backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Triamcinolone Acetonide (ឱសថ Triamcinolone Acetonide)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Triamcinolone Acetonide ព្យាបាលអីខ្លះ?

Triamcinolone Acetonide ប្រើ​សម្រាប់​ព្យា​បាល​បញ្ហា​ស្បែក​ ដូច​ជា ជំ​ងឺ​តាអក រលាក​ស្បែក ប្រតិកម្ម​ស្បែក​ជាដើម។ ថ្នាំ​នេះអាច​កាត់​បន្ថយ​អាការៈ ហើម រមាស់ និង​ក្រហម។ សម្រាប់​ព័ត៌​មាន​លម្អិត​ពី​ផលិត​ផល ​សូម​សាក​សួរ​ទៅ​កាន់​ឱសថការី។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

គេ​ប្រើថ្នាំ Triamcinolone Acetonide ​នៅ​លើ​ស្បែក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​នៅ​លើ​មុខ​ ក្រលៀន ឬ​ក្លៀក​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។

សូម​លាង​ដៃ​ និង​កន្លែង​ឮមាន​បញ្ហា​រួច​ទុក​ឲ្យស្ងួត ​សិន​មុនប្រើ​ប្រើ​ថ្នាំ។

មិន​ត្រូវ​គ្រប រុំ ឬ​បិទ តំបន់​ស្បែក​មាន​បញ្ហា​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ពីគ្រូពេទ្យ​ឲ្យ​ធ្វើ​បែប​នេះ។

៣- ត្រូវ​រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Triamcinolone Acetonide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Triamcinolone Acetonide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

មុន​ពេល​ប្រើ​ Triamcinolone Acetonide ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្មជាមួយ​ថ្នាំ​ដូចជា៖

– ប្រតិកម្ម​អាលែកហ្ស៊ី​​ផ្សេងៗ

– បញ្ហា​ចរន្ត​ឈាម

– ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ល្អ

– ហាម​ប្រើ ក្នុង​ករណី​មាន​ការ​បង្ករោគ ឬ​ឈឺ​ចាប់​ក្រោយ​ពេល​ប្រើ

– ប្រតិកម្ម​ជា​មួយថ្នាំ Triamcinolone Acetonide ឬពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក Corticosteroids ផ្សេង​ទៀត​ ដូចជា Hydrocortisone និង Prednisone។

ករណី​កម្រ ការ​ប្រើពពួកថ្នាំ​ Corticosteroid រយៈពេល​យូរ ឬ​លើ​ផ្ទៃ​ស្បែក​ទំហំធំ អាច​បណ្ដាល​ ​រាង​កាយ​ពិបាក​ឆ្លើយ​តប​ជាមួយបញ្ហា​ស្ត្រេស​លើ​រាងកាយ (Physical Stress) ហេតុ​នេះ ករណី​ត្រូវ​វះកាត់ ឬ​ព្យាបាល​សង្គ្រោះ​បន្ទាន់ ​ក៏​ដូច​ជា​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ ត្រូវ​ប្រាប់​ទៅ​គ្រូពេទ្យ យើង​កំពុង​ប្រើ​ថ្នាំ​នេះ បើ​ទោះ​ធ្លាប់​បាន​ប្រើអំឡុងពេល ២-៣ ​ខែ​មុន ក៏​ត្រូវ​ប្រាប់​ពេទ្យ​ដូចគ្នា។

៥- ប្រើ​ថ្នាំ​នេះ​មាន​សុវត្ថិភាព​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ឬ​បំបៅ​ដោះ​កូន​ដែរ​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ផល​រំខានអាច​កើត​មាន​អំឡុង​ពេល​ប្រើថ្នាំ Triamcinolone Acetonide ដូចជា៖

– ក្រហាយ​ស្បែក រមាស់ រលាក ឬ​ស្ងួត

– មាន​សង្វារ

– ស្បែក​ស្តើង​ជាង​មុន គ្មាន​ពណ៌​លើ​ស្បែក

– ឡើង​មុន

– ដុះ​រោម​ច្រើន

– រលាក​គល់​រោម

– ឡើង​ក្រហម

– ហើម

– រលាកស្បែក។

មនុស្ស​​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​​ថ្នាំ​

ថ្នាំ Triamcinolone Acetonide អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំមាន​អន្តរ​អំពើ​ជា​មួយ Triamcinolone Acetonide ដូចជាថ្នាំ Corticosteroids (Prednisone) និង Cyclosporine ។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ Triamcinolone Acetonide អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

លាប​ស្តើង​ៗ​លើ​កន្លែង​ស្បែកមាន​បញ្ហា និងជូត​ថ្នម​ៗ ២-៤ ដង/​​ថ្ងៃ ​តាមវេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​ថ្នាំ​កម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​​ពត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បាន។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

Triamcinolone Acetonide លើ​ទីផ្សារ អាច​មាន​ក្នុងទម្រង់​ដូច​ជា៖

ក្រែម Triamcinolone Acetonide USP ០,១​ភាគរយ មាន៖

– ដប ១៥​ក្រាម

– ដប ៣០​ក្រាម

– ដប ៨០​ក្រាម

– ដប ៤៥៤​ ក្រាម។

ក្រែម Triamcinolone Acetonide USP ០,០២៥​ភាគរយ មាន៖

– ដប ១៥​ក្រាម

– ដប ៨០​ក្រាម

– ដប ៤៥៤​ ក្រាម។

ក្រែម Triamcinolone Acetonide USP ០,៥​ភាគរយ មាន៖

– ដប ១៥​ក្រាម

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេចប្រើ​ថ្នាំ

បើ​ភ្លេច​លាប​ថ្នាំ សូម​លាប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លាប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លាប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម