ស្វែងយល់ពីការប្រើប្រាស់
១- ដើមច័នអាចប្រើដើម្បីអ្វី?
ច័ន ជាប្រភេទដើមឈើមានសម្ពស់ពី ១០-១៨ ម៉ែត្រ សំបកដើមចាស់មានពណ៌ខ្មៅ ច្រើនដុះដោយខ្លួនឯង នៅ កន្លែងដីសើម ព្រៃរបោះ ភ្នំ ឬដាំក្នុងភូមិ និងវត្តអារាម។ រុក្ខជាតិនេះ បន្តពូជដោយគ្រាប់ ផ្លែច័ន មានពីរប្រភេទ ពេលនៅខ្ចី មានផ្លែមូលសំប៉ែត គ្មានគ្រាប់ ច្រើនហៅថា ផ្លែប៉ែន ឬ ម៉ាក់ប៉ែន ដើមចាស់ផ្លែមូលធំ មានគ្រាប់ច្រើន មានពណ៌លឿង រលោង និងមានក្លិនក្រអូប ហៅថាច័ន។ ចំពោះការព្យាបាល គេប្រើផ្លែច័ន ដូចខាងក្រោម៖
– សាច់ផ្លែ៖ ទម្លាក់ព្រូនកូនក្មេង (ឲ្យក្មេងញ៉ាំឲ្យបានច្រើនពេលព្រឹក មិនទាន់ញ៉ាំអី)
– សំបកផ្លែ៖ ព្យាបាលពងបែក (យកសំបកហាលឲ្យក្រៀម ដុតខ្លោច កិនឲ្យម៉ត់ លាបកន្លែងពងបែក)
– ស្លឹក៖ ប្រើស្រស់បិតកន្លែងកើតបូស របួស ឬរលាកភ្លើង
– សំបក ឫស៖ កោសសំបកក្រៅចេញ ចំនួនមួយក្ដាប់ ដាំទឹកផឹក ព្យាបាលក្មេងក្ដៅ និងក្អួត កើតរមាស់។
– សាច់ឈើ និងខ្លឹម៖ ប្រើដើម្បីជំនួយសរសៃប្រសាទ ជំនួយសាច់ស្បែកឲ្យស្រស់ស្រាយ ក្ដៅខ្លួន ព្យាបាលថ្លើម សួត ទម្លាក់ព្រូន ព្យាបាលបែកញើសច្រើន។
– ផ្លែ៖ ព្យាបាលអាការៈដេកមិនលក់ រសាប់រសល់ ជំនួយសរសៃ។
២- ដើមច័នដំណើរការម៉េច?
មិនទាន់មានការសិក្សាពីរុក្ខជាតិនេះឲ្យច្បាស់នៅឡើយទេ ប៉ុន្តែគេដឹងថា ក្នុងផ្លែច័ន មានសារធាតុ Tanin Catechic ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី អ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះ នៅពេលកំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណា ដែលមានការណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយដើមច័ន ថ្នាំពេទ្យ ឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
ប្រសិនបើអ្នកមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ដើមច័ន អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនធ្វើការប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ដើមច័ន អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៧- ផ្នែកដែលប្រើប្រាស់?
-សាច់ផ្លែ សំបកផ្លែ ស្លឹក សំបកឫស សាច់ឈើ ខ្លឹម និង ផ្លែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អ បំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]