យើងដឹងហើយថាទឹកគឺជាភេសជ្ជៈសំខាន់ ប៉ុន្តែប្រសិនជាយើងចង់ផឹកភេសជ្ជៈផ្សេងក្រៅពីទឹក យើងអាចសាកភេសជ្ជៈសុខភាពទាំងនេះដើម្បីទទួលបានសារធាតុចិញ្ចឹមផ្សេងៗដល់រាងកាយ។
១. តែបៃតង
តែបៃតងត្រូវបានស្គាល់ថាជាភេសជ្ជៈមានប្រយោជន៍ដល់សុខភាពនៅតាមបណ្ដាប្រទេសជាច្រើនជាយូរមកហើយ។ តែបៃតងមាន polyphenols ក្នុងកម្រិតខ្ពស់ដែលគេជឿថាអាចការពារជំងឺមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។ ការសិក្សាក៏បានលើកឡើងថាតែបៃតងអាចជួយកាត់បន្ថយការកើនឡើងនៃជាតិស្ករក្នុងឈាមក្រោយពីញ៉ាំអាហារ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ យើងអាចសាកយកក្រូចឆ្មារលាយនឹងតែបៃតងក៏បាន។
អត្ថបទពាក់ព័ន្ធ៖
- មែនអត់? តែបៃតងអាចការពារជំងឺទឹកនោមផ្អែម
- ញ៉ាំតែបៃតង ៣ដង ១សប្តាហ៍បង្ការជំងឺទាំងនេះ ហើយជួយខួរក្បាលទៀត
- ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក
២. ទឹកទទឹម
ទឹកទទឹមគឺជាភេសជ្ជៈមានសារធាតុចិញ្ចឹមច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាត និងកាត់បន្ថយការរលាក ជាពិសេសជួយកាត់បន្ថយជំងឺរលាកសន្លាក់។ ក្រៅពីនេះ ទឹកទទឹមក៏សំបូរដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងការប្រឆាំងនឹងជំងឺផ្ដាសាយ។
៣. ទឹកមើមឆៃថាវក្រហម (Beet)
មើមឆៃថាវក្រហមជាប្រភពអាស៊ីតហ្វូលិក ម៉ាញ៉េស្យូម និងនីដ្រាត។ រាងកាយរបស់យើងនឹងបំលែងនីដ្រាតទៅជានីឌ្រិចអុកស៊ីតដែលជួយបញ្ចុះសម្ពាធឈាម និងធ្វើឲ្យចរន្តឈាមមានភាពប្រសើរឡើង។ ការសិក្សាមួយចំនួនក៏បានលើកឡើងថាទឹកមើមនេះអាចជួយបង្កើនថាមពលអំឡុងពេលហាត់ប្រាណ។
៤. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារជាភេសជ្ជៈដ៏ល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ។ ដោយគ្រាន់តែដាក់ទឹកក្រូចឆ្មារពីរស្លាបព្រាកាហ្វេទៅក្នុងទឹកមួយកែវអាចផ្តល់វីតាមីន C ១៤មីល្លិក្រាម។ លើសពីនេះ ទឹកក្រូចឆ្មារក៏អាចបំពេញជាតិទឹកដល់រាងកាយដែរ។
៥. ទឹកដូង
ការផឹកទឹកដូងអាចជួយបំពេញជាតិទឹកដល់រាងកាយ និងផ្តល់ប៉ូតាស្យូមដល់រាងកាយក្នុងបរិមាណ ច្រើនទៀត។ ប៉ូតាស្យូមមានតួនាទីសំខាន់ក្នុងការរក្សាចង្វាក់បេះដូង និងរក្សាលំនឹងសម្ពាធឈាម។
៦. ទឹកសូកូឡាក្ដៅ
យើងធ្លាប់ដឹងហើយថាផ្លែកាកាវមានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែសម្រាប់ភេសជ្ជៈសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មគឺកាន់តែមានប្រយោជន៍ដល់សុខភាពនៅពេលលាយជាមួយនឹងទឹកដោះគោដែលសំបូរដោយកាល់ស្យូម និងជួយពង្រឹងវីតាមីន Dទៀត។
៧. ទឹកCranberry
ទឹក Cranberry សំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារពីជំងឺបេះដូង និងមហារីក ហើយជួយដល់បំពង់ទឹកនោម។
៨. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់សំបូរដោយសារធាតុចិញ្ចឹម ជាពិសេសវីតាមីន C ហើយទឹកក្រូចស្រស់ក៏មានប៉ូតាស្យូម Thiamin (វីតាមីន B1) និងកាល់ស្យូមទៀតផង ដែលល្អ ចំពោះសុខភាព។
អត្ថបទពាក់ព័ន្ធ៖
- ទឹកក្រូចស្រស់ អាចបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងខ្លួនយើងបាន?
- សាច់ដូង ក្រៅពីមានជាតិ អាចជួយអីបានខ្លះ?
- ទឹកដូង និងផ្លែឈើប៉ុន្មានមុខនេះស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹកបានយ៉ាងងាយ
- ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ
- ផឹកទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងតិច៧យ៉ាង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]