ស្វែងយល់ពីការប្រើប្រាស់
១- ជីរក្រសាំងទំហំប្រើដើម្បីអ្វី?
ជីរក្រសាំងទំហំ ឬ Cambodian Mint ដែលយើងភាគច្រើនហៅថា ជីរពងទាកូន គឺជាឱសថរុក្ខជាតិ ដែលស្លឹករបស់វា គេប្រើធ្វើជាថ្នាំព្យាបាល ជំងឺទឹកនោមផ្អែម ឈឺក្រពះ និងកាត់បន្ថយចំណង់ផ្លូវភេទកំពុងពុះកញ្ជ្រោលខ្លាំងបាន។ គេក៏អាចចម្រាញ់ជីរក្រសាំងទំហំ ប្រើសម្រាប់កម្ចាត់អង្គែ ឬយកប្រើបង្កើនក្លិនឈ្ងុយនៅក្នុងម្ហូប ដូចជាសម្ល។
២- ជីរក្រសាំងទំហំដំណើរយ៉ាងម៉េច?
គ្មានការសិក្សាណាមួយ បញ្ជាក់ពីដំណើរការរបស់វានោះទេ ហេតុនេះសូមទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ យ៉ាងណាមិញ គេបានដឹងថានៅក្នុងជីរក្រសាំងទំហំ មានផ្ទុកសារធាតុគីមីម្យ៉ាងហៅថា Flavonids មានមុខងារប្រឆាំងអុកស៊ីតកម្ម។
ក្នុងជីរក្រសាំងទំហំនេះ ក៏អាចមានផ្ទុកសារធាតុគីមីម្យ៉ាង មានសកម្មភាពបញ្ឈប់ការលូតលាស់កោសិកាមហារីកផងដែរ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើជីរក្រសាំងទំហំគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយជីរក្រសាំងទំហំ ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
គេមិនដឹងច្បាស់ថា ញ៉ាំជីរក្រសាំងទំហំ ជាឱសថបុរាណ មានសុវត្ថភាព ឬអាចមានផលរំខានអ្វីនៅឡើយទេ។ យ៉ាងណា ត្រូវពិភាក្សាជាមួយ អ្នកឯកទេសឱសថបុរាណ ឬគ្រូពេទ្យជំនាញជាមុន។
៥- គួរប្រុងប្រយ័ត្ន
– ស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ រហូតមកដល់ពេលនេះ នៅមិនទាន់មានពត៌មានច្បាស់លាស់អំពីការប្រើប្រាស់ ឱសថនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូននៅឡើយទេ។ ដូចនេះអ្នកគួរប្រើប្រាស់វា សម្រាប់ក្នុងការទទួលទានបានហើយ។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានពីជីរក្រសាំងទំហំមានអ្វីខ្លះ?
បើមានក្ដីបារម្ភទាក់ទងនឹងផលរំខាន សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងឱសថរុក្ខជាតិ ដើម្បីទទួលបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ជីរក្រសាំងទំហំអាចមានប្រតិកម្មជាមួយអ្វីខ្លះ?
ជីរក្រសាំងទំហំ អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើ ឬមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួន។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យឱសថបុរាណ មុនពេលប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើជីរក្រសាំងទំហំ អាចប្រែប្រួលអាស្រ័យលើអាយុ សុខភាព និងជំងឺមួយចំនួន។ ឱសថរុក្ខជាតិទាំងអស់ មិនសុទ្ធតែមានសុវត្ថិភាពនោះទេ ហេតុនេះសូមទៅពិគ្រោះជាមួយអ្នកជំនាញខាងឱសថបុរាណ ឬគ្រូពេទ្យសម្រាប់កម្រិតទទួលទានត្រឹមត្រូវ។
៩- អាចមានទម្រង់អីខ្លះ?
– ជីស្រស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]