អនុប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម លោកស្រីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅឆ្នាំ ១៩៩០។ លោកស្រីវេជ្ជបណ្ឌិតឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាក់ទងផ្នែកសម្ភព និងរោគស្ត្រី រួមមាន ការថែទាំបន្ទាន់ផ្នែកសម្ភព និងទារកទើបកើត ការវះកាត់បើកពោះខ្នាតតូច និងវះកាត់បំពង់មេជីវិតឈ្មោលដោយចាក់ថ្នាំស្ពឹកនៅនឹងកន្លែង។