backup og meta

Tamarind (អម្ពិល)

ស្វែងយល់ពីការប្រើប្រាស់

១- អម្អិលជួយអីខ្លះដល់រាងកាយ?

អម្ពិល​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ ​ផ្លែ​របស់​វា​ស្ងួត​ហើយ​គេ​ច្រើន​យក​មក​ធ្វើ​ជា​ថ្នាំ។ គេ​នាំ​គ្នា​ញ៉ាំ​អម្ពិល ​ដើម្បី​កុំ​ឲ្យ​ក្ដៀន​លាមក ឬ​សម្រាប់​អ្នក​​មាន​បញ្ហា​ថ្លើម ថង់​ទឹក​ប្រមាត់ និង​ក្រពះ។ គេ​ក៏​អាច​ប្រើ​​សម្រាប់​ព្យាបាល​ជំងឺ​ផ្តាសាយ និង​ក្តៅ​ខ្លួន​ផង​ដែរ។ ពេល​ខ្លះ​ស្រ្តី ​ប្រើ​វា​សម្រាប់​ព្យាបាល​អាការៈ​ក្អួត​ចង្អោរ​ដោយ​សារ​មាន​ផ្ទៃ​ពោះ (ចាញ់គភ៌) ​និងព្យាបាល​ក្មេង​​មាន​ព្រូន​ក្នុង​ពោះវៀនទៀត​ផង។ ​

មួយ​វិញ​ទៀត​ ជាតិ​ខាប់​នៃ​គ្រាប់​អម្ពិល​ក៏​ត្រូវ​គេ​យក​មក​ធ្វើ​ជា​ប្រដាប់​អប​ឆ្អឹង​បាក់ជាដើម។ ហើយសារធាតុ​​ចម្រាញ់​ពី​គ្រាប់​អម្ពិល​ ត្រូវ​​គេ​យក​ធ្វើ​ជា​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក​កុំ​ឲ្យ​ស្ងួត។

បើ​និយាយ​ពី​អាហារ​ និង​ភេសជ្ជៈវិញ គេ​ប្រើបន្ថែម​​រសជាតិ សម្រាប់​អាហារ​ជា​ច្រើន​មុខ​ ពិសេស​នៅ​ទ្វីប​អាស៊ី។

២- វាដំណើរការម៉េច?

នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណាមួយ​និយាយ​ពី​អំពើរបស់​អម្ពិល​នេះ​នៅ​ឡើយ​ទេ។ ទោះបី​ជា​ គេ​ដឹង​ថា​ ក្នុង​អម្ពិល​​មាន​នូវ​សារធាតុជួយ​បន្ទន់​លាមក និង​សកម្មភាព​ប្រឆាំង​ពពួកផ្សិត និង​ពួក​បាក់តេរី។ យ៉ាងណាមិញ មុន​ពេល​ប្រើគួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ អម្ពិល​អាច​ជួយ​ព្យាបាល​ភ្នែក​ស្ងួត​បាន ពីព្រោះ​វាមាន​សារធាតុ​ស្រដៀង​ទៅ​នឹង​កំហាប់​ទឹក​ក្នុង​ភ្នែក អាចជួយ​ការពារ​ និង​ផ្សើម​ផ្នែក​ខាង​លើ​នៃ​ភ្នែក។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា

– ​មាន​ប្រតិកម្ម​ជាមួយអម្ពិល ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ប្រសិន​បើ​ញ៉ាំ​ជា​អាហារ​ គឺមាន​​សុវត្ថិភាព ប៉ុន្តែ​បើ​ញ៉ាំ​វា​ធ្វើ​ជា​ថ្នាំ​នោះ ពុំ​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ពីសុវត្ថិភាព ឬ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​នោះ​ទេ។

៥- គួរប្រុងប្រយ័ត្ន 

– ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន​៖ ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​ពី​ផល​ប៉ះ​ពាល់​របស់​វា​នៅ​ឡើយ​ទេ​ ដូច​នេះ​ដើម្បី​សុវត្ថិភាព​សូម​កុំ​ប្រើ។

– អ្នកជំងឺ​ទឹក​នោម​ផ្អែម៖ អម្ពិល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​​ឈាម​អ្នក​ថយ​ចុះ អាច​ប៉ះពាល់​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករបាន ហេតុនេះ​បើ​ប្រើ​អម្ពិលពេលមាន​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​តែ​តាម​ដាន​កម្រិត​ជាតិ​ស្ករឲ្យ​បាន​ជាប់​លាប់ និង​ត្រូវ​ដូរ​កម្រិត​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

– ការ​វះ​កាត់៖ ដោយសារ​តែ​អម្ពិល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​ថយ​ចុះ ដូច​នេះ​វា​អាច​ប៉ះពាល់​ដល់​ការ​​គ្រប់​គ្រង​ជាតិ​ស្ករអំឡុង​ពេលវះ​ ឬ​ក្រោយ​ការ​វះ​កាត់​បាន។ ​គួរ​តែ​ឈប់​ញ៉ាំ​អម្ពិលរយៈពេល ២​សប្តាហ៍ ​មុន​ពេល​វះកាត់។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

អម្ពិលអាច​មាន​អន្តរកម្មជាមួយ​ថ្នាំ​ផ្សេង​ទៀត​ ដូចនេះ​មុន​ពេល​ប្រើ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។

ថ្នាំ​ដែលមាន​អន្តរកម្ម​ជាមួយអម្ពិល​មាន​ដូចជា៖

– Aspirin៖ ការ​ញ៉ាំ​អម្ពិល​ជាមួយ​ Aspirin អាច​ធ្វើ​ឲ្យ​រាងកាយ​ស្រូប​ជាតិ​ថ្នាំ​បាន​កាន់​តែ​ច្រើន ហើយ​ឱកាស​លេច​ចេញ​នូវ​ផល​រំខានពី​ថ្នាំ Aspirin ក៏​កើនឡើង​ដែរ។

– Ibuprofen៖ ការ​ញ៉ាំ​អម្ពិល​ជាមួយថ្នាំ Ibuprofen អាច​ធ្វើ​ឲ្យ​រាងកាយ​ស្រូប​ជាតិ​ថ្នាំ​បាន​កាន់​តែ​ច្រើន ហើយ​ឱកាស​លេច​ចេញ​នូវ​ផល​រំខានពី​ថ្នាំ Ibuprofen ក៏​កើនឡើង​ដែរ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

អម្ពិលមាន​ទម្រង់​ជា៖

– អម្ពិល​ស្រស់

– ទឹក​អម្ពិល​ខាប់

– អម្ពិល​ចម្រាញ់​ជា​ទឹក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tamarind https://www.webmd.com/vitamins-supplements/ingredientmono-819-tamarind.aspx?activeingredientid=819&activeingredientname=tamarind Accessed January 15, 2018

What Is Tamarind Good For? http://foodfacts.mercola.com/tamarind.html Accessed January 15, 2018

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម