គោលការណ៍​ឯកជន​ភាព - Hello Health Group

១. គោលការណ៍​ឯកជន​ភាព​ទិន្នន័យ​ជា​អ្វី ហើយ​​ការ​គ្របដណ្ដប់​លើ​អ្វី​ខ្លះ?
២. តើយើងដំណើរការទិន្នន័យអ្វីខ្លះ?
៣. របៀប​ប្រមូល​ និង​ប្រើ​ទិន្នន័យ​ផ្ទាល់​ខ្លួន
៤. របៀប​​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន
៥. ចាត់ទុកថាយល់ព្រមដោយការជូនដំណឹង
៦. ការពឹងផ្អែកលើការលើកលែងផលប្រយោជន៍ស្របច្បាប់
៧. របៀបដកការយល់ព្រមរបស់អ្នក
៨. របៀបចូលប្រើ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួន
៩. តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានការពារយ៉ាងដូចម្តេច
១០. ភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន
១១. តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកយ៉ាងដូចម្តេច
១២.​ កំណត់ចំណាំ​ចំពោះ​អ្នក​ប្រើប្រាស់​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា
១៣. ទាក់ទង​មក​កាន់​ “Hello គ្រូពេទ្យ” ពី​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ ឯកជន​អ្នក
១៤. ការផ្លាស់ប្ដូរ​គោលការណ៍​ឯកជន​ភាព
១៥. លុបគណនី​ និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក

១. គោលការណ៍​ឯកជន​ភាព​ទិន្នន័យ​ជា​អ្វី ហើយ​​ការ​គ្របដណ្ដប់​លើ​អ្វី​ខ្លះ?

“Hello Health Group”​ យល់​ច្បាស់​ពី​សារសំខាន់​នៃ​ឯកជន​ភាព​របស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ប្រើប្រាស់​របស់​យើង។ គោលការណ៍​ឯកជន​ភាព​ទិន្នន័យ (“គោលការណ៍”​)នេះ នឹង​កំណត់​មូលដ្ឋាន​ដែល Hello Health Group និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​អស់ ​​អាច​​ប្រមូល​ពី​អ្នក​ប្រើប្រាស់​អនាគត អ្នក​ប្រើប្រាស់ ​និង​អ្នក​តំណាង​ទទួល​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​សេវាកម្ម​ ដោយ​អនុលោម​ទៅ​នឹង​ច្បាប់​ឯកជន​ភាព​ទិន្នន័យ​ដែល​​មាន​សុពលភាព។ យើង​នឹង​ប្រាប់​អ្នក​ពី​សិទ្ធិ​របស់​អ្នក​។

គោលការណ៍​នេះ ​ដាក់​ឲ្យ​ប្រើប្រាស់​ចំពោះ​ម្ចាស់​គេហទំព័រ ​និង​កម្មវិធី​ទូរស័ព្ទ​ ហើយ​​ប្រតិបត្តិការ​ ​ដោយ​យើង រួម​ជាមួយ​នឹង​ព័ត៌មាន​ និង​​សេវាកម្ម​ដែល​មាន​ទាំង​អំបាលម៉ាន​លើ​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​ ត្រូវ​បាន​ចាត់​ទុក​ជា “សេវាកម្ម”។ 

គោលការណ៍​នេះ​ ដាក់​ឲ្យ​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​គ្រប់គ្រង​ដោយ​យើង ​ឬ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​យើង រួម​ទាំង​ទិន្នន័យ​ផ្ទាល់​ខ្លួន​​ដែល​ជា​កម្មសិទ្ធិ​របស់​អង្គភាព​ដែល​យើង​បាន​ចូលរួម​ ដើម្បី​ប្រមូល​ ប្រើប្រាស់​ បង្ហាញ ​ឬ​ដំណើរការ​ទិន្នន័យ​ផ្ទាល់​ខ្លួន​សម្រាប់​គោលបំណង​របស់​យើង។ ការប្រមូល​ ការប្រើប្រាស់​ ការបង្ហាញ​ ឬ​ដំណើរការ​ផ្សេង​ទៀត​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​របស់​យើង​តំណាង​ឲ្យ​ក្រសួង​រដ្ឋាភិបាល ឬ​ក្រុម​ប្រឹក្សា​ច្បាប់​នឹង​អនុលោម​តាម​គោលការណ៍​ណែនាំ​ ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​គ្រប់គ្រង​ទិន្នន័យ​របស់​រដ្ឋាភិបាល។ យើង​នឹង​អនុលោម​តាម​តម្រូវ​ការ​ដែល​ពាក់ព័ន្ធ​ក្រោម​គោលនយោបាយ​គ្រប់គ្រង​ទិន្នន័យ​របស់​រដ្ឋាភិបាល។

លោក​អ្នក​បាន​បញ្ជាក់​ថា ​​បាន​អាន និង​យល់​អំពី​គោលការណ៍​នេះ ក៏​ដូចជា​លក្ខខណ្ឌ​​នៃ​ការ​ប្រើប្រាស់​របស់​យើង។ នៅ​ពេល​ប្រើប្រាស់​សេវាកម្ម លោក​អ្នក​បញ្ជាក់​ថា​បាន​​យល់​ព្រម​នឹង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​របស់​យើង ដែល​បង្កើត​ជា​កិច្ចសន្យា​រវាង​អ្នក​ និង​យើង​។ លោក​អ្នក​ក៏​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​យើង​ប្រមូល ​ប្រើប្រាស់ បង្ហាញ ឬ​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​អនុលោម​តាម​គោលការណ៍​នេះ។

២. តើយើងដំណើរការទិន្នន័យអ្វីខ្លះ?

ដូច​ដែល​បាន​ប្រើ​នៅ​ក្នុង​គោលការណ៍​នេះ “ទិន្នន័យ​ផ្ទាល់​ខ្លួន” មាន​ន័យ​ថា​ជា​ទិន្នន័យ អំពី​បុគ្គល​ដែល​អាច​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​​ មិន​ថា​ជា​ការ​ពិត ឬ​មិន​ពិត​ក៏​ដោយ៖ (ក) ពី​ទិន្នន័យ​នោះ​ ឬ (ខ) ពី​ទិន្នន័យ​នោះ និង​ព័ត៌មាន​ផ្សេង​ទៀត​ដែល​យើង​មាន ឬ​​អាច​នឹង​មាន​សិទ្ធិ​ចូល​ប្រើប្រាស់។

ផ្អែក​លើ​លក្ខណៈ​នៃ​ការ​បង្កើត​ទំនាក់ទំនង​រវាង​អ្នក​ជាមួយ​​នឹង​ពួក​យើង និង​សេវាកម្ម​ដែល​យើង​ផ្ដល់​ជូន​អ្នក ឧទាហរណ៍​មួយ​ចំនួន​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​យើង​អាច​ប្រមូល​ពី​លោក​អ្នក​ រួម​មាន​ឈ្មោះ លេខ​អត្តសញ្ញាណ​ ដូចជាNRIC fin សៀវភៅ​ការងារ និង​សំបុត្រ​កំណើត ព័ត៌មាន​ទំនាក់ទំនង​ដូចជា​អាស័យដ្ឋាន​រស់នៅ​ អាសយដ្ឋាន​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ សញ្ជាតិ អាយុ ភេទ ថ្ងៃខែឆ្នាំកំណើត ស្ថានភាព​គ្រួសារ​ ប្រវត្តិ​វេជ្ជសាស្ត្រ រូបថត និង​ព័ត៌មាន​ជា​សំឡេង​ផ្សេង​ទៀត ព័ត៌មាន​ការងារ និង​ព័ត៌មាន​ហិរញ្ញវត្ថុ ដូចជា​លេខ​ប័ណ្ណ​ឥណទាន លេខ​ប័ណ្ណ​ឥណពន្ធ ឬ​ព័ត៌មាន​គណនី​ធនាគារ កម្មវិធី​ទូរស័ព្ទ/កម្មវិធី​ស្វែងរក​ព័ត៌មាន​ និង​ព័ត៌មាន​ឧបករណ៍​។

ពួក​យើង​ក៏​អាច​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ខាង​ក្រៅ ដូចជា​ដៃគូ អ្នក​លក់ និង​ភាគីទីបី។ យើង​តម្រូវ​ឱ្យ​ភាគី​ខាងក្រៅ​ទាំង​នោះ​មាន​សិទ្ធិ​ប្រមូល ប្រើប្រាស់ និង​ចែករំលែក​ព័ត៌មាន​រ​បស់​អ្នក មុន​ពេល​ផ្តល់​ឱ្យ​យើង។

៣. របៀប​ប្រមូល​ និង​ប្រើ​ទិន្នន័យ​ផ្ទាល់​ខ្លួន

ជាទូទៅ ពួក​យើង​មិន​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​ទេ លុះ​ត្រា​តែ (ក) វា​ត្រូវ​បាន​ផ្ដល់​ឱ្យ​យើង​ដោយ​ស្ម័គ្រចិត្ត​ដោយ​អ្នក​ផ្ទាល់ ឬ​តាមរយៈ​ភាគី​ទីបី ដែល​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អ្នក​ឱ្យ​បង្ហាញ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​មក​កាន់​ពួក​យើង (“អ្នក​តំណាង​​ដែល​ទទួល​សិទ្ធិ” របស់អ្នក) បន្ទាប់ពី (១) លោក​អ្នក (ឬ​អ្នក​តំណាង​ដែល​ទទួល​សិទ្ធិ​របស់​អ្នក)​ត្រូវ​បាន​ជូន​ដំណឹង​អំពី​គោលបំណង​​ក្នុង​ការ​ប្រមូល​ទិន្នន័យ (សូមស្វែងរកគោលបំណងដែលបានរៀបរាប់ខាងក្រោម) ហើយ (២) លោក​អ្នក (ឬ​អ្នក​តំណាង​ដែល​ទទួល​សិទ្ធិ​របស់​អ្នក​) បាន​ផ្ដល់​ការ​​អនុញ្ញាត​ត្រឹមត្រូវ​ចំពោះ​ក្នុង​ការ​ប្រមូល និង ការ​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ សម្រាប់​គោលបំណង​ទាំង​នោះ ឬ (ខ) ការ​ប្រមូល និង​ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដោយ​ពុំ​មាន​ការ​យល់ព្រម​ ឬ​តម្រូវ​ដោយ​ច្បាប់​ឯកជន​ភាព​ទិន្នន័យ​ជាធរមាន។ ពួក​យើង​នឹង​ស្នើសុំ​ការ​​អនុញ្ញាត​ពី​លោក​អ្នក​ មុន​ពេល​ធ្វើការ​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន​បន្ថែម។

ពួក​យើង​អាច​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​សម្រាប់​គោលបំណង​ណា​មួយ ឬ​ទាំងអស់​ដូច​ខាងក្រោម៖

  • ដើម្បី​ផ្ដល់ កែ​លម្អ និង​បង្កើត​សេវាកម្ម​បច្ចុប្បន្ន និង​​ថ្មីៗ​បន្ថែម

  • ​ដើម្បី​ផ្ដល់​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដល់​លោក​អ្នក រួម​ទាំង​ការ​បង្ហាញ​ការ​ផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឱ្យ​បាន​ឃើញ​ព័ត៌មាន​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​មាន​ប្រយោជន៍​សម្រាប់​អ្នក

  • ដើម្បី​ឆ្លើយតប ដោះស្រាយ និង​ដំណើរការ​សំណួរ សំណើ កម្មវិធី​ទូរស័ព្ទ​ ការ​ត្អូញត្អែរ និង​មតិ​កែលំអ​ពី​លោក​អ្នក និង​ផ្ញើ​​នូវ​ទំនាក់ទំនង​រដ្ឋបាល​អំពី​គេហទំព័រ និង​សេវាកម្ម​របស់​ពួក​យើង​ដល់​​​លោក​អ្នក​

  • ដើម្បី​ផ្ញើ​សារ​អេឡិចត្រូនិក​សុវត្ថិភាព​ និង​អ៊ីមែល​ផ្ទាល់ខ្លួន​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក ដែល​យើង​ទទួល​បាន​ពី​ការប្រើប្រាស់​សេវាកម្ម​​ណាមួយ​របស់​យើង រួម​បញ្ចូល​ទាំង​ព័ត៌មាន សេចក្ដី​ប្រកាស ការ​ក្រើន​រំលឹក​នានា និង​ឱកាស​ពិសេស​ណាមួយ​​ពី​​ពួក​យើង

  • ដើម្បី​វិភាគ​ទៅ​លើ​ទំនោរ​ និង​អត្តចរិត​អ្នក​ប្រើប្រាស់ ព្រម​ទាំង​សកម្មភាព​នានា​ដូចជា ផ្នែក​ណា​មួយ​នៃ​គេហទំព័រ ​ត្រូវ​បាន​ចូល​ទស្សនា​ញឹកញាប់​ក្នុង​កម្រិត​ណា​មួយ ថា​តើ​សេវាកម្ម​ផ្នែក​ណា​ខ្លះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ម៉េច ថា​តើ​ចំនួន​អ៊ីមែល​ប៉ុន្មាន​ដែល​អ្នក​ប្រើប្រាស់​បាន​​ទទួល​ និង​បើក​មើល​ជា​ដើម

  • ដើម្បី​ផ្ដល់​មាតិកា​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត បូករួម​ទាំង​ការ​ផ្សាយ​ពាណិជ្ជកម្ម​នានា​ទាំង​លើ និង​ក្រៅ​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​​ សម្រាប់​អ្នក ឬ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ដែល​មាន​អត្តចរិត និង​​ចំណាប់​អារម្មណ៍​ប្រហាក់ប្រហែល​គ្នា

  • ដើម្បី​ផ្ដល់​សេវាកម្ម​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ប្រើប្រាស់ (Lead Generation)

  • ដើម្បី​តាមដាន​ ស៊ើបអង្កេត ​និង​ការពារ​រាល់​ការ​លួច​បន្លំ និង​ការ​គំរាមកំហែង​ដល់​សេវាកម្ម​ផ្សេង​ទៀត ឬ​អ្នក​ប្រើប្រាស់​របស់​ពួក​យើង

  • ដើម្បី​កំណត់​បញ្ហា​ឲ្យ​ជាក់លាក់​ចំពោះ​សេវាកម្ម​ណាមួយ

  • ដើម្បី​កិច្ចការ​ស្រាវជ្រាវ​និង​វាស់វែង​លើ​សកម្មភាព​ណាមួយ បូក​រួម​ទាំង​ការ​បកស្រាយ​ដូច​ខាងក្រោម

  • ដើម្បី​គ្រប់គ្រង និង​ផ្ទៀងផ្ទាត់​គណនី​ និង​អត្តសញ្ញាណ​របស់​លោក​អ្នក

  • ដើម្បី​បញ្ជូន​ទៅ​ឲ្យ​ភាគី​ទីបី​ដែល​មិន​ពាក់ព័ន្ធ​ណា​មួយ បូក​រួម​ទាំង​ដៃគូ​ អ្នក​ផ្ដល់​សេវា ភ្នាក់ងារ ភាគី​ទីបី​ផ្សេង​ទៀត​របស់​ពួក​យើង និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ក៏​ដូចជា​/ឬ​និយតកម្ម មិន​ថា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ឬនៅ​ក្រៅ​ប្រទេស​ឡើយ​សម្រាប់​គោលបំណង​ដែល​បាន​រៀបរាប់​ខាងលើ។

  • ដើម្បី​ផ្ញើ​ព័ត៌មាន​ផ្សព្វផ្សាយ​ដល់​លោក​អ្នក (រួម​ទាំង​តាម​រយៈ​ប្រអប់​សំបុត្រ​ដោយ​ផ្ទាល់​ អ៊ីមែល ទូរស័ព្ទ និង​សារ​ជា​អក្សរ) ឬ​ទាក់ទង​អ្នក​អំពី​ផលិតផល សេវាកម្ម កម្មវិធី ឬ​ប្រធានបទ​ផ្សេង​ទៀត​ ដែល​ពួក​​យើង​គិត​ថា​​អ្នក​មាន​ចំណាប់​អារម្មណ៍​ នៅ​ពេល​មាន​ការ​អនុញ្ញាត​ពី​លោក​អ្នក​ ដោយ​អនុលោម​តាម​ច្បាប់​ជា​ធរមាន។

  • ដើម្បី​ស្នើ​សុំ​ឱ្យ​អ្នក​ចូលរួម​ក្នុង​ការស្រាវជ្រាវ​ដោយ​ផ្អែក​លើ​រឿងរ៉ាវ​មួយ​ចំនួន​ ​ដូចជា​របៀប​ដែល​អ្នក​ប្រើ​សេវាកម្ម​របស់​ពួក​យើង​

  • ដើម្បី​​​​អនុលោម​តាម​ច្បាប់ បទបញ្ជា ក្រម​ប្រតិបត្តិ គោលការណ៍​ណែនាំ ឬ​វិធាន​​ជា​ធរមាន​ ឬ​ដើម្បី​ជួយ​ក្នុង​ការអនុវត្ត​ច្បាប់ និង​ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល និង/ឬ​និយតកម្ម​ណាមួយ

  • គោលបំណង​ផ្សេង​ទៀត​ណា​មួយ ដែល​លោក​អ្នក​បាន​ផ្ដល់​ព័ត៌មាន

  • គោលបំណង​​បន្ទាប់បន្សំ​ណា​មួយ​ដែល​ទាក់ទង​នឹង ឬ​ពាក់ព័ន្ធ​នឹង​​បញ្ហា​ខាងលើ។ និង

    គោលបំណង​ផ្សេង​ទៀត​ណា​មួយ​ដែល​មិន​ត្រូវ​បាន​រៀបរាប់​ខាងលើ (លើកលែង​តែ​ត្រូវ​បាន​​អនុញ្ញាត ឬ​ផ្ដល់​អំណាច​ដោយ​ច្បាប់) ពួក​យើង​នឹង​ស្វែងរក​ការ​យល់ព្រម​ពី​លោក​អ្នក មុន​ពេល​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក។

គោលបំណង​ដែល​បាន​រៀបរាប់​ក្នុង​ប្រការ​ខាង​លើ ​អាច​នៅ​តែ​​បន្ត​អនុវត្ត​​បាន​ ទោះ​ជា​​ក្នុង​ស្ថានភាព​ដែល​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​យើង) ត្រូវ​បាន​បញ្ចប់ ឬ​ផ្លាស់ប្ដូរ​តាម​មធ្យោបាយ​ណា​មួយ សម្រាប់​រយៈពេល​ដ៏​សមស្រប​​មួយ​បន្ទាប់​ពី​នោះ (រួមទាំង អំឡុង​ពេល​ដែល​​ពួក​យើង​អាច​អនុវត្ត​សិទ្ធិ​របស់​យើង​ក្រោម​កិច្ចសន្យា​ជាមួយ​អ្នក) លើកលែងតែ​អ្នក​បាន​ជូន​ដំណឹង​ដល់​ពួក​យើង​យ៉ាង​ច្បាស់លាស់​ថា អ្នក​​ដក​ការ​យល់ព្រម​សម្រាប់​គោលបំណង​ដែល​បាន​រៀបរាប់​ខាងលើ។

ពួក​យើង​អាច​​ធ្វើ​ការ​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក និង​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ប្រមូល​បាន​ពី​ការប្រើប្រាស់​សេវាកម្ម​របស់​អ្នក ហើយ​ថែម​ទាំង​បន្ថែម​ព័ត៌មាន​ពី​ប្រភព​ខាងក្រៅ​សម្រាប់​គោលបំណង​ដែល​បាន​រៀបរាប់​នៅ​ក្នុង​គោលនយោបាយ​នេះ។ ឧទាហរណ៍ ព័ត៌មាន​ដែល​ពួក​យើង​ប្រមូល​ពី​អ្នក​ អាច​ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយ​នឹង​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ពួក​យើង​ទទួល​បាន​ តាមរយៈ​ភាគី​ទី​បី​ សម្រាប់​គោល​បំណង​ស្រាវជ្រាវ និង​ការ​វាស់​ស្ទង់​ រួម​ទាំង​ការ​វាស់​ស្ទង់​ប្រសិទ្ធភាព​នៃ​មាតិកា ការផ្សាយពាណិជ្ជកម្ម ឬ​កម្មវិធី​ផ្សេង​ៗ។ ពួក​យើង​អាច​រាយការណ៍​ព័ត៌មាន​សរុប​ ដែល​មិន​​បង្ហាញ​​ត្រឡប់​ទៅ​កាន់​អ្នកប្រើប្រាស់​ម្នាក់ៗ​នៃ​គេហទំព័រ​របស់​យើង ទៅ​កាន់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បច្ចុប្បន្ន ឬ​អនាគត​របស់​យើង ក៏​ដូចជា​​ដៃគូ​អាជីវកម្ម​ផ្សេង​ទៀត។

សូម​មើល​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​យើង​ប្រមូល និង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក៖ 

ការ​ចុះ​ឈ្មោះ

ទន្ទឹម​នឹង​សេវាកម្ម​នានា​របស់​យើង​លោក​អ្នក​កំពុង​តែ​ប្រើប្រាស់​ដោយ​មិន​បាន​ចុះ​ឈ្មោះ សេវាកម្ម​ជាក់លាក់​មួយ​ចំនួន​នឹង​តម្រូវ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​ ទើប​អាច​ប្រើប្រាស់​មុខងារ​ពេញ​លេញ​បាន។ បើ​អ្នក​ជ្រើសរើស​ចុះ​ឈ្មោះ ឬ​​ធ្វើ​បច្ចុប្បន្នភាព​គណនី​ដែល​មាន​ស្រាប់ ឬ​​ដើម្បី​អាច​ប្រើប្រាស់​សេវាកម្ម​ជាក់លាក់​ណាមួយ​បាន លោក​អ្នក​អាច​នឹង​ត្រូវ​បាន​ស្នើសុំ​ព័ត៌មាន​ជាក់លាក់​មួយ​ចំនួន​ដូច​ជា ឈ្មោះ ​អាសយដ្ឋាន ​លេខ​ទូរស័ព្ទ ភេទ អ៊ីមែល ថ្ងៃ​ខែ​ឆ្នាំ​កំណើត ព្រម​ទាំង​ឈ្មោះ ឬ​លេខ​សម្ងាត់ ដើម្បី​ចូល​គណនី។ ជា​ការ​ទទួល​ខុសត្រូវ លោក​អ្នក​ត្រូវ​ប្រាកដ​ប្រជា​ថា ព័ត៌មាន​ឯកជន​ដែល​លោក​អ្នក​បាន​បញ្ចូល សុទ្ធ​តែ​ជា​ព័ត៌មាន​ត្រឹមត្រូវ។ 

សេវាកម្ម​អន្តរកម្ម

សេវាកម្ម​មួយ​ចំនួន​ដែល​ដាក់​បម្រើ​ជូន​លើ “Hello គ្រូពេទ្យ” ដូច​ជា​រង្វាស់​សុខភាព​ “ពិនិត្យ​រោគសញ្ញា” ​ជា​អន្តរកម្ម ហើយ​អាច​ស្នើ​ឲ្យ​អ្នក​បំពេញ​និង​បញ្ជូន​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​សុខភាព​របស់​អ្នក ជាមួយ​ព័ត៌មាន​ផ្សេង​ទៀត​ដូចជា ​អាយុ និង​ភេទ​ជាដើម។ អ្នក​ក៏​អាច​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​លើ “Hello គ្រូពេទ្យ” ដើម្បី​អាច​ប្រើប្រាស់ ​រង្វាស់​សុខភាព​ “ពិនិត្យ​រោគសញ្ញា”  ហើយ​បើ​សិន​ជា​អ្នក​សម្រេច​ចិត្ត​ចុះ​ឈ្មោះ ពួក​យើង​រក្សា​ទុក ​រាល់​ព័ត៌មាន​របស់​អ្នក​ទាំង​ចាស់ និង​ទាំង​ថ្មី។ 

ព្រឹត្តិបត្រ​អ៊ីមែល

ការ​ចុះ​ឈ្មោះ​ខុសៗ​គ្នា ពេល​ខុសៗ​គ្នា​ពេល​ដែល​អ្នក​ប្រើប្រាស់​សេវាកម្ម​នានា​លើ​ “Hello គ្រូពេទ្យ” ពួក​យើង​នឹង​ផ្ដល់​ជូន​ជម្រើស​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​ទទួល​បាន ព្រឹត្តិបត្រ​ព័ត៌មាន/ការ​បញ្ចុះ​តម្លៃ​ផ្សេងៗ ដូចជា​ព្រឹត្តិបត្រ​ពាក់ព័ន្ធ​បញ្ហា​សុខភាព​ជាក់លាក់​ណាមួយ តាមរយៈ​អ៊ីមែល​”Hello គ្រូពេទ្យ” ហើយ​និង/ឬ​ក៏​ពី​ភាគី​ទីបី​ផ្ទាល់។ ពេល​ខ្លះ​”Hello គ្រូពេទ្យ” នឹង​ផ្ដល់​សំណើ​ជា​ជម្រើស​ដល់​អ្នក​ប្រើប្រាស់​អាច​ចុះ​ឈ្មោះ​លើ​គេហទំព័រ​ភាគី​ទីបី​ផ្ទាល់ ​ដើម្បី​ចុះ​ឈ្មោះ​ទទួល​ព្រឹត្តិបត្រ​របស់​”Hello គ្រូពេទ្យ” តាម​រយៈ​បណ្ដា​គេហទំព័រ​ទាំង​នោះ។ ក្នុង​ករណី​អ្នក​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ទទួល​ព្រឹត្តិបត្រ​របស់​យើង​តាម​រយៈ​បណ្ដា​គេហទំព័រ​ភាគី​ទីបី ​ប្រតិបត្តិករ​គេហទំព័រ​នឹង​ផ្ដល់​ព័ត៌មាន​របស់​អ្នក​បន្ត​មក​”Hello គ្រូពេទ្យ” ក្នុង​ការ​ស្នើ​សុំ​ចុះ​ឈ្មោះ ហើយ​មានន័យ​ថា ​”Hello គ្រូពេទ្យ” អាច​ប្រើប្រាស់​ព័ត៌មាន​ទាំង​នោះ​ដូច​បាន​ចែ​ក្នុង​គោលការណ៍​ឯកជន​ភាព​នេះ​ដូច អ្នក​ចុះ​ឈ្មោះ ឬ​បញ្ជូន​ព័ត៌មាន​ទាំង​នោះ​ផ្ទាល់​មក​កាន់​”Hello គ្រូពេទ្យ” អ៊ីចឹង។ នៅ​ក្នុង​ផ្ទាំង​ប្រអប់​សារ​”Hello គ្រូពេទ្យ” ​បើ​អ្នក “បើក” ទទួល​ការ​ជូន​ដំណឹង​តាម​រយៈ​អ៊ីមែល​សម្រាប់​ការ​បង្ហោះ​ដែល​ទើប​បង្កើត ឬ​ចូលរួម អ្នក​នឹង​ទទួល​បាន​អ៊ីមែល​នៅ​ពេល​ដែល​មាន​សកម្មភាព​លើ​ការ​បង្ហោះ​ទាំង​នោះ។ បើ​ពេល​ក្រោយ ឬ​ពេល​ណាមួយ​អ្នក​មាន​ចំណង​ឈប់​ចង់​បាន​ការ​ជូនដំណឹង​តាមរយៈ​អ៊ីមែល អ្នក​អាច​ “បិទ” ​ឈប់​ទទួល ដោយ​ចូល​ទៅ​កាន់​ Email Alerts Section នៅ​ក្នុង​Your Profile Settings។ 

ការ​ស្រាវជ្រាវ​ទីផ្សារ

មាន​ពេល​ខ្លះ​ “Hello គ្រូពេទ្យ” ​អាច​ធ្វើ​ការ​ស្ទង់មតិ​អនឡាញ ឬ​ការ​ស្រាវជ្រាវ​អនឡាញ សម្រាប់​ខ្លួន​ឯង ឬ​ឲ្យ​ភាគី​ទី​បី តាមរយៈ​ការ​អញ្ជើញ​ឲ្យ​ចូលរួម​តាម​អ៊ីមែល ផ្ទាំង​ស្ទង់មតិ​លោត​ចេញ​មក ហើយ​និង​ក្រុម​មនុស្ស​គោលដៅ​អនឡាញ។ ដើម្បី​ចូលរួម​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា​បាន ពួក​យើង​តម្រូវ​ឲ្យ​លោក​អ្នក​ផ្ដល់​ទីតាំង​ដែល​លោក​អ្នក​ស្នាក់​នៅ ​អាយុ ហើយ​ប្រសិន​បើ​ការ​ស្ទាបស្ទង់​មតិ​នេះ​មាន​ជា​រង្វាន់ គោល​បំណង​នៃ​ព័ត៌មាន​របស់​អ្នក​ទាំង​នេះ​គឺ​ដើម្បី​យក​មក​រៀបចំ​ការងារ​រដ្ឋបាល​ផ្នែក​ចែកចាយ​រង្វាន់។ ព័ត៌មាន​នានា​ដែល​លោក​អ្នក​ផ្ដល់​ក្នុង​ការ​ស្រង់​មតិ ប្រហែល​ជា​​អាច​យក​ទៅ​ប្រើប្រាស់​ដោយ​”Hello គ្រូពេទ្យ” ​ក្នុង​ការ​ស្រាវជ្រាវ ​និង​គោលបំណង​វាស់​ស្ទង់​ជាក់​លាក់​ដូច​បាន​ចែង​ខាងក្រោម ដូច​រួម​បញ្ចូល​ទាំង​វាស់​ស្ទង់​ទៅ​លើ​ឥទ្ធិពល​ជា​វិជ្ជមាន​របស់​មាតិកា​ដែល​បាន​ចេញ​ផ្សាយ ការ​ផ្សាយ​ពាណិជ្ជកម្ម ឬ​កម្មវិធី​ផ្សេងៗ។ ព័ត៌មាន​ឯកជន​ដែល​លោក​អ្នក​បាន​ផ្ដល់​ជូន​មក​”Hello គ្រូពេទ្យ” ​បើ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ដើម្បី​បាន​រង្វាន់ គឺ​ត្រូវ​យក​មក​ប្រើប្រាស់​ក្នុង​គោលបំណង​តែ​មួយ​គត់​ជុំវិញ​ការងារ​រដ្ឋបាល​នៃ​ការ​ទទួល​រង្វាន់ ហើយ​ក៏​អាច​ជា​ច្បាប់​តម្រូវ​ផង​ដែរ។ ការ​ស្រាវជ្រាវ​ស្ទង់​មតិ​ទីផ្សារ​រៀបចំ​ធ្វើ​ដោយ​ “Hello គ្រូពេទ្យ” នឹង​មាន​តំណ​ភ្ជាប់​មក​កាន់​គោលការណ៍​ឯកជន​ភាព​នេះ។ 

ការ​ពិនិត្យ​មើល​អ្នក​ប្រើប្រាស់ ផ្ទាំង​សារ “Hello គ្រូពេទ្យ” និង​វេទិកា​សាធារណៈ​ផ្សេង​ទៀត

“Hello គ្រូពេទ្យ”​ ​នឹង​ដៅ​ចំណុច​ពិសេស​លើ​ផ្ទាំង​ប្រអប់​សារ ព្រម​ទាំង​វេទិកា​សាធារណៈ​ផ្សេង​ទៀត ទី​ដែល​អ្នក​ប្រើប្រាស់​អាច​បង្ហោះ​ការ​វាយតម្លៃ ​ចែក​រំលែក​ព័ត៌មាន​ជួយ​ឆ្លើយ​តប​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​ ឬ​បង្ហោះ​សំណួរ ឲ្យ​គ្រូពេទ្យ​ឯកទេស​ជួយ​ស្រាយ​ចម្ងល់។ ពួក​យើង​ក៏​ផ្ដល់​ជូន​ការ​ត្រួតពិនិត្យ​កិច្ច​ពិភាក្សា ឬ​ប្រឹក្សា​អនឡាញ ដោយ​អ្នក​ឯកទេស​ផ្នែក​សុខាភិបាល​ជា​ច្រើន។ ការ​វាយ​តម្លៃ​លើ​ចំណុច​ពិសេស​របស់​យើង​គឺ​នៅ​ក្នុង​ “ប្រព័ន្ធ​កក់​ទុក ឬ​Booking System” ឯ​ផ្ទាំង​ប្រអប់​សារ​គឺ​បើក​ចំហ​ជា​សាធារណៈ​ឲ្យ​គ្រប់គ្នា​ឃើញ។ 

ព័ត៌មាន​ទាំង​អស់​ដែល​អ្នក​បាន​ផ្ដល់ ឬ​ចែក​រំលែក (រាប់​បញ្ចូល​ទាំង​ព័ត៌មាន​ផ្ទាល់​ខ្លួន) ទាំង​ក្នុង​ការ​វាយ​តម្លៃ ក្នុង​ប្រអប់​សារ​សាធារណៈ ឬ​វេទិកា​ផ្សេងៗ​ទៀត​ជា​ការ​បង្ហាញ​ដោយ​ចំហ​ជា​សាធារណៈ មិន​មែន​បែប​ឯកជន​ឡើយ។ អ្នក​គួរ​តែ​គិត​ឲ្យ​មាន​ល្អិតល្អន់​មុន​បង្ហោះ​រាល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​វេទិកា​ពិភាក្សា​សាធារណៈ​ណាមួយ។ អ្វី​ដែល​អ្នក​បាន​បង្ហោះ​ អ្នក​ដទៃ​អាច​ឃើញ អាច​បង្ហាញ ឬ​ប្រមូល​ដោយ​ភាគី​ទី​បី ក្នុង​មធ្យោបាយ​មួយ​ចំនួន​ដែល​យើង​មិន​អាច​ទាយ​ដឹង​ទុក​មុន ឬ​គ្រប់គ្រង​បាន បូក​បញ្ចូល​ទាំង​ការ​ទាក់ទង​ទៅ​អ្នក​ក្នុង​គោល​បំណង​មិន​ល្អ​ណា​មួយ។ ដូច​គ្នា​ទៅ​នឹង​វេទិកា​ពិភាក្សា​សាធារណៈ​ផ្សេង​ទៀត​ដែរ រាល់​ព័ត៌មាន​ដែល​អ្នក​បង្ហោះ​អាច​បង្ហាញ​លើ​ការ​ស្វែងរក​ (Search Engines) ពី​សំណាក់​ភាគី​ទី​បី។ ក្នុង​ករណី​អ្នក​បង្ហោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​ដោយ​អចេតនា​នៅ​ក្នុង​ផ្ទាំង​ប្រអប់​សារ​របស់​យើង ហើយ​មាន​បំណង​ចង់​លុប​ចេញ​វិញ លោក​អ្នក​អាច​ផ្ញើ​អ៊ីមែល​មក​ពួក​យើង​ដើម្បី​ស្នើសុំ តាមរយៈ​តំណ​ភ្ជាប់​ “ទំនាក់ទំនង​មក​កាន់​ពួក​យើង” ​ដែល​មាន​គ្រប់​ទំព័រ​(ផ្នែក​ក្រោម​បំផុត) លើ​គេហទំព័រ​ “Hello គ្រូពេទ្យ”។

ព័ត៌មាន​ពី​សេវាកម្ម​និង​ឧបករណ៍

នៅ​ពេល​ដែល​អ្នក​បើក​ចូល ឬ​ប្រើប្រាស់​សេវាកម្ម​ណា​មួយ  “Hello គ្រូពេទ្យ”​នឹង​ប្រមូល​និង​រក្សា​ទុក​ទិន្នន័យ​ផ្ទាល់​ខ្លួន​អ្នក​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ម៉ាស៊ីន​រក្សា​ទុក​ទិន្នន័យ​មេ​របស់​ពួក​យើង​ពី​ការ​ប្រើប្រាស់​ឧបករណ៍​រុករក (Browser) ឬ​ទូរស័ព្ទ​ដៃ​ជា​ដើម​ដូចជា IP address  ឬ​ការ​កំណត់​ប្រភេទ​ឬ​ឈ្មោះ​ឧបករណ៍ ​ព័ត៌មាន​ពី​ឧបករណ៍​រុករក (Browser) (បូករួម​ទាំង​អាសយដ្ឋាន​URL ដែល​អ្នក​ចុច​ចូល) ការ​ចូល​ចិត្ត ការ​កំណត់ Cookies ព័ត៌មាន​ពី​មាតិកា​ដែល​អ្នក​បាន​បើក​មើល ឬ​បញ្ចេញ​សកម្ម​ភាព​ណាមួយ​ទៅ​លើ​មាតិកា​ទាំង​អស់​នោះ (ឧទាហរណ៍ – ស្វែងរក​អ្វី​មួយ​ដោយ​សំណួរ ចុច​ទៅ​លើ​ផ្ទាំង​ពាណិជ្ជកម្ម​ដែល​បង្ហាញ ​ការ​ចុច ម៉ោង​ពេល​និង​ថ្ងៃ​ខែ​ជា​ដើម។ “Hello គ្រូពេទ្យ” ​ក៏​អាច​កត់ត្រា​ពី​ព័ត៌មាន​ម៉ាស៊ីន​ទូរស័ព្ទ​របស់​អ្នក​ផង​ដែរ នៅ​ពេល​ដែល​អ្នក​បាន​ទាញ​យក និង​ ​ដំឡើង កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​យើង​រួម​បញ្ចូល​ទាំង​ប្រភេទ​និង​ឈ្មោះ​ឧបករណ៍ ​ប្រព័ន្ធ​ដំណើរការ ​លេខ​សម្គាល់(ID)​ សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​(តែ​អ្នក​ប្រើប្រាស់​អាច​កំណត់​លេខ​សម្គាល់​ក្នុង​ទូរស័ព្ទ​ដៃ​បាន) ជំនាន់​របស់​កម្មវិធី​ដែល​លោក​អ្នក​បាន​ដំឡើង ហើយ​និង​ការប្រើប្រាស់​ព័ត៌មាន​នានា។ នៅ​ពេល​ដែល​លោក​អ្នក​កំណត់​ឲ្យ​ដំណើរការ​រួចរាល់​ហើយ ពួក​យើង​នឹង​ប្រមូល​ព័ត៌មាន​ពី​ទីតាំង​ជាក់លាក់​ដែល​ទូរស័ព្ទ​ដៃ​របស់​អ្នក​បាន​ផ្ដល់ តែ​ការ​បង្ហាញ​ទីតាំង​នេះ លោក​អ្នក​ក៏​អាច​កំណត់​បិទ​បាន​ដែរ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក។ 

Cookies និង​បច្ចេកវិទ្យា​តាមដាន​ដទៃ​ទៀត

ពួក​យើង​និង​បណ្ដា​ដៃគូ​របស់​ពួក​យើង​សុទ្ធ​តែ​ប្រើប្រាស់ cookies ដើម្បី​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​នានា។ “Cookies” ជា​ទម្រង់​ឯកសារ​រក្សា​ទិន្នន័យ​តូច​មួយ​ដែល​ពួក​យើង​បាន​ដាក់​បញ្ចូល​ទៅ​ឧបករណ៍​រុករក (Browser)​របស់​អ្នក នៅ​ពេល​ដែល​លោក​អ្នក​បាន​ចូល​មក​កាន់​គេហទំព័រ “Hello គ្រូពេទ្យ” ដែល​មុខងារ​នេះ​មាន​សមត្ថភាព​អាច​ស្គាល់​ឧបករណ៍​រុករក (Browser)​របស់​អ្នក និង​ប្រមូល​ហើយ​រក្សា​ទុក​ព័ត៌មាន​រាល់​ការ​ប្រើប្រាស់​សេវាកម្ម​នានា​របស់​អ្នក​នៅ​លើ​គេហទំព័រ​របស់​យើង ដូច​ដែល​បាន​រៀបរាប់​ខាង​លើ។ ក្រៅ​ពី​ cookies ​យើង​និង​បណ្ដា​ដៃ​គូ​របស់​ពួក​យើង​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​តាមដាន​ព័ត៌មាន​ដទៃ​ទៀត ក្នុង​ការ​កត់ត្រា​លើ​មុខងារ​សេវាកម្ម​នានា​របស់​យើង​ដែល​លោក​អ្នក​បាន​ប្រើប្រាស់ រួម​មាន​មុខងារ​កំណត់​ស្គាល់​ទូរស័ព្ទ​ដៃ​ហៅ​ថា mobile identifiers និង​ web beacons ដែល​ជា​ឯកសារ​ក្រាហ្វិក​ដ៏​តូច​មួយ (ពេល​ខ្លះ​យើង​ហៅ​ថា “clear GIFs” ឬ​ក៏ “web pixels”) ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​ទំព័រ​វេបសាយ (web page) ឬ​អ៊ីមែល​ដែល​ជា​ធម្មតា​វា​មាន​មុខងារ​សម្រាប់​តាមដាន​រាល់​សកម្មភាព និង​ផ្ញើ​រាល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​កាន់​ម៉ាស៊ីន​មេ (ជា​ម៉ាស៊ីន​របស់​ម្ចាស់​គេហទំព័រ របស់​ម្ចាស់​បណ្ដាញ​ផ្សាយ​ពាណិជ្ជកម្ម ឬ​ភាគី​ទី​បី​ដទៃ​ទៀត)។ រាល់​ព័ត៌មាន​នានា​ដែល​ប្រមូល​បាន​តាមរយៈ​មធ្យោបាយ​ដូច​បាន​រៀបរាប់​ខាង​លើ​ប្រហែល​ជា​អាច​ភ្ជាប់​ជាមួយ​ព័ត៌មាន​ផ្សេង​ទៀត​ដែល​បណ្ដា​ដៃ​គូ​របស់​ពួក​យើង​អាច​ចូល​ទៅ​យក​បាន​ដូចជា ឈ្មោះ ​អ៊ីមែល ​អាសយដ្ឋាន​បច្ចុប្បន្ន​ជា​ដើម ដូច្នេះ​យើង​អាច​ផ្ញើ​ឯកសារ​មួយ​ចំនួន​ទៅ​លោក​អ្នក​មិន​ថា​តាមរយៈ​សារ​អេឡិចត្រូនិក ឬ​ទៅ​កាន់​អាសយដ្ឋាន​អ៊ីមែល​ផ្ទាល់​តែ​ម្ដង ដែល​លោក​អ្នក​អាច​ចាប់​អារម្មណ៍។ 

បណ្ដា​ដៃ​គូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​យើង ក៏​ប្រហែល​ជា​អាច​ប្រើ cookies និង​បណ្ដា​បច្ចេកវិទ្យា​តាមដាន​ និង​ប្រមូល​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់ លើ​គេហទំព័រ​​”Hello គ្រូពេទ្យ” បូករួម​មាតិកា ឬ​អត្ថបទ​ដែល​លោក​អ្នក​បាន​បើក​មើល។ រាល់​ភាគី​ទី​បី​ទាំង​នោះ​អាច​ប្រើប្រាស់​ព័ត៌មាន​ទាំង​នេះ ដើម្បី​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​គេ​លើ​គេហទំព័រ​​”Hello គ្រូពេទ្យ” ឬ​ក៏​គេហទំព័រ​ភាគី​ទី​បី​ផ្ទាល់​តែ​ម្ដង ធ្វើ​យ៉ាង​ណា​​ឲ្យ​​ទទួល​លទ្ធផល​កាន់​តែ​ល្អ និង​ចំ​គោលដៅ​ ដោយ​ផ្អែក​លើ​សកម្មភាព​របស់​អ្នក​នៅ​លើ​ឧបករណ៍​រុករក(Browsers) ទាំង​នោះ។ ​​”Hello គ្រូពេទ្យ” ក៏​អាច​ផ្សព្វផ្សាយ​លើ​បណ្ដាញ​គេហទំព័រ​របស់​ ​​”Hello គ្រូពេទ្យ” និង​បណ្ដា​គេហទំព័រ​របស់​ដៃគូ ភាគី​ទី​បី​ដោយ​ផ្អែក​លើ​ព័ត៌មាន​បន្ថែម​ដើម្បី​ពង្រីក​វិសាលភាព ដោយ​ទទួល​ស្គាល់​ដោយ​​​”Hello គ្រូពេទ្យ” និង​ដៃគូ​ភាគី​ទី​បី​របស់​ខ្លួន។ ២ភាគ៣ នៃ​បណ្ដា​ដៃ​គូ​ភាគី​ទីបី​ដែល ​​”Hello គ្រូពេទ្យ” ​សហការ​ជាមួយ​គឺ Google និង​ Facebook។ ដើម្បី​ប្រើប្រាស់​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​ Google និង​  Facebook ​ទៅ​តាម​សេវាកម្ម​នានា​ដែល ​​”Hello គ្រូពេទ្យ” ​ចង់​បាន Google ខ្លួន​ឯង​ក៏​ប្រហែល​ជា​ប្រើប្រាស់​ព័ត៌មាន​ឯកជន​ទាំង​នោះ​ដូច​ដែល​បាន​បញ្ជាក់​ក្នុង​គោលការណ៍​ឯកជន​ភាព​របស់​គេ​ដែរ។ ដើម្បី​ដឹង​ពី​របៀប​ដែល​ Google អាច​ប្រើប្រាស់​ព័ត៌មាន​ដែល​ប្រមូល​បាន​ឲ្យ​យើង​លើ​​​”Hello គ្រូពេទ្យ” សូម​ចូល​ទៅ​កាន់ https://www.google.com/policies/privacy/partners។ ចំពោះ Facebook ទន្ទឹម​នឹង​ការ​មិន​បាន​ផ្ដល់​ព័ត៌មាន​ឯកជន​ឲ្យ​ ​​”Hello គ្រូពេទ្យ” ​Facebook អាច​ប្រើប្រាស់​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់​ ពី​ការ​ចុះឈ្មោះ ឬ​ភ្ជាប់​ទៅ​កាន់​សេវាកម្ម​នានា​លើ ​​”Hello គ្រូពេទ្យ” (សំដៅ​លើ​រាល់​ព័ត៌មាន​នានា​អំពី​អ្នក​ដែល​ Facebook មាន) ដូច​ដែល​បាន​បកស្រាយ​ក្នុង​ “គោលការណ៍​ឯកជន​ភាព” នៅ https://www.facebook.com/about/privacy ។ 

ពួក​យើង​ក៏​បាន​សហការ​ជាមួយ​បណ្ដាញ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ភាគី​ទី​បី​មួយ​ចំនួន​ដែរ ក្នុង​ការ​ដាក់​ពាណិជ្ជកម្ម​លើ​បណ្ដាញ​គេហទំព័រ ​​”Hello គ្រូពេទ្យ” ​និង​លើ​គេហទំព័រ​របស់​ភាគី​ទី​បី​ទាំង​នោះ។ ដៃគូ​បណ្ដាញ​ផ្គត់ផ្គង់​សេវា​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេង​ៗ ដើម្បី​ប្រមូល​ទិន្នន័យ​ពី​រាល់​សកម្មភាព​របស់​លោក​អ្នក​លើ​គេហទំព័រ​ ​​”Hello គ្រូពេទ្យ” ព្រម​ទាំង​កម្មវិធី​ទូរស័ព្ទ​ដៃ​តាមរយៈ​មុខងារ​គោល cookies ធ្វើ​យ៉ាង​ណា​កំណត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​គេហទំព័រ​ ​​”Hello គ្រូពេទ្យ” របស់​យើង និង​បណ្ដា​គេហទំព័រ​ភាគី​ទី​បី ទៅ​តាម​ចំណង់​ចំណូល​ចិត្ត និង​សកម្មភាព​រុករក​របស់​អ្នក​ប្រើប្រាស់។

ពេល​ដែល​លោកអ្នក​ទាញ​យក និង​ដំឡើង​កម្មវិធី​ណាមួយ​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក យើង​បាន​កំណត់​ចំនួន​ដោយ​ចៃដន្យ​ចំពោះ​ការ​ដំឡើង​កម្មវិធី​នោះ។ លេខ​នេះ​មិន​អាច​ប្រើប្រាស់​ដើម្បី​កំណត់​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ទេ ហើយ​ដូច​គ្នា​យើង​ក៏​មិន​អាច​កំណត់​ពី​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ដូច​គ្នា លុះ​ត្រា​ណា​តែ​លោក​អ្នក​ជ្រើសរើស​ជម្រើស​ចុះ​ឈ្មោះ​ជា​អ្នក​ប្រើប្រាស់​កម្មវិធី​ណា​មួយ​របស់​ពួក​យើង។ លេខ​ចៃដន្យ​នេះ នឹង​ប្រើប្រាស់​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ប្រើ cookies ដែរ ដូច​ដែល​បាន​ចែង​ក្នុង​គោលការណ៍​ឯកជន​ភាព​នេះ និង​ក្នុង​គោលការណ៍​cookies​របស់​យើង។ ខុស​ពី​ cookies លេខ​ចៃដន្យ​ដែល​បាន​កំណត់​ពី​ការ​ដំឡើង​កម្មវិធី​ទូរស័ព្ទ​ដៃ តែ​មិន​មែន​លើ​ឧបករណ៍​រុករក(browser) ទេ ព្រោះ​ថា​កម្មវិធី​ទូរស័ព្ទ​មិន​ដំណើរការ​លើ​ឧបករណ៍​រុករក(browser) ឡើយ។ ប៉ុន្តែ​លេខ​សម្គាល់​ក្នុង​ការ​ដំឡើង​កម្មវិធី​របស់​យើង​ចូល​ទៅ​ក្នុង​ទូរស័ព្ទ​ដៃ​នេះ​មិន​អាច​លុប​ចេញ តាមរយៈ​ការ​កំណត់​ក្នុង​ទូរស័ព្ទ​ដៃ​បាន​ឡើយ។ ការប្រើប្រាស់​ cookies និង​បណ្ដា​បច្ចេកវិទ្យា​មួយ​ចំនួន​ក្នុង​ការ​កំណត់​និង​តាមដាន​រាល់​សកម្មភាព​អ្នក​ប្រើប្រាស់​តាមរយៈ​ទូរស័ព្ទ​ដៃ និង​កម្មវិធី​សម្រាប់​ដំឡើង​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ ​​”Hello គ្រូពេទ្យ”  គឺ​ស្រដៀង​ ឬ​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​ប្រើប្រាស់​លើ​កុំព្យូទ័រ​ដែរ។ ជម្រើស​ដែល​លោក​អ្នក​បដិសេធ​មិន​ប្រើ cookies មិន​ប្រើ​គោលការណ៍​ បណ្ដាញ​ផ្សព្វផ្សាយ(Network Advertising Initiative) ​ព្រម​ទាំង​យន្តការ​មិន​ចូលរួម​សុទ្ធ​តែ​បាន​ចែង​និង​បកស្រាយ​ពន្យល់​នៅ​ក្នុង​ផ្នែក​ខាងក្រោម “សិទ្ធិ​និង​ជម្រើស​របស់​អ្នក” នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​លោក​អ្នក​បាន​ដំឡើង និង​ការ​បើក​ប្រើ​គេហទំព័រ​របស់​យើង​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក។ 

៤. របៀប​​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន

ពួក​យើង​អាច​ចែក​រំលែក និង​បង្ហាញ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​៖ 

  • នៅ​កន្លែង​ណា​ ដែល​តម្រូវ​ឱ្យ​បង្ហាញ​ព័ត៌មាន​បែប​នេះ​សម្រាប់ ​ឬ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​ដែល​អ្នក​ស្នើ​សុំ។

  • បង្ហាញ​ដល់​ដៃគូ អតិថិជន អ្នក​ផ្គត់ផ្គង់​សេវា​ដែល​ជា​ភាគី​ទី​បី​ ភ្នាក់ងារ ​អ្នក​​លក់​របស់​​​យើង ព្រម​ទាំង​អង្គការ​​ដែល​យើង​បាន​ចូលរួម​ផ្សេង​ទៀត​ ដើម្បី​អនុវត្ត​គោលបំណង​ណា​មួយ​ដែល​មាន​រៀបរាប់​ក្នុង​ផ្នែក​ទី​៣​ខាង​លើ​សម្រាប់​ពួក​យើង។

  • បង្ហាញ​ដល់​ភាគី​ណា​មួយ​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការ​​អនុញ្ញាត​ឱ្យ​​ធ្វើ​ការ​​បង្ហាញ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​នៅ​ក្នុង​ករណី​​ចាំបាច់​ ដើម្បី​ចាត់​វិធានការ​ណា​មួយ​ដែល​អ្នក​បាន​ស្នើសុំ។

  • បង្ហាញ​ដល់​ដៃគូ​ អតិថិជន និងភាគីទីបីរបស់​ពួក​យើង​ ដើម្បី​ឱ្យ​ពួក​គេ​ផ្ដល់​សេវាកម្ម​ដ៏​មាន​ប្រយោជន៍ និង​ព័ត៌មាន​បញ្ចុះ​តម្លៃ​ដល់​អ្នក (រួមទាំង ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បង្ហាញ នៅ​លើ​គេហទំព័រ​របស់​ពួក​យើង និង/ឬ​គេហទំព័រ​ភាគី​ទី​បី។

  • បង្ហាញ​ទៅ​កាន់​ភាគី​ទីបី​ដែល​អ្នក​ជ្រើសរើស​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​នៅ​លើ​គេហទំព័រ​របស់​ពួក​យើង ឬ​អ្នក​ដែល​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់​ពួក​យើង។ និង

  • បង្ហាញ​ទៅ​កាន់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​សាខា​សាជីវកម្ម​របស់​ពួក​យើង​នៅ​ក្នុង Hello Health Groups ដែល​នឹង​បន្ត​អនុវត្ត​តាម​គោលការណ៍​នេះ។

គោលបំណង​ដែល​បាន​រៀបរាប់​ក្នុង​ប្រការ​ខាង​លើ ​អាច​នៅ​តែ​​បន្ត​អនុវត្ត​​បាន​ ទោះ​ជា​​ក្នុង​ស្ថានភាព​ដែល​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​យើង) ត្រូវ​បាន​បញ្ចប់ ឬ​ផ្លាស់ប្ដូរ​តាម​មធ្យោបាយ​ណា​មួយ សម្រាប់​រយៈពេល​ដ៏​សមស្រប​​មួយ​បន្ទាប់​ពី​នោះ (រួមទាំង អំឡុង​ពេល​ដែល​​ពួក​យើង​អាច​អនុវត្ត​សិទ្ធិ​របស់​យើង​ក្រោម​កិច្ចសន្យា​ជាមួយ​អ្នក) លើកលែងតែ​អ្នក​បាន​ជូន​ដំណឹង​ដល់​ពួក​យើង​យ៉ាង​ច្បាស់លាស់​ថា អ្នក​​ដក​ការ​យល់ព្រម​សម្រាប់​គោលបំណង​ដែល​បាន​រៀបរាប់​ខាងលើ។

សូម​មើល​ឧទាហរណ៍​មួយ​ចំនួន​ពី​របៀប​ដែល​យើង​ចែក​រំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក៖ 

ក្រុមហ៊ុននិង​អ្នក​ម៉ៅការ​ដែល​ធ្វើ​ការ​ជាមួយ ​“Hello គ្រូពេទ្យ”

“Hello គ្រូពេទ្យ” បាន​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន ​និង​អ្នក​ម៉ៅការ​ភាគី​ទី​បី រាប់​បញ្ចូល​ទាំង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​បច្ចេកវិទ្យា សេវាកម្ម​វិភាគ​ទិន្នន័យ កិច្ចការ​ស្រាវជ្រាវ ការ​គ្រប់គ្រង​អ៊ីមែល អ្នក​ចែកចាយ កិច្ចការ​រដ្ឋបាល​លើ​ការ​ប្រកួតប្រជែង​ និង​ផ្ដល់​រង្វាន់ ការ​ផ្សព្វផ្សាយ ​និង​ធ្វើ​ទីផ្សារ ព្រម​ទាំង ឬ ​ក៏​ផ្នែក​មាតិកា ដើម្បី​ជួយ​យើង​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ និង​កិច្ចការ​ប្រតិបត្តិការ​ផ្សេងៗ​របស់​គេហទំព័រ “Hello គ្រូពេទ្យ” និង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ទាំង​អស់។ ចំពោះ​អ្នក​ម៉ៅការ​របស់ “Hello គ្រូពេទ្យ” ​ពេល​ខ្លះ​មិន​អាច​ចូល​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ទេ។ ពួក​យើង​បាន​ចែង​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រុម​អ្នក​ម៉ៅ​ការ​របស់​យើង​ថា មិន​អាច​ប្រើប្រាស់ ឬ ​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​របស់​យើង​បាន​ជា​ដាច់ខាត​មិន​ថា​ក្នុង​វត្ថុបំណង​ណា​ក៏ដោយ ក្រៅ​ពី​ផ្ដល់​សេវាកម្ម​ជាក់លាក់ ឬ ​កំណត់ លើ​ “Hello គ្រូពេទ្យ” ។

ភាគី​ទី​បី – ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​និង​គេហទំព័រ

ពួក​យើង​អាច​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​ដូចជា cookies ID ឬ IP address ឲ្យ​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ផ្សព្វផ្សាយ​ដែល​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះក្នុង​នាម “Hello គ្រូពេទ្យ” ដើម្បី​ជួយ “Hello គ្រូពេទ្យ” សម្រេច​ការ​ដាក់​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​បណ្ដា​គេហទំព័រ “Hello គ្រូពេទ្យ” បូករួម​ទាំង​បណ្ដា​គេហទំព័រ​ភាគី​ទី​បី​ទាំង​អស់។ 

មាតិកា សេវាកម្ម និង​ការ​ផ្សព្វផ្សាយ​ជាក់លាក់​ដែល​បាន​ផ្ដល់​ឲ្យ​អ្នកប្រើប្រាស់​តាមរយៈ​គេហទំព័រ “Hello គ្រូពេទ្យ” សុទ្ធ​តែ​ដាក់​នៅ​លើ ឬ ​មាន​តំណ​ភ្ជាប់​ទៅ​បណ្ដា​គេហទំព័រ​ដែល​បង្ហោះ ​និង​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​ណាមួយ​ផ្សេង​ទៀត​ជាជាង​ “Hello គ្រូពេទ្យ” ​តែ​មួយ (“គេហទំព័រ​ភាគី​ទី​បី”)។ “Hello គ្រូពេទ្យ” នឹង​មិន​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​កាន់​គេហទំព័រ​ភាគី​ទី​បី​ណា​ទាំង​អស់​ប្រសិន​បើ​មិន​មាន​ការ​អនុញ្ញាត​ពី​អ្នក ប៉ុន្តែ​អ្នក​គួរ​កត់សម្គាល់​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​អ្នក​ត្រូវ​បាន​បង្ហាញ​លើ​បណ្ដា​គេហទំព័រ​ភាគី​ទី​បី នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​បណ្ដា​គេហទំព័រ​ភាគី​ទី​បីមិន​ជាប់​ព័ន្ធ​នឹង​គោលការណ៍​ឯកជន​ភាព​មួយ​នេះ​ទេ។ “Hello គ្រូពេទ្យ” ​មិន​បាន​យល់ព្រម ឬ ​ទទួល​ខុសត្រូវ​ចំពោះ​ការប្រើប្រាស់ ឬ ​អនុវត្ត​គោលការណ៍​ឯកជន​ភាពរបស់​បណ្ដា​គេហទំព័រ​ភាគី​ទី​បី​ឡើយ។ ដើម្បី​យល់​កាន់​តែ​ច្បាស់ អ្នក​គួរ​តែ​ពិនិត្យ​ដោយ​យក​ចិត្ត​ទុកដាក់​គោលការណ៍​ឯកជន​ភាព​របស់​ពួក​គេដែល​បាន​បង្ហោះជុំវិញ​លក្ខខណ្ឌ ​និង​វត្ថុបំណង​នៃការ​ប្រមូល និង​ប្រើប្រាស់​ព័ត៌មាន​ឯកជន​របស់​អ្នក។ “Hello គ្រូពេទ្យ” ​សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​អ្នក​បាន​ចាកចេញ​ពី​គេហទំព័រ ​“Hello គ្រូពេទ្យ” ហើយ​បន្ត​ចូល​ទៅ​ដល់​គេហទំព័រ​ភាគី​ទី​បី​ណាមួយ ឬ ​តម្រូវ​ឲ្យ​អ្នក​ចុច​លើ​តំណ​ភ្ជាប់​ណាមួយ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ថា​អ្នក​កំពុង​ចាកចេញ​ពី ​“Hello គ្រូពេទ្យ” ចូល​កាន់​គេហទំព័រ​មួយ​ផ្សេង​ទៀត​ហើយ។ មួយ​វិញ​ទៀត​ប្រសិន​បើ​អ្នក​បាន​ឃើញ​ឃ្លា​បញ្ជាក់​មួយ​ចំនួន​ដូច​ជា “នាំ​មក​ជូន​ដោយ” ឬ​ “សហការ​ដោយ” នៅ​ពី​មុខ​ឈ្មោះ​ក្រុមហ៊ុន​ណាមួយ​ក្រៅ​ពី​ “Hello គ្រូពេទ្យ”  មានន័យ​ថា​អ្នក​កំពុង​ស្ថិត​នៅ​លើ​គេហទំព័រ​ដែល​បង្ហោះ​ដោយ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀតដែលមិន​មែន​ “Hello គ្រូពេទ្យ” ទេ។ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​សេវាកម្ម​សហ​យីហោ (សេវាកម្ម​ដៃគូ​ដែល​សហការ​ជាមួយ​ “Hello គ្រូពេទ្យ”) ឬ​​ ការ​ចុះ​ឈ្មោះ ឬ​ការ​ផ្ដល់​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សហ​យីហោដែល​អាច​ធ្វើ​ទៅ​បាន ពួក​យើង​អាច​នឹង​បញ្ជូន​ព័ត៌មាន​ដែល​ប្រមូល​បាន​ត្រឡប់​ទៅ​ដៃ​គូ​សហការ​របស់​យើង​វិញ មាន​ដូច​ជា ភាគី​ទី​បី​ផ្គត់ផ្គង់​សេវាកម្មដែល​បាន​បញ្ចូល​សេវាកម្ម​របស់​ពួក​គេ​ទៅ​ក្នុង ព្រម​ទាំង ​ឬ ​ក៏​បង្ហាញ​លើ​សេវាកម្ម​នានា។ 

យើង​ក៏​អាច​បញ្ចូល​មុខងារ​បណ្ដាញសង្គម​លើ​គេហទំព័រ ​“Hello គ្រូពេទ្យ” ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សេវាកម្ម​បណ្ដាញ​សង្គម​ទាំង​នោះ ដូចជា​ការ​ចែករំលែក​អត្ថបទ​ណាមួយ​ជាដើម។ មុខងារ​បណ្ដាញ​សង្គម​ទាំង​នោះ អាច​ប្រមូល​ព័ត៌មាន​រុករក​របស់​អ្នកប្រើប្រាស់​មួយ​ចំនួន​ដែល​ទទួល​ ​និង​គ្រប់គ្រង​ដោយ​ភាគី​ទី​បី អ្នក​ដែល​ផ្ដល់​សេវាកម្ម​ ឬ ​មុខងារ​បណ្ដាញ​សង្គម​ទាំង​នោះ។ អ្នកប្រើប្រាស់​ក៏​ប្រហែល​ជា​អាច​គ្រប់គ្រង​ការ​កំណត់​មុខងារ​ឯកជន​របស់​ខ្លួន​ដោយ​ផ្ទាល់​បាន​ពី​បណ្ដាញ​សង្គម​ទាំង​អស់​ដោយ​ខ្លួនឯង​បាន។

ដៃគូដែលផ្តល់ទំនិញ ឬ សេវាកម្មនៅលើផលិតផល និងវេទិកាសេវាកម្មពាណិជ្ជកម្មរបស់យើង

នៅពេលអ្នកជ្រើសរើសធ្វើប្រតិបត្តិការ ឬ ជ្រើសរើសចែករំលែកព័ត៌មានជាមួយអ្នកលក់ អ្នកបង្កើត កម្មវិធីរៃអង្គាសប្រាក់ អង្គការសប្បុរសធម៌ អ្នកផ្តល់សេវាបង់ប្រាក់ ឬវេទិកាសេវាកម្មពាណិជ្ជកម្ម យើងចែករំលែកព័ត៌មានជាមួយពួកគេ និងជាមួយអ្នកផ្តល់សេវាណាមួយដែលធ្វើសកម្មភាពជំនួសពួកគេ។

អាស្រ័យលើរបៀបដែលអ្នកធ្វើអន្តរកម្មជាមួយពួកគេ ពួកគេទទួលបាន៖

  • ព័ត៌មានដើម្បីបញ្ចប់ប្រតិបត្តិការរបស់អ្នក ដូចជាការបញ្ជាទិញ ការទូទាត់ ទំនាក់ទំនង និងព័ត៌មានដឹកជញ្ជូន
  • ព័ត៌មានដើម្បីជួយធានាសុវត្ថិភាពនៃប្រតិបត្តិការ ដូចជាព័ត៌មានអំពីឧបករណ៍ ឬ ការតភ្ជាប់របស់អ្នក។
  • ព័ត៌មានណាមួយដែលត្រូវការដោយបទប្បញ្ញត្តិដែលអាចអនុវត្តបាន។
  • ព័ត៌មានផ្សេងទៀតដែលអ្នកជ្រើសរើសចែករំលែកជាមួយពួកគេ។

អ្នកលក់លើទីផ្សារ

យើងចែករំលែកព័ត៌មានអំពីអ្នកជាមួយក្រុមហ៊ុនដែលជួយទីផ្សារក្រុមហ៊ុន សេវាកម្ម និងផលិតផលរបស់យើង វាស់ស្ទង់ប្រសិទ្ធភាពនៃយុទ្ធនាការទីផ្សាររបស់យើងផ្ទាល់ និងធ្វើការស្រាវជ្រាវផ្សាយពាណិជ្ជកម្ម។ ឧទាហរណ៍ យើងចែករំលែកឧបករណ៍សម្គាល់ឧបករណ៍របស់អ្នក ឬ ឧបករណ៍កំណត់អត្តសញ្ញាណផ្សេងទៀតជាមួយអ្នកលក់ផ្សាយពាណិជ្ជកម្ម ដើម្បីជួយយើងបម្រើអ្នកនូវការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធបំផុតទៅនឹងចំណាប់អារម្មណ៍របស់អ្នក។

ការ​គោរព​ច្បាប់ បទ​បញ្ជា និង​សំណើ​អនុវត្ត​នីតិវិធី

ដើម្បី​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​មន្ត្រី​អនុវត្ត​ច្បាប់ ព្រម​ទាំង​បណ្ដា​ភាគី​ឯកជន​ដទៃ​ទៀត​ក្នុង​ការ​បង្គាប់​បញ្ជា ​និង​អនុវត្ត​នីតិវិធី ពួក​យើង​អាច​នឹង​បញ្ចេញ​ព័ត៌មាន​ឯកជន​អ្នក​ប្រើប្រាស់​ទៅ​ឲ្យ​ភាគី​ទី​បី​ក្នុង​គោលបំណង៖ (១) ដើម្បី​អនុវត្ត​នីតិវិធី​ដែល​តម្រូវ​ដូចជា ច្បាប់ ​បទ​បញ្ជា ដីកា​ស៊ើបអង្កេត ​ដីកា​កោះហៅ ឬ សេចក្ដី​សម្រេច​ផ្សេង​ទៀត។ (២) ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​ដូចជា ការពារ​សិទ្ធិ សុវត្ថិភាព​ស្វ័យភាព ឬ ​ភាគី​ណាមួយ ស៊ើបអង្កេត​ករណី​លួច​បន្លំ​ណាមួយ ឬ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ពី​រាជរដ្ឋាភិបាល។ (៣) ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​ទៀត​ដូចជា ការ​គំរាមកំហែង​ផ្នែក​រាងកាយ​បុគ្គល​ណា​ម្នាក់ ការពារ​ទ្រព្យសម្បត្តិ ការពារ ឬ ​អះអាង​សិទ្ធិ​ស្របច្បាប់។ ក្រៅ​ពី​នេះ យើង​ក៏​អាច​បញ្ចេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​មាន​ក្នុង​ករណី​មួយ​ចំនួន​ទៀត​ដូច​ចែង​ខាងក្រោម។

៥. ចាត់ទុកថាយល់ព្រមដោយការជូនដំណឹង

យើងអាចប្រមូល ឬ ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនដែលមានស្រាប់សម្រាប់គោលបំណងបន្ទាប់បន្សំដែលខុសពីគោល​បំណងចម្បងដែលវាបានប្រមូលពីដំបូងសម្រាប់អនុលោមតាមគោលការណ៍នេះ។ ប្រសិនបើយើងមានបំណងពឹងផ្អែកលើការយល់ព្រមតាមការជូន​ដំណឹងសម្រាប់គោលបំណងបន្ទាប់បន្សំបែបនេះ យើងនឹងជូនដំណឹងដល់លោកអ្នកអំពីការប្រមូល ការប្រើប្រាស់ ឬ ការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែល​​បានស្នើឡើងតាមរយៈរបៀបទំនាក់ទំនងសមរម្យ។

អ្នកនឹងត្រូវបានផ្តល់រយៈពេលសមស្របមួយដើម្បីជូនដំណឹងដល់ពួកយើង ប្រសិនបើលោកអ្នកចង់ចាកចេញពីការប្រមូល ប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងបែបនេះ។

បន្ទាប់ពីផុតរយៈពេលនៃការដកខ្លួនចេញ អ្នកអាចជូនដំណឹងដល់ពួកយើងថា លោកអ្នកលែងចង់យល់ព្រមចំពោះគោលបំណងដែលការយល់ព្រមរបស់អ្នកត្រូវបានចាត់ទុកថាជាការជូនដំណឹងដោយការដកការយល់ព្រមរបស់លោកអ្នកសម្រាប់ការប្រមូល ប្រើប្រាស់ ឬ ការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទាក់ទងនឹងទិន្នន័យទាំងនោះដែលពាក់ព័ន្ធគោលបំណង។

៦. ការពឹងផ្អែកលើការលើកលែងផលប្រយោជន៍ស្របច្បាប់

ដោយអនុលោមតាមច្បាប់ឯកជនភាពទិន្នន័យផ្ទាល់ខ្លួនជាធរមាន យើងអាចប្រមូល ប្រើប្រាស់ ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយគ្មានការយល់ព្រមពីលោកអ្នកសម្រាប់ផលប្រយោជន៍ស្របច្បាប់នៃខ្លួនយើង ឬ មនុស្សម្នាក់ផ្សេងទៀត។ ក្នុងការពឹងផ្អែកទៅលើផលប្រយោជន៍ស្របច្បាប់នៃការលើកលែងនៃការដែលអាចអនុវត្តបាន យើងនឹងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានលើបុគ្គលនោះហើយកំណត់ថាផលប្រយោជន៍ស្របច្បាប់មានលើសពីផលប៉ះពាល់អវិជ្ជមានណាមួយ។

ស្របតាមករណីលើកលែងនៃផលប្រយោជន៍ស្របច្បាប់ យើងនឹងប្រមូល ប្រើប្រាស់ ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងដូចខាងក្រោម៖

ក. ការរកឃើញនិងការទប់ស្កាត់ការក្លែងបន្លំ

ខ. ការរកឃើញ និងការទប់ស្កាត់ការប្រើប្រាស់សេវាកម្មខុស

គ. ការវិភាគបណ្តាញដើម្បីការពារការក្លែងបន្លំ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងធ្វើការវិភាគឥណទាន ឬ និង

ឃ. ការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននៅលើឧបករណ៍ដែលចេញដោយក្រុមហ៊ុនដើម្បីការពារការបាត់បង់ទិន្នន័យ។

គោលបំណងដែលបានរាយក្នុងឃ្លាខាងលើអាចបន្តអនុវត្តសូម្បីតែក្នុងស្ថានភាពដែលទំនាក់ទំនងរបស់លោកអ្នកជាមួយយើង (ឧទាហរណ៍ អនុលោមតាមកិច្ចសន្យា) ត្រូវបានបញ្ចប់ ឬ ផ្លាស់ប្តូរតាមមធ្យោបាយណាមួយ សម្រាប់រយៈពេលដ៏សមរម្យមួយបន្ទាប់ពីនោះ។

៧. របៀបដកការយល់ព្រមរបស់អ្នក

ការយល់ព្រមដែលលោកអ្នកផ្តល់សម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងនៅតែមានសុពលភាពរហូតដល់ពេលដែលវាត្រូវបានដកចេញដោយអ្នក ឬ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នកជាលាយលក្ខណ៍អក្សរ។ អ្នក ឬ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នកអាចដកការយល់ព្រម និងស្នើសុំឱ្យយើងបញ្ឈប់ការប្រមូល ប្រើប្រាស់ និង/ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងណាមួយ ឬ ទាំងអស់ដែលបានរាយបញ្ជីខាងលើ ដោយដាក់សំណើរបស់អ្នកតាមរយៈអ៊ីមែល ឬ ជាលាយលក្ខណ៍អក្សរទៅកាន់មន្ត្រីការពារទិន្នន័យរបស់យើងតាមទំនាក់ទំនង។ ព័ត៌មានលម្អិតផ្តល់ជូនខាងក្រោម។ ប្រសិនបើអ្នកមិនអាចដាក់សំណើរបស់អ្នកជាលាយលក្ខណ៍អក្សរ ឬ ប្រសិនបើអ្នកត្រូវការជំនួយណាមួយជាមួយនឹងការបញ្ជូនសំណើរបស់អ្នក លោកអ្នកអាចស្នើសុំឱ្យនិយាយ ឬ ជួបជាមួយមន្ត្រីការពារទិន្នន័យរបស់យើង។

នៅពេលបានទទួលសំណើជាលាយលក្ខណ៍អក្សររបស់លោកអ្នកដើម្បីដកការយល់ព្រមរបស់អ្នក យើងអាចត្រូវការពេលវេលាសមហេតុផល (អាស្រ័យលើភាពស្មុគស្មាញនៃសំណើ និងផលប៉ះពាល់របស់វាទៅលើទំនាក់ទំនងរបស់យើងជាមួយអ្នក) សម្រាប់សំណើរបស់អ្នកដែលត្រូវដំណើរការ ហើយសម្រាប់ពួកយើងដើម្បីជូនដំណឹងដល់អ្នកអំពីផលវិបាករបស់យើង។ ការទទួលយកដូចគ្នា រួមទាំងផលវិបាកផ្លូវច្បាប់ដែលអាចប៉ះពាល់ដល់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកចំពោះយើង។ ជាទូទៅ យើងនឹងព្យាយាមដំណើរការសំណើរបស់អ្នកក្នុងរយៈពេលសាមសិប (30) ថ្ងៃបន្ទាប់ពីទទួលបានវា។

ខណៈពេលដែលយើងគោរពការសម្រេចចិត្តរបស់អ្នកក្នុងការដកការយល់ព្រមរបស់អ្នក សូមចំណាំថា អាស្រ័យលើលក្ខណៈ និងវិសាលភាពនៃសំណើរបស់អ្នក យើងអាចនឹងមិនស្ថិតក្នុងទីតាំងដើម្បីបន្តផ្តល់ទំនិញ ឬ សេវាកម្មរបស់យើងដល់លោកអ្នកទេ ហើយយើងនឹងជូនដំណឹងដល់លោកអ្នកនៅក្នុងកាលៈទេសៈបែបនេះជាមុន។ ការបំពេញដំណើរការសំណើរបស់អ្នក។ ប្រសិនបើអ្នកសម្រេចចិត្តលុបចោលការយល់ព្រមរបស់អ្នក សូមជូនដំណឹងមកយើងតាមវិធីដែលបានពិពណ៌នាខាងលើ។  

សូមចំណាំថាការដកការយល់ព្រមមិនប៉ះពាល់ដល់សិទ្ធិរបស់យើងក្នុងការបន្តប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួន ដែលការប្រមូល ប្រើប្រាស់ និងបង្ហាញដោយគ្មានការយល់ព្រមត្រូវបានអនុញ្ញាត ឬ ទាមទារនៅក្រោមច្បាប់ជាធរមាន។

៨. របៀបចូលប្រើ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួន

ប្រសិនបើអ្នកចង់ធ្វើ (ក) សំណើសុំចូលប្រើសម្រាប់ការចូលប្រើច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនដែលយើងកាន់អំពីអ្នក ឬ ព័ត៌មានអំពីវិធីដែលយើងប្រើ ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ (ខ) សំណើកែតម្រូវដើម្បីកែតម្រូវ ឬ ធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកណាមួយដែលយើងកាន់អំពីអ្នក លោកអ្នកអាចដាក់សំណើរបស់អ្នកតាមរយៈអ៊ីមែល ឬ ជាលាយលក្ខណ៍អក្សរទៅកាន់មន្ត្រីការពារទិន្នន័យរបស់យើងតាមព័ត៌មានលម្អិតទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។ ប្រសិនបើអ្នកត្រូវការជំនួយជាមួយនឹងការបញ្ជូនសំណើរបស់អ្នក លោកអ្នកអាចសុំនិយាយទៅកាន់ ឬ ជួបជាមួយមន្ត្រីការពារទិន្នន័យរបស់យើង។

សូមចំណាំថា ថ្លៃសេវាសមរម្យអាចត្រូវបានគិតថ្លៃសម្រាប់សំណើចូលប្រើប្រាស់។ ប្រសិនបើដូច្នេះ យើងនឹងជូនដំណឹងដល់អ្នកអំពីថ្លៃសេវាមុនពេលដំណើរការសំណើរបស់អ្នក។

យើងនឹងឆ្លើយតបទៅនឹងសំណើរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាទូទៅ ការឆ្លើយតបរបស់យើងនឹងធ្វើឡើងក្នុងរយៈពេលពីរ (2) ថ្ងៃនៃថ្ងៃធ្វើការ។ ប្រសិនបើយើងមិនអាចឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេលសាមសិប (30) ថ្ងៃបន្ទាប់ពីទទួលបានសំណើរបស់អ្នក យើងនឹងជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរក្នុងរយៈពេលសាមសិប (30) ថ្ងៃនៃពេលវេលាដែលយើងនឹងអាចឆ្លើយតបទៅនឹងសំណើរបស់អ្នក។ ប្រសិនបើយើងមិនអាចផ្តល់ឱ្យអ្នកនូវទិន្នន័យផ្ទាល់ខ្លួនណាមួយ ឬធ្វើការកែតម្រូវដែលស្នើសុំដោយអ្នកទេ ជាទូទៅយើងនឹងប្រាប់អ្នកអំពីមូលហេតុដែលយើងមិនអាចធ្វើដូច្នេះបាន (លើកលែងតែកន្លែងដែលយើងមិនតម្រូវឱ្យធ្វើដូច្នេះក្រោមច្បាប់ជាធរមាន)។

លោក​អ្នក​អាច​កែតម្រូវ ធ្វើ​បច្ចុប្បន្ន​ភាព ឬ ​ត្រួតពិនិត្យ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​លោក​អ្នក​ធ្លាប់​បាន​បញ្ជូន​កាល​ពី​មុន ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់សេវាកម្ម​ជាក់លាក់​ណា​ដែល​លោក​អ្នក​ធ្លាប់​បាន​ប្រើប្រាស់ ចុច​ចូល ហើយ​ផ្លាស់​ប្ដូរ​ព័ត៌មាន​តាម​ដែល​អ្នក​ចង់​កែតម្រូវ​ជា​ការ​ស្រេច។ លោក​អ្នក​ក៏​អាច​កែតម្រូវ​ព័ត៌មាន​ដែល​លោក​អ្នក​ធ្លាប់​បាន​ផ្ដល់ តាមរយៈ​ទាក់ទង​មក​ពួក​យើង​ឥឡូវ​នេះ ដោយ​មធ្យោបាយ​ទំនាក់ទំនង​ណាមួយ​ ឬ ​តំណ​ភ្ជាប់ “​ទំនាក់​មក​កាន់” ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​គ្រប់​ទំព័រ​របស់​ “Hello គ្រូពេទ្យ” ។ 

ពេល​ដែល​លោក​អ្នក​ចុះ​ឈ្មោះ​ទទួល​រាល់​មធ្យោបាយ​ទំនាក់ទំនង​តាមរយៈ​អ៊ីមែល​របស់​យើង គ្រប់​សេវាកម្ម​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​ព្រឹត្តិបត្រ​អ៊ីមែល មិន​ថា​ពេល​ណា​ទេ លោក​អ្នក​អាច​កំណត់​មុខងារ​បន្ត​ទទួល​ព្រឹត្តិបត្រ​ច្រើន​ទៀត ឬ ចង់​បាន​ទំនាក់ទំនង​ណា​ផ្សេង​ទៀត​តាមរយៈ​អ៊ីមែល​ពី “Hello គ្រូពេទ្យ” ឬ ​ពី​ម្ចាស់​ឧបត្ថម្ភ ឬ ​ម្ចាស់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​យើង។ 

លោក​អ្នក​ក៏​អាច​កំណត់​មុខងារ ឈប់​ទទួល​ព្រឹត្តិបត្រ​តាមរយៈ​អ៊ីមែល​បាន​ដែរ ដោយ៖

  • ធ្វើ​តាម​ការ​ណែនាំ​ដែល​បាន​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោម​បង្អស់​នៃ​រាល់​ព្រឹត្តិបត្រ​ដែល​បាន​ផ្ញើ​ជូន ដោយ​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់​ឈប់​ទទួល (unsubscribe) ក្នុង​អ៊ីមែល។ 

  • ចូល​ទៅ​កាន់​គណនី​លើ​គេហទំព័រ​ “Hello គ្រូពេទ្យ” ហើយ​ដក​សញ្ញា ​ធីក ចេញ​ពី​ព្រឹត្តិបត្រ ដែល​លោក​អ្នក​ឈប់​ចង់​ទទួល​ពី “Hello គ្រូពេទ្យ” ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ផ្នែក “ប្រវត្តិរូប​របស់​ខ្ញុំ” (My Profile)។

អ៊ីមែលផ្សព្វផ្សាយទាំងអស់ដែលយើងផ្ញើជាមួយឱកាសពីយើង ឬជាមួយការផ្តល់ជូន ឬសម្ភារៈព័ត៌មានពីយើងក្នុងនាមអ្នកឧបត្ថម្ភរបស់យើងនឹងមានឱកាសដើម្បីឈប់ជាវពីការទទួលបានអ៊ីមែលប្រភេទនោះបន្ថែមទៀតនាពេលអនាគតពីយើង លុះត្រាតែអ្នកជាវឡើងវិញ។

កម្មវិធី​ឧបករណ៍​រុករក (browser) ស្ទើរ​តែ​ទាំង​អស់ អាច​កំណត់ មិន​ប្រើប្រាស់​មុខងារ cookies ដោយ​មាន​សេចក្ដី​ណែនាំ​ក្នុង​ការ​កំណត់​នេះ ដែល​បាន​បញ្ជាក់​ក្នុង​ផ្នែក “ជំនួយ” ​ឬ “ការ​កំណត់” ឬ​ “ចំណូលចិត្ត” នៃ​របារ​កម្មវិធី​ឧបករណ៍​រុករក (browser’s toolbar)។ សម្រាប់​ការ​កំណត់​មុខងារ​ cookies សូម​ស្វែងយល់​បន្ថែម​ក្នុង​គោលការណ៍​ Cookies របស់​យើង។

លោក​អ្នក​ក៏​អាច​កំណត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​លើ​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​បាន​ដែរ តាមរយៈ​ការ​បើក​មុខងារ “កំណត់​មុខងារ​តាមដាន​ពាណិជ្ជកម្ម” ឬ ​ហៅ​ថា “Limit Ad Tracking” ក្នុង​ការ​កំណត់ ចំពោះ​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឬ​ “Opt out of Ads Personalization” សម្រាប់​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android។ មុខងារ​នេះ​នឹង​បិទ​មុខងារ​បង្ហាញ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ​លោក​អ្នក ប៉ុន្តែ​អាច​ប្រើប្រាស់​មុខងារ​មួយ​ចំនួន​មិន​បាន​ពេញ​លេញ។ ក្នុង​ករណី​ដែល​លោក​អ្នក​មាន​ចម្ងល់ ឬ​ សំណួរ​ចង់​សាកសួរ​បន្ថែម​ពីរបៀប​បដិសេធ​ប្រើប្រាស់​ cookies លើ​ឧបករណ៍​ជាក់​លាក់​ណាមួយ សូម​ចូល​ពិនិត្យ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍។

៩. តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានការពារយ៉ាងដូចម្តេច

ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីការចូលប្រើដោយគ្មានការអនុញ្ញាត ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការចម្លង ការកែប្រែ ការបោះបង់ ឬ​ ហានិភ័យស្រដៀងគ្នា យើងបានណែនាំវិធានការរដ្ឋបាល រូបវន្ត និងបច្ចេកទេសដែលសមស្រប និងសមហេតុផល ដូចជាការប្រមូលទិន្នន័យផ្ទាល់ខ្លួន ការផ្ទៀងផ្ទាត់ និងការគ្រប់គ្រងការចូលប្រើបានតិចតួចបំផុត (ដូចជា ដូចជាការអនុវត្តពាក្យសម្ងាត់ល្អ តម្រូវការជាមូលដ្ឋានសម្រាប់ការបង្ហាញទិន្នន័យ។ វិធានការសុវត្ថិភាពគេហទំព័រប្រឆាំងនឹងហានិភ័យ ការប្រើប្រាស់ពាក្យសម្ងាត់តែមួយដង (otp)/ការផ្ទៀងផ្ទាត់កត្តា 2 (2fa)/ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនកត្តា (mfa) ដើម្បីទទួលបានការចូលប្រើប្រាស់ និងការត្រួតពិនិត្យសុវត្ថិភាព និងការធ្វើតេស្តត្រូវបានអនុវត្តជាទៀងទាត់។ នៅពេលអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន (រួមទាំងព័ត៌មានសុខភាពផ្ទាល់ខ្លួននៅក្នុងសេវាកម្មផ្សេងៗ) យើងអ៊ិនគ្រីបការបញ្ជូនព័ត៌មាននោះ ឬ ប្រើបច្ចេកវិទ្យា SSL (Secure Socket Layer) ។

ទោះជាយ៉ាងណាក៏ដោយ លោកអ្នកគួរតែប្រយ័ត្ន និងដឹងថា គ្មានវិធីសាស្រ្តនៃការបញ្ជូនតាមអ៊ីនធឺណិត ឬ វិធីសាស្រ្តនៃការផ្ទុកអេឡិចត្រូនិចណាមួយដែលមានសុវត្ថិភាពទាំងស្រុងនោះទេ។ ខណៈពេលដែលសុវត្ថិភាពមិនអាចធានាបាន យើងព្យាយាមការពារសុវត្ថិភាពនៃព័ត៌មានរបស់អ្នក ហើយកំពុងពិនិត្យមើល និងពង្រឹងវិធានការសុវត្ថិភាពព័ត៌មានរបស់យើងជានិច្ច។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់យើងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក៏ដោយ វាតែងតែមានហានិភ័យខ្លះដែលភាគីទីបីគ្មានការអនុញ្ញាតអាចស្វែងរកវិធីដោះនៅក្នុងបន្តំប្រព័ន្ធសុវត្ថិភាពរបស់យើង ឬ ថាការបញ្ជូនព័ត៌មានរបស់លោកអ្នកតាមអ៊ីនធឺណិតអាចនឹងត្រូវបានបង្អាក់។ សូមចំណាំថា លោកអ្នកគួរតែជូនដំណឹងមកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងគណនីរបស់លោកអ្នក ឬ ដឹងថាឧបករណ៍របស់អ្នកត្រូវបានបំពាន ហើយសូមទទួលខុសត្រូវចំពោះសុវត្ថិភាពនៃពាក្យសម្ងាត់ និងព័ត៌មានគណនីរបស់អ្នក។

១០. ភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន

ជាទូទៅយើងពឹងផ្អែកលើទិន្នន័យផ្ទាល់ខ្លួនដែលផ្តល់ដោយអ្នក (ឬ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នក)។ ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺបច្ចុប្បន្នពេញលេញ និងត្រឹមត្រូវ សូមធ្វើបច្ចុប្បន្នភាពមកយើងប្រសិនបើមានការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយជូនដំណឹងដល់មន្ត្រីការពារទិន្នន័យរបស់យើងតាមព័ត៌មានលម្អិតទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។

១១. តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកយ៉ាងដូចម្តេច

យើងអាចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានរហូតដរាបណាចាំបាច់ដើម្បីបំពេញគោលបំណងរក្សាទិន្នន័យដែលបានប្រមូលទុក ឬ តាមតម្រូវការ ឬអនុញ្ញាតដោយច្បាប់ជាធរមាន។

យើងនឹងបញ្ឈប់ការរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬ លុបមធ្យោបាយដែលទិន្នន័យអាចភ្ជាប់ជាមួយអ្នកបានភ្លាមៗ នៅពេលដែលមានសមហេតុផលក្នុងការសន្មត់ថាការរក្សាទុកបែបនេះដែលទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលហើយលែងចាំបាច់ ឬ គួររក្សាទុកយូរជាងនេះសម្រាប់គោលបំណងផ្លូវច្បាប់ ឬ អាជីវកម្ម។

១២.​ កំណត់ចំណាំ​ចំពោះ​អ្នក​ប្រើប្រាស់​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា

ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​របស់​ពួក​យើង​មាន​មូលដ្ឋាន​ស្ថិត​នៅ​ប្រទេស​វៀតណាម។ ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​លោក​អ្នក​បាន​ផ្ដល់​ឲ្យ​ពួក​យើង​គឺ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ម៉ាស៊ីន​មេ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។ ប្រសិន​បើ​អ្នក​មាន​មូលដ្ឋាន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​ផ្សេង​ពី​នេះ សូម​តោង​យល់​ថា ដើម្បី​ផ្ដល់​សេវាកម្ម​ដល់​អ្នក​អាច​ប្រើប្រាស់​បាន យើង​ចាំ​បាច់​ត្រូវ​តែ​បញ្ជូន​រាល់​ទិន្នន័យ​ឯកជន​របស់​អ្នក​ទៅ​ប្រទេស​សិង្ហបុរី ទី​ដែល​រក្សា​ទុក​រាល់​ទិន្នន័យ និង​ដំណើរការ​នានា​ស្រប​ទៅ​តាម​ក្នុង​គោលការណ៍​ឯកជន​ភាព​នេះ។ យើង​ក៏​ប្រហែល​ជា​អាច​ផ្ទេរ ឬ ​បញ្ជូន​ព័ត៌មាន​របស់​អ្នក​ទៅ​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ពី​ប្រទេស​សិង្ហបុរី។ តាមរយៈ​ការ​ប្រើប្រាស់​សេវាកម្ម​ទាំង​នេះ អ្នក​បាន​យល់ព្រម​ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​ប្រមូល រក្សា​ទុក និង​ដំណើរការ​ក្នុង​ប្រទេស​សិង្ហបុរី និង​ទីតាំង​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន Hello Health Group Pte. Ltd ស្ថិត​នៅ។ ជាក់​ស្ដែង​ទីតាំង​នីមួយៗ​របស់​ក្រុមហ៊ុន ​មាន​កម្រិត​ការពារ​ទិន្នន័យ​មិន​ដូច​គ្នា​ទេ ប៉ុន្តែ​អាច​ថា គ្រប់គ្រាន់​ក្នុង​ប្រទេស​ណាមួយ​ដែលលោក​អ្នក​ស្ថិត​នៅ។

ក្នុង​​​កាលៈទេសៈ​​ទាំង​នោះ យើង​អាច​មាន​ជំហាន​សម​ហេតុផល​មួយ​ចំនួន​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ការ​ការពារ​ក្នុង​កម្រិត​ស្តង់ដារ​បំផុត យ៉ាង​ហោច​អាច​និយាយ​បាន​ថា​ការពារ​ដូច​ការពារ​ផ្ទះ​សម្បែង​របស់​អ្នក​ដូច្នេះ​ដែរ ឬ ​ស្រប​តាម “ច្បាប់​ស្ដី​ពី​ការ​ការពារ​ទិន្នន័យ​បុគ្គល” របស់​សិង្ហបុរីជា​មូលដ្ឋាន​គោល។ សូម​កត់​ចំណាំ​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នកអាច​ចូល​មើល​បាន​ពី​សំណាក់ រដ្ឋាភិបាល​ប្រទេស​កម្ពុជា ឬ​ ​ភ្នាក់ងារ​រដ្ឋាភិបាល​ណាមួយ​ក្រោម​ដំណើរការ​អនុវត្ត​ច្បាប់​ណាមួយ​របស់​ប្រទេស​កម្ពុជា។ 

១៣. ទាក់ទង​មក​កាន់​ Hello គ្រូពេទ្យ” ពី​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​ ឯកជន​អ្នក

ករណីលោកអ្នក​មាន​សំណួរ ចម្ងល់ ឬ សំណូមពរ​ណាមួយជុំវិញការអនុវត្តន៍​លើ “គោលការណ៍ឯកជនភាព” ជុំវិញ​ព័ត៌មាននិង​ទិន្នន័យ​ផ្ទាល់ខ្លួន​នានា​របស់អ្នកដែលបានចុះឈ្មោះ​លើ​សេវាកម្មណាមួយ​របស់យើង ​​សូម​ផ្ញើ​អ៊ីមែល​មក​ក្រុមហ៊ុន​មកកាន់

សម្រាប់​ព័ត៌មាន​ចាំបាច់​ផ្សេង​ទៀត ប្រហែល​ជា​អាច​ត្រូវ​ការ​បន្ថែម​ពី​លោក​អ្នក​ឲ្យ​ផ្ដល់​ជូន ដើម្បី​អាច​ឲ្យ​ពួក​យើង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​របស់​លោក​អ្នក​ដែល​បាន​ប្ដឹងផ្ដល់​សមស្រប​បំផុត​ជូន។ 

១៤. ការផ្លាស់ប្ដូរ​គោលការណ៍​ឯកជន​ភាព

ក្រុមហ៊ុន​សូម​រក្សាសិទ្ធិ​ក្នុង​ការ​កែប្រែ ឬ ​ផ្ទៀងផ្ទាត់ គោលការណ៍​ឯកជន​ភាព​នេះ និង​សេវាកម្ម​នានា​របស់​យើង​ទាំង​អស់​ក្នុង​ពេល​ណា​មួយ ហើយ​ការ​ផ្លាស់ប្ដូរ​ទាំង​អស់​នឹង​មាន​សុពលភាព​ក្រោយ​ពេល​បាន​បង្ហោះ លើក​លែង​តែ​មាន​ការ​ជូន​ដំណឹង​ផ្សេង​ទៀត។ ប្រសិន​បើ​យើង​ផ្លាស់ប្ដូរ​ចំណុច ឬ​ មាត្រ​ណាមួយក្នុង​គោលការណ៍​ឯកជន​ភាព​នេះ ក្រុមហ៊ុន​នឹង​ជូន​ដំណឹង​អ្នក​ប្រើប្រាស់​ទាំង​អស់​ផ្នែក​កត់​សម្គាល់​លើ​គេហទំព័រ “Hello គ្រូពេទ្យ” ហើយ​និង​ ឬ​ក៏ តាមរយៈ​អ៊ីមែល​ដែល​លោក​អ្នក​បាន​ចុះឈ្មោះ (ផ្ញើ​ចូល​ទៅ​អាសយដ្ឋាន​អ៊ីមែល​ដែល​អ្នក​ប្រើប្រាស់​បាន​ប្រើប្រាស់​សម្រាប់​ចុះ​ឈ្មោះ) មុន​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​មាន​សុពលភាព។ ដោយ​បន្ត​ប្រើប្រាស់​សេវាកម្ម​ក្រោយ​ពេល​ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​គោលការណ៍​ឯកជន​ភាព​រួចហើយ បាន​សេចក្ដី​ថា​អ្នក​ប្រើប្រាស់​ទាំង​អស់​បាន​យល់ព្រម​លើ​ការ​កែប្រែ​នេះ​ហើយ។ ក្រុមហ៊ុន​សូម​លើក​ទឹកចិត្ត​ក្នុង​ការ​ត្រួតពិនិត្យ​គោលការណ៍​ឯកជន​ភាព​មួយ​នេះ​ឲ្យ​បាន​ល្អិតល្អន់​មុន​ចាប់​ផ្ដើម​អនុវត្ត។ ប្រសិន​បើ​អ្នក​ប្រើប្រាស់​មិន​យល់ស្រប​លើ ខ​ និង​លក្ខខណ្ឌ​គោលការណ៍​ឯកជន​នេះ​ទេ ក្រុមហ៊ុន​សូម​ស្នើ​ដល់​ភាគី​ប្រើប្រាស់​មេត្តា​កុំ​ចុះ​ឈ្មោះ​ជាមួយ​សេវាកម្ម​នានា​លើ​គេហទំព័រ “Hello គ្រូពេទ្យ” របស់​ក្រុមហ៊ុន​អី។​ សូម​មេត្តា​បិទ​គេហទំព័រ “Hello គ្រូពេទ្យ” ហើយ​ចាកចេញ​ ក្នុង​ករណី​មិន​យល់ព្រម​លើ ​ខ ​និង​លក្ខខណ្ឌ​គោលការណ៍​ឯកជន​នេះ៕

១៥. លុបគណនី​ និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក

ប្រសិន​បើ​​អ្នក​ចង់​លុបគណនីរបស់​អ្នក និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​​ណា​មួយ​ដែល​ភ្ជាប់​ជាមួយ​នឹង​គណនី ​អ្នក​អាច​​ធ្វើ​បាន តាមរយៈជំហានដូច​ត​ទៅនេះ៖​

ជំហានទី១៖ ចូល​ទៅកាន់​ទំ​ព័រ​ជីវ​ប្រវត្តិ​របស់​អ្នក ហើយ​នៅផ្នែក​ក្រោម​ «ការ​កំណត់​គណនី» ចុច​លើ​ពាក្យ «បិទ​គណនី»

ជំហានទី២៖ ជ្រើស​រើស​យក​មូល​ហេតុ​សម្រាប់​ការ​បិទ​គណនី​របស់​អ្នក ដូច​ជា «ខ្ញុំ​ចង់​បង្កើត​គណនី​មួយ​ផ្សេង​ទៀត» «លុប​ជា​អចិន្ត្រៃយ៍» ឬ «ហេតុ​ផល​ផ្សេង​ទៀត»​។

ជំហានទី៣៖ អាន​សារ​បញ្ជាក់ បន្ទាប់​មក ចុច «បិទ​គណនី»​។ គណនី​របស់​អ្នក នឹង​ត្រូវ​បិទ​ភ្លាម​ៗ។ អ្នក​នឹង​ឃើញ​សារ​បញ្ជាក់​ថា គណនី​របស់​អ្នក ត្រូវ​បាន​បិទ រួម​ជា​មួយ​នឹង មូល​ហេតុ​ដែល​អ្នក​បាន​ជ្រើស​រើស​ ក្នុង​ជំហានទី២ ខាង​លើ​។

ក្រោយពី​បំពេញ​ព័ត៌​មាន​រួច​រាល់​ដើម្បី​លុប​គណនី​របស់​អ្នក និង​ទិន្នន័យ​ផ្ទាល់​ខ្លួន សូម​​កត់​សម្គាល់​លើ​ព័ត៌​មាន និង​ពេល​វេលា​ ដូច​ត​ទៅនេះ៖

ក្នុង​រយៈពេល​២៨​ថ្ងៃ គណនី​របស់អ្នក និង​រាល់​ទិន្នន័យ​​ផ្ទាល់​ខ្លួន​ដែល​បាន​ភ្ជាប់ នឹង​ត្រូវ​លុប​ចោល​ជា​អចិន្ត្រៃយ៍ពី​ប្រព័ន្ធ​របស់​យើង​។ ទិន្នន័យ​នេះ មិនអាច​ទាញ​យក​មក​​វិញ​បានឡើយ នៅ​ពេល​ដែល​គណនី​ត្រូវ​បាន​លុប​ចេញ​។

ប្រសិន​បើ​អ្នក​ផ្លាស់ប្តូរ​ចិត្ត​របស់​អ្នក និង​ចង់​ដំណើរ​ការ​គណនី​របស់​អ្នក​ឡើង​វិញ​ក្នុង​រយៈពេល​២៨​ថ្ងៃ គ្រាន់​តែ​វិល​ទៅ​ចូល​ដូច​ធម្ម​តា នោះគណនី​របស់អ្នក នឹង​ត្រូវ​រក្សា​ទុក​វិញ ហើយរាល់​​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់អ្នក ក៏​រក្សា​ឲ្យ​នៅ​ដដែល​ផង​ដែរ​។

ក្រោយពី​រយៈពេល​២៨ថ្ងៃ គណនី​របស់​អ្នក​​មិន​អាច​ទាញ​យក​មក​វិញ​បាន​ឡើយ​។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ប្រាស់​សេវា​របស់​យើង​ម្តង​ទៀត ​អ្នក​ចាំ​បាច់​ត្រូវ​តែ​បង្កើត​គណនី​ថ្មី​។ 

 

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ