backup og meta

តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Feb 23, 2019

    តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន

    រឿង​បញ្ហា​មុខ​កើត​មុន គ្មាន​អ្នក​ណា​ម្នាក់​ចង់ទេ ពិសេស​ស្រីៗ​គ្នាយើង។ គួរ​ឲ្យ​ស្អប់​ជាង​នេះ ក្រោយ​ព្យាបាល​មុន មាន​ស្នាម​តិច​តួច​មធ្យម​ទេ ងំ​ថែម​ទាំង​ក្រហម​ទៀត ទៅណា​ទៅណី មាន​អារម្មណ៍​ខ្មាស​គេ​ណាស់ មិនអ៊ីចឹង? ឈប់​ព្រួយ​ទៅ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​តិចនិក​ខ្លះៗ​ជួយ​កាត់​បន្ថយ​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ។

    ១- កញ្ចប់តែ

    តែ ជា​ប្រភព​សម្បូរ​សារធាតុ​ប្រឆាំង​បាក់តេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ មាន​ផ្ទុក​ជាតិ​តានីន ដែល​ជា​សារធាតុ​ម៉្យាង ជួយ​កាត់​បន្ថយ​ការ​រលាក។ របៀប​ព្យាបាល​ យើង​ត្រូវ​យក​កញ្ចប់​តែ​ ត្រាំ​ក្នុង​ទឹក​ក្ដៅ​អ៊ុនៗ​មួយ​សន្ទុះ បន្ទាប់មក​លើក​វា ពូត​ទឹក​ចេញ​ ទុក​ថង់​តែ​សើម​ឲ្យ​ត្រជាក់​សិន សឹម​ដាក់​វា​នៅ​លើ​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ។

    ២- ដុំទឹកកកតូចៗ

    ដុំ​ទឹកកក​តូចៗ អាច​ជួយ​បន្ថយ​លំហូរ​ឈាម​ទៅ​កន្លែង​ដែល​រលាក។ វិធី​ធ្វើ​ងាយ​បំផុត ដោយ​គ្រាន់​តែ​យក​ក្រណាត់​ស្អាត​មួយ រុំ​ដុំ​ទឹក​ទឹកកក​តូចៗ​ ដាក់​វា​ថ្នមៗ​លើ​ស្នាម​មុន​ជា​ការ​ស្រេច។

    ៣- ប្រទាលកន្ទុយក្រពើ

    ប្រទាល​កន្ទុយ​ក្រពើ​ស្រស់ៗ មាន​ប្រសិទ្ធិភាព​ពិសេស ប្រឆាំង​ការ​រលាក ក៏​ដូចជា​បាក់តេរី​ផ្សេងៗ។វា​អាច​បំបាត់​ស្នាម​ក្រហម និង​ហើម​បាន​ឆាប់​រហ័ស។

    ៤- អាស្ពីរីន

    ថ្នាំ​អាស្ពីរីន ផ្ទុក​ទៅ​ដោយ​អាស៊ីដ​សាលីសីលិក ជា​សារជាតិ​មួយ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ព្យាបាល​មុន​ជាច្រើន​ដោយសារ​តែ​វា​ព្យាបាល​ការ​រលាក។ ត្រូវ​កិន​បំបែកថ្នាំ​អាស្ពីរីន ឲ្យ​ម៉ត់​ទៅ​ជា​ម្សៅ រួច​បន្ថែម​ទឹក​បន្តិច។ លាប​វា​លើ​កន្លែង​មាន​ស្នាម​ក្រហម​មុន​ពេល​ចូល​គេង។ ភ្ញាក់​ឡើង​នឹង​បាត់​អស់​ស្នាម​ក្រហម​លើ​ផ្ទៃ​មុខ។

    ៥- ថ្នាំដុសធ្មេញ

    ថ្នាំ​ដុស​ធ្មេញ​ច្រើន​មាន​ផ្ទុក​ម្សៅសូដា​ សារធាតុ​ទ្រីក្លូសាន និង​អ៊ីដ្រូហ្សែនPeroxideហើយ​សារធាតុ​ទាំង​អស់​នេះ អាច​បំបាត់​ស្នាម​ក្រហម​លើ​ផ្ទៃមុខ។ថ្នាំ​ដុស​ធ្មេញ​ល្អ​ជាង​ជែល​មួយ​ចំនួន​ តែ​យ៉ាង​ណា​ក៏​ថ្នាំ​ដុស​ធ្មេញ​ខ្លះ​អាច​ងាយ​រង​គ្រោះ​ដល់​ស្បែក។ ដូច្នោះ​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ប្រើ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Feb 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម