រូបភាពទាំងនេះប្រហែលជាមានបញ្ហា ...
ការព្រមាន៖ រូបភាពខាងក្រោមអាចមិនល្អ អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អខ្ពើមរអើម។ ដូច្នេះសូមជូនជាដំណឹងមុនបើកបង្ហាញ។ អរគុណ!
លាមកទារកពណ៌បៃតងខ្ចី
ពណ៌បៃតងខ្ចី
ការពន្យល់
អតុល្យភាពទឹកដោះម្ដាយដើមទី (Foremilk) និងទឹកដោះម្ដាយចុងទី (Hindmilk)
បើលាមកកូនមានពណ៌បៃតងស្រាល ហើយមានពពុះៗនៅជាប់នឹងកន្ទប ស្រដៀងស្លែ អាចដោយសារកូនបៅទឹកដោះដើមទី (Foremilk) ច្រើនពេក (ទឹកដោះមានកាឡូរីទាបដែលកូនបៅចេញភ្លាមៗ រាល់ពេលបំបៅ) និងបៅទឹកដោះចុងទី (Hindmilk) មិនគ្រប់គ្រាន់ (ទឹកដោះសម្បូរជាតិខ្លាញ់ និងសារធាតុចិញ្ចឹម ដែលចេញពេលទឹកដោះជិតអស់ រាល់ពេលបំបៅ)។ វាក៏ដោយសារយើងបំបៅកូនមិនបានយូរគ្រប់គ្រាន់ រាល់ពេលបំបៅម្ដងៗ។ ដំណោះស្រាយ គឺពេលចាប់ផ្ដើមបំបៅដោះ ត្រូវឲ្យកូនបៅដោះខាងណាដែលកូនបៅចុងក្រោយ។
ខ្ញុំគួរធ្វើម៉េច?
ព្យាយាមឲ្យកូនបៅដោះម្ខាងឲ្យអស់ទឹកដោះសិន ចាំបន្តឲ្យកូនបៅដោះម្ខាងទៀត។
ការបដិសេធ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕