ស្វែងយល់ពីការប្រើប្រាស់
១- ចកជួយអីខ្លះដល់រាងកាយ?
ចក ជារុក្ខជាតិដែលតួខ្លួនទាំងមូលអាចយកប្រើប្រាស់ធ្វើជាថ្នាំសង្កូវបាន។ គេប្រើចកសម្រាប់
ព្យាបាល ករណីរលាកហើមបំពង់ខ្យល់ផ្នែកខាងលើ ស្បែកឡើងលឿនដោយសារបញ្ហាថ្លើម (Jaundice) និងជំងឺរលាកសន្លាក់។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់អំពីមុខងាររបស់ចកនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថបុរាណ ក្នុងករណី៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយរុក្ខជាតិចក ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ដើម្បីដឹងថាចកមានសុវត្ថិភាពដែរ ឬអត់នោះទេ ហើយក៏នៅមិនទាន់ដឹងពីផលរំខាន អាចកើតមានផងដែរ។
៥- កត្តាគួរប្រុងប្រយ័ត្ន
សម្រាប់ស្រ្តីមានគភ៌និងបំបៅដោះ៖ នៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ដើម្បីដឹងថា តើវាមានសុវត្ថិភាព ឬយ៉ាងណា ប្រើប្រាស់ចកសម្រាប់ធ្វើជាថ្នាំសង្កូវ។ ដូចនេះគួរតែមិនប្រើប្រាស់ល្អជាង។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
បើសង្ស័យពីផលប៉ះពាល់របស់រុក្ខជាតិប្រភេទនេះ សូមប្រឹក្សាយោបល់បន្ថែម ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ចកអាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ នឬស្ថានភាពជំងឺណាមួយ។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ មុននឹងធ្វើការប្រើប្រាស់ឱសថរុក្ខជាតិប្រភេទនេះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ឱសថរុក្ខជាតិចក អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដូសយើងអាចប្រើ អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងតែមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ គ្រូពេទ្យជំនាញ ពាក់ព័ន្ធកម្រិតប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
៩- អាចមានទម្រង់អីខ្លះ?
ចកអាចរកជាវបានក្នុងទម្រង់ជា ចកស្រស់។
ក្នុងករណី មានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល ជូនទេ៕
[embed-health-tool-bmi]