ខនិងលក្ខខណ្ឌនៃការប្រើប្រាស់
សូមអាន ខនិងលក្ខខណ្ឌ ទាំងនេះឲ្យបានច្បាស់មុននឹងប្រើប្រាស់គេហទំព័រនេះ។
តាមរយៈការប្រើប្រាស់គេហទំព័រនេះ បានន័យថាលោកអ្នកបានយល់ព្រមចំពោះ ខនិងលក្ខខណ្ឌដែលបានចែង។ បើសិនជាលោកអ្នកមិនយល់ព្រមលើចំណុចណាមួយនៃខនិងលក្ខខណ្ឌរបស់គេហទំព័រនេះទេ សូមកុំចូលប្រើគេហទំព័រនេះ!
ក្រុមហ៊ុន Hello Health Group Pte. Ltd និងបណ្ដាញគេហទំព័រជាបុត្រសម្ព័ន្ធនានារបស់ Hello Health Group អាចធ្វើបច្ចុប្បន្នភាព ឬកែប្រែ ខនិងលក្ខខណ្ឌឡើងវិញបានគ្រប់ពេល។ ពេលលោកអ្នកប្រើប្រាស់បណ្ដាញគេហទំព័ររបស់ Hello Health Group នឹងមានន័យថាលោកអ្នកយល់ព្រមទៅតាមការកែប្រែ និងលក្ខខណ្ឌទាំងនោះ។
កម្រិតទទួលខុសត្រូវរបស់ Hello Health Group
រាល់មាតិកាដែលមាននៅក្នុងបណ្ដាញគេហទំព័រ Hello Health Group ដូចជាអត្ថបទ រូបភាព ក្រាហ្វិក ព័ត៌មានបានពីអ្នកផ្ដល់សិទ្ធិឲ្យ Hello Health Group និងខ្លឹមសារផ្សេងៗទៀតនៅក្នុងបណ្ដាញគេហទំព័រ Hello Health Group គឺជាការផ្ដល់ព័ត៌មានតែប៉ុណ្ណោះ។ ខ្លឹមសារទាំងអស់នោះ មិនជំនួសឲ្យការប្រឹក្សាផ្នែកវេជ្ជសាស្ត្រដោយគ្រូពេទ្យជំនាញ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនោះទេ។ សូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ក្នុងករណីមានចម្ងល់ទាក់ទងនឹងបញ្ហាសុខភាពណាមួយ។ សូមកុំព្យាយាមមិនគោរពតាមវេជ្ជបញ្ជា ឬពន្យារពេលប្រតិបត្តិទៅតាមសេចក្ដីណែនាំរបស់គ្រូពេទ្យជំនាញ ដោយគ្រាន់តែបានអានអត្ថបទនៅលើបណ្ដាញគេហទំព័ររបស់ Hello Health Group ដែលបានចេញផ្សាយឲ្យសោះ។
ក្រុមហ៊ុន Hello Health Group និងគ្រប់បណ្ដាញគេហទំព័រទាំងអស់របស់ខ្លួន មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
បើសង្ស័យថាមានបញ្ហាសុខភាពអ្វីមួយ សូមទាក់ទងទៅគ្រូពេទ្យ ឬទៅកាន់សេវាសង្គ្រោះបន្ទាន់ភ្លាមៗ តាមរយៈលេខ 119។ Hello Health Group មិនណែនាំឲ្យ ការធ្វើតេស្ត គ្រូពេទ្យ ផលិតផល នីតិវិធី គំនិត ឬព័ត៌មានផ្សេងទៀត ដែលអាចមាននៅគេហទំព័រនេះជូនទេ។ ការទទួលយកព័ត៌មានផ្ដល់ដោយក្រុមហ៊ុន Hello Health Group បុគ្គលិកHello Health Group និងព័ត៌មានផ្សេងទៀតនៅលើបណ្ដាញគេហទំព័ររបស់ Hello Health Group គឺជាការសម្រេចចិត្ត និងការទទួលខុសត្រូវរបស់លោកអ្នកខ្លួនឯងផ្ទាល់។
បណ្ដាញគេហទំព័ររបស់ Hello Health Group អាចមានព័ត៌មានសុខភាព ឬសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទាក់ទងនឹងសុខភាពផ្លូវភេទជាក់លាក់។ បើលោកអ្នកយល់ថាព័ត៌មានទាំងនេះមិនសមរម្យ លោកអ្នកអាចសម្រេចចិត្តមិនប្រើ ឬចូលមើលមាតិកាទាំងនោះបាន។
ឯកជនភាពរបស់កុមារ
ពួកយើងប្ដេជ្ញាចិត្តក្នុងការការពារឯកជនភាពរបស់កុមារ។ សូមលោកអ្នកមេត្តាជ្រាបថាគេហទំព័រយើងមិនមានបំណង ឬផលិតឡើងដើម្បីទាក់ទាញកុមារក្រោមអាយុ ១៣ឆ្នាំទេ។ ពួកយើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកដែលយើងដឹងច្បាស់ថាមានអាយុតិចជាង ១៣ឆ្នាំឡើយ។
ការប្រើប្រាស់មាតិកា
Hello Health Group អនុញ្ញាតឲ្យលោកអ្នកមើល អាន ឬទាញយកមាតិកាដែលមាននៅលើបណ្ដាញគេហទំព័រ Hello Health Group សម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួន មិនសម្រាប់ពាណិជ្ជកម្មទេ អនុលោមទៅតាមកម្មសិទ្ធិបញ្ញានៅខាងចុងនៃមាតិកា ឧទាហរណ៍ “រក្សាសិទ្ធិគ្រប់យ៉ាងដោយ ©2021, Hello Health Group Pte. Ltd” និងការរក្សាសិទ្ធិ ឬកម្មសិទ្ធិ ផ្សេងៗទៀត ដែលមានក្នុងមាតិកា។ វិធានឬករណីពិសេសផ្សេងៗសម្រាប់ប្រើប្រាស់កម្មវិធី ជាក់លាក់ណាមួយ ឬឧបករណ៍ផ្សេងៗទៀត ដែលមានក្នុងបណ្ដាញគេហទំព័រ Hello Health Group អាចនឹងត្រូវដាក់នៅផ្នែកណាមួយនៃគេហទំព័រ និងយោងទៅតាម ខនិងលក្ខខណ្ឌ ដែលមានភ្ជាប់។
មាតិការបស់ Hello Health Group គឺត្រូវបានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាទាំងនៅប្រទេសសិង្ហបុរី និងក្នុងប្រទេសផ្សេងទៀត។ មាតិកាទាំងអស់ ជាកម្មសិទ្ធិរបស់ Hello Health Group ឬរបស់អ្នកផ្ដល់សិទ្ធិឲ្យ Hello Health Group។ ការប្រើប្រាស់មាតិការបស់ Hello Health Group ដោយមិនបានអនុលោមទៅតាមខនិងលក្ខខណ្ឌនានា គឺជាការបំពាន ខនិងលក្ខខណ្ឌដែលបានចែង និងអាចបំពានទៅនឹងកម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា ឬវិធានច្បាប់ផ្សេងៗទៀត។ មាតិកា ឬខ្លឹមសារនៅក្នុង Hello Health Group អាចត្រូវកែប្រែ ឬលុបចោល ដោយមិនចាំបាច់ជូនដំណឹងជាមុន ពីក្រុមការីនិពន្ធរបស់ Hello Health Group។ រាល់កម្មសិទ្ធិបញ្ញា គឺជាការរក្សាសិទ្ធិគ្រប់យ៉ាងដោយ Hello Health Group និងភាគីផ្ដល់សិទ្ធឲ្យ Hello Health Group។
ក្នុងករណីជនណាម្នាក់បំពាន ខនិងលក្ខខណ្ឌដូចបានចែងនេះ សិទ្ធិប្រើប្រាស់មាតិការបស់លោកអ្នកនឹងត្រូវបានដកចេញដោយស្វ័យប្រវត្តិ ហើយលោកអ្នកត្រូវតែលុបមាតិកាដែលលោកអ្នកបំពាន ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតចេញភ្លាម។
ការទទួលខុសត្រូវរបស់ Hello Health Group និងអ្នកផ្ដល់សិទ្ធិ
ការប្រើប្រាស់បណ្ដាញគេហទំព័រ Hello Health Group និងខ្លឹមសារណាមួយរបស់ Hello Health Group ជាការសម្រេច និងទទួលខុសត្រូវរបស់លោកអ្នកដោយខ្លួនឯងទាំងស្រុង។
ពេលប្រើប្រាស់គេហទំព័រ Hello Health Group ព័ត៌មានអាចនឹងត្រូវបញ្ជូនចេញតាមប្រព័ន្ធផ្សព្វផ្សាយហួសពីការគ្រប់គ្រង និងយុត្តាធិការ របស់ Hello Health Group និងអ្នកផ្ដល់ឲ្យ។ ដូចនេះ Hello Health Group មិនទទួលខុសត្រូវចំពោះការពន្យារពេល ទិន្នន័យខូចខាត ការរំខាន ឬការលួចទិន្នន័យ ឬក៏ការបញ្ជូនព័ត៌មានណាមួយនៅពេលដែលអ្នកប្រើប្រាស់គេហទំព័រ Hello Health Group ទេ។
ទាំងគេហទំព័រ និងមាតិការបស់ Hello Health Group ដូច “លក្ខខណ្ឌដែលមានស្រាប់”។ ក្នុងវិសាលភាពពេញលេញដែលត្រូវបានអនុញ្ញាតដោយច្បាប់ភាគី Hello Health Group អ្នកផ្ដល់សិទ្ធិ និងអ្នកផ្គត់ផ្គង់ របស់ខ្លួនបដិសេធរាល់ការធានាមិនថាការបង្ហាញ ឬការបញ្ជាក់កំណត់ ដោយលក្ខន្តិកៈ ឬផ្សេងពីនេះរួមទាំងការធានានៃទំនិញក្នុងលក្ខខណ្ឌអាចជួញដូរបានដែលបាន បញ្ជាក់ការមិនរំលោភបំពានសិទ្ធិរបស់ភាគីទីបី និងភាពត្រូវគ្នាសម្រាប់គោលបំណងជាក់លាក់។ ដោយមិនកំណត់នូវអ្វីដែលបានលើកឡើងខាងលើ Hello Health Group អ្នកផ្ដល់សិទ្ធិ និង អ្នកផ្គត់ផ្គង់ របស់ខ្លួនមិនតំណាង ឬធានាក្នុងករណីដូចខាងក្រោម៖
- ភាពច្បាស់លាស់ ជាក់លាក់ ត្រឹមត្រូវ បច្ចុប្បន្នភាព ឬពេលវេលានៃខ្លឹមសារមាតិកា កម្មវិធី អត្ថបទ ក្រាហ្វិក តំណភ្ជាប់ ឬក៏ទំនាក់ទំនងដែរបានផ្ដល់ ឬមាននៅលើបណ្ដាញគេហទំព័រ ឬក្រុមហ៊ុន Hello Health Group ទាំងមូល។
- ការបំពេញតាមបទប្បញ្ញត្តិផ្សេងៗរបស់រដ្ឋាភិបាលតម្រូវឲ្យបង្ហាញព័ត៌មានពីផលិតផលឱសថត្រូវការវេជ្ជបញ្ជា ឬការអនុញ្ញាត ឬការអនុវត្តទៅតាមច្បាប់លើមុខងារកម្មវិធីណាមួយ ដែលមានខ្លឹមសារនៅលើគេហទំព័រ Hello Health Group ។
ទោះក្នុងករណីណាក៏ដោយរាប់ទាំង អ្នកផ្ដល់អាជ្ញាប័ណ្ណ អ្នកផ្គត់ផ្គង់ ឬភាគីទីបីណាមួយ ដែលបានបញ្ជាក់លើបណ្ដាញគេហទំព័រ Hello Health Group ភាគីក្រុមហ៊ុន Hello Health Group មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយ (រាប់បញ្ចូលទាំងសំណងជំងឺចិត្តបន្ទាប់បន្សំ ជំងឺចិត្តមិនចំពោះ ការរងរបួស ឬស្លាប់បាត់បង់ជីវិតដោយកត្តាផ្ទាល់ខ្លួនណាមួយ ការខាតបង់ប្រាក់ចំណេញ ឬការខូចខាត ឬ បាត់បង់ទិន្នន័យ ឬការរំខានដល់អាជីវកម្ម) ដែលបណ្ដាលមកពីការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់គេហទំព័រ ឬមាតិកា Hello Health Group មិនថាផ្អែកលើការធានា កិច្ចសន្យា ច្បាប់ ឬទ្រឹស្ដីផ្សេងណាមួយ និងទោះបីជា ឬមិនមែន Hello Health Group ជាអ្នកផ្ដល់អាជ្ញាប័ណ្ណ អ្នកផ្គត់ផ្គង់របស់ខ្លួន ឬភាគីទីបីណាមួយដែលបានបញ្ជាក់ក្នុងបណ្ដាញគេហទំព័រ Hello Health Group ក៏ដោយ ក៏ភាគីទាំងអស់សុទ្ធតែទទួលបានសេចក្ដីណែនាំអំពីលទ្ធភាពនៃការខូចខាត។ Hello Health Group ភាគីម្ចាស់អាជ្ញាប័ណ្ណ ភាគីផ្គត់ផ្គង់របស់ខ្លួន ឬភាគីទីបីណាមួយដែលបានលើកឡើង ឬបញ្ជាក់ក្នុងបណ្ដាញគេហទំព័រ Hello Health Group ទទួលខុសត្រូវចំពោះវិសាលភាពនៃការខូចខាតជាក់ស្ដែងដែលកើតឡើងចំពោះលោកអ្នក មិនលើសពី ១.០០០ដុល្លារសិង្ហបុរីឡើយ។ Hello Health Group ភាគីម្ចាស់អាជ្ញាប័ណ្ណ ភាគីផ្គត់ផ្គង់របស់ខ្លួន ឬភាគីទីបីណាមួយដែលបានលើកឡើង ឬបញ្ជាក់ក្នុងបណ្ដាញគេហទំព័រ Hello Health Group មិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដោយប្រការណាមួយ ឬឈានដល់ការស្លាប់បាត់បង់ជីវិត ពីការប្រើប្រាស់ឬការប្រើប្រាស់មិនត្រឹមត្រូវរបស់លោកអ្នកដែលបានពីមាតិកាចេញផ្សាយ ឬសេវាកម្មណាមួយលើបណ្ដាញគេហទំព័ររបស់ Hello Health Group ឡើយ។ ការទាមទារណាមួយដែលកើតឡើងទាក់ទងនឹងការប្រើប្រាស់គេហទំព័រ ឬមាតិកា របស់លោកអ្នក ត្រូវធ្វើឡើងក្នុងរយៈពេលមួយ (១) ឆ្នាំ គិតចាប់ពីថ្ងៃដែលព្រឹត្តិការណ៍កើតឡើង។ ការទូទាត់សំណងក្រោមលក្ខខណ្ឌទាំងនេះ មានលក្ខណៈផ្ដាច់មុខ ហើយត្រូវបានកំណត់ចំពោះអ្នកប្រើប្រាស់ដែលមានចែងក្នុងលក្ខខណ្ឌទាំងនេះ។
ការផ្សាយពាណិជ្ជកម្ម ការស្វែងរក និង តំណភ្ជាប់ ទៅគេហទំព័រផ្សេងទៀត
ភាគី Hello Health Group អាចដាក់តំណភ្ជាប់នានាទៅភាគីទីបី។ Hello Health Group ក៏អាចជ្រើសរើសគេហទំព័រជាក់លាក់ណាមួយជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងពាក្យគន្លឹះដែលលោកអ្នកកំពុងស្វែងរក ហើយHello Health Group ក៏អាចនឹងអនុញ្ញាតឲ្យម្ចាស់ផ្សព្វផ្សាយពាណិជ្ជកម្មឆ្លើយតបទៅកាន់ពាក្យគន្លឹះដែលលោកអ្នកកំពុងស្វែងរក ដោយមានភ្ជាប់ជាមួយផ្ទាំងពាណិជ្ជកម្ម ឬអត្ថបទពាណិជ្ជកម្ម។ Hello Health Group ក៏មិនធ្វើការណែនាំ ឬគាំទ្រខ្លឹមសាររបស់បណ្ដាញគេហទំព័ររបស់ភាគីទីបីណាមួយដែរ។ Hello Health Group ក៏មិនទទួលខុសត្រូវលើខ្លឹមសារនៃតំណភ្ជាប់របស់បណ្ដាគេហទំព័រភាគីទីបី ទម្រង់ឬរូបរាងគេហទំព័រភាគីទីបីក្នុងគេហទំព័រ Hello Health Group លទ្ធផលនៃការស្វែងរក ឬផ្ទាំងពាណិជ្ជកម្មបង្ហាញដោយភាគីទីបី ហើយភាគីHello Health Group ក៏មិនមែនជាតំណាងធានាអះអាងជួសមុខឲ្យភាពត្រឹមត្រូវច្បាស់ការ ឬខ្លឹមសារមាតិកាណាទាំងអស់របស់បណ្ដាភាគីទីបីទាំងនោះ។ ការប្រើប្រាស់រាល់បណ្ដាញគេហទំព័រភាគីទីបីជាការសម្រេចចិត្ត ជាការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់ និងស្ថិតនៅក្រោម ខនិងលក្ខខណ្ឌនៃការប្រើប្រាស់ របស់បណ្ដាគេហទំព័រទាំងនោះផ្ទាល់។ Hello Health Group មិនធ្វើការណែនាំផលិតផល សេវាកម្ម ឬការផ្សព្វផ្សាយពីការព្យាបាលណាមួយនៅលើបណ្ដាញគេហទំព័រ Hello Health Group ទេ។ សម្រាប់ព័ត៌មានលម្អិតសូមអានគោលការណ៍ផ្សាយពាណិជ្ជកម្មនិងគោលការណ៍ឧបត្ថម្ភរបស់យើង។
សំណង
លោកអ្នកយល់ព្រមការពារ ទូទាត់សំណង និងអនុញ្ញាតឲ្យ Hello Health Group បូករួមទាំងមន្ត្រី ថ្នាក់ដឹកនាំ/នាយក និយោជិក ភ្នាក់ងារ ភាគីផ្ដល់អាជ្ញាប័ណ្ណ និងអ្នកផ្គត់ផ្គង់រួចផុតពីការទាមទារ បណ្ដឹង ឬការទាមទារ ការទទួលខុសត្រូវ និងការទូទាត់ណាមួយ រួមទាំងថ្លៃគណនេយ្យ និងថ្លៃសេវាផ្លូវច្បាប់ ដែលបណ្ដាលមកពី ឬចោទប្រកាន់ដែលបណ្ដាលមកពីការរំលោភលើលក្ខខណ្ឌទាំងនេះ។
ទីស្នាក់ការ
ស្នាក់ការកណ្ដាលរបស់ Hello Health Group ស្ថិតនៅប្រទេសសិង្ហបុរី និងការិយាល័យស្ថិតនៅបណ្ដាប្រទេសមួយចំនួនទៀតមានមូលដ្ឋាននៅទីក្រុងហ្សាកាតា កូឡាឡាំពួរ ម៉ានីល តៃប៉ិ ម៉ាំបៃ ភ្នំពេញ យ៉ាំងហ្គូន បាងកក និងក្រុងហូជីមិញ។
បទប្បញ្ញត្តិដូចខាងក្រោមនៅមានសុពលភាព ទោះផុតកំណត់ ឬបញ្ចប់កិច្ចព្រមព្រៀងនេះសម្រាប់ហេតុផលណាមួយរួមមាន ការទទួលខុសត្រូវ សំណើអ្នកប្រើប្រាស់ សំណង យុត្តាធិការ និងកិច្ចព្រមព្រៀងពេញលេញ។
យុត្តាធិការ
លោកអ្នកយល់ស្របយ៉ាងច្បាស់ ថាយុត្តាធិការផ្ដាច់មុខរាល់ការដោះស្រាយជម្លោះណាមួយជាមួយHello Health Group ឬពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញHello Health Group នឹងធ្វើឡើងនៅតុលាការនៃសាធារណរដ្ឋសិង្ហបុរី ហើយអ្នកយល់ស្របបន្ថែម និងអនុញ្ញាតយ៉ាងច្បាស់ចំពោះការអនុវត្តយុត្តាធិការផ្ទាល់ខ្លួននៅតុលាការនៃសាធារណរដ្ឋសិង្ហបុរីដែលទាក់ទងនឹងវិវាទនោះ រួមទាំងការទាមទារណាមួយដែលពាក់ព័ន្ធនឹង Hello Health Group ឬសាខាក្រុមហ៊ុន បុត្រសម្ព័ន្ធ និយោជិកក្រុមហ៊ុនម៉ៅការ មន្ត្រី ថ្នាក់ដឹកនាំ/នាយក អ្នកផ្ដល់សេវាទូរគមនាគមន៍ ព្រមទាំងអ្នកផ្ដល់មាតិកាជាដើម។
លក្ខខណ្ឌទាំងនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់សាជីវកម្មផ្ទៃក្នុងនៃសាធារណរដ្ឋសិង្ហបុរី ដោយមិនទាក់ទងនឹងជម្លោះនៃគោលការណ៍ច្បាប់ឡើយ។ ប្រសិនបើបទប្បញ្ញត្តិណាមួយនៃលក្ខខណ្ឌទាំងនេះ ត្រូវបានរកឃើញថាមិនមានសុពលភាពដោយតុលាការដែលមានយុត្តាធិការមានសមត្ថកិច្ចនោះ ភាពគ្មានសុពលភាពនៃបទប្បញ្ញត្តិនេះនឹងមិនប៉ះពាល់ដល់សុពលភាពនៃបទប្បញ្ញត្តិដែលនៅសល់នៃលក្ខខណ្ឌទាំងនេះ ដែលនៅមានសុពលភាព និងមានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ។ ពុំមានការលះបង់សិទ្ធិនៃលក្ខខណ្ឌណាមួយនៃលក្ខខណ្ឌទាំងនេះ នឹងត្រូវបានចាត់ទុកថាជាការលះបង់សិទ្ធិបន្ថែម ឬបន្តទៀតនៃលក្ខខណ្ឌនោះ ឬលក្ខខណ្ឌដទៃទៀតណាមួយឡើយ។
ការជូនដំណឹង និងនីតិវិធីដកចេញ និងភ្នាក់ងាររក្សាសិទ្ធិ
ប្រសិនបើលោកអ្នកជឿថារាល់ឯកសារណាមួយដែលអាចដំណើរការនៅលើ ឬពីគេហទំព័រនេះ រំលោភលើការ “កម្មសិទ្ធិបញ្ញា” របស់លោកអ្នក លោកអ្នកអាចស្នើសុំលុបចោលនូវឯកសារទាំងនោះ (ឬចូលទៅកាន់ទីនោះ) ពីបណ្ដាញគេហទំព័ររបស់យើង ដោយទាក់ទងភ្នាក់ងាររក្សាសិទ្ធិរបស់ Hello Health Group (ដែលបានកំណត់ខាងក្រោម) និងផ្ដល់ព័ត៌មានមួយចំនួនមកកាន់ពួកយើងដូចខាងក្រោម៖
- កំណត់អត្តសញ្ញាណនៃការងាររក្សាសិទ្ធិ ដែលអ្នកជឿថាត្រូវបានរំលោភបំពាន។ សូមពិពណ៌នាការងារ និងកន្លែងដែលមាន រួមទាំងការថតចម្លង ឬទីតាំង (ឧទាហរណ៍. URL) នៃមាតិកាដែលលោកអ្នកច្បាស់ថាបានរំលោភបំពានកម្មសិទ្ធិបញ្ញារបស់អ្នក។
- កំណត់អត្តសញ្ញាណឯកសារដែលអ្នកជឿជាក់ថា កំពុងរំលោភបំពាន និងទីតាំងរបស់វា។ សូមពិពណ៌នាអំពីឯកសារ ហើយផ្ដល់ឱ្យយើងនូវ URL របស់វា ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលនឹងអនុញ្ញាតឱ្យយើងកំណត់ទីតាំងរបស់ឯកសារ។
- ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និង (ប្រសិនបើមាន) អាសយដ្ឋានអ៊ីមែលរបស់លោកអ្នក។
- សេចក្ដីថ្លែងការណ៍មួយដែលអ្នកមានជំនឿថា បណ្ដឹងនៃការប្រើប្រាស់ឯកសារមិនត្រូវបានអនុញ្ញាតដោយម្ចាស់រក្សាសិទ្ធិ ភ្នាក់ងារ ឬច្បាប់ឡើយ។
- សេចក្ដីថ្លែងការណ៍ដែលថាព័ត៌មានដែលអ្នកបានផ្ដល់ គឺមានភាពត្រឹមត្រូវ និងបង្ហាញថា “ស្ថិតក្រោមការពិន័យពីការរំលោភបំពាន” អ្នកគឺជាម្ចាស់កម្មសិទ្ធិ ឬត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពក្នុងនាមម្ចាស់កម្មសិទ្ធិ។
- ហត្ថលេខា ឬអេឡិចត្រូនិកដែលមានតម្លៃស្មើពីអ្នករក្សាសិទ្ធិ ឬអ្នកតំណាងដែលត្រូវបានអនុញ្ញាត។
ភ្នាក់ងារ Hello Health Group សម្រាប់បញ្ហាកម្មសិទ្ធិបញ្ហា ដែលទាក់ទងនឹងបណ្ដាញគេហទំព័រនេះមានដូចខាងក្រោម៖
Hello Health Group Pte. Ltd.
Attn: Office of Privacy
10 Anson Road,
#27-15 International Plaza
Singapore, 079903
Republic of Singapore
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា Hello Health Group រក្សាគោលការណ៍សម្រាប់ការបញ្ចប់ភាពជាអតិថិជន និងម្ចាស់គណនីនៃគេហទំព័រ ចំពោះអ្នករំលោភបំពានម្ដងហើយម្ដងទៀត នៅក្នុងកាលៈទេសៈសមស្រប។
កិច្ចព្រមព្រៀង
លើកលែងតែបានចែងយ៉ាងច្បាស់លាស់នៅក្នុង “ការជូនដំណឹងផ្លូវច្បាប់” នៅលើគេហទំព័រ Hello Health Group លក្ខខណ្ឌទាំងនេះ និងគោលការណ៍ឯកជនភាពរបស់ Hello Health Group បង្កើតបានជាកិច្ចព្រមព្រៀងទាំងមូលរវាងលោកអ្នក និង Hello Health Group ដែលទាក់ទងនឹងការប្រើប្រាស់បណ្ដាញគេហទំព័រ និងមាតិកា Hello Health Group ។
សូមអគុណដល់ការសហការរបស់លោកអ្នក។ យើងសង្ឃឹមថាបណ្ដាញគេហទំព័រ Hello Health Group របស់យើងនឹងផ្ដល់ជាប្រយោជន៍ ព្រមទាំងមានភាពងាយស្រួលក្នុងការប្រើប្រាស់។ សំណួរ ឬយោបល់ទាក់ទងនឹងគេហទំព័រនេះ រួមទាំងរបាយការណ៍ណាមួយនៃតំណភ្ជាប់ដែលមិនដំណើរការ គួរត្រូវបានដាក់ស្នើដោយ ”ទាក់ទងយើង” ឬអ៊ីមែលទៅកាន់ ឬស្នាក់ការកណ្ដាលរបស់យើងដែលមានមូលដ្ឋានស្ថិតនៅប្រទេសសិង្ហបុរី៖
Hello Health Group Pte. Ltd.
Office of Privacy,
10 Anson Road,
#27-15 International Plaza
079903, Singapore, Republic of Singapore
បច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១