១- ដើមខ្ទីងប្រើដើម្បីព្យាបាលអ្វី?
ខ្ទឹង ជារុក្ខជាតិប្រភេទមធ្យម កម្ពស់ពី ១៥-២៥ ម៉ែត្រ ភាគច្រើនសម្បូរដុះនៅមាត់សមុទ្រ និងខ្ពង់រាប។ រុក្ខជាតិនេះ ត្រូវបានគេយកមកធ្វើជាឱសថតាមផ្នែករបស់វាដូចជា៖

– ជ័រ៖ លាបបំបាត់អាការៈហើម រលាកបំពង់ក រាក់ស៊ីធ្មេញ បូស អំបៅអំបែក ជំងឺត្រចៀក បំបាត់ស្នាមរបួស និងរលាក។
– ប្រេង៖ លាបបំបាត់រមាស់ អង្គែ កមរមាស់ លាបឈឺឆ្អឹងឆ្អែង។
– សំបកដើម៖ ព្យាបាលឈឺក្រពះ ។
– ឫស៖ ព្យាបាលរលាកជើងធ្មេញ។
២- ដើមខ្ទឹងដំណើរការយ៉ាងម៉េច?
មិនទាន់មានការសិក្សាពីសកម្មភាពព្យាបាលរបស់ដើមខ្ទឹងនៅឡើយទេ ប៉ុន្តែគេដឹងថារុក្ខជាតិនេះ មានសមាសធាតុគីមី ដូចជា៖
– គ្រាប់មានជាតិប្រេងពី ៥០,២-៧៣ ភាគរយ។
– សំបកគ្រាប់មានសារធាតុ Lencocyanidin តិច ឬច្រើន។
– សំបកដើម មានជាតិ Tanin ជាតិ Saponintriterpen ជាតិ Phytoterol ជាតិប្រេង Coumarin ពី ១១,៩% ឬច្រើនជាងនេះ។
– ជ័ររផ្លែមានសារធាតុ Glycerid សារធាតុ Lacton និង Calophyllolid សារធាតុ ino phyllolid អាស៊ីដ។ Calophyllic (ជាសារធាតុធ្វើឈាមកក ដូចជាតិ Coumarin ផ្សេងៗទៀត)។
– ស្លឹកមានជាតិ Saponin និងអាស៊ីដ Hydrocyanic។
បញ្ជាក់៖ ជ័ររបស់រុក្ខជាតិមានរសជាតិប្រៃ អាចធ្វើឲ្យក្អួតបាន។
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយដើមខ្ទឹង ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- មានផលរំខានអីខ្លះ?
ប្រសិនបើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
៥- មានអន្តរកម្មជាមួយអីខ្លះ?
ខ្ទឹង អាចមានប្រតិកម្មជាមួយនឹងថ្នាំ ក៏ដូចជាជំងឺមួយចំនួនយើងកំពុងមាន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យ និងអ្នកជំនាញខាងឱសថរុក្ខជាតិ មុនពេលប្រើប្រាស់។
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ខ្ទឹង អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
– ឫស និងសម្បក ប្រើ ១៥-៣០ ក្រាម (ដាំទឹកផឹក)។
– ជ័រ និងប្រេង សម្រាប់លាប និងរឹត ខាងក្រៅ ក្នុងកម្រិតសមល្មម។
៧- ផ្នែកដែលប្រើប្រាស់?
– គ្រាប់ សំបកគ្រាប់ សំបកដើម ឫស ជ័ររបស់ផ្លែ ស្លឹក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦
កំណែប្រែបច្ចុប្បន្ន
27/11/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ