backup og meta

Collard (​​ខាត់​ណា)

ស្វែងយល់ពីការប្រើប្រាស់

១- ខាត់ណាជួយអីខ្លះដល់រាងកាយ?

ខាត់ណា (Collard) ជា​ប្រភេទ​បន្លែ​មាន​ស្លឹក​ពណ៌​បៃ​តង​ចាស់ ជា​ទូទៅ​មនុស្ស​គ្រប់​គ្នា​យកចម្អិត​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​ពិសារ​។ គេ​ក៏​យក​ស្លឹក​ខាត់​ណា​ មក​ប្រើ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺផង​ដែរ។

គេ​ប្រើ​ខាត់ណា (Collard) សម្រាប់​ព្យាបាល៖

– មហារីក​ប្លោក​នោម

– មហារីក​សុដន

– មហារីក​ក្រពេញ​ប្រូស្តាត

– ជំងឺ​ស្លេក​ស្លាំង​ខ្វះ​ឈាម

– ជំងឺ​បេះ​ដូង

– ទល់​លាមក

– ទឹក​នោម​ផ្អែម

– ជំងឺ​ភ្នែក​ បណ្តាល​ឲ្យ​សរសៃ​ប្រសាទ​ភ្នែក​ខូច (glaucoma)

– លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម

– គំហើញ​ធ្លាក់​ចុះ (macular degeneration)

– ស្រក​ទម្ងន់

– ជំងឺ​ Scurvy (ជំងឺ​ខ្វះ​វីតាមីន C)

២- វាដំណើរការម៉េច?

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​អំពីដំណើរ​ការ​របស់​ខាត់ណាបាន​នៅ​ឡើយ​ទេ។ ដូច​នេះ​អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណដើម្បី​ស្វែងយល់​បន្ថែម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា គេ​ជឿ​ថា ខាត់ណា មាន​ផ្ទុក​សារធាតុ​គីមី ​​អាច​ជួយ​​ការពារ​ជំងឺ​មហារីក​បាន។ ហើយ​សារធាតុ​គីមី​ទាំង​នោះ ដើរ​តួ​សំខាន់​ជា​អ្នក​ប្រឆាំង​អុក​ស៊ីដ​កម្ម​ផង​ដែរ។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។

– ​មាន​ប្រតិកម្ម​ជាមួយ​ខូឡាជេន​សាច់​មាន់ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ការ​ប្រើ​ប្រាស់ ខាត់ណា មាន​សុវត្ថិភាព​បើយើង​ញ៉ាំ​ធម្មតា។ ប៉ុន្តែ​មិន​មាន​ការ​អះ​អាង​ណា​មួយ​ បញ្ជាក់​អំពី​សុវត្ថិភាព​របស់​វា​ នៅ​ពេល​គេបម្លែងទៅ​ជា​ថ្នាំ​​​ទេ។

៥- គួរប្រុងប្រយ័ត្ន 

សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​។ ដូច​នេះគួរ​យក​មក​ធ្វើ​ម្ហូប​ញ៉ាំ​បាន តែ​កុំ​ព្យាយាម​បម្លែង​ទៅ​ជា​ថ្នាំ ហើយ​សាក​អំឡុង​នេះ។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

បើ​​​មាន​កង្វល់​ជុំវិញ​ផល​រំខាន​ការ​ប្រើ​ប្រាស់​ខាត់​ណា អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណ​ដើម្បី​ដឹង​អំពី​ព័ត៌​មាន​បន្ថែម និង​កាន់​តែ​មាន​ទំនុកចិត្ត។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

​ខាត់ណា (Collard) អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំ​យើង​​កំពុង​ប្រើ ឬ​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាពមួយ​ចំនួន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ​ប្រាស់​​ ខាត់ណា លើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ខាត់ណា (Collard) មាន​ទម្រង់ដូច​ខាង​ក្រោម៖

– បន្លែ​ខាត់​ណា​ស្រស់

– ថ្នាំ​គ្រាប់​ចម្រាញ់​ចេញ​ពី​ខាត់​ណា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Collard https://www.webmd.com/vitamins-supplements/ingredientmono-1483-collard.aspx?activeingredientid=1483&activeingredientname=collard Accessed November 10, 2017

Why You Should Eat Your Collard Greens https://www.medicalnewstoday.com/articles/277957.php Accessed November 10, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ទឹកជំនន់​ សូមប្រយ័ត្នពស់ពិសទាំង ១២ ប្រភេទនេះ និងត្រូវដឹងរបៀបសង្គ្រោះបឋម

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម