ជំងឺរលាកស្បែកគឺជាជំងឺប្រឆាំងប្រព័ន្ធភាពស៊ាំដែលធ្វើឲ្យការលូតលាស់របស់កោសិកាស្បែកលឿនខុសធម្មតា។ ជំងឺនេះចេញជាសញ្ញាដូចជាបន្ទះរលាកដុំៗលើស្បែកដែលរមាស់ និងរឹងពេលដែលយើងប៉ះ។ បន្ទះទាំងនេះមើលទៅរឹង និងគ្រើមៗពណ៌ក្រហមនិងគែមពណ៌ស។
មួយវិញទៀតជំងឺរលាកសន្លាក់ដែលបណ្ដាលមកពីរលាកស្បែកអាចកើតមានក្នុងពេលណាមួយ។ សញ្ញានៃការរលាកសន្លាក់នេះរួមមានដូចជាហើម និងឈឺចាប់(នៅម្ដុំជង្គង់ កជើង និងជើង) ការហើមម្រាមដៃ និងម្រាមជើងអាចមើលទៅដូចសាច់ក្រក រឹងសន្លាក់ ដែលអាការៈនេះឧស្សាហ៍ជួបប្រទះនៅពេលព្រឹក ក្រចកកំពិត និងឈឺចង្កេះជាដើម។ ជំងឺនេះអាចបង្កឲ្យមានការអស់កម្លាំង និងពិបាកក្នុងការទប់លំនឹងទៀតផង។
ជំងឺទាំងពីរនេះបើកើតក្នុងពេលតែមួយគេហៅថាជំងឺផ្សូរ៉ាស៊ីស(psoriatic) ហើយគ្មានមធ្យោបាយអ្វីដែលអាចបញ្ឈប់អាការៈទាំងនេះបាននោះទេ។ ប៉ុន្តែក៏មានវិធីព្យាបាល និងការផ្លាស់ប្ដូររបៀបរស់នៅខ្លះៗដែលអាចបន្ថយហានិភ័យនិងធ្វើឲ្យរាងកាយរបស់អ្នកជំងឺប្រសើរឡើង។