home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?

ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?

ម៉ាក់ប៉ា​ដែល​មាន​កូន​តូច​ជួប​អាការៈ​ចង្អោរ ឬ​ក្អួត​ខ្លាំង រហូត​ដល់​ថ្នាក់​ដាក់​អ្វី​ចូល​ទៅ​ក្នុង​ពោះ​បន្តិច​ក៏​ក្អួត​នោះ ច្បាស់​ភ័យ​ស្លន់​ស្លោ​មិន​ខាន។ ចំពោះ​ក្មេង​តូចៗ​ដែល​ជួប​អាការៈ​ក្អួត​ចង្អោរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​​ទូទៅ ថា អាច​មក​ពី​ការ​ពុល​ចំណី​អាហារ ភេសជ្ជៈ​ផ្សេងៗ ឬ​ក៏​ក្មេង​មាន​មេរោគ​ក្នុង​ក្រពះ-ពោះវៀន។

ចំពោះ​អាការៈ​ក្អួត​ធ្ងន់ធ្ងរ ក្អួត​ច្រើន​ដង ញ៉ាំ​អ្វី​ទៅ​ក៏​ក្អួត ឬ​ក្អួត​ដល់​ថ្នាក់​ចេញ​ពណ៌​បៃតង ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ក្អួត​បែក​ប្រមាត់​នោះ ម៉ាក់ប៉ា​គួរ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ។ ចំណែក​វិធី​ជួយ​តូច​ពេល​ជួប​អាការៈ​ក្អួត​មិន​ធ្ងន់ធ្ងរ​នោះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

១. ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

កូន​​ក្អួត បាត់​​បង់​ជាតិ​ទឹក​ដូច​រាករូស​ដែរ ដូចនេះ​ម៉ាក់​ប៉ា​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ស្អាត ឬ​ទឹក​អូរ៉ាលីត​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្តិចម្តងៗ​តែច្រើន​ដង ព្រោះ​កាល​ណា​រាង​កាយ​ក្មេង​ខ្សោះ​ជាតិ​ទឹក​យូរ អាច​បង្ក​ទៅ​ជា​ផល​វិបាក​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ បើ​​កូនញ៉ាំទឹក ហើយ​នៅ​តែ​ក្អួត​មក​វិញ ត្រូវ​នាំកូន​ទៅ​ជួបគ្រូ​ពេទ្យ ​​គ្រូពេទ្យ​​​នឹង​​ព្យាបាល​ទៅ​តាម​បច្ចេកទេស ដើម្បី​​បង្ការ​​ការ​​បាត់បង់​ជាតិ​​ទឹក​​កាន់​តែ​​ធ្ងន់​ធ្ងរ។

២. ឲ្យ​កូន​ញ៉ាំ​អាហារ​រាវ

កូន​ក្អួត​ខ្លាំង ច្បាស់​ជា​ទន់​ខ្លួន គ្មាន​កម្លាំង​កំហែង​ទេ បន្ទាប់​ពី​ឲ្យ​កូន​ញ៉ាំ​ទឹក​ហើយ យើង​ត្រូវ​ចាប់​ផ្តើម​ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារ​រាវ ដែល​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ ដូចជា​ស៊ុប ទឹកផ្លែឈើ​ផ្អែមៗ ព្រោះ​វា​ងាយ​រលាយ និង​ចៀស​ការ​ញ៉ាំ​អាហារ​រឹងៗ និង​ភេសជ្ជៈកំប៉ុង ដូចជាទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំង។

៣. ឲ្យ​កូន​ញ៉ាំ​ថ្នាំ

ក្មេង​ក្អួត​កម្រិត​ស្រាល​មិន​ចាំបាច់​ប្រើ​ថ្នាំ​នោះ​ទេ គ្រាន់​តែ​តាម​ដាន​កូន​ឲ្យ​បាន​ដិត​ដល់ តែ​បើ​យើង​ចង់​ប្រើ​ថ្នាំ​ប្រភេទ​ទប់​ក្អួត គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/01/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x