បញ្ហាប្រេះកែងជើង ជាធម្មតា មិនបង្កគ្រោះថ្នាក់នោះទេ ប៉ុន្ដែអាចឆ្លងមេរោគ ប្រសិនបើមិនព្យាបាល។ គ្រូពេទ្យ អាចព្យាបាលបញ្ហានេះ ដោយកោរ ប្រើអាស៊ីដ និងថ្ម Pumice ដែលចេញពីបន្ទុះភ្នំភ្លើង។ ទោះយ៉ាងណា គ្នាយើងក៏អាចព្យាបាលដោយខ្លួនឯង គ្រាន់តែសម្ភារៈសាមញ្ញៗ ដែលអាចរកបាននៅជុំវិញផ្ទះរបស់យើង។
១. ប្រើថ្នាំអាស្ពីរីន
តែមិនមែនយកថ្នាំអាស្ពីរីន មកលេបទេ។ យកថ្នាំអាស្ពីរីន ៥-៦បន្ទះ មកដុំឲ្យម៉ត់ និងលាយជាមួយម្សៅ ទឹកក្រូច និងទឹក។ បន្ទាប់មក យកវាទៅបិទលើកែងជើង ហើយរុំកន្សែងក្តៅ និងគ្របថង់ប្លាស្ទិកពីលើ។ ១០នាទីក្រោយមក ដកថង់ប្លាស្ទិក និងកន្សែងចេញ ហើយយកថ្ម Pumice មកកោសកន្លែងប្រេះកែងជើង។
២. ត្រាំទឹកតែ
ទឹកតែក្តៅឧណ្ហៗ ល្អសម្រាប់សុខភាពរបស់យើង ហើយវាក៏ល្អសម្រាប់ស្បែករបស់យើងផងដែរ។ នៅពេលយើងប្រេះកែងជើង យើងអាចត្រាំទឹកតែក្តៅឧណ្ហៗ ព្រោះវាជួយសម្ងួតស្បែករបស់យើង។
៣. ប្រើម្សៅសូដា
យើងអាចប្រើម្សៅសូដា ដើម្បីលាងជើងក៏បាន ឬក៏យកម្សៅសូដា លាយជាមួយទឹក ហើយទៅលាបកន្លែងប្រេះកែងជើង ឲ្យទៀងទាត់ រហូតដល់ជាសះស្បើយ។
៤. ប្រើសំបកផ្លែម្នាស់
សំបកផ្លែម្នាស់ មានអង់ហ្ស៊ីម ដែលអាចជួយបន្ទន់ និងបំបាត់បញ្ហាប្រេះកែងជើង។ យើងយកសំបកតូចៗរបស់ផ្លែម្នាស់ស្រស់ ដាក់លើកន្លែងប្រេះកែងជើង ហើយរុំវាទុក ១យប់។ យើងក៏អាចប្រើទឹកម្នាស់ ចាក់លើកន្លែងប្រេះកែងជើងផងដែរ នៅពេលមុន និងក្រោយរុំ។
៥. ប្រើប្រទាលកន្ទុយក្រពើ
យើងអាចប្រើប្រទាលកន្ទុយក្រពើ លាបលើកន្លែងប្រេះកែងជើង ហើយប្រើបង់រុំពីលើ។ ការធ្វើដូច្នេះ ធ្វើឲ្យកន្លែងប្រេះកែងជើងទន់ និងថយចុះ។
៦. ប្រើប្រេងវីតាមីន A និង E
វីតាមីន អាចជួយព្យាបាលស្បែក សូម្បីតែប្រើប្រាស់ផ្ទាល់លើស្បែក។ ប្រើម្ជុល ចាក់យកប្រេងនៅក្នុងថ្នាំវីតាមីន A និង E (ប្រភេទ Capsule) ហើយប្រមូលប្រេងដែលចេញពីថ្នាំ ទៅលាបកន្លែងប្រេះកែងជើង។ យើងធ្វើដូច្នេះ មុនពេលចូលគេង រហូតដល់ជាសះស្បើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]