គោលការណ៍ផ្សាយពាណិជ្ជកម្ម
ដើម្បីគ្រប់គ្រងទម្រង់នៃការផ្សាយពាណិជ្ជកម្មនានាទាំងលើគេហទំព័រនិងកម្មវិធីក្នុងទូរស័ព្ទដៃសំដៅចំពោះអ្នកប្រើប្រាស់គ្រប់បណ្ដាញទាំងអស់របស់ Hello Health Group ភាគីក្រុមហ៊ុនបានចងក្រងសេចក្ដីណែនាំមួយចំនួនចែងខាងក្រោម សម្រាប់អ្នកប្រើប្រាស់ចាប់ពីពេលនេះតទៅហៅថា “ភាគីអ្នកប្រើប្រាស់ Hello Health Group ឯគេហទំព័រព្រមទាំងកម្មវិធីទូរស័ព្ទដៃសំដៅដល់ “ភាគីក្រុមហ៊ុនHello Health Group។ ដូចចែងក្នុងគោលការណ៍នេះ ខនិងលក្ខខណ្ឌនៃ “ការផ្សាយពាណិជ្ជកម្ម” និង “ការផ្សព្វផ្សាយ” រួមបញ្ចូលទាំងផ្ទាំងពាណិជ្ជកម្ម ផ្លាកសញ្ញា បរិបទពាណិជ្ជកម្ម និងមាតិកាដែលមានការឧបត្ថម្ភ ពីភាគីទីបីសុទ្ធតែត្រូវបានរួមបញ្ចូល។ សេចក្ដីណែនាំក្នុងគោលការណ៍នេះ គឺតម្រូវឲ្យភាគីពាក់ព័ន្ធ “ទទួលយក” គ្រប់គ្រងការផ្សព្វផ្សាយដែលសម្រេចដោយ Hello Health Group វិធីក្នុងការដាក់បង្ហាញការផ្សព្វផ្សាយលើ Hello Health Group ព្រមទាំងការដកការផ្សព្វផ្សាយនានាចេញពី Hello Health Group។ ភាគីក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ចំណុចនានាក្នុងគោលការណ៍ការផ្សាយពាណិជ្ជកម្មលើ Hello Health Group គ្រប់ពេលដោយមិនបាច់ជូនដំណឹងជាមុន ប៉ុន្តែការធ្វើបច្ចុប្បន្នភាពកំណែប្រែគោលការណ៍ នឹងបង្ហោះចូលទៅ បណ្ដាញគេហទំព័រ ឬកម្មវិធីទូរស័ព្ទដៃរបស់ Hello Health Group។
Hello Health Group មានការសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងការកំណត់ប្រភេទពាណិជ្ជកម្មដែលតម្រូវឲ្យមានកិច្ចព្រមព្រៀង និងបង្ហាញលើបណ្ដាញ Hello Health Group ទាំងអស់ ហើយមិនថាស្ថិតក្នុងកាលៈទេសៈណាទេ Hello Health Group នឹងពិចារណាទទួលយកតែការផ្សព្វផ្សាយទាំងផលិតផល និង/ឬសេវាកម្ម ទាំងឡាយណាដែលទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីបណ្ដាក្រុមហ៊ុនផ្សព្វផ្សាយ ក្រុមហ៊ុនផលិត តំណាងចែកចាយ ឬផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ប៉ុណ្ណោះ។
Hello Health Group នឹងមិនទទួលផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណាដែល ផ្អែកលើការយល់ឃើញតែម្ខាងរបស់ Hello Health Group មិនពិតត្រឹមត្រូវ ឬគុណភាពមិនអាចទុកចិត្តបាន។
មានការផ្សព្វផ្សាយប៉ុន្មានប្រភេទដែល Hello Health Group អនុញ្ញាតទទួលឲ្យផ្សព្វផ្សាយលើបណ្ដាញ Hello Health Group គ្រប់ប្រភេទ មិនថាពេលណាក៏ដោយ។ មាតិកាផលិតផល ឬសេវាកម្ម ដែលភាគីក្រុមហ៊ុនមិនទទួលផ្សព្វផ្សាយ ប៉ុន្តែមិនកំណត់មានជាអាទិ៍៖
-
- ផលិតផលទាំងឡាយណាដែលមិនស្របច្បាប់ អាចប្រឆាំងទាស់ដោយច្បាប់ មិនមានប្រសិទ្ធភាព និង/ឬ បង្កគ្រោះថ្នាក់ Hello Health Group សូមរក្សាសិទ្ធិក្នុងការកំណត់ឲ្យឃើញពីភាពមិនស្របច្បាប់ មិនមានប្រសិទ្ធភាព និង/ឬ បង្កគ្រោះថ្នាក់
- ផលិតផលក្លែងបន្លំ បោកបញ្ឆោត ខុសច្បាប់ បង្កការយល់ច្រឡំ វាយប្រហារឬធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ
- ផលិតផលដែលព័ត៌មានមិនត្រឹមត្រូវ បែបសើចចំអក បែបរើសអើង (ចំ ឬបង្កប់ន័យ) ឬការវាយប្រហារបុគ្គល ឬក្រុមអាយុជាក់លាក់ ជនជាតិដើម ពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ទំនាក់ទំនងភេទផ្ទុយ ឬភេទដូចគ្នា ស្ថានភាពគ្រួសារ ជនពិការ ឬការបង្ហាញសារបែបមិនសមគួរដទៃទៀតចំពោះបណ្ដាញ Hello Health Group
- គ្រឿងស្រវឹង
- អាវុធយុទ្ធភណ្ឌ កាំភ្លើង រំសេវ ឬកាំជ្រួច
- ល្បែងស៊ីសង
- រូបភាពអាសអាភាស ឬទម្រង់ប្រហាក់ប្រហែល
- ផលិតផលថ្នាំជក់
- អង្គភាពសារព័ត៌មាន ឬអង្គភាពសង្គ្រោះបន្ទាន់
- ផលិតផលទាំងឡាយណាដែលផ្សព្វផ្សាយចំពោះ ឬមានបំណងទាក់ទាញក្មេងអាយុក្រោម ១៣ឆ្នាំ
- វីដេអូ រូបភាព ឬសារយោងដែលផ្ដល់ការវាយតម្លៃដល់មាតិកា ឬវីដេអូហ្គេម
- ផលិតផលទាំងឡាយណាដែលអះអាងថាបន្ថែមកម្លាំង មិនសមហេតុផល ឬមិនទំនង
- វីដេអូ ឬរូបភាពដែលមានពន្លឺហ្វ្លាសភ្លឺខ្លាំង
- វីដេអូ រូបភាព ឬសារដែលអះអាងថាស្រកទម្ងន់ដូចវេទមន្ត ឬជាឱសថទិព្វជួយព្យាបាលជំងឺ
- អង្គភាពផ្សព្វផ្សាយនានាដែលព្យាយាមពង្រីកបរិវេណផ្សព្វផ្សាយ ឬបង្កការរំខាន ឬប៉ះពាល់ទៅដល់ការអាន
- អង្គភាពផ្សព្វផ្សាយនានាដែលព្យាយាមបង្ហាញផ្ទាំងពាណិជ្ជកម្មមិនបានត្រឹមត្រូវតាមទីតាំងដែលអ្នកអានអូសចុះអូសឡើង ឬមិនមានមុខងារ “បិទ” ឬ “X” ក្រោយផ្ទាំងពាណិជ្ជកម្ម/សារលោតរួច
- អង្គភាពផ្សព្វផ្សាយនានាដែលព្យាយាមបង្ហាញមុខងារកុំព្យូទ័រ ឬចង្អុលបង្ហាញកុំព្យូទ័រណាមួយ ឬក៏មុខងារផ្សេងទៀតជាហេតុផលក្នុងការបង្ហាញតួលេខអ្នកប្រើជាមធ្យមឲ្យចុចលើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួន។
Hello Health Group ទទួលស្គាល់និងរក្សាភាពខុសគ្នាដាច់ដោយឡែករវាងការផ្សាយពាណិជ្ជកម្ម និងមាតិកាទទួលបានការឧបត្ថម្ភ ព្រមទាំងមាតិកាព័ត៌មានមិនមានការឧបត្ថម្ភ (Editorial Content)។ មាតិកាព័ត៌មានមិនមានការឧបត្ថម្ភ មិនត្រូវទទួលការជំរុញ ដោយមាតិកាផ្សាយពាណិជ្ជកម្មនិងមាតិកាទទួលបានការឧបត្ថម្ភ ឬនាំមកជូនឡើយ។ Hello Health Group នឹងព្យាយាមកំណត់ឲ្យច្បាស់ថា រាល់មាតិកាផ្សាយពាណិជ្ជកម្មនិងមាតិកាទទួលបានការឧបត្ថម្ភលើបណ្ដាញHello Health Group ទាំងអស់សុទ្ធតែបានបញ្ជាក់ច្បាស់លាស់ដើម្បីចៀសវាងការភាន់ច្រឡំ ឬសង្ស័យដោយប្រការណាមួយ។ Hello Health Group នឹងមិនអនុញ្ញាតឲ្យរាល់ការផ្សាយពាណិជ្ជកម្មនានាបង្ហាញឲ្យ “ភាគីអ្នកប្រើប្រាស់ Hello Health Group” ដោយមិនបានបញ្ជាក់ ឬឃ្លាសម្គាល់ដូចជា “ការផ្សាយពាណិជ្ជកម្ម” “នាំមកជូនដោយ” ឬឃ្លាប្រហាក់ប្រហែល ឬនៅលើបណ្ដាញ “ភាគីក្រុមហ៊ុនHello Health Group” ដោយមិនបានបញ្ជាក់ ឬមានឃ្លាសម្គាល់ដូចជា “ការផ្សាយពាណិជ្ជកម្ម” “ព័ត៌មានពីសហគ្រាស” ”នាំមកជូនដោយ” “ឧបត្ថម្ភដោយ” ឬឃ្លាប្រហាក់ប្រហែលផ្សេងទៀតដែលបញ្ជាក់ថា មាតិកាព័ត៌មានផលិតដោយ ឬនាំមកជូនដោយភាគីឧបត្ថម្ភណាមួយជាក់លាក់។
ការចុចលើផ្ទាំងពាណិជ្ជកម្ម អ្នកប្រើប្រាស់អាចចូលទីតាំងណាមួយរបស់ភាគីទី៣ជាក្រុមហ៊ុនផ្សព្វផ្សាយ ឬក៏ចូលទៅដល់ អត្ថបទដែលទទួលបានការឧបត្ថម្ភពាក់ព័ន្ធលើ Hello Health Group។
Hello Health Group សូមរក្សាសិទ្ធិផ្ដាច់មុខក្នុងការបង្ហាញលទ្ធផលស្វែងរកពាក្យគន្លឹះ ឬប្រធានបទជាក់លាក់ណាមួយនៅលើ “ភាគីក្រុមហ៊ុន Hello Health Group“ យោងតាមលទ្ធផលពីការស្វែងរកលើ Hello Health Group។ រាល់អត្ថបទ ឬមាតិកាព័ត៌មានដែលបង្ហាញក្នុងបញ្ជីលទ្ធផលស្វែងរក នឹងបង្ហាញជាមួយប្រភពច្បាស់លាស់។ ឧទាហរណ៍៖ ឱសថរុក្ខជាតិ និងថ្នាំបន្ទាប់បន្សំ ឬ ឱសថនិងអាហារបំប៉ន…។ល។
ចំពោះករណីមាតិកា(ពាណិជ្ជកម្ម ឬឧបត្ថម្ភ) ដែលផលិតដោយភាគីទីបីក៏ដោយ មាតិកាទាំងនោះត្រូវតែប្រកាន់ខ្ជាប់តាមគោលការណ៍ផ្សាយពាណិជ្ជកម្មមួយនេះ តាមរយៈការបញ្ជាក់ឃ្លាថា “មាតិកាទទួលបានការឧបត្ថម្ភ” ឬ “មាតិកានាំមកជូនដោយ” លើបណ្ដាញ “ភាគីក្រុមហ៊ុនHello Health Group” ដែលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម “គោលការណ៍ឧបត្ថម្ភ” របស់យើងដូចខាងក្រោម ដោយរៀបរាប់ពិស្ដារពីរបៀបប្រើប្រាស់ឃ្លាព័ត៌មានថាមាតិកានេះមានការចូលរួមពីភាគីឧបត្ថម្ភរបស់យើង ព្រមទាំងជំហានពីគន្លឹះក្នុងការបែងចែកឲ្យដាច់រវាងមាតិកាទទួលបានការឧបត្ថម្ភ និងមាតិការបស់ Hello Health Group ទាំងស្រុងមិនពាក់ព័ន្ធនឹងភាគីណា។
ការផ្សាយពាណិជ្ជកម្មលើបណ្ដាញ “ភាគីក្រុមហ៊ុនHello Health Group” អាចភ្ជាប់ផ្ទាល់ទៅនឹងទំព័រកត់ត្រា ការចុះឈ្មោះ/អ៊ីមែល។ Hello Health Group សូមរក្សាសិទ្ធិអនុម័តក្នុងការយល់ព្រម បដិសេធ ដកចេញ ឬលុបចេញ គ្រប់ពេលវេលា គ្រប់ពាណិជ្ជកម្មទាំងអស់ ចេញពីបណ្ដាញHello Health Group ដោយហេតុផលជាក់លាក់អមដោយការជូនដំណឹងភ្លាមៗ និងការអត្ថាធិប្បាយពន្យល់ដល់ភាគីដាក់ផ្សាយពាណិជ្ជកម្មចំពោះករណីណាមួយដែលកើតមានឡើងក្នុងចំណោម ការយល់ព្រម បដិសេធ ដកចេញ ឬលុបចេញ។ Hello Health Group មិនអាចធានាជូនបានថារាល់កម្មវិធី ឬធាតុផ្សំនៃការដាក់ផ្សាយពាណិជ្ជកម្មរបស់អតិថិជន ដំណើរការទៅរលូនដោយពុំមានកំហុសឆ្គងលើគ្រប់ទម្រង់ មិនថាលើគេហទំព័រ លើទូរស័ព្ទដៃ ឬកម្មវិធីទូរស័ព្ទដៃនោះទេ។
ជាទំនួលខុសត្រូវទាំងស្រុងរបស់ភាគីដាក់ការផ្សាយពាណិជ្ជកម្មលើរាល់បណ្ដាញ Hello Health Group ក្នុងការអនុវត្តទាំងច្បាប់ និងបទបញ្ញត្តិជាតិ-អន្តរជាតិ (ដោយរាប់បញ្ចូលទាំងឯកសារយោងស្របច្បាប់ លិខិតបង្ហាញ ឬសេចក្ដីថ្លែងការណ៍ក្នុងករណីដាក់ផ្សាយពាណិជ្ជកម្មដូចចែង) និងទាមទារដោយឥតលក្ខខណ្ឌក្នុងការគោរពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលចុងក្រោយបំផុតក្នុងការផ្សព្វផ្សាយគ្រប់ចំណុច។ Hello Health Group នឹងមិនពិនិត្យទៅលើចំណុចដែលភាគីផ្សាយពាណិជ្ជកម្មត្រូវតែអនុលោមដូចចែងក្នុងច្បាប់ និងបទបញ្ជាទាំងឡាយជូនទេ។ ទោះយ៉ាងនេះក្ដី Hello Health Group សូមរក្សាសិទ្ធិក្នុងការពិនិត្យរាល់លក្ខខណ្ឌ ច្បាប់ និង បទបញ្ជាសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានអនុវត្ត ដោយឡែកប្រសិនបើក្នុងករណីពិនិត្យឃើញមានការរំលោភបំពាន ឬប៉ះពាល់ច្បាប់ ឬបទបញ្ជាចំណុចណាមួយ Hello Health Group អាចលុប/ដកពាណិជ្ជកម្មចេញពីបណ្ដាញ Hello Health Group។ មិនមានពាណិជ្ជកម្មណាមួយលើបណ្ដាញ Hello Health Group អាចបញ្ចូល pixels, tags ឬ flash containers ឬកូដកម្មវិធីប្រមូលព័ត៌មានគ្រប់ទម្រង់គ្រប់ប្រភេទ ឬកន្លែងបញ្ជូនរលកសញ្ញា(beacons) កន្លែងរក្សានិងបញ្ជូនទិន្នន័យ(cookies) ឬរាល់ឧបករណ៍ប្រមូលព័ត៌មានផ្សេងៗលើឧបករណ៍រុករក(browsers) របស់អ្នកប្រើប្រាស់បណ្ដាញHello Health Group ទេ លើកលែងតែមានការអនុញ្ញាតដោយលាយលក្ខណ៍អក្សរពីសំណាក់ Hello Health Group។ មិនមានការប្រមូលព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើណាម្នាក់ដោយអ្នកប្រើប្រាស់ម្នាក់ផ្សេងទៀតលើបណ្ដាញ Hello Health Group ដោយមិនមានការអនុញ្ញាតលាយលក្ខណ៍អក្សរពីសំណាក់ Hello Health Group និងសាមីខ្លួនឡើយ។ ទោះជាព័ត៌មានទូទៅមិនបានបញ្ជាក់អត្តសញ្ញាណបុគ្គលណាម្នាក់ក៏ដោយ ក៏មិនត្រូវបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ណាម្នាក់ប្រមូលពី Hello Health Group ដែរព្រោះវាអាចភ្ជាប់ទៅនឹងព័ត៌មានផ្ទាល់ខ្លួនទៅកាន់ភាគីផ្សព្វផ្សាយពាណិជ្ជកម្មបានដោយមិនមានការអនុញ្ញាតលាយលក្ខណ៍អក្សរពីសំណាក់ Hello Health Group ឡើយ។
គោលការណ៍ – អ្នកឧបត្ថម្ភ
ចាប់តាំងពីដាក់សម្ពោធដំណើរការក្រុមហ៊ុន Hello Health Group មកយើងទទួលបានការគាំទ្រដាក់ផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភនានាជាច្រើនពីសំណាក់ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស និងគ្រឹះស្ថានចែកចាយនិងពាក់ព័ន្ធព័ត៌មានជុំវិញសុខភាពនិងការរស់នៅប្រចាំថ្ងៃ។ ការឧបត្ថម្ភគាំទ្រទាំងនេះជាទម្រង់នៃការផ្សាយពាណិជ្ជកម្ម ដែលជំរុញពួកយើងក្នុងការផលិត និងចែកចាយមាតិកាល្អៗ ដោយឥតគិតថ្លៃពីបណ្ដាអ្នកប្រើប្រាស់ទាំងអស់គ្នា។ ជាឱកាសសម្រាប់ “ភាគីឧបត្ថម្ភ” ក្នុងការផ្សព្វផ្សាយសារទីផ្សារ ព្រមទាំងព័ត៌មានពីផលិតផល និងសេវាកម្មរបស់ពួកគេតាមរយៈការបង្ហោះព័ត៌មាន ឬតំណភ្ជាប់នានា លើបណ្ដាញ Hello Health Group។ ពួកយើងចំណាយពេលក្នុងការកំណត់ការបែងចែកឲ្យដាច់ស្រឡះកុំឲ្យមានការភ័ន្តច្រឡំរវាងព័ត៌មានទូទៅធម្មតា(មិនមានអ្នកឧបត្ថម្ភ) និងព័ត៌មានឬមាតិកាដែលទទួលមានអ្នកឧបត្ថម្ភ ព្រោះឆ្លងកាត់ការត្រួតពិនិត្យច្រើនតង់ ច្រើនដំណាក់កាលពីក្រុមការីនិពន្ធមុនចេញផ្សាយ។ នេះជាសារជួយឲ្យអ្នកប្រើប្រាស់ថ្លឹងថ្លែង និងសម្រេចចិត្តបាន គួរមើលអត្ថបទឬមាតិកានេះឬអត់។ សម្រាប់ព័ត៌មានបន្ថែមសូមអាន “គោលការណ៍ផ្សាយពាណិជ្ជកម្ម” របស់យើង។
ដើម្បីបែងចែកឲ្យដាច់ស្រេចច្បាស់លាស់ពីការចេញផ្សាយលើ Hello Health Group រវាងមាតិកាទូទៅ និងមាតិកាដែលបង្កើតឡើងសម្រាប់ ឬនាំជូនដោយភាគីឧបត្ថម្ភ យើងតែងតែបញ្ជាក់យ៉ាងច្បាស់ពីឃ្លាឃ្លោងមួយចំនួនដូចជា “ឧបត្ថម្ភដោយ” “គាំទ្រដោយ” ”ផ្សព្វផ្សាយដោយ” ឬ “នាំមកជូនដោយ (ឈ្មោះម្ចាស់ឧបត្ថម្ភ)”។ មាតិកាដែលនាំមកជូន ឬទទួលបានការឧបត្ថម្ភ ត្រូវតែស្របទៅតាម “គោលការណ៍ផ្សាយពាណិជ្ជកម្ម” របស់ Hello Health Group មិនស្ថិតក្រោមគោលការណ៍មាតិកាការីនិពន្ធ Hello Health Group ទេ។ ភាគីម្ចាស់ឧបត្ថម្ភ ត្រូវទទួលខុសត្រូវចំពោះភាពច្បាស់លាស់ត្រឹមត្រូវ និងគោលបំណងនៃមាតិកាដែលផ្សព្វផ្សាយ ហើយក្រុមការីនិពន្ធរបស់ Hello Health Group មិនទទួលខុសត្រូវលើចំណុចទាំងនេះជូនទេ។
ខាងក្រោមនេះជាការបែងចែកនិងកំណត់ពីមាតិកាដែលទទួលបានការឧបត្ថម្ភ ហើយមានចំណុចខ្លះតោងឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍បន្ថែម៖
- រាល់មាតិកាដែលចេញផ្សាយលើបណ្ដាញ Hello Health Group ដែលបង្កើត ឬនាំមកជូនដោយម្ចាស់ឧបត្ថម្ភនឹងបញ្ជាក់ដោយឃ្លាឃ្លោងមួយចំនួនដូចជា “ឧបត្ថម្ភដោយ” “គាំទ្រដោយ” ”ផ្សព្វផ្សាយដោយ” ឬ “នាំមកជូនដោយ (ឈ្មោះម្ចាស់ឧបត្ថម្ភ)”។
- គ្រប់ទំព័រមាតិកាផ្នែកខាងលើបំផុតពីម្ចាស់ឧបត្ថម្ភ ពួកយើងមានឃ្លាចំណាំថា មាតិកាទំព័រនេះបង្កើតឬនាំមកជូនដោយម្ចាស់ឧបត្ថម្ភ ហើយខ្លឹមសារមាតិកាគឺស្ថិតក្រោមការទទួលខុសត្រូវរបស់គេតែម្នាក់ប៉ុណ្ណោះ។
- តំណភ្ជាប់ទៅមាតិកាទទួលបានការឧបត្ថម្ភ ឬមាតិកាពីម្ចាស់ឧបត្ថម្ភសុទ្ធតែបញ្ជាក់ច្បាស់លាស់ពីភាពខុសគ្នាតាមរយៈពណ៌ អមដោយឃ្លាឃ្លោងមួយចំនួនដូចជា “ឧបត្ថម្ភដោយ” “គាំទ្រដោយ” ”ផ្សព្វផ្សាយដោយ” ឬ “នាំមកជូនដោយ (ឈ្មោះម្ចាស់ឧបត្ថម្ភ)”។
- ចំពោះមាតិកាដែលទទួលបានការឧបត្ថម្ភ អាចមានតំណភ្ជាប់ទៅកាន់ទំព័រ ឬគេហទំព័ររបស់ម្ចាស់ឧបត្ថម្ភ។
- ពេលដែលតំណភ្ជាប់បានបញ្ចូលរួចរាល់ក្នុងមាតិកា Hello Health Group នឹងជូនដំណឹងអ្នកប្រើប្រាស់ថា អ្នកកំពុងចូលទៅគេហទំព័រផ្សេងមួយទៀតហើយ។ យើងនឹងបកស្រាយចំណុចនេះឲ្យកាន់តែស៊ីជម្រៅនៅផ្នែក គោលការណ៍ឯកជនភាពHello Health Group ។
- រាល់មាតិកាដែលទទួលបានការឧបត្ថម្ភនឹងបញ្ចូលប្រយោគបញ្ជាក់នៅផ្នែកចុងក្រោយបង្អស់ដើម្បីកត់ចំណាំមាតិកាថា Hello Health Group មិនទទួលខុសត្រូវលើផលិតផល សេវាកម្ម ឬការព្យាយាមជាក់លាក់ជូនទេ។
ជំនួយពីភាគីទីបី – ក្នុងការបង្កើតមាតិកាទូទៅ Hello Health Group
បន្ថែមពីលើការបង្កើត ឬផ្ដល់មាតិការបស់ម្ចាស់ឧបត្ថម្ភសម្រាប់ចេញផ្សាយលើ Hello Health Group (ចំណាំបានតាមរយៈឃ្លាឃ្លោងមួយចំនួនដូចជា “ឧបត្ថម្ភដោយ” “គាំទ្រដោយ” ”ផ្សព្វផ្សាយដោយ” ឬ “នាំមកជូនដោយ (ឈ្មោះម្ចាស់ឧបត្ថម្ភ)” ភាគីទីបីក៏អាចផ្ដល់ជា “ជំនួយ” ដោយផ្ទាល់ទៅHello Health Group ដោយមិនគ្រប់គ្រងមាតិកាផ្នែកណាឡើយ។ មាតិកាបែបនេះអាចលេចឡើងនៅផ្នែកណាមួយលើគេហទំព័រ ក្នុងលក្ខខណ្ឌជាក់លាក់ ឬសកម្មភាពរស់នៅប្រចាំថ្ងៃណាមួយ អាចរាប់បញ្ចូលទីចាប់អារម្មណ៍ច្រើនទូទៅ ឬបណ្ដាញសង្គម។ Hello Health Group មានបុគ្គលិកលើស ១០០នាក់ ជាអ្នកសរសេរ អ្នកសិល្បៈ អ្នកផលិតកម្មវិធី ការីនិពន្ធ និងបុគ្គលិកវេជ្ជសាស្ត្រអាជីព។ តាមរយៈជំនួយដើម្បីឲ្យក្រុមការងារ Hello Health Group យើងបង្កើតមាតិកាថ្មីៗ ពិតជាចំណែកដ៏ធំក្នុងការជំរុញនិងលើកទឹកចិត្តក្រុមការងារក្នុងការផលិតព័ត៌មានសំខាន់ៗសម្បូរបែបជាប្រយោជន៍ក្នុងការគ្រប់គ្រងសុខភាព រួមចំណែកក្នុងការធ្វើឲ្យជីវិតអ្នកអានកាន់តែល្អប្រសើរឡើង។ គ្រប់ពេលទាំងអស់ដែលក្រុមការងារបង្កើតមាតិកាសុខភាពថ្មី មិនចម្លង ក្រោមសំណូមពរពីភាគី “ម្ចាស់ជំនួយ” ដោយការជ្រើសរើសតែប្រធានបទ មាតិកា ឬកម្មវិធីដែលពួកគេបានផ្ដល់ជំនួយ Hello Health Group នឹងបញ្ជាក់មាតិកាទាំងនោះដោយឃ្លាឃ្លោងថា “នាំមកជូនដោយ” ឬការសម្គាល់ប្រហាក់ប្រហែលអំឡុងពេលម្ចាស់ឧបត្ថម្ភផ្ដល់ជំនួយលើមាតិកាឬកម្មវិធីណាមួយ។ ពេលខ្លះម្ចាស់ឧបត្ថម្ភអាចមានសំណូមពរប្រហាក់ប្រហែលនេះតាំងពីមុនក្រុមការងារយើងផលិតមាតិកា ឬកម្មវិធីបានទៅទៀត ក្នុងចន្លោះពេលដែលពួកគេផ្ដល់ជំនួយ។
ពេលដែលមាតិកា Hello Health Group កំណត់យ៉ាងច្បាស់ថា “នាំមកជូនដោយ” ភាគីទីបីណាមួយ ក្រុមការងារយើងនឹង៖
- ភ្ជាប់ឃ្លាឃ្លោងបញ្ជាក់នៅផ្នែកខាងលើបង្អស់នៃទំព័រ ដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ជ្រាបថា Hello Health Group បង្កើតមាតិកាក្រោមជំនួយពីម្ចាស់ឧបត្ថម្ភដោយមិនមានក្រុមការីនិពន្ធត្រួតពិនិត្យទេ។
- ភ្ជាប់ឃ្លាឃ្លោង “នាំមកជូនដោយ” អមជាមួយតំណភ្ជាប់ ដើម្បីកំណត់ថា “នាំមកជូនដោយ” កំឡុងពេលដែលម្ចាស់ឧបត្ថម្ភផ្ដល់ជំនួយគាំទ្រដល់មាតិកា ឬកម្មវិធី។
- ប្រើប្រាស់ឃ្លាឃ្លោង ៤បន្ថែមទៀតន័យដូច ឬស្មើទៅនឹងឃ្លា “នាំមកជូនដោយ” ក្នុងករណីខ្លះ ដើម្បីញែកឲ្យដាច់ ដូចជា៖
- ម្ចាស់ជំនួយ
- ជំនួយគាំទ្រដោយ
- ជំនួយឥតសំណងពី
- ជំនួយទទួលបានពី។
កិច្ចសហការជាមួយភាគីទីបី ក្នុងការផ្ដល់ជំនួយដល់មាតិកាបែបអប់រំរបស់ Hello Health Group
ក្នុងស្ថានភាពខ្លះ Hello Health Group មានកិច្ចសហប្រតិបត្តិការ និងបេសកកម្មមួយចំនួនក្នុងការផ្សព្វផ្សាយ អប់រំ សុខភាពសាធារណៈលើបញ្ហាជាក់លក់ណាមួយជាមួយរាជរដ្ឋាភិបាល និងបណ្ដាអង្គការ សមាគមនានា។ ពួកយើងនឹងប្រើប្រាស់ទំហំការងារនិងលក្ខខណ្ឌមួយចំនួនក្នុងការពិនិត្យ និងកំណត់ស្ថាប័នទាំងនោះដើម្បីបង្កើតមាតិកាទូទៅ ឬប្រធានបទជាក់លាក់ណាមួយ។ មាតិកាទាំងអស់ត្រូវតែពិនិត្យនិងកែសម្រួលដោយភាគីទីបី បន្ទាប់មកត្រូវតែត្រូវពិនិត្យ និងកែសម្រួល មុនចេញផ្សាយដោយក្រុមការងារ Hello Health Group។ ដូចមាតិកាទាំងអស់របស់ Hello Health Group ដែរ មាតិកាស្ថិតក្នុងលក្ខខណ្ឌផ្នែកនេះ គឺត្រូវរាប់បញ្ចូលទៅក្នុង “គោលការណ៍តែងនិពន្ធរបស់Hello Health Group“ ក្នុងការកំណត់ភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព និងមានវត្ថុបំណងជាក់លាក់។
ក្នុងឧទាហរណ៍នេះ អ្នកនឹងឃើញមាន៖
-
- ឃ្លាឃ្លោងបញ្ជាក់នៅផ្នែកខាងលើបំផុតនៃទំព័រ ដើម្បីជូនដំណឹងថា Hello Health Group បង្កើត ឬជ្រើសរើសមាតិកាដោយមានការជួយជ្រោមជ្រែង និងសហការពី អង្គការ ឬសមាគម។
- ឃ្លា “កិច្ចសហការអប់រំ” ជាប់ឈ្មោះអង្គការ ឬសមាគមដែលពួកយើងសហការផលិតមាតិកានេះឡើង អមដោយតំណភ្ជាប់ទៅកាន់ “កិច្ចសហការអប់រំ” ជាក់លាក់ណាមួយ។
- ការបញ្ជាក់ថា ក្នុងករណីទទួលជំនួយដោយភាគីទីបី ភាគីទីបីដូចគ្នាពុំមានសិទ្ធិគ្រប់គ្រងលើមាតិកាណាមួយទេ។
កិច្ចសហការជាមួយភាគីទីបី លើ E-Commerce
មានពេលខ្លះក្រុមការីនិពន្ធយើងដាក់តំណភ្ជាប់ទៅផលិតផល ឬសេវាកម្មពាក់ព័ន្ធមួយចំនួនក្នុងដំណើរការផលិតមាតិកា ឬអត្ថបទ ប្រសិនបើក្រុមអ្នកនិពន្ធជឿថាមានប្រយោជន៍ដល់អ្នកអាន។ ការដាក់តាំងបង្ហាញផលិតផលណាមួយ Hello Health Group អាចទទួលបានប្រាក់កម្រៃពីផលិតផលឬក្រុមហ៊ុន ប្រសិនបើអ្នកទិញ (អនឡាញ) តាមតំណភ្ជាប់ដែលយើងភ្ជាប់។
បច្ចុប្បន្នភាពចុងក្រោយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១