ការធ្វើសមាធិគឺជាមធ្យោបាយមួយដែលជួយឲ្យអារម្មណ៍ស្ងប់ និងអាចជួយឲ្យអាការៈចង្អោរធូរស្បើយ។ នេះជាមធ្យោបាយដ៏ល្អសម្រាប់អាការៈចង្អោរបង្កដោយស្ត្រេស និងការថប់បារម្ភ។ ការដកដង្ហើមវែងៗក៏ជាការសមាធិមួយដែរ។ យើងអាចដកដង្ហើមយឺតៗតាមច្រមុះ និងទប់ដង្ហើមបីវិនាទី និងដកដង្ហើមចេញវិញ។ យើងអាចបន្តធ្វើបែបនេះច្រើនដងរហូតដល់អាការៈចង្អោរធូរស្រាល។
៥. ផ្លាស់ប្ដូរចំណាប់អារម្មណ៍
ពេលខ្លះការផ្លាស់ប្ដូរចំណាប់អារម្មណ៍ក៏អាចជួយឲ្យអាការៈចង្អោរប្រសើរឡើងដែរ។ នៅពេលដែលយើងគិតពីអាការៈនេះកាន់តែច្រើន យើងនឹងមានអារម្មណ៍ចង្អោរកាន់តែខ្លាំង។ ដូចនេះពេលក្រោយមានអាការៈនេះ យើងគួរបង្វែរចំណាប់អារម្មណ៍យើងដោយការអានសៀវភៅ ឬមើលទូរទស្សន៍បើសិនជាការធ្វើសកម្មភាពនេះមិនធ្វើឲ្យអាការៈកាន់តែអាក្រក់ជាងមុន។
៦. ផឹកទឹក
ការខ្វះជាតិទឹកអាចកើតឡើងបើយើងមិនអាចផឹកទឹកបានដោយសារអាការៈចង្អោរនេះ។ អាការៈនេះក៏ជារោគសញ្ញាមួយនៃការខ្វះជាតិទឹក ប៉ុន្តែការផឹកទឹកច្រើនពេកអាចនឹងធ្វើឲ្យអាការៈចង្អោរកាន់តែអាក្រក់ឡើង។ នៅពេលមានអារម្មណ៍ឈឺពោះចង់ចង្អោរក្អួត យើងគួរផឹកទឹកម្ដងបន្តិចៗ។ យើងក៏អាចផឹកតែដែលមិនមានកាហ្វេអ៊ីន (decaf tea) ឬទឹកដែលមានដាក់ចំណិតផ្លែឈើស្រស់។
៧. ទឹកក្រូចឆ្មារ
ក្រូចឆ្មារមានផ្ទុកអាស៊ីត citric ដែលជួយដល់ការរំលាយអាហារ និងសម្រួលដល់ក្រពះ។ យើងអាចបន្ថែមទឹកក្រូចឆ្មារទៅក្នុងទឹក។ ក្នុងករណីដែលអាការៈចង្អោរនេះបង្កដោយការទល់លាមក ការផឹកទឹកក្ដៅឧណ្ហៗលាយជាមួយនឹងទឹកក្រូចឆ្មារគឺអាចសម្រួលដល់ការបន្ទោរបង់។ ប៉ុន្តែយកល្អកុំផឹកទឹកក្រូចឆ្មារច្រើនពេលតែមួយព្រោះអាចធ្វើឲ្យអាការៈចង្អោរកាន់តែអាក្រក់។ ម៉្យាងទៀតក្លិនក្រូចឆ្មារក៏ជួយបន្ថយអាការៈចង្អោរដែរ។ ការសិក្សាឆ្នាំ២០១៤បានបង្ហាញថាការហិនប្រេងដែលមានក្លិនក្រូចឆ្មារអាចជួយបន្ថយអាការៈចង្អោរ និងក្អួតរបស់ស្រ្តីមានផ្ទៃពោះ។ ប្រសិនជាយើងមិនមានប្រេងក្លិនក្រូចឆ្មារ យើងអាចប្រើក្រូចឆ្មារស្រស់បាន។
៨. ខ្ញី