ស្វែងយល់ពីការប្រើប្រាស់
១-ស្ពៃស្ពីណាចជួយអីខ្លះដល់រាងកាយ?
ស្ពៃពួយឡេង (Spinach) ជាបន្លែស្លឹក គេប្រើជាអាហារ និងថ្នាំព្យាបាលជំងឺក្រពះពោះវៀន បំបាត់ភាពនឿយហត់។ គេអាចប្រើសម្រាប់ជំនួយការបង្កើតគ្រាប់ឈាម និងភ្ញោចឲ្យឃ្លានអាហារ។ មនុស្សមួយចំនួនក៏យកវាទៅប្រើសម្រាប់ជំនួយការលូតលាស់របស់ក្មេងៗ និងសះស្បើយពីជំងឺ។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីដំណើរការរបស់ស្ពៃពួយឡេង (Spinach) នេះទេ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងរុក្ខជាតិ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែ គេគ្រាន់តែដឹងថា វាផ្ទុកវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនទៀត។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយស្ពៃស្ពីណាច ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ពពួកស្ពៃពួយឡេង (Spinach) អាចមានសុវត្ថិភាពចំពោះមនុស្សភាគច្រើនសម្រាប់យកធ្វើជាអាហារ។ ប៉ុន្តែ សុវត្ថិភាពសម្រាប់ការប្រើប្រាស់ជាថ្នាំ ឬបរិភោគច្រើន គឺមិនទាន់មានការសិក្សាទេ។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ ញ៉ាំពួកពស្ពៃពួយឡេង (Spinach) អាចមានសុវត្ថិភាព ពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន ដោយប្រើជាអាហារ។ ប៉ុន្តែការប្រើប្រាស់ជាថ្នាំ គឺមិនទាន់មានការសិក្សានោះទេ ហើយឲ្យក្មេងអាយុតិចជាង ៤ខែ ញ៉ាំស្ពៃប្រភេទនេះ អាចមិនមានសុវត្ថិភាពដូចគ្នា។ សារធាតុនីដ្រាតក្នុងស្ពៃពួយឡេង (Spinach) ពេលខ្លះអាចធ្វើឲ្យមានបញ្ហាឈាម (Methemoglobinemia) លើកុមារ។
- ជំងឺទឹកនោមផ្អែម៖ ស្ពៃពួយឡេង (Spinach) អាចធ្វើឲ្យជាតិស្ករក្នុងឈាមថយចុះ។ គ្រូពេទ្យខ្លះបារម្ភថា វានឹងធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែទាប បើប្រើជាមួយថ្នាំទឹកនោមផ្អែម។ ត្រូវតាមដានសញ្ញាថយចុះជាតិស្ករក្នុងឈាម និងកម្រិតជាតិស្ករឲ្យបានទៀងទាត់។ ហើយកម្រិតប្រើប្រាស់ថ្នាំទឹកនោមផ្អែមអាចមានការកែប្រែ។ ដូចនេះ គួរពិភាក្សាជាមួយគ្រូពេទ្យ។
– ជំងឺតម្រងនោម៖ ស្ពៃពួយឡេង (Spinach) ធ្វើឲ្យជាតិគ្រីស្តាល់រឹងក្នុងតម្រងនោម មិនរលាយ ហើយអាចបង្កជាបញ្ហាតម្រងនោមកាន់តែធ្ងន់។
- ការវះកាត់៖ ស្ពៃពួយឡេង (Spinach) អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ។ គ្រូពេទ្យមួយចំនួនបារម្ភថា អាចរំខានដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមអំឡុងពេលវះកាត់ និងក្រោយពេលវះកាត់ ដោយសារវាបានទៅរំខានដល់ជាតិស្ករក្នុងឈាម។ មិនត្រូវប្រើស្ពៃពួយឡេង យ៉ាងហោចណាស់ ២សប្តាហ៍មុនពេលត្រៀមធ្វើការវះកាត់។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
ងាយប្រតិកម្មនឹងពួកផ្សិត ឬជាតិជ័រ អាចធ្វើឲ្យអាល្លែក្ស៊ី ទៅនឹងបន្លែស្ពៃពួយឡេង (Spinach) ទាំងនេះ។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ស្ពៃពួយឡេង (Spinach) អាចមានអន្តរអំពើជាមួយថ្នាំយើងកំពុងប្រើប្រាស់ ឬជំងឺមួយចំនួនក្នុងខ្លួន។ ដូចនេះ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងរុក្ខជាតិមុនពេលប្រើ។
ផលិតផលដែលអាចមានអន្តរអំពើជាមួយស្ពៃនេះ មានដូចជា៖
– ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែម (Antidiabetes drugs)៖ ស្ពៃពួយឡេង (Spinach) អាចបន្ថយជាតិស្ករក្នុងឈាម ចំណែកថ្នាំជំងឺទឹកនោមផ្អែម មានសកម្មភាពបន្ថយជាតិស្ករក្នុងឈាមដូចគ្នា ហេតុនេះបើប្រើរួមគ្នា រឹតតែធ្វើឲ្យជាតិស្ករក្នុងឈាមកាន់តែទាប។ ត្រូវតាមដានជាតិស្ករក្នុងឈាមឲ្យបានហ្មត់ចត់។ កម្រិតប្រើប្រាស់ថ្នាំជំងឺទឹកនោមផ្អែមត្រូវមានការប្រែប្រួលផងដែរ។
ថ្នាំជំងឺទឹកនោមផ្អែម រួមមាន ពពួកថ្នាំ Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និងថ្នាំដទៃទៀត។
– ថ្នាំ Warfarin (Coumadin)៖ ស្ពៃពួយឡេង (Spinach) ផ្ទុកនូវជាតិវីតាមីន K ជាច្រើន។ វីតាមីន K ត្រូវគេប្រើសម្រាប់ជំនួយកំណកឈាម ហើយពពួកថ្នាំ Warfarin (Coumadin) គឺសម្រាប់បន្ថយល្បឿនកំណកឈាម។ ហេតុនេះប្រើឱសថទាំងពីររួមគ្នា នឹងបន្ថយប្រសិទ្ធភាពថ្នាំ Warfarin (Coumadin)។ ត្រូវតែពិនិត្យតាមដានឈាម ឲ្យបានហ្មត់ចត់ ហើយកម្រិតប្រើប្រាស់ Warfarin (Coumadin) អាចមានការកែប្រែ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតនៃបរិភោគបន្លែស្ពៃពួយឡេង (Spinach) លើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
បន្លែស្ពៃពួយឡេង (Spinach) អាចមានទម្រង់ដូចជា៖
– ម្សៅ
– បន្លែស្ពៃពួយឡេង (Spinach) ស្រស់
– ថ្នាំគ្រាប់មានស្រោមទាញចេញពីស្លឹកស្ពៃពួយឡេង (Spinach)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]