ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Triamcinolone Acetonide អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំមានអន្តរអំពើជាមួយ Triamcinolone Acetonide ដូចជាថ្នាំ Corticosteroids (Prednisone) និង Cyclosporine ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Triamcinolone Acetonide អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពយើងបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
លាបស្តើងៗលើកន្លែងស្បែកមានបញ្ហា និងជូតថ្នមៗ ២-៤ ដង/ថ្ងៃ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
១១- កូនក្មេងត្រូវប្រើថ្នាំកម្រិតណា?
ថ្នាំនេះមិនទាន់មានកម្រិតប្រើប្រាស់ សម្រាប់កូនក្មេងនៅឡើយទេ។ ថ្នាំនេះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេង។ ដូចនេះត្រូវដឹងឲ្យបានច្បាស់អំពី សុវត្ថិភាពរបស់ថ្នាំមុនពេលប្រើប្រាស់។ ដើម្បីដឹងពត៌មានបន្ថែម អាចពិភាក្សាជាមួយគ្រូពេទ្យបាន។
១២- ថ្នាំនេះមានទម្រង់បែបណាខ្លះ?
Triamcinolone Acetonide លើទីផ្សារ អាចមានក្នុងទម្រង់ដូចជា៖
ក្រែម Triamcinolone Acetonide USP ០,១ភាគរយ មាន៖
– ដប ១៥ក្រាម
– ដប ៣០ក្រាម
– ដប ៨០ក្រាម
– ដប ៤៥៤ ក្រាម។
ក្រែម Triamcinolone Acetonide USP ០,០២៥ភាគរយ មាន៖
– ដប ១៥ក្រាម
– ដប ៨០ក្រាម
– ដប ៤៥៤ ក្រាម។
ក្រែម Triamcinolone Acetonide USP ០,៥ភាគរយ មាន៖
– ដប ១៥ក្រាម
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលាបថ្នាំ សូមលាបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលាបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លាបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕