តាំង​ពី​ឆ្នាំ១៩៥០ មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បស្ចឹមលោក បាន​ចាប់​អារម្មណ៍​នឹង​ការជប់ខ្យល់​នេះ។ តាមរយៈ​ការសិក្សា​ជាច្រើន អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ការជប់​ខ្យល់ ជួយ​កាត់បន្ថយ​ការឈឺចាប់ សម្រួល​សាច់ដុំ និង​ធ្វើ​ឲ្យ​អារម្មណ៍ល្អ។

អត្ថប្រយោជន៍ ៥​យ៉ាង ទទួល​បាន​ពី​ការ​ជប់ខ្យល់៖

១. សម្រួល​ការឈឺចាប់

ការសិក្សា​ជាច្រើន បង្ហាញ​ថា ការជប់ខ្យល់ ជួយ​សម្រួល​ការឈឺចាប់​ជាច្រើន​ប្រភេទ ចាប់ពី​មហារីក រហូត​ដល់ រលាក​សន្លាក់ និង​ឈឺឆ្អឹង​ខ្នង​ខាងក្រោម។

២. ជួយឲ្យ​ធូរស្រាល​ក្នុង​ខ្លួន

ការជប់ខ្យល់ ជួយ​បំបាត់​ស្ត្រេស តាមរយៈ​ការ​សម្រួល​លំហូរ​ឈាម និង​ថាមពល។ វាក៏ជួយ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​ខួរក្បាល​ផងដែរ។

៣. ព្យាបាល

ការជប់ខ្យល់ ជួយ​ឲ្យ​លំហូរ​ឈាម ឆ្ពោះ​ទៅ​កាន់​ផ្នែក​ណាមួយ​នៃ​រាងកាយ​បាន​លឿន មានន័យ​ថា លំហូរ​ឈាម​កាន់តែ​លឿន ការព្យាបាល​ក៏កាន់​តែ​លឿន​ដែរ។

៤. ស្បែក

ការជប់ខ្យល់ ជួយ​កាត់​បន្ថយ​ការ​កើតមុន ជំងឺ​ស្បែក និង​ការ​លេចចេញ​សង្វារ ដោយសារ​ការជប់​ខ្យល់ បង្កើន​លំហូរ​ឈាម ជំរុញ​អុកស៊ីហ្សែន និង​សារធាតុ​បំប៉ន ទៅ​ចិញ្ចឹម និង​ព្យាបាល​ស្បែក។

៥. ការ​រំលាយអាហារ

ការជប់ខ្យល់ ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេស នៅ​ទីតាំង​ពោះវៀន សម្រួល​រោគសញ្ញា​ពោះវៀន រាក ទល់លាមក និង​ការស្ដុក​ទឹក (Water Retention)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Benefits of Cupping Therapy Everyone Should Know!

កំណែ​ប្រែបច្ចុប្បន្ន

28/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម