គ្នាយើងមួយចំនួនពេលត្រូវឃ្មុំទិចគ្រាន់តែមានការឈឺចាប់ ហើម ក្រហម និងរមាស់បណ្ដោះអាសន្ននៅកន្លែងឃ្មុំទិចប៉ុណ្ណោះដែលនេះអាចព្យាបាលបានដោយវិធីធម្មជាតិនៅផ្ទះ។ ប៉ុន្តែសម្រាប់អ្នកមានប្រតិកម្មខ្លាំងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ និងមានអាការៈ ដូចជារមាស់ខ្លាំង ហើមអណ្ដាត ហើមបំពង់ក ពិបាកដកដង្ហើម ចង្អោរក្អួត និងវិលមុខជាដើម។ អត្ថបទនេះនឹងបង្ហាញពីវិធីដែលអាចសម្រាលអាការៈនៅផ្ទះបានពេលឃ្មុំទិច សម្រាប់គ្នាយើងដែលមិនមានប្រតិកម្ម។
១. ទឹកឃ្មុំ
ទឹកឃ្មុំអាចជួយព្យាបាលរបួស បន្ថយការឈឺចាប់ និងរមាស់។ ដើម្បីព្យាបាលឃ្មុំទិចជាមួយទឹកឃ្មុំ យើងអាចលាបទឹកឃ្មុំនៅកន្លែងឃ្មុំទិច និងរុំកំណាត់ពីលើ រួចទុកចោលមួយម៉ោង។
២. Baking soda
យើងអាចយក baking soda ទៅលាយជាមួយទឹក រួចយកមកលាបឲ្យក្រាស់នៅកន្លែងឃ្មុំទិច និងទុកចោលយ៉ាងតិច១៥នាទី។ ការធ្វើបែបនេះអាចជួយបន្សាបពិសឃ្មុំដើម្បីបន្ថយអាការៈឈឺចាប់ រមាស់ និងហើម។
៣. ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះអាចជួយបន្សាបពិសឃ្មុំ។ យើងអាចត្រាំកន្លែងឃ្មុំទិចក្នុងទឹកខ្មេះផ្លែប៉ោមយ៉ាងតិច១៥នាទី ឬយកកន្សែងត្រាំក្នុងទឹកខ្មេះ និងដាក់ពីលើកន្លែងឃ្មុំទិច។
៤. ថ្នាំដុសធ្មេញ
ការលាបថ្នាំដុសធ្មេញនៅកន្លែងឃ្មុំទិចអាចជួយបន្សាបពិស ប៉ុន្តែវិធីនេះមិនមានភស្តុតាងពីការស្រាវជ្រាវទេ។ ដូចនេះយើងអាចសាកលាបក្នុងបរិមាណតិចលើកន្លែងឃ្មុំទិច ប្រសិនជាមានប្រតិកម្មអ្វីគួរលាងចេញភ្លាមៗ។
៥. ជែលប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជួយផ្តល់សំណើមដល់ស្បែក និងបន្ថយការឈឺចាប់។ តាមការសិក្សាឆ្នាំ២០១៥ បានឲ្យដឹងថាជែលប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាក និងបាក់តេរី។ ដូចនេះយើងអាចលាបជែលប្រទាលកន្ទុយក្រពើនៅកន្លែងឃ្មុំទិចដើម្បីកាត់បន្ថយការហើម និងជួយមិនឲ្យឆ្លងមេរោគផងដែរ។
៦. ទឹកកក
ក្រោយពីឃ្មុំទិចភ្លាម យើងគួរលាងសម្អាតកន្លែងឃ្មុំទិចដើម្បីកម្ចាត់ពិសឃ្មុំ។ បន្ទាប់ពីលាងរួច យកទឹកកកមកស្អំដើម្បីកាត់បន្ថយការឈឺចាប់ និងការហើម ហើយអាចស្អំបានច្រើននាទី។ គួរចងចាំដែរថាយើងគួររុំទឹកកកនឹងកន្សែងមុននឹងយកមកស្អំលើស្បែកព្រោះទឹកកកអាចបង្កការខូចខាតដល់ស្បែកបើប្រើលើស្បែកផ្ទាល់។
[embed-health-tool-bmi]