ម៉ាក់ប៉ាដែលមានកូនតូចជួបអាការៈចង្អោរ ឬក្អួតខ្លាំង រហូតដល់ថ្នាក់ដាក់អ្វីចូលទៅក្នុងពោះបន្តិចក៏ក្អួតនោះ ច្បាស់ភ័យស្លន់ស្លោមិនខាន។ ចំពោះក្មេងតូចៗដែលជួបអាការៈក្អួតចង្អោរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ថា អាចមកពីការពុលចំណីអាហារ ភេសជ្ជៈផ្សេងៗ ឬក៏ក្មេងមានមេរោគក្នុងក្រពះ-ពោះវៀន។