គោលការណ៍ណែនាំសហគមន៍
និយាយ “សួស្ដី” ដើម្បីជីវិតកាន់តែមានសុភមង្គលនិងសុខភាពល្អបរិបូរណ៍។
សុខភាពល្អបរិបូរណ៍របស់ជាក្ដីបារម្ភនិងការយកចិត្តទុកដាក់របស់
បំណងប្រាថ្នារបស់យើងគឺចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់កន្លែងដែលតាមដាន Hello គ្រូពេទ្យ ដោយយកចិត្តទុកដាក់មានសុខភាពកាន់តែល្អ លើកទឹកចិត្តក្នុងការស្វែងយល់ពីចំណេះដឹងសុខភាពជាច្រើនរាប់មិនអស់បន្ថែមជាប្រចាំ ដូចឆន្ទៈ Hello គ្រូពេទ្យ ដូច្នេះដែរ។ បន្ថែមពីលើការចេញផ្សាយអត្ថបទចំណេះដឹង និងគន្លឹះសុខភាព Hello គ្រូពេទ្យ បានបង្កើត “សហគមន៍” ដើម្បីគាំទ្របន្ថែម បង្កើតការជជែកពិភាក្សាជាសាធារណៈ ដែលអាចឲ្យគ្រប់គ្នាបញ្ចេញមតិ ចែករំលែកបទពិសោធន៍ បញ្ហានិងដំណោះស្រាយសុខភាពល្អៗដែលខ្លួនធ្លាប់ជួបប្រទះ ឆ្លងកាត់ និងដោះស្រាយរួចរាល់ ជូនសមាជិកឯទៀតក្នុងសហគមន៍ជាចំណេះដឹងជាក់ស្ដែងបន្ថែម។ ហើយខាងក្រោមនេះជាសេចក្ដីណែនាំមួយចំនួនក្នុងសហគមន៍៖
សុវត្ថិភាពសម្រាប់ទាំងអស់គ្នា។
ប្រាកដណាស់អ្នកណាក៏ចង់មានសុខភាពល្អបរិបូរណ៍ ចាកឆ្ងាយពីជំងឺដង្កាត់ និងរស់នៅប្រកបដោយសុភមង្គលដែរ។ ដូច្នេះក្នុងសហគមន៍មិនអនុញ្ញាតឲ្យមានពាក្យពេចន៍ជេរប្រមាថ បញ្ឆិតបញ្ឆៀង ឬបែបឌឺដង ជំរុញឬលើកទឹកចិត្ត រើសអើងជាតិសាសន៍ពណ៌សម្បុរ សាសនា ឬការប្រកាន់ភេទ ឬពាក្យពេចន៍អាសអាភាស ក្នុងសហគមន៍ឡើយ។
ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការយកអសារនិងបង្ហាញភាពស្មោះត្រង់។
រាល់ការបញ្ចេញមតិយោបល់ គឺស្វាគមន៍យ៉ាងកក់ក្ដៅបំផុតលើប្រធានបទ ឬបទពិសោធន៍ណាមួយ ប្រសិនបើធ្វើឡើងដោយការបង្ហាញក្រោមរូបភាពជាការចែករំលែកចំណេះដឹង និងមិនប៉ះពាល់សមាជិកដទៃ។ Hello គ្រូពេទ្យ សូមហាមប្រាមចំពោះការហៅឈ្មោះចំៗ ការបញ្ចេញអាកប្បកិរិយាឈ្លើយ ឬការវាយប្រហារបែបបុគ្គលទោះក្នុងរូបភាពណាក៏ដោយ។ ពួកយើងប្ដេជ្ញាថានឹងរក្សា សហគមន៍របស់យើងដោយសុវត្ថិភាពខ្ពស់បំផុត ដោយឈរលើភាពពិតជាក់ស្ដែង ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកទាំងអស់ដោយសេរី។
ដោយភាពជឿជាក់បំផុត។
Hello គ្រូពេទ្យ ផ្ដល់គុណតម្លៃមិនអាចកាត់ថ្លៃបានចំពោះការពិតឥតបោកបញ្ឆោត ជាពិសេសរាល់ការពិតទាំងឡាយ រួមទាំងបទពិសោធន៍ដែលចែកចាយដោយសមាជិករបស់យើង ដើម្បីជាប្រយោជន៍និងជាពិទ្ធិបន្ថែមដល់បងប្អូនអ្នកអានគ្រប់គ្នា។ សូមបងប្អូនមេត្តាកុំប្រើប្រាស់គណនី២-៣ ជាន់គ្នា ឬគណនីក្លែងក្លាយណាមួយក្នុងការចែករំលែក ឬប្រាស្រ័យទាក់ទងក្នុងសហគមន៍ជាមួយបងប្អូនយើងដែលជាសមាជិកឯទៀត ចៀសវាងក្នុងការបញ្ចេញមាតិកា ឬចែកចាយព័ត៌មានដែលមិនមានប្រភពត្រឹមត្រូវច្បាស់លាស់ មិនគ្រប់ជ្រុងជ្រោយ ដែលមិនអាចជឿទុកចិត្តបានជាដើម។
ការបញ្ចេញមតិនិងបង្ហោះ
ឈរលើគោលការណ៍សុខសុវត្ថិភាព មិនប៉ះពាល់ដល់សមាជិកណាម្នាក់រាប់ទាំងសមាជិកក្នុងគ្រួសារ ជាពិសេសក្នុងបង្ហោះរូបភាព ឬវីដេអូចូលសហគមន៍។
មាតិកាគ្រប់ទម្រង់មិនថា អត្ថបទ រូបភាព វីដេអូ ឬឯកសារក្នុងទម្រង់អ្វីក៏ដោយ សូមចាំថា រាល់ការបង្ហោះត្រូវផ្ដល់សុវត្ថិភាពដល់អ្នកពាក់ព័ន្ធទាំងអស់។ Hello គ្រូពេទ្យនឹងមិនអត់ឱន ឬមិនអនុញ្ញាតដាច់ខាតចំពោះការបង្ហោះមាតិកាដែលប៉ះពាល់ បង្កគ្រោះថ្នាក់ បង្កអន្តរាយ ការប្រមាថ ឬប៉ះពាល់ដល់សមាជិកដទៃក្នុងសហគមន៍។ ចំពោះរូបភាពដែលមានស្នាមរបួស ចេញឈាម ដាច់រលាត់ ឬមើលទៅបង្កជាភាពភ័យខ្លាច តក់ស្លុតដល់សមាជិកឯទៀត គួរតែសរសេរបញ្ជាក់ មួយចំនួនដូចជា “រូបភាពមានស្នាមរបួស” “រូបភាពមានឈាម” ជាដើម ដើម្បីព្រមាន ឬជូនដំណឹងដល់សមាជិកផ្សេងទៀតមុនបើកមើលដោយចៃដន្យ។
ងាយយល់ទេ សូមគិតថាប្រសិនបើមេ ក្រុមការងារ ឬកូនចៅក្នុងគ្រួសារបានឃើញការបង្ហោះរបស់អ្នក តើវាសុវត្ថិភាព ឬបង្កភាពភ័យខ្លាច ដល់ពួកគេអត់?
អ្នកប្រើប្រាស់ដែលបង្ហោះសារអាសអាភាស បៀតបៀនកេរិ៍ភេទមិនថាក្នុងរូបភាពណា ឬក្នុងន័យគំរាមកំហែង សារទាំងនោះនឹងត្រូវលុបចោលនិងហាមឃាត់ពីសហគមន៍ជាភ្លាមៗ។ ប្រសិនបើលោកអ្នកមានឃើញបុគ្គលណាម្នាក់បង្ហោះអ្វីមួយដែលប៉ះពាល់ដល់សហគមន៍ ឬផ្ទុយពីគោលការណ៍ណែនាំសហគមន៍ សូមរាយករណ៍មកពួកយើងតាមរយៈតំណភ្ជាប់ ឬចុចលើប៊ូតុង
ការបញ្ចេញទស្សនៈ លើសពីវេជ្ជបញ្ជា។
រាល់ការបញ្ចេញមតិ ឬការយល់ឃើញ ឬទោះជាបទពិសោធន៍ណាមួយក៏ដោយ សូមកុំយកបទពិសោធន៍របស់អ្នក ក្រោមរូបភាពលើកទឹកចិត្ត ឬជំរុញឲ្យសមាជិកឯទៀតធ្វើតាម ដោយមិនស្របទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ទោះជាករណីអ្នកធ្លាប់ជាសះស្បើយ ឬបានផលក៏ដោយ។ សូមចៀសវាងធ្វើបែបនេះ។
ចៀសវាងការចែករំលែកពីថ្នាំញៀន។
Hello គ្រូពេទ្យ ហាមដាច់ខាតក្នុងការចែកចាយ ឬចែករំលែកពីផលប៉ះពាល់មិនថារូបភាពណាក៏ដោយរបស់ថ្នាំញៀន ឬសារធាតុញៀន។ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ ឬធ្លាប់ប្រើប្រាស់ដែលទទួលរងផលប៉ះពាល់ពីសារធាតុទាំងអស់ សូមកុំចែករំលែកទីនេះ ឬស្វែងរកការប្រឹក្សាយោបល់ទីនេះ លោកអ្នកគួរតែស្វែងរកការប្រឹក្សាពិគ្រោះយោបល់ពីសំណាក់គ្រូពេទ្យឯកទេស និងជំនាញត្រឹមត្រូវបំផុតភ្លាមៗ។
ចែករំលែកគំនិតឬបទពិសោធន៍ មិនមែនតំណភ្ជាប់ឬការលក់ផលិតផលណាមួយ។
គោលគំនិតក្នុងការបង្កើតសហគមន៍ ហើយរាល់សមាជិកទាំងអស់ទៀតសោធសុទ្ធតែចូលរួមដើម្បីស្វែងរកចំណេះដឹងសុខភាព ស្វែងយល់បទពិសោធន៍ពិតៗពីបងប្អូនជាសមាជិកឯទៀត ឬការបញ្ចេញមតិយោបល់ ការចែករំលែក ឬសំណួរចម្លើយផ្សេងៗពីបញ្ហាសុខភាពណាមួយ។ ដូច្នេះរាល់ការជួញដូរ ផ្សព្វផ្សាយពាណិជ្ជកម្ម មិនថាក្រោមរូបភាពណាក៏ដោយដែលមិនមានការអនុញ្ញាតពីសំណាក់ Hello គ្រូពេទ្យ គឺមិនអនុញ្ញាតទេ។
លីង ឬតំណភ្ជាប់ទៅគេហទំព័រ ឬភ្ជាប់ទៅផេកផ្សេងៗ ក្រៅពី Hello គ្រូពេទ្យ ក៏មិនអនុញ្ញាតដូចគ្នា។
ការបំពានគោលការណ៍ណែនាំ
លើកលែងតែមានការបញ្ជាក់ណាមួយ ក្រៅពីការលើកឡើងខាងលើ ចំពោះករណីរំលោភបំពានគោលការណ៍ណែនាំសហគមន៍របស់យើង ពួកយើងនឹង ហាមឃាត់(លុបគណនីសមាជិក) ជាអចិន្ត្រៃយ៍តាមឆន្ទានុសិទ្ធិពេញលេញរបស់ ប្រសិនបើលោកអ្នកចង់ “រាយការណ៍ ឬ Report” ការបង្ហោះណាមួយដែលលោកអ្នកគិតថាមានបញ្ហានិងផ្ទុយនឹងគោលការណ៍ណែនាំសហគមន៍ សូមចុចលើប៊ូតុង “រាយការណ៍ពីអ្នកប្រើប្រាស់”។ ប្រសិនបើលោកអ្នកគិតថា គណនីសមាជិកភាពរបស់អ្នកត្រូវបានលុបចេញពីសហគមន៍ដោយប្រការណាមួយ សូមផ្ញើអ៊ីមែល ដោយដាក់ចំណងជើងអ៊ីមែលថា “ប្ដឹងទាស់” មកកាន់ [email protected]។