លាមកទារកក្ដៀនរឹង ស្ងួត ពណ៌ត្នោត

រូបភាពទាំងនេះប្រហែលជាមានបញ្ហា ...

ការព្រមាន៖ រូបភាពខាងក្រោម​អាចមិនល្អ អាចធ្វើឲ្យអ្នកមានអារម្មណ៍​មិនល្អខ្ពើមរអើម។ ដូច្នេះសូមជូនជាដំណឹងមុនបើកបង្ហាញ។ អរគុណ!

លាមកទារកក្ដៀនរឹង ស្ងួត ពណ៌ត្នោត

ក្ដៀនរឹង ស្ងួត ពណ៌ត្នោត

ការពន្យល់

ទល់លាមក ឬក្ដៀន

បើ​សិន​លាមក​កូន​អ្នក រឹង ដុំ​កង់ៗ​ដូច​គ្រាប់​ឃ្លី មាន​ន័យ​ថា កូន​ទល់​លាមក ឬ​ក្ដៀន​ហើយ។ ពេល​បត់​ជើង កូន​នឹង​ខំ​ប្រឹង មុខ​ឡើង​ក្រហម និង​មាន​អារម្មណ៍​ឈឺ​ចាប់​ត្រង់​រន្ធ​គូទ។ ជា​ទូទៅ លាមក​កូន​អាច​មាន​លាយ​ឈាម​តិចៗ​ដោយសារ​ការ​ដាច់​រហែក​រន្ធ​គូទ ពេល​ប្រឹង​ជុះ។

ខ្ញុំគួរធ្វើម៉េច?

លាមក​ក្ដៀន មាន​កង់​មួយ​ដុំ ឬ​ពីរ​ដុំ មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ តែ​បើ​កូន​ជុះ​ក្ដៀន​មាន​លើស​ពី ៣ កង់ (ឬ​បើ​ឃើញ​មាន​ជាប់​ឈាម​តិចៗ) ត្រូវ​យក​កូន​ទៅ​ពេទ្យ។ ជា​ទូទៅ ការ​ទល់​លាមក កើត​ឡើង​លើ​ទារក​ដែល​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង ឬ​វា​ជា​សញ្ញា​ប្រាប់​ថា ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា។

សូម​ពិគ្រោះ​ជាមួយ​ពេទ្យ។ ចំពោះ​ទារក​តូច ពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​កូន​បៅ​ទឹក​បន្ថែម។ បើ​ទារក​ធំ ត្រូវ​ឲ្យ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​បន្ថែម​កាន់​តែ​ច្រើន។ បើ​សិន​កូន​ញ៉ាំ​អាហារ​រឹង ត្រូវ​ផ្ដល់​អាហារ​ណា​ដែល​សម្បូរ​កាក​សរសៃ ដូចជា បន្លែ ផ្លែឈើ ជាដើម។ សួរ​នាំ​ពេទ្យ បើ​សិន​ចង់​ប្ដូរ​របប​អាហារ​កូន ឬ​ផ្ដល់​ទឹក​ផ្លែ​ឈើ​ស្រស់​ដល់​កូន។

ចែករំលែកលទ្ធផល

ការបដិសេធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ