១. គោលការណ៍ឯកជនភាពទិន្នន័យជាអ្វី ហើយការគ្របដណ្ដប់លើអ្វីខ្លះ?
“Hello Health Group” យល់ច្បាស់ពីសារសំខាន់នៃឯកជនភាពរបស់ព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់របស់យើង។ គោលការណ៍ឯកជនភាពទិន្នន័យ (“គោលការណ៍”)នេះ នឹងកំណត់មូលដ្ឋានដែល Hello Health Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ អាចប្រមូលពីអ្នកប្រើប្រាស់អនាគត អ្នកប្រើប្រាស់ និងអ្នកតំណាងទទួលសិទ្ធិរបស់អ្នកប្រើប្រាស់សេវាកម្ម ដោយអនុលោមទៅនឹងច្បាប់ឯកជនភាពទិន្នន័យដែលមានសុពលភាព។ យើងនឹងប្រាប់អ្នកពីសិទ្ធិរបស់អ្នក។
គោលការណ៍នេះ ដាក់ឲ្យប្រើប្រាស់ចំពោះម្ចាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទ ហើយប្រតិបត្តិការ ដោយយើង រួមជាមួយនឹងព័ត៌មាន និងសេវាកម្មដែលមានទាំងអំបាលម៉ានលើគេហទំព័រ និងកម្មវិធីទូរស័ព្ទ ត្រូវបានចាត់ទុកជា “សេវាកម្ម”។
គោលការណ៍នេះ ដាក់ឲ្យប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដែលគ្រប់គ្រងដោយយើង ឬនៅក្រោមការគ្រប់គ្រងរបស់យើង រួមទាំងទិន្នន័យផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិរបស់អង្គភាពដែលយើងបានចូលរួម ដើម្បីប្រមូល ប្រើប្រាស់ បង្ហាញ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងរបស់យើង។ ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ឬដំណើរការផ្សេងទៀតនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់របស់យើងតំណាងឲ្យក្រសួងរដ្ឋាភិបាល ឬក្រុមប្រឹក្សាច្បាប់នឹងអនុលោមតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងគោលនយោបាយគ្រប់គ្រងទិន្នន័យរបស់រដ្ឋាភិបាល។ យើងនឹងអនុលោមតាមតម្រូវការដែលពាក់ព័ន្ធក្រោមគោលនយោបាយគ្រប់គ្រងទិន្នន័យរបស់រដ្ឋាភិបាល។
លោកអ្នកបានបញ្ជាក់ថា បានអាន និងយល់អំពីគោលការណ៍នេះ ក៏ដូចជាលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ នៅពេលប្រើប្រាស់សេវាកម្ម លោកអ្នកបញ្ជាក់ថាបានយល់ព្រមនឹងលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង ដែលបង្កើតជាកិច្ចសន្យារវាងអ្នក និងយើង។ លោកអ្នកក៏បញ្ជាក់ផងដែរថា អ្នកបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យយើងប្រមូល ប្រើប្រាស់ បង្ហាញ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយអនុលោមតាមគោលការណ៍នេះ។
២. តើយើងដំណើរការទិន្នន័យអ្វីខ្លះ?
ដូចដែលបានប្រើនៅក្នុងគោលការណ៍នេះ “ទិន្នន័យផ្ទាល់ខ្លួន” មានន័យថាជាទិន្នន័យ អំពីបុគ្គលដែលអាចត្រូវបានកំណត់អត្តសញ្ញាណ មិនថាជាការពិត ឬមិនពិតក៏ដោយ៖ (ក) ពីទិន្នន័យនោះ ឬ (ខ) ពីទិន្នន័យនោះ និងព័ត៌មានផ្សេងទៀតដែលយើងមាន ឬអាចនឹងមានសិទ្ធិចូលប្រើប្រាស់។
ផ្អែកលើលក្ខណៈនៃការបង្កើតទំនាក់ទំនងរវាងអ្នកជាមួយនឹងពួកយើង និងសេវាកម្មដែលយើងផ្ដល់ជូនអ្នក ឧទាហរណ៍មួយចំនួននៃទិន្នន័យផ្ទាល់ខ្លួនដែលយើងអាចប្រមូលពីលោកអ្នក រួមមានឈ្មោះ លេខអត្តសញ្ញាណ ដូចជាNRIC fin សៀវភៅការងារ និងសំបុត្រកំណើត ព័ត៌មានទំនាក់ទំនងដូចជាអាស័យដ្ឋានរស់នៅ អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទ សញ្ជាតិ អាយុ ភេទ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពគ្រួសារ ប្រវត្តិវេជ្ជសាស្ត្រ រូបថត និងព័ត៌មានជាសំឡេងផ្សេងទៀត ព័ត៌មានការងារ និងព័ត៌មានហិរញ្ញវត្ថុ ដូចជាលេខប័ណ្ណឥណទាន លេខប័ណ្ណឥណពន្ធ ឬព័ត៌មានគណនីធនាគារ កម្មវិធីទូរស័ព្ទ/កម្មវិធីស្វែងរកព័ត៌មាន និងព័ត៌មានឧបករណ៍។
ពួកយើងក៏អាចទទួលបានព័ត៌មានពីប្រភពខាងក្រៅ ដូចជាដៃគូ អ្នកលក់ និងភាគីទីបី។ យើងតម្រូវឱ្យភាគីខាងក្រៅទាំងនោះមានសិទ្ធិប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មានរបស់អ្នក មុនពេលផ្តល់ឱ្យយើង។
៣. របៀបប្រមូល និងប្រើទិន្នន័យផ្ទាល់ខ្លួន
ជាទូទៅ ពួកយើងមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទេ លុះត្រាតែ (ក) វាត្រូវបានផ្ដល់ឱ្យយើងដោយស្ម័គ្រចិត្តដោយអ្នកផ្ទាល់ ឬតាមរយៈភាគីទីបី ដែលទទួលបានការអនុញ្ញាតត្រឹមត្រូវពីអ្នកឱ្យបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមកកាន់ពួកយើង (“អ្នកតំណាងដែលទទួលសិទ្ធិ” របស់អ្នក) បន្ទាប់ពី (១) លោកអ្នក (ឬអ្នកតំណាងដែលទទួលសិទ្ធិរបស់អ្នក)ត្រូវបានជូនដំណឹងអំពីគោលបំណងក្នុងការប្រមូលទិន្នន័យ (សូមស្វែងរកគោលបំណងដែលបានរៀបរាប់ខាងក្រោម) ហើយ (២) លោកអ្នក (ឬអ្នកតំណាងដែលទទួលសិទ្ធិរបស់អ្នក) បានផ្ដល់ការអនុញ្ញាតត្រឹមត្រូវចំពោះក្នុងការប្រមូល និង ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់គោលបំណងទាំងនោះ ឬ (ខ) ការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដោយពុំមានការយល់ព្រម ឬតម្រូវដោយច្បាប់ឯកជនភាពទិន្នន័យជាធរមាន។ ពួកយើងនឹងស្នើសុំការអនុញ្ញាតពីលោកអ្នក មុនពេលធ្វើការប្រមូលទិន្នន័យផ្ទាល់ខ្លួនបន្ថែម។
ពួកយើងអាចប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងណាមួយ ឬទាំងអស់ដូចខាងក្រោម៖
- ដើម្បីផ្ដល់ កែលម្អ និងបង្កើតសេវាកម្មបច្ចុប្បន្ន និងថ្មីៗបន្ថែម
- ដើម្បីផ្ដល់បទពិសោធន៍ផ្ទាល់ខ្លួនដល់លោកអ្នក រួមទាំងការបង្ហាញការផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យបានឃើញព័ត៌មានដែលគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍សម្រាប់អ្នក
- ដើម្បីឆ្លើយតប ដោះស្រាយ និងដំណើរការសំណួរ សំណើ កម្មវិធីទូរស័ព្ទ ការត្អូញត្អែរ និងមតិកែលំអពីលោកអ្នក និងផ្ញើនូវទំនាក់ទំនងរដ្ឋបាលអំពីគេហទំព័រ និងសេវាកម្មរបស់ពួកយើងដល់លោកអ្នក
- ដើម្បីផ្ញើសារអេឡិចត្រូនិកសុវត្ថិភាព និងអ៊ីមែលផ្ទាល់ខ្លួនពីចំណាប់អារម្មណ៍របស់អ្នក ដែលយើងទទួលបានពីការប្រើប្រាស់សេវាកម្មណាមួយរបស់យើង រួមបញ្ចូលទាំងព័ត៌មាន សេចក្ដីប្រកាស ការក្រើនរំលឹកនានា និងឱកាសពិសេសណាមួយពីពួកយើង
- ដើម្បីវិភាគទៅលើទំនោរ និងអត្តចរិតអ្នកប្រើប្រាស់ ព្រមទាំងសកម្មភាពនានាដូចជា ផ្នែកណាមួយនៃគេហទំព័រ ត្រូវបានចូលទស្សនាញឹកញាប់ក្នុងកម្រិតណាមួយ ថាតើសេវាកម្មផ្នែកណាខ្លះត្រូវបានប្រើប្រាស់យ៉ាងម៉េច ថាតើចំនួនអ៊ីមែលប៉ុន្មានដែលអ្នកប្រើប្រាស់បានទទួល និងបើកមើលជាដើម
- ដើម្បីផ្ដល់មាតិកាដែលពាក់ព័ន្ធបន្ថែមទៀត បូករួមទាំងការផ្សាយពាណិជ្ជកម្មនានាទាំងលើ និងក្រៅគេហទំព័រ និងកម្មវិធីទូរស័ព្ទ សម្រាប់អ្នក ឬអ្នកប្រើប្រាស់ផ្សេងទៀតដែលមានអត្តចរិត និងចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នា
- ដើម្បីផ្ដល់សេវាកម្មព័ត៌មានផ្ទាល់ខ្លួនអ្នកប្រើប្រាស់ (Lead Generation)
- ដើម្បីតាមដាន ស៊ើបអង្កេត និងការពាររាល់ការលួចបន្លំ និងការគំរាមកំហែងដល់សេវាកម្មផ្សេងទៀត ឬអ្នកប្រើប្រាស់របស់ពួកយើង
- ដើម្បីកំណត់បញ្ហាឲ្យជាក់លាក់ចំពោះសេវាកម្មណាមួយ
- ដើម្បីកិច្ចការស្រាវជ្រាវនិងវាស់វែងលើសកម្មភាពណាមួយ បូករួមទាំងការបកស្រាយដូចខាងក្រោម
- ដើម្បីគ្រប់គ្រង និងផ្ទៀងផ្ទាត់គណនី និងអត្តសញ្ញាណរបស់លោកអ្នក
- ដើម្បីបញ្ជូនទៅឲ្យភាគីទីបីដែលមិនពាក់ព័ន្ធណាមួយ បូករួមទាំងដៃគូ អ្នកផ្ដល់សេវា ភ្នាក់ងារ ភាគីទីបីផ្សេងទៀតរបស់ពួកយើង និងអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល ក៏ដូចជា/ឬនិយតកម្ម មិនថានៅក្នុងប្រទេសសិង្ហបុរី ឬនៅក្រៅប្រទេសឡើយសម្រាប់គោលបំណងដែលបានរៀបរាប់ខាងលើ។
- ដើម្បីផ្ញើព័ត៌មានផ្សព្វផ្សាយដល់លោកអ្នក (រួមទាំងតាមរយៈប្រអប់សំបុត្រដោយផ្ទាល់ អ៊ីមែល ទូរស័ព្ទ និងសារជាអក្សរ) ឬទាក់ទងអ្នកអំពីផលិតផល សេវាកម្ម កម្មវិធី ឬប្រធានបទផ្សេងទៀត ដែលពួកយើងគិតថាអ្នកមានចំណាប់អារម្មណ៍ នៅពេលមានការអនុញ្ញាតពីលោកអ្នក ដោយអនុលោមតាមច្បាប់ជាធរមាន។
- ដើម្បីស្នើសុំឱ្យអ្នកចូលរួមក្នុងការស្រាវជ្រាវដោយផ្អែកលើរឿងរ៉ាវមួយចំនួន ដូចជារបៀបដែលអ្នកប្រើសេវាកម្មរបស់ពួកយើង
- ដើម្បីអនុលោមតាមច្បាប់ បទបញ្ជា ក្រមប្រតិបត្តិ គោលការណ៍ណែនាំ ឬវិធានជាធរមាន ឬដើម្បីជួយក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាល និង/ឬនិយតកម្មណាមួយ
- គោលបំណងផ្សេងទៀតណាមួយ ដែលលោកអ្នកបានផ្ដល់ព័ត៌មាន
- គោលបំណងបន្ទាប់បន្សំណាមួយដែលទាក់ទងនឹង ឬពាក់ព័ន្ធនឹងបញ្ហាខាងលើ។ និង គោលបំណងផ្សេងទៀតណាមួយដែលមិនត្រូវបានរៀបរាប់ខាងលើ (លើកលែងតែត្រូវបានអនុញ្ញាត ឬផ្ដល់អំណាចដោយច្បាប់) ពួកយើងនឹងស្វែងរកការយល់ព្រមពីលោកអ្នក មុនពេលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
គោលបំណងដែលបានរៀបរាប់ក្នុងប្រការខាងលើ អាចនៅតែបន្តអនុវត្តបាន ទោះជាក្នុងស្ថានភាពដែលទំនាក់ទំនងរបស់អ្នកជាមួយយើង) ត្រូវបានបញ្ចប់ ឬផ្លាស់ប្ដូរតាមមធ្យោបាយណាមួយ សម្រាប់រយៈពេលដ៏សមស្របមួយបន្ទាប់ពីនោះ (រួមទាំង អំឡុងពេលដែលពួកយើងអាចអនុវត្តសិទ្ធិរបស់យើងក្រោមកិច្ចសន្យាជាមួយអ្នក) លើកលែងតែអ្នកបានជូនដំណឹងដល់ពួកយើងយ៉ាងច្បាស់លាស់ថា អ្នកដកការយល់ព្រមសម្រាប់គោលបំណងដែលបានរៀបរាប់ខាងលើ។
ពួកយើងអាចធ្វើការបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងព័ត៌មានផ្សេងទៀតដែលប្រមូលបានពីការប្រើប្រាស់សេវាកម្មរបស់អ្នក ហើយថែមទាំងបន្ថែមព័ត៌មានពីប្រភពខាងក្រៅសម្រាប់គោលបំណងដែលបានរៀបរាប់នៅក្នុងគោលនយោបាយនេះ។ ឧទាហរណ៍ ព័ត៌មានដែលពួកយើងប្រមូលពីអ្នក អាចត្រូវបានបញ្ចូលគ្នាជាមួយនឹងព័ត៌មានផ្សេងទៀតដែលពួកយើងទទួលបាន តាមរយៈភាគីទីបី សម្រាប់គោលបំណងស្រាវជ្រាវ និងការវាស់ស្ទង់ រួមទាំងការវាស់ស្ទង់ប្រសិទ្ធភាពនៃមាតិកា ការផ្សាយពាណិជ្ជកម្ម ឬកម្មវិធីផ្សេងៗ។ ពួកយើងអាចរាយការណ៍ព័ត៌មានសរុប ដែលមិនបង្ហាញត្រឡប់ទៅកាន់អ្នកប្រើប្រាស់ម្នាក់ៗនៃគេហទំព័ររបស់យើង ទៅកាន់អ្នកផ្សាយពាណិជ្ជកម្មបច្ចុប្បន្ន ឬអនាគតរបស់យើង ក៏ដូចជាដៃគូអាជីវកម្មផ្សេងទៀត។
សូមមើលឧទាហរណ៍មួយចំនួនអំពីរបៀបដែលយើងប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក៖
ការចុះឈ្មោះ
ទន្ទឹមនឹងសេវាកម្មនានារបស់យើងលោកអ្នកកំពុងតែប្រើប្រាស់ដោយមិនបានចុះឈ្មោះ សេវាកម្មជាក់លាក់មួយចំនួននឹងតម្រូវឲ្យអ្នកចុះឈ្មោះ ទើបអាចប្រើប្រាស់មុខងារពេញលេញបាន។ បើអ្នកជ្រើសរើសចុះឈ្មោះ ឬធ្វើបច្ចុប្បន្នភាពគណនីដែលមានស្រាប់ ឬដើម្បីអាចប្រើប្រាស់សេវាកម្មជាក់លាក់ណាមួយបាន លោកអ្នកអាចនឹងត្រូវបានស្នើសុំព័ត៌មានជាក់លាក់មួយចំនួនដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ភេទ អ៊ីមែល ថ្ងៃខែឆ្នាំកំណើត ព្រមទាំងឈ្មោះ ឬលេខសម្ងាត់ ដើម្បីចូលគណនី។ ជាការទទួលខុសត្រូវ លោកអ្នកត្រូវប្រាកដប្រជាថា ព័ត៌មានឯកជនដែលលោកអ្នកបានបញ្ចូល សុទ្ធតែជាព័ត៌មានត្រឹមត្រូវ។
សេវាកម្មអន្តរកម្ម
សេវាកម្មមួយចំនួនដែលដាក់បម្រើជូនលើ “Hello គ្រូពេទ្យ” ដូចជារង្វាស់សុខភាព “ពិនិត្យរោគសញ្ញា” ជាអន្តរកម្ម ហើយអាចស្នើឲ្យអ្នកបំពេញនិងបញ្ជូនព័ត៌មានពាក់ព័ន្ធបញ្ហាសុខភាពរបស់អ្នក ជាមួយព័ត៌មានផ្សេងទៀតដូចជា អាយុ និងភេទជាដើម។ អ្នកក៏អាចតម្រូវឲ្យចុះឈ្មោះលើ “Hello គ្រូពេទ្យ” ដើម្បីអាចប្រើប្រាស់ រង្វាស់សុខភាព “ពិនិត្យរោគសញ្ញា” ហើយបើសិនជាអ្នកសម្រេចចិត្តចុះឈ្មោះ ពួកយើងរក្សាទុក រាល់ព័ត៌មានរបស់អ្នកទាំងចាស់ និងទាំងថ្មី។
ព្រឹត្តិបត្រអ៊ីមែល
ការចុះឈ្មោះខុសៗគ្នា ពេលខុសៗគ្នាពេលដែលអ្នកប្រើប្រាស់សេវាកម្មនានាលើ “Hello គ្រូពេទ្យ” ពួកយើងនឹងផ្ដល់ជូនជម្រើសក្នុងការផ្ដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីទទួលបាន ព្រឹត្តិបត្រព័ត៌មាន/ការបញ្ចុះតម្លៃផ្សេងៗ ដូចជាព្រឹត្តិបត្រពាក់ព័ន្ធបញ្ហាសុខភាពជាក់លាក់ណាមួយ តាមរយៈអ៊ីមែល”Hello គ្រូពេទ្យ” ហើយនិង/ឬក៏ពីភាគីទីបីផ្ទាល់។ ពេលខ្លះ”Hello គ្រូពេទ្យ” នឹងផ្ដល់សំណើជាជម្រើសដល់អ្នកប្រើប្រាស់អាចចុះឈ្មោះលើគេហទំព័រភាគីទីបីផ្ទាល់ ដើម្បីចុះឈ្មោះទទួលព្រឹត្តិបត្ររបស់”Hello គ្រូពេទ្យ” តាមរយៈបណ្ដាគេហទំព័រទាំងនោះ។ ក្នុងករណីអ្នកសម្រេចចិត្តចុះឈ្មោះទទួលព្រឹត្តិបត្ររបស់យើងតាមរយៈបណ្ដាគេហទំព័រភាគីទីបី ប្រតិបត្តិករគេហទំព័រនឹងផ្ដល់ព័ត៌មានរបស់អ្នកបន្តមក”Hello គ្រូពេទ្យ” ក្នុងការស្នើសុំចុះឈ្មោះ ហើយមានន័យថា ”Hello គ្រូពេទ្យ” អាចប្រើប្រាស់ព័ត៌មានទាំងនោះដូចបានចែក្នុងគោលការណ៍ឯកជនភាពនេះដូច អ្នកចុះឈ្មោះ ឬបញ្ជូនព័ត៌មានទាំងនោះផ្ទាល់មកកាន់”Hello គ្រូពេទ្យ” អ៊ីចឹង។ នៅក្នុងផ្ទាំងប្រអប់សារ”Hello គ្រូពេទ្យ” បើអ្នក “បើក” ទទួលការជូនដំណឹងតាមរយៈអ៊ីមែលសម្រាប់ការបង្ហោះដែលទើបបង្កើត ឬចូលរួម អ្នកនឹងទទួលបានអ៊ីមែលនៅពេលដែលមានសកម្មភាពលើការបង្ហោះទាំងនោះ។ បើពេលក្រោយ ឬពេលណាមួយអ្នកមានចំណងឈប់ចង់បានការជូនដំណឹងតាមរយៈអ៊ីមែល អ្នកអាច “បិទ” ឈប់ទទួល ដោយចូលទៅកាន់ Email Alerts Section នៅក្នុងYour Profile Settings។
ការស្រាវជ្រាវទីផ្សារ
មានពេលខ្លះ “Hello គ្រូពេទ្យ” អាចធ្វើការស្ទង់មតិអនឡាញ ឬការស្រាវជ្រាវអនឡាញ សម្រាប់ខ្លួនឯង ឬឲ្យភាគីទីបី តាមរយៈការអញ្ជើញឲ្យចូលរួមតាមអ៊ីមែល ផ្ទាំងស្ទង់មតិលោតចេញមក ហើយនិងក្រុមមនុស្សគោលដៅអនឡាញ។ ដើម្បីចូលរួមក្នុងការស្ទាបស្ទង់មតិនានាបាន ពួកយើងតម្រូវឲ្យលោកអ្នកផ្ដល់ទីតាំងដែលលោកអ្នកស្នាក់នៅ អាយុ ហើយប្រសិនបើការស្ទាបស្ទង់មតិនេះមានជារង្វាន់ គោលបំណងនៃព័ត៌មានរបស់អ្នកទាំងនេះគឺដើម្បីយកមករៀបចំការងាររដ្ឋបាលផ្នែកចែកចាយរង្វាន់។ ព័ត៌មាននានាដែលលោកអ្នកផ្ដល់ក្នុងការស្រង់មតិ ប្រហែលជាអាចយកទៅប្រើប្រាស់ដោយ”Hello គ្រូពេទ្យ” ក្នុងការស្រាវជ្រាវ និងគោលបំណងវាស់ស្ទង់ជាក់លាក់ដូចបានចែងខាងក្រោម ដូចរួមបញ្ចូលទាំងវាស់ស្ទង់ទៅលើឥទ្ធិពលជាវិជ្ជមានរបស់មាតិកាដែលបានចេញផ្សាយ ការផ្សាយពាណិជ្ជកម្ម ឬកម្មវិធីផ្សេងៗ។ ព័ត៌មានឯកជនដែលលោកអ្នកបានផ្ដល់ជូនមក”Hello គ្រូពេទ្យ” បើជាប់ពាក់ព័ន្ធទៅនឹងការចូលរួមដើម្បីបានរង្វាន់ គឺត្រូវយកមកប្រើប្រាស់ក្នុងគោលបំណងតែមួយគត់ជុំវិញការងាររដ្ឋបាលនៃការទទួលរង្វាន់ ហើយក៏អាចជាច្បាប់តម្រូវផងដែរ។ ការស្រាវជ្រាវស្ទង់មតិទីផ្សាររៀបចំធ្វើដោយ “Hello គ្រូពេទ្យ” នឹងមានតំណភ្ជាប់មកកាន់គោលការណ៍ឯកជនភាពនេះ។
ការពិនិត្យមើលអ្នកប្រើប្រាស់ ផ្ទាំងសារ “Hello គ្រូពេទ្យ” និងវេទិកាសាធារណៈផ្សេងទៀត
“Hello គ្រូពេទ្យ” នឹងដៅចំណុចពិសេសលើផ្ទាំងប្រអប់សារ ព្រមទាំងវេទិកាសាធារណៈផ្សេងទៀត ទីដែលអ្នកប្រើប្រាស់អាចបង្ហោះការវាយតម្លៃ ចែករំលែកព័ត៌មានជួយឆ្លើយតបអ្នកប្រើប្រាស់ដទៃទៀត ឬបង្ហោះសំណួរ ឲ្យគ្រូពេទ្យឯកទេសជួយស្រាយចម្ងល់។ ពួកយើងក៏ផ្ដល់ជូនការត្រួតពិនិត្យកិច្ចពិភាក្សា ឬប្រឹក្សាអនឡាញ ដោយអ្នកឯកទេសផ្នែកសុខាភិបាលជាច្រើន។ ការវាយតម្លៃលើចំណុចពិសេសរបស់យើងគឺនៅក្នុង “ប្រព័ន្ធកក់ទុក ឬBooking System” ឯផ្ទាំងប្រអប់សារគឺបើកចំហជាសាធារណៈឲ្យគ្រប់គ្នាឃើញ។
ព័ត៌មានទាំងអស់ដែលអ្នកបានផ្ដល់ ឬចែករំលែក (រាប់បញ្ចូលទាំងព័ត៌មានផ្ទាល់ខ្លួន) ទាំងក្នុងការវាយតម្លៃ ក្នុងប្រអប់សារសាធារណៈ ឬវេទិកាផ្សេងៗទៀតជាការបង្ហាញដោយចំហជាសាធារណៈ មិនមែនបែបឯកជនឡើយ។ អ្នកគួរតែគិតឲ្យមានល្អិតល្អន់មុនបង្ហោះរាល់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងវេទិកាពិភាក្សាសាធារណៈណាមួយ។ អ្វីដែលអ្នកបានបង្ហោះ អ្នកដទៃអាចឃើញ អាចបង្ហាញ ឬប្រមូលដោយភាគីទីបី ក្នុងមធ្យោបាយមួយចំនួនដែលយើងមិនអាចទាយដឹងទុកមុន ឬគ្រប់គ្រងបាន បូកបញ្ចូលទាំងការទាក់ទងទៅអ្នកក្នុងគោលបំណងមិនល្អណាមួយ។ ដូចគ្នាទៅនឹងវេទិកាពិភាក្សាសាធារណៈផ្សេងទៀតដែរ រាល់ព័ត៌មានដែលអ្នកបង្ហោះអាចបង្ហាញលើការស្វែងរក (Search Engines) ពីសំណាក់ភាគីទីបី។ ក្នុងករណីអ្នកបង្ហោះព័ត៌មានផ្ទាល់ខ្លួនណាមួយដោយអចេតនានៅក្នុងផ្ទាំងប្រអប់សាររបស់យើង ហើយមានបំណងចង់លុបចេញវិញ លោកអ្នកអាចផ្ញើអ៊ីមែលមកពួកយើងដើម្បីស្នើសុំ តាមរយៈតំណភ្ជាប់ “ទំនាក់ទំនងមកកាន់ពួកយើង” ដែលមានគ្រប់ទំព័រ(ផ្នែកក្រោមបំផុត) លើគេហទំព័រ “Hello គ្រូពេទ្យ”។
ព័ត៌មានពីសេវាកម្មនិងឧបករណ៍
នៅពេលដែលអ្នកបើកចូល ឬប្រើប្រាស់សេវាកម្មណាមួយ “Hello គ្រូពេទ្យ”នឹងប្រមូលនិងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនអ្នកដោយស្វ័យប្រវត្តិក្នុងម៉ាស៊ីនរក្សាទុកទិន្នន័យមេរបស់ពួកយើងពីការប្រើប្រាស់ឧបករណ៍រុករក (Browser) ឬទូរស័ព្ទដៃជាដើមដូចជា IP address ឬការកំណត់ប្រភេទឬឈ្មោះឧបករណ៍ ព័ត៌មានពីឧបករណ៍រុករក (Browser) (បូករួមទាំងអាសយដ្ឋានURL ដែលអ្នកចុចចូល) ការចូលចិត្ត ការកំណត់ Cookies ព័ត៌មានពីមាតិកាដែលអ្នកបានបើកមើល ឬបញ្ចេញសកម្មភាពណាមួយទៅលើមាតិកាទាំងអស់នោះ (ឧទាហរណ៍ – ស្វែងរកអ្វីមួយដោយសំណួរ ចុចទៅលើផ្ទាំងពាណិជ្ជកម្មដែលបង្ហាញ ការចុច ម៉ោងពេលនិងថ្ងៃខែជាដើម។ “Hello គ្រូពេទ្យ” ក៏អាចកត់ត្រាពីព័ត៌មានម៉ាស៊ីនទូរស័ព្ទរបស់អ្នកផងដែរ នៅពេលដែលអ្នកបានទាញយក និង ដំឡើង កម្មវិធីទូរស័ព្ទដៃរបស់យើងរួមបញ្ចូលទាំងប្រភេទនិងឈ្មោះឧបករណ៍ ប្រព័ន្ធដំណើរការ លេខសម្គាល់(ID) សម្រាប់ផ្សាយពាណិជ្ជកម្ម(តែអ្នកប្រើប្រាស់អាចកំណត់លេខសម្គាល់ក្នុងទូរស័ព្ទដៃបាន) ជំនាន់របស់កម្មវិធីដែលលោកអ្នកបានដំឡើង ហើយនិងការប្រើប្រាស់ព័ត៌មាននានា។ នៅពេលដែលលោកអ្នកកំណត់ឲ្យដំណើរការរួចរាល់ហើយ ពួកយើងនឹងប្រមូលព័ត៌មានពីទីតាំងជាក់លាក់ដែលទូរស័ព្ទដៃរបស់អ្នកបានផ្ដល់ តែការបង្ហាញទីតាំងនេះ លោកអ្នកក៏អាចកំណត់បិទបានដែរក្នុងទូរស័ព្ទដៃរបស់លោកអ្នក។
Cookies និងបច្ចេកវិទ្យាតាមដានដទៃទៀត
ពួកយើងនិងបណ្ដាដៃគូរបស់ពួកយើងសុទ្ធតែប្រើប្រាស់ cookies ដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងការប្រើប្រាស់សេវាកម្មនានា។ “Cookies” ជាទម្រង់ឯកសាររក្សាទិន្នន័យតូចមួយដែលពួកយើងបានដាក់បញ្ចូលទៅឧបករណ៍រុករក (Browser)របស់អ្នក នៅពេលដែលលោកអ្នកបានចូលមកកាន់គេហទំព័រ “Hello គ្រូពេទ្យ” ដែលមុខងារនេះមានសមត្ថភាពអាចស្គាល់ឧបករណ៍រុករក (Browser)របស់អ្នក និងប្រមូលហើយរក្សាទុកព័ត៌មានរាល់ការប្រើប្រាស់សេវាកម្មនានារបស់អ្នកនៅលើគេហទំព័ររបស់យើង ដូចដែលបានរៀបរាប់ខាងលើ។ ក្រៅពី cookies យើងនិងបណ្ដាដៃគូរបស់ពួកយើងក៏បានប្រើប្រាស់បច្ចេកវិទ្យាតាមដានព័ត៌មានដទៃទៀត ក្នុងការកត់ត្រាលើមុខងារសេវាកម្មនានារបស់យើងដែលលោកអ្នកបានប្រើប្រាស់ រួមមានមុខងារកំណត់ស្គាល់ទូរស័ព្ទដៃហៅថា mobile identifiers និង web beacons ដែលជាឯកសារក្រាហ្វិកដ៏តូចមួយ (ពេលខ្លះយើងហៅថា “clear GIFs” ឬក៏ “web pixels”) ដែលដាក់បញ្ចូលទៅក្នុងទំព័រវេបសាយ (web page) ឬអ៊ីមែលដែលជាធម្មតាវាមានមុខងារសម្រាប់តាមដានរាល់សកម្មភាព និងផ្ញើរាល់ព័ត៌មានដែលពាក់ព័ន្ធទៅកាន់ម៉ាស៊ីនមេ (ជាម៉ាស៊ីនរបស់ម្ចាស់គេហទំព័រ របស់ម្ចាស់បណ្ដាញផ្សាយពាណិជ្ជកម្ម ឬភាគីទីបីដទៃទៀត)។ រាល់ព័ត៌មាននានាដែលប្រមូលបានតាមរយៈមធ្យោបាយដូចបានរៀបរាប់ខាងលើប្រហែលជាអាចភ្ជាប់ជាមួយព័ត៌មានផ្សេងទៀតដែលបណ្ដាដៃគូរបស់ពួកយើងអាចចូលទៅយកបានដូចជា ឈ្មោះ អ៊ីមែល អាសយដ្ឋានបច្ចុប្បន្នជាដើម ដូច្នេះយើងអាចផ្ញើឯកសារមួយចំនួនទៅលោកអ្នកមិនថាតាមរយៈសារអេឡិចត្រូនិក ឬទៅកាន់អាសយដ្ឋានអ៊ីមែលផ្ទាល់តែម្ដង ដែលលោកអ្នកអាចចាប់អារម្មណ៍។
បណ្ដាដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកយើង ក៏ប្រហែលជាអាចប្រើ cookies និងបណ្ដាបច្ចេកវិទ្យាតាមដាន និងប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ លើគេហទំព័រ”Hello គ្រូពេទ្យ” បូករួមមាតិកា ឬអត្ថបទដែលលោកអ្នកបានបើកមើល។ រាល់ភាគីទីបីទាំងនោះអាចប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីជួយជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេលើគេហទំព័រ”Hello គ្រូពេទ្យ” ឬក៏គេហទំព័រភាគីទីបីផ្ទាល់តែម្ដង ធ្វើយ៉ាងណាឲ្យទទួលលទ្ធផលកាន់តែល្អ និងចំគោលដៅ ដោយផ្អែកលើសកម្មភាពរបស់អ្នកនៅលើឧបករណ៍រុករក(Browsers) ទាំងនោះ។ ”Hello គ្រូពេទ្យ” ក៏អាចផ្សព្វផ្សាយលើបណ្ដាញគេហទំព័ររបស់ ”Hello គ្រូពេទ្យ” និងបណ្ដាគេហទំព័ររបស់ដៃគូ ភាគីទីបីដោយផ្អែកលើព័ត៌មានបន្ថែមដើម្បីពង្រីកវិសាលភាព ដោយទទួលស្គាល់ដោយ”Hello គ្រូពេទ្យ” និងដៃគូភាគីទីបីរបស់ខ្លួន។ ២ភាគ៣ នៃបណ្ដាដៃគូភាគីទីបីដែល ”Hello គ្រូពេទ្យ” សហការជាមួយគឺ Google និង Facebook។ ដើម្បីប្រើប្រាស់ព័ត៌មានដែលប្រមូលបានពី Google និង Facebook ទៅតាមសេវាកម្មនានាដែល ”Hello គ្រូពេទ្យ” ចង់បាន Google ខ្លួនឯងក៏ប្រហែលជាប្រើប្រាស់ព័ត៌មានឯកជនទាំងនោះដូចដែលបានបញ្ជាក់ក្នុងគោលការណ៍ឯកជនភាពរបស់គេដែរ។ ដើម្បីដឹងពីរបៀបដែល Google អាចប្រើប្រាស់ព័ត៌មានដែលប្រមូលបានឲ្យយើងលើ”Hello គ្រូពេទ្យ” សូមចូលទៅកាន់ https://www.google.com/policies/privacy/partners។ ចំពោះ Facebook ទន្ទឹមនឹងការមិនបានផ្ដល់ព័ត៌មានឯកជនឲ្យ ”Hello គ្រូពេទ្យ” Facebook អាចប្រើប្រាស់ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ ពីការចុះឈ្មោះ ឬភ្ជាប់ទៅកាន់សេវាកម្មនានាលើ ”Hello គ្រូពេទ្យ” (សំដៅលើរាល់ព័ត៌មាននានាអំពីអ្នកដែល Facebook មាន) ដូចដែលបានបកស្រាយក្នុង “គោលការណ៍ឯកជនភាព” នៅ https://www.facebook.com/about/privacy ។
ពួកយើងក៏បានសហការជាមួយបណ្ដាញក្រុមហ៊ុនផ្សព្វផ្សាយភាគីទីបីមួយចំនួនដែរ ក្នុងការដាក់ពាណិជ្ជកម្មលើបណ្ដាញគេហទំព័រ ”Hello គ្រូពេទ្យ” និងលើគេហទំព័ររបស់ភាគីទីបីទាំងនោះ។ ដៃគូបណ្ដាញផ្គត់ផ្គង់សេវាផ្សាយពាណិជ្ជកម្មរបស់ពួកយើងប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ដើម្បីប្រមូលទិន្នន័យពីរាល់សកម្មភាពរបស់លោកអ្នកលើគេហទំព័រ ”Hello គ្រូពេទ្យ” ព្រមទាំងកម្មវិធីទូរស័ព្ទដៃតាមរយៈមុខងារគោល cookies ធ្វើយ៉ាងណាកំណត់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រ ”Hello គ្រូពេទ្យ” របស់យើង និងបណ្ដាគេហទំព័រភាគីទីបី ទៅតាមចំណង់ចំណូលចិត្ត និងសកម្មភាពរុករករបស់អ្នកប្រើប្រាស់។
ពេលដែលលោកអ្នកទាញយក និងដំឡើងកម្មវិធីណាមួយចូលទៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក យើងបានកំណត់ចំនួនដោយចៃដន្យចំពោះការដំឡើងកម្មវិធីនោះ។ លេខនេះមិនអាចប្រើប្រាស់ដើម្បីកំណត់ពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានទេ ហើយដូចគ្នាយើងក៏មិនអាចកំណត់ពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបានដូចគ្នា លុះត្រាណាតែលោកអ្នកជ្រើសរើសជម្រើសចុះឈ្មោះជាអ្នកប្រើប្រាស់កម្មវិធីណាមួយរបស់ពួកយើង។ លេខចៃដន្យនេះ នឹងប្រើប្រាស់ក្នុងលក្ខណៈស្រដៀងគ្នាទៅនឹងការប្រើ cookies ដែរ ដូចដែលបានចែងក្នុងគោលការណ៍ឯកជនភាពនេះ និងក្នុងគោលការណ៍cookiesរបស់យើង។ ខុសពី cookies លេខចៃដន្យដែលបានកំណត់ពីការដំឡើងកម្មវិធីទូរស័ព្ទដៃ តែមិនមែនលើឧបករណ៍រុករក(browser) ទេ ព្រោះថាកម្មវិធីទូរស័ព្ទមិនដំណើរការលើឧបករណ៍រុករក(browser) ឡើយ។ ប៉ុន្តែលេខសម្គាល់ក្នុងការដំឡើងកម្មវិធីរបស់យើងចូលទៅក្នុងទូរស័ព្ទដៃនេះមិនអាចលុបចេញ តាមរយៈការកំណត់ក្នុងទូរស័ព្ទដៃបានឡើយ។ ការប្រើប្រាស់ cookies និងបណ្ដាបច្ចេកវិទ្យាមួយចំនួនក្នុងការកំណត់និងតាមដានរាល់សកម្មភាពអ្នកប្រើប្រាស់តាមរយៈទូរស័ព្ទដៃ និងកម្មវិធីសម្រាប់ដំឡើងក្នុងទូរស័ព្ទដៃរបស់ ”Hello គ្រូពេទ្យ” គឺស្រដៀង ឬប្រហាក់ប្រហែលទៅនឹងការប្រើប្រាស់លើកុំព្យូទ័រដែរ។ ជម្រើសដែលលោកអ្នកបដិសេធមិនប្រើ cookies មិនប្រើគោលការណ៍ បណ្ដាញផ្សព្វផ្សាយ(Network Advertising Initiative) ព្រមទាំងយន្តការមិនចូលរួមសុទ្ធតែបានចែងនិងបកស្រាយពន្យល់នៅក្នុងផ្នែកខាងក្រោម “សិទ្ធិនិងជម្រើសរបស់អ្នក” នៅក្នុងកម្មវិធីទូរស័ព្ទដៃដែលលោកអ្នកបានដំឡើង និងការបើកប្រើគេហទំព័ររបស់យើងតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក។
៤. របៀបចែករំលែកទិន្នន័យផ្ទាល់ខ្លួន
ពួកយើងអាចចែករំលែក និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក៖
- នៅកន្លែងណា ដែលតម្រូវឱ្យបង្ហាញព័ត៌មានបែបនេះសម្រាប់ ឬពាក់ព័ន្ធនឹងការផ្ដល់សេវាដែលអ្នកស្នើសុំ។
- បង្ហាញដល់ដៃគូ អតិថិជន អ្នកផ្គត់ផ្គង់សេវាដែលជាភាគីទីបី ភ្នាក់ងារ អ្នកលក់របស់យើង ព្រមទាំងអង្គការដែលយើងបានចូលរួមផ្សេងទៀត ដើម្បីអនុវត្តគោលបំណងណាមួយដែលមានរៀបរាប់ក្នុងផ្នែកទី៣ខាងលើសម្រាប់ពួកយើង។
- បង្ហាញដល់ភាគីណាមួយផ្សេងទៀតដែលទទួលបានការអនុញ្ញាតឱ្យធ្វើការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬនៅក្នុងករណីចាំបាច់ ដើម្បីចាត់វិធានការណាមួយដែលអ្នកបានស្នើសុំ។
- បង្ហាញដល់ដៃគូ អតិថិជន និងភាគីទីបីរបស់ពួកយើង ដើម្បីឱ្យពួកគេផ្ដល់សេវាកម្មដ៏មានប្រយោជន៍ និងព័ត៌មានបញ្ចុះតម្លៃដល់អ្នក (រួមទាំង ការផ្សាយពាណិជ្ជកម្មដែលបង្ហាញ នៅលើគេហទំព័ររបស់ពួកយើង និង/ឬគេហទំព័រភាគីទីបី។
- បង្ហាញទៅកាន់ភាគីទីបីដែលអ្នកជ្រើសរើសក្នុងការភ្ជាប់ទំនាក់ទំនងនៅលើគេហទំព័ររបស់ពួកយើង ឬអ្នកដែលប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ពួកយើង។ និង
- បង្ហាញទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខាសាជីវកម្មរបស់ពួកយើងនៅក្នុង Hello Health Groups ដែលនឹងបន្តអនុវត្តតាមគោលការណ៍នេះ។
គោលបំណងដែលបានរៀបរាប់ក្នុងប្រការខាងលើ អាចនៅតែបន្តអនុវត្តបាន ទោះជាក្នុងស្ថានភាពដែលទំនាក់ទំនងរបស់អ្នកជាមួយយើង) ត្រូវបានបញ្ចប់ ឬផ្លាស់ប្ដូរតាមមធ្យោបាយណាមួយ សម្រាប់រយៈពេលដ៏សមស្របមួយបន្ទាប់ពីនោះ (រួមទាំង អំឡុងពេលដែលពួកយើងអាចអនុវត្តសិទ្ធិរបស់យើងក្រោមកិច្ចសន្យាជាមួយអ្នក) លើកលែងតែអ្នកបានជូនដំណឹងដល់ពួកយើងយ៉ាងច្បាស់លាស់ថា អ្នកដកការយល់ព្រមសម្រាប់គោលបំណងដែលបានរៀបរាប់ខាងលើ។
សូមមើលឧទាហរណ៍មួយចំនួនពីរបៀបដែលយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក៖
ក្រុមហ៊ុន និងអ្នកម៉ៅការដែលធ្វើការជាមួយ “Hello គ្រូពេទ្យ”
“Hello គ្រូពេទ្យ” បានសហការជាមួយបណ្ដាក្រុមហ៊ុន និងអ្នកម៉ៅការភាគីទីបី រាប់បញ្ចូលទាំងអ្នកផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យា សេវាកម្មវិភាគទិន្នន័យ កិច្ចការស្រាវជ្រាវ ការគ្រប់គ្រងអ៊ីមែល អ្នកចែកចាយ កិច្ចការរដ្ឋបាលលើការប្រកួតប្រជែង និងផ្ដល់រង្វាន់ ការផ្សព្វផ្សាយ និងធ្វើទីផ្សារ ព្រមទាំង ឬ ក៏ផ្នែកមាតិកា ដើម្បីជួយយើងក្នុងការផ្ដល់សេវាកម្ម និងកិច្ចការប្រតិបត្តិការផ្សេងៗរបស់គេហទំព័រ “Hello គ្រូពេទ្យ” និងកម្មវិធីលើទូរស័ព្ទដៃទាំងអស់។ ចំពោះអ្នកម៉ៅការរបស់ “Hello គ្រូពេទ្យ” ពេលខ្លះមិនអាចចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានទេ។ ពួកយើងបានចែងក្នុងកិច្ចសន្យាជាមួយក្រុមអ្នកម៉ៅការរបស់យើងថា មិនអាចប្រើប្រាស់ ឬ បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់របស់យើងបានជាដាច់ខាតមិនថាក្នុងវត្ថុបំណងណាក៏ដោយ ក្រៅពីផ្ដល់សេវាកម្មជាក់លាក់ ឬ កំណត់ លើ “Hello គ្រូពេទ្យ” ។
ភាគីទីបី – ក្រុមហ៊ុនផ្សព្វផ្សាយនិងគេហទំព័រ
ពួកយើងអាចចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា cookies ID ឬ IP address ឲ្យទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មផ្សព្វផ្សាយដែលត្រូវការព័ត៌មានទាំងនេះក្នុងនាម “Hello គ្រូពេទ្យ” ដើម្បីជួយ “Hello គ្រូពេទ្យ” សម្រេចការដាក់ផ្សាយពាណិជ្ជកម្មនៅលើបណ្ដាគេហទំព័រ “Hello គ្រូពេទ្យ” បូករួមទាំងបណ្ដាគេហទំព័រភាគីទីបីទាំងអស់។
មាតិកា សេវាកម្ម និងការផ្សព្វផ្សាយជាក់លាក់ដែលបានផ្ដល់ឲ្យអ្នកប្រើប្រាស់តាមរយៈគេហទំព័រ “Hello គ្រូពេទ្យ” សុទ្ធតែដាក់នៅលើ ឬ មានតំណភ្ជាប់ទៅបណ្ដាគេហទំព័រដែលបង្ហោះ និងប្រតិបត្តិដោយក្រុមហ៊ុនណាមួយផ្សេងទៀតជាជាង “Hello គ្រូពេទ្យ” តែមួយ (“គេហទំព័រភាគីទីបី”)។ “Hello គ្រូពេទ្យ” នឹងមិនចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់គេហទំព័រភាគីទីបីណាទាំងអស់ប្រសិនបើមិនមានការអនុញ្ញាតពីអ្នក ប៉ុន្តែអ្នកគួរកត់សម្គាល់ថាព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកត្រូវបានបង្ហាញលើបណ្ដាគេហទំព័រភាគីទីបី នៅពេលដែលអ្នកចូលទៅបណ្ដាគេហទំព័រភាគីទីបីមិនជាប់ព័ន្ធនឹងគោលការណ៍ឯកជនភាពមួយនេះទេ។ “Hello គ្រូពេទ្យ” មិនបានយល់ព្រម ឬ ទទួលខុសត្រូវចំពោះការប្រើប្រាស់ ឬ អនុវត្តគោលការណ៍ឯកជនភាពរបស់បណ្ដាគេហទំព័រភាគីទីបីឡើយ។ ដើម្បីយល់កាន់តែច្បាស់ អ្នកគួរតែពិនិត្យដោយយកចិត្តទុកដាក់គោលការណ៍ឯកជនភាពរបស់ពួកគេដែលបានបង្ហោះជុំវិញលក្ខខណ្ឌ និងវត្ថុបំណងនៃការប្រមូល និងប្រើប្រាស់ព័ត៌មានឯកជនរបស់អ្នក។ “Hello គ្រូពេទ្យ” សូមបញ្ជាក់ថា នៅពេលដែលអ្នកបានចាកចេញពីគេហទំព័រ “Hello គ្រូពេទ្យ” ហើយបន្តចូលទៅដល់គេហទំព័រភាគីទីបីណាមួយ ឬ តម្រូវឲ្យអ្នកចុចលើតំណភ្ជាប់ណាមួយ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ថាអ្នកកំពុងចាកចេញពី “Hello គ្រូពេទ្យ” ចូលកាន់គេហទំព័រមួយផ្សេងទៀតហើយ។ មួយវិញទៀតប្រសិនបើអ្នកបានឃើញឃ្លាបញ្ជាក់មួយចំនួនដូចជា “នាំមកជូនដោយ” ឬ “សហការដោយ” នៅពីមុខឈ្មោះក្រុមហ៊ុនណាមួយក្រៅពី “Hello គ្រូពេទ្យ” មានន័យថាអ្នកកំពុងស្ថិតនៅលើគេហទំព័រដែលបង្ហោះដោយក្រុមហ៊ុនមួយផ្សេងទៀតដែលមិនមែន “Hello គ្រូពេទ្យ” ទេ។ នៅពេលដែលអ្នកប្រើប្រាស់សេវាកម្មសហយីហោ (សេវាកម្មដៃគូដែលសហការជាមួយ “Hello គ្រូពេទ្យ”) ឬ ការចុះឈ្មោះ ឬការផ្ដល់ព័ត៌មានផ្សេងៗនៅលើបណ្ដាញសហយីហោដែលអាចធ្វើទៅបាន ពួកយើងអាចនឹងបញ្ជូនព័ត៌មានដែលប្រមូលបានត្រឡប់ទៅដៃគូសហការរបស់យើងវិញ មានដូចជា ភាគីទីបីផ្គត់ផ្គង់សេវាកម្មដែលបានបញ្ចូលសេវាកម្មរបស់ពួកគេទៅក្នុង ព្រមទាំង ឬ ក៏បង្ហាញលើសេវាកម្មនានា។
យើងក៏អាចបញ្ចូលមុខងារបណ្ដាញសង្គមលើគេហទំព័រ “Hello គ្រូពេទ្យ” ដែលអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្មបណ្ដាញសង្គមទាំងនោះ ដូចជាការចែករំលែកអត្ថបទណាមួយជាដើម។ មុខងារបណ្ដាញសង្គមទាំងនោះ អាចប្រមូលព័ត៌មានរុករករបស់អ្នកប្រើប្រាស់មួយចំនួនដែលទទួល និងគ្រប់គ្រងដោយភាគីទីបី អ្នកដែលផ្ដល់សេវាកម្ម ឬ មុខងារបណ្ដាញសង្គមទាំងនោះ។ អ្នកប្រើប្រាស់ក៏ប្រហែលជាអាចគ្រប់គ្រងការកំណត់មុខងារឯកជនរបស់ខ្លួនដោយផ្ទាល់បានពីបណ្ដាញសង្គមទាំងអស់ដោយខ្លួនឯងបាន។
ដៃគូដែលផ្តល់ទំនិញ ឬ សេវាកម្មនៅលើផលិតផល និងវេទិកាសេវាកម្មពាណិជ្ជកម្មរបស់យើង
នៅពេលអ្នកជ្រើសរើសធ្វើប្រតិបត្តិការ ឬ ជ្រើសរើសចែករំលែកព័ត៌មានជាមួយអ្នកលក់ អ្នកបង្កើត កម្មវិធីរៃអង្គាសប្រាក់ អង្គការសប្បុរសធម៌ អ្នកផ្តល់សេវាបង់ប្រាក់ ឬវេទិកាសេវាកម្មពាណិជ្ជកម្ម យើងចែករំលែកព័ត៌មានជាមួយពួកគេ និងជាមួយអ្នកផ្តល់សេវាណាមួយដែលធ្វើសកម្មភាពជំនួសពួកគេ។
អាស្រ័យលើរបៀបដែលអ្នកធ្វើអន្តរកម្មជាមួយពួកគេ ពួកគេទទួលបាន៖
- ព័ត៌មានដើម្បីបញ្ចប់ប្រតិបត្តិការរបស់អ្នក ដូចជាការបញ្ជាទិញ ការទូទាត់ ទំនាក់ទំនង និងព័ត៌មានដឹកជញ្ជូន
- ព័ត៌មានដើម្បីជួយធានាសុវត្ថិភាពនៃប្រតិបត្តិការ ដូចជាព័ត៌មានអំពីឧបករណ៍ ឬ ការតភ្ជាប់របស់អ្នក។
- ព័ត៌មានណាមួយដែលត្រូវការដោយបទប្បញ្ញត្តិដែលអាចអនុវត្តបាន។
- ព័ត៌មានផ្សេងទៀតដែលអ្នកជ្រើសរើសចែករំលែកជាមួយពួកគេ។
អ្នកលក់លើទីផ្សារ
យើងចែករំលែកព័ត៌មានអំពីអ្នកជាមួយក្រុមហ៊ុនដែលជួយទីផ្សារក្រុមហ៊ុន សេវាកម្ម និងផលិតផលរបស់យើង វាស់ស្ទង់ប្រសិទ្ធភាពនៃយុទ្ធនាការទីផ្សាររបស់យើងផ្ទាល់ និងធ្វើការស្រាវជ្រាវផ្សាយពាណិជ្ជកម្ម។ ឧទាហរណ៍ យើងចែករំលែកឧបករណ៍សម្គាល់ឧបករណ៍របស់អ្នក ឬ ឧបករណ៍កំណត់អត្តសញ្ញាណផ្សេងទៀតជាមួយអ្នកលក់ផ្សាយពាណិជ្ជកម្ម ដើម្បីជួយយើងបម្រើអ្នកនូវការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធបំផុតទៅនឹងចំណាប់អារម្មណ៍របស់អ្នក។
ការគោរពច្បាប់ បទបញ្ជា និងសំណើអនុវត្តនីតិវិធី
ដើម្បីសហការជាមួយរាជរដ្ឋាភិបាល និងមន្ត្រីអនុវត្តច្បាប់ ព្រមទាំងបណ្ដាភាគីឯកជនដទៃទៀតក្នុងការបង្គាប់បញ្ជា និងអនុវត្តនីតិវិធី ពួកយើងអាចនឹងបញ្ចេញព័ត៌មានឯកជនអ្នកប្រើប្រាស់ទៅឲ្យភាគីទីបីក្នុងគោលបំណង៖ (១) ដើម្បីអនុវត្តនីតិវិធីដែលតម្រូវដូចជា ច្បាប់ បទបញ្ជា ដីកាស៊ើបអង្កេត ដីកាកោះហៅ ឬ សេចក្ដីសម្រេចផ្សេងទៀត។ (២) ក្នុងករណីចាំបាច់មួយចំនួនដូចជា ការពារសិទ្ធិ សុវត្ថិភាពស្វ័យភាព ឬ ភាគីណាមួយ ស៊ើបអង្កេតករណីលួចបន្លំណាមួយ ឬ ជាការឆ្លើយតបទៅនឹងសំណើពីរាជរដ្ឋាភិបាល។ (៣) ក្នុងករណីចាំបាច់មួយចំនួនទៀតដូចជា ការគំរាមកំហែងផ្នែករាងកាយបុគ្គលណាម្នាក់ ការពារទ្រព្យសម្បត្តិ ការពារ ឬ អះអាងសិទ្ធិស្របច្បាប់។ ក្រៅពីនេះ យើងក៏អាចបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដែលមានក្នុងករណីមួយចំនួនទៀតដូចចែងខាងក្រោម។
៥. ចាត់ទុកថាយល់ព្រមដោយការជូនដំណឹង
យើងអាចប្រមូល ឬ ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនដែលមានស្រាប់សម្រាប់គោលបំណងបន្ទាប់បន្សំដែលខុសពីគោលបំណងចម្បងដែលវាបានប្រមូលពីដំបូងសម្រាប់អនុលោមតាមគោលការណ៍នេះ។ ប្រសិនបើយើងមានបំណងពឹងផ្អែកលើការយល់ព្រមតាមការជូនដំណឹងសម្រាប់គោលបំណងបន្ទាប់បន្សំបែបនេះ យើងនឹងជូនដំណឹងដល់លោកអ្នកអំពីការប្រមូល ការប្រើប្រាស់ ឬ ការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលបានស្នើឡើងតាមរយៈរបៀបទំនាក់ទំនងសមរម្យ។
អ្នកនឹងត្រូវបានផ្តល់រយៈពេលសមស្របមួយដើម្បីជូនដំណឹងដល់ពួកយើង ប្រសិនបើលោកអ្នកចង់ចាកចេញពីការប្រមូល ប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងបែបនេះ។
បន្ទាប់ពីផុតរយៈពេលនៃការដកខ្លួនចេញ អ្នកអាចជូនដំណឹងដល់ពួកយើងថា លោកអ្នកលែងចង់យល់ព្រមចំពោះគោលបំណងដែលការយល់ព្រមរបស់អ្នកត្រូវបានចាត់ទុកថាជាការជូនដំណឹងដោយការដកការយល់ព្រមរបស់លោកអ្នកសម្រាប់ការប្រមូល ប្រើប្រាស់ ឬ ការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទាក់ទងនឹងទិន្នន័យទាំងនោះដែលពាក់ព័ន្ធគោលបំណង។
៦. ការពឹងផ្អែកលើការលើកលែងផលប្រយោជន៍ស្របច្បាប់
ដោយអនុលោមតាមច្បាប់ឯកជនភាពទិន្នន័យផ្ទាល់ខ្លួនជាធរមាន យើងអាចប្រមូល ប្រើប្រាស់ ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដោយគ្មានការយល់ព្រមពីលោកអ្នកសម្រាប់ផលប្រយោជន៍ស្របច្បាប់នៃខ្លួនយើង ឬ មនុស្សម្នាក់ផ្សេងទៀត។ ក្នុងការពឹងផ្អែកទៅលើផលប្រយោជន៍ស្របច្បាប់នៃការលើកលែងនៃការដែលអាចអនុវត្តបាន យើងនឹងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានលើបុគ្គលនោះហើយកំណត់ថាផលប្រយោជន៍ស្របច្បាប់មានលើសពីផលប៉ះពាល់អវិជ្ជមានណាមួយ។
ស្របតាមករណីលើកលែងនៃផលប្រយោជន៍ស្របច្បាប់ យើងនឹងប្រមូល ប្រើប្រាស់ ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងដូចខាងក្រោម៖
ក. ការរកឃើញនិងការទប់ស្កាត់ការក្លែងបន្លំ
ខ. ការរកឃើញ និងការទប់ស្កាត់ការប្រើប្រាស់សេវាកម្មខុស
គ. ការវិភាគបណ្តាញដើម្បីការពារការក្លែងបន្លំ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងធ្វើការវិភាគឥណទាន ឬ និង
ឃ. ការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននៅលើឧបករណ៍ដែលចេញដោយក្រុមហ៊ុនដើម្បីការពារការបាត់បង់ទិន្នន័យ។
គោលបំណងដែលបានរាយក្នុងឃ្លាខាងលើអាចបន្តអនុវត្តសូម្បីតែក្នុងស្ថានភាពដែលទំនាក់ទំនងរបស់លោកអ្នកជាមួយយើង (ឧទាហរណ៍ អនុលោមតាមកិច្ចសន្យា) ត្រូវបានបញ្ចប់ ឬ ផ្លាស់ប្តូរតាមមធ្យោបាយណាមួយ សម្រាប់រយៈពេលដ៏សមរម្យមួយបន្ទាប់ពីនោះ។
៧. របៀបដកការយល់ព្រមរបស់អ្នក
ការយល់ព្រមដែលលោកអ្នកផ្តល់សម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងនៅតែមានសុពលភាពរហូតដល់ពេលដែលវាត្រូវបានដកចេញដោយអ្នក ឬ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នកជាលាយលក្ខណ៍អក្សរ។ អ្នក ឬ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នកអាចដកការយល់ព្រម និងស្នើសុំឱ្យយើងបញ្ឈប់ការប្រមូល ប្រើប្រាស់ និង/ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងណាមួយ ឬ ទាំងអស់ដែលបានរាយបញ្ជីខាងលើ ដោយដាក់សំណើរបស់អ្នកតាមរយៈអ៊ីមែល ឬ ជាលាយលក្ខណ៍អក្សរទៅកាន់មន្ត្រីការពារទិន្នន័យរបស់យើងតាមទំនាក់ទំនង។ ព័ត៌មានលម្អិតផ្តល់ជូនខាងក្រោម។ ប្រសិនបើអ្នកមិនអាចដាក់សំណើរបស់អ្នកជាលាយលក្ខណ៍អក្សរ ឬ ប្រសិនបើអ្នកត្រូវការជំនួយណាមួយជាមួយនឹងការបញ្ជូនសំណើរបស់អ្នក លោកអ្នកអាចស្នើសុំឱ្យនិយាយ ឬ ជួបជាមួយមន្ត្រីការពារទិន្នន័យរបស់យើង។
នៅពេលបានទទួលសំណើជាលាយលក្ខណ៍អក្សររបស់លោកអ្នកដើម្បីដកការយល់ព្រមរបស់អ្នក យើងអាចត្រូវការពេលវេលាសមហេតុផល (អាស្រ័យលើភាពស្មុគស្មាញនៃសំណើ និងផលប៉ះពាល់របស់វាទៅលើទំនាក់ទំនងរបស់យើងជាមួយអ្នក) សម្រាប់សំណើរបស់អ្នកដែលត្រូវដំណើរការ ហើយសម្រាប់ពួកយើងដើម្បីជូនដំណឹងដល់អ្នកអំពីផលវិបាករបស់យើង។ ការទទួលយកដូចគ្នា រួមទាំងផលវិបាកផ្លូវច្បាប់ដែលអាចប៉ះពាល់ដល់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកចំពោះយើង។ ជាទូទៅ យើងនឹងព្យាយាមដំណើរការសំណើរបស់អ្នកក្នុងរយៈពេលសាមសិប (30) ថ្ងៃបន្ទាប់ពីទទួលបានវា។
ខណៈពេលដែលយើងគោរពការសម្រេចចិត្តរបស់អ្នកក្នុងការដកការយល់ព្រមរបស់អ្នក សូមចំណាំថា អាស្រ័យលើលក្ខណៈ និងវិសាលភាពនៃសំណើរបស់អ្នក យើងអាចនឹងមិនស្ថិតក្នុងទីតាំងដើម្បីបន្តផ្តល់ទំនិញ ឬ សេវាកម្មរបស់យើងដល់លោកអ្នកទេ ហើយយើងនឹងជូនដំណឹងដល់លោកអ្នកនៅក្នុងកាលៈទេសៈបែបនេះជាមុន។ ការបំពេញដំណើរការសំណើរបស់អ្នក។ ប្រសិនបើអ្នកសម្រេចចិត្តលុបចោលការយល់ព្រមរបស់អ្នក សូមជូនដំណឹងមកយើងតាមវិធីដែលបានពិពណ៌នាខាងលើ។
សូមចំណាំថាការដកការយល់ព្រមមិនប៉ះពាល់ដល់សិទ្ធិរបស់យើងក្នុងការបន្តប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួន ដែលការប្រមូល ប្រើប្រាស់ និងបង្ហាញដោយគ្មានការយល់ព្រមត្រូវបានអនុញ្ញាត ឬ ទាមទារនៅក្រោមច្បាប់ជាធរមាន។
៨. របៀបចូលប្រើ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួន
ប្រសិនបើអ្នកចង់ធ្វើ (ក) សំណើសុំចូលប្រើសម្រាប់ការចូលប្រើច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនដែលយើងកាន់អំពីអ្នក ឬ ព័ត៌មានអំពីវិធីដែលយើងប្រើ ឬ បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ (ខ) សំណើកែតម្រូវដើម្បីកែតម្រូវ ឬ ធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកណាមួយដែលយើងកាន់អំពីអ្នក លោកអ្នកអាចដាក់សំណើរបស់អ្នកតាមរយៈអ៊ីមែល ឬ ជាលាយលក្ខណ៍អក្សរទៅកាន់មន្ត្រីការពារទិន្នន័យរបស់យើងតាមព័ត៌មានលម្អិតទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។ ប្រសិនបើអ្នកត្រូវការជំនួយជាមួយនឹងការបញ្ជូនសំណើរបស់អ្នក លោកអ្នកអាចសុំនិយាយទៅកាន់ ឬ ជួបជាមួយមន្ត្រីការពារទិន្នន័យរបស់យើង។
សូមចំណាំថា ថ្លៃសេវាសមរម្យអាចត្រូវបានគិតថ្លៃសម្រាប់សំណើចូលប្រើប្រាស់។ ប្រសិនបើដូច្នេះ យើងនឹងជូនដំណឹងដល់អ្នកអំពីថ្លៃសេវាមុនពេលដំណើរការសំណើរបស់អ្នក។
យើងនឹងឆ្លើយតបទៅនឹងសំណើរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាទូទៅ ការឆ្លើយតបរបស់យើងនឹងធ្វើឡើងក្នុងរយៈពេលពីរ (2) ថ្ងៃនៃថ្ងៃធ្វើការ។ ប្រសិនបើយើងមិនអាចឆ្លើយតបទៅនឹងសំណើរបស់អ្នកក្នុងរយៈពេលសាមសិប (30) ថ្ងៃបន្ទាប់ពីទទួលបានសំណើរបស់អ្នក យើងនឹងជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរក្នុងរយៈពេលសាមសិប (30) ថ្ងៃនៃពេលវេលាដែលយើងនឹងអាចឆ្លើយតបទៅនឹងសំណើរបស់អ្នក។ ប្រសិនបើយើងមិនអាចផ្តល់ឱ្យអ្នកនូវទិន្នន័យផ្ទាល់ខ្លួនណាមួយ ឬធ្វើការកែតម្រូវដែលស្នើសុំដោយអ្នកទេ ជាទូទៅយើងនឹងប្រាប់អ្នកអំពីមូលហេតុដែលយើងមិនអាចធ្វើដូច្នេះបាន (លើកលែងតែកន្លែងដែលយើងមិនតម្រូវឱ្យធ្វើដូច្នេះក្រោមច្បាប់ជាធរមាន)។
លោកអ្នកអាចកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬ ត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលលោកអ្នកធ្លាប់បានបញ្ជូនកាលពីមុន ដោយគ្រាន់តែចូលទៅកាន់សេវាកម្មជាក់លាក់ណាដែលលោកអ្នកធ្លាប់បានប្រើប្រាស់ ចុចចូល ហើយផ្លាស់ប្ដូរព័ត៌មានតាមដែលអ្នកចង់កែតម្រូវជាការស្រេច។ លោកអ្នកក៏អាចកែតម្រូវព័ត៌មានដែលលោកអ្នកធ្លាប់បានផ្ដល់ តាមរយៈទាក់ទងមកពួកយើងឥឡូវនេះ ដោយមធ្យោបាយទំនាក់ទំនងណាមួយ ឬ តំណភ្ជាប់ “ទំនាក់មកកាន់” ស្ថិតនៅផ្នែកខាងក្រោមគ្រប់ទំព័ររបស់ “Hello គ្រូពេទ្យ” ។
ពេលដែលលោកអ្នកចុះឈ្មោះទទួលរាល់មធ្យោបាយទំនាក់ទំនងតាមរយៈអ៊ីមែលរបស់យើង គ្រប់សេវាកម្មទាំងអស់ ដោយរាប់បញ្ចូលទាំងព្រឹត្តិបត្រអ៊ីមែល មិនថាពេលណាទេ លោកអ្នកអាចកំណត់មុខងារបន្តទទួលព្រឹត្តិបត្រច្រើនទៀត ឬ ចង់បានទំនាក់ទំនងណាផ្សេងទៀតតាមរយៈអ៊ីមែលពី “Hello គ្រូពេទ្យ” ឬ ពីម្ចាស់ឧបត្ថម្ភ ឬ ម្ចាស់ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកយើង។
លោកអ្នកក៏អាចកំណត់មុខងារ ឈប់ទទួលព្រឹត្តិបត្រតាមរយៈអ៊ីមែលបានដែរ ដោយ៖
- ធ្វើតាមការណែនាំដែលបានបញ្ជាក់នៅផ្នែកខាងក្រោមបង្អស់នៃរាល់ព្រឹត្តិបត្រដែលបានផ្ញើជូន ដោយគ្រាន់តែចុចលើតំណភ្ជាប់ឈប់ទទួល (unsubscribe) ក្នុងអ៊ីមែល។
- ចូលទៅកាន់គណនីលើគេហទំព័រ “Hello គ្រូពេទ្យ” ហើយដកសញ្ញា ធីក ចេញពីព្រឹត្តិបត្រ ដែលលោកអ្នកឈប់ចង់ទទួលពី “Hello គ្រូពេទ្យ” ស្ថិតនៅផ្នែកខាងក្រោមផ្នែក “ប្រវត្តិរូបរបស់ខ្ញុំ” (My Profile)។
អ៊ីមែលផ្សព្វផ្សាយទាំងអស់ដែលយើងផ្ញើជាមួយឱកាសពីយើង ឬជាមួយការផ្តល់ជូន ឬសម្ភារៈព័ត៌មានពីយើងក្នុងនាមអ្នកឧបត្ថម្ភរបស់យើងនឹងមានឱកាសដើម្បីឈប់ជាវពីការទទួលបានអ៊ីមែលប្រភេទនោះបន្ថែមទៀតនាពេលអនាគតពីយើង លុះត្រាតែអ្នកជាវឡើងវិញ។
កម្មវិធីឧបករណ៍រុករក (browser) ស្ទើរតែទាំងអស់ អាចកំណត់ មិនប្រើប្រាស់មុខងារ cookies ដោយមានសេចក្ដីណែនាំក្នុងការកំណត់នេះ ដែលបានបញ្ជាក់ក្នុងផ្នែក “ជំនួយ” ឬ “ការកំណត់” ឬ “ចំណូលចិត្ត” នៃរបារកម្មវិធីឧបករណ៍រុករក (browser’s toolbar)។ សម្រាប់ការកំណត់មុខងារ cookies សូមស្វែងយល់បន្ថែមក្នុងគោលការណ៍ Cookies របស់យើង។
លោកអ្នកក៏អាចកំណត់ការផ្សាយពាណិជ្ជកម្មមួយចំនួនលើទូរស័ព្ទដៃរបស់លោកអ្នកបានដែរ តាមរយៈការបើកមុខងារ “កំណត់មុខងារតាមដានពាណិជ្ជកម្ម” ឬ ហៅថា “Limit Ad Tracking” ក្នុងការកំណត់ ចំពោះឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ឬ “Opt out of Ads Personalization” សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។ មុខងារនេះនឹងបិទមុខងារបង្ហាញពាណិជ្ជកម្មលើទូរស័ព្ទលោកអ្នក ប៉ុន្តែអាចប្រើប្រាស់មុខងារមួយចំនួនមិនបានពេញលេញ។ ក្នុងករណីដែលលោកអ្នកមានចម្ងល់ ឬ សំណួរចង់សាកសួរបន្ថែមពីរបៀបបដិសេធប្រើប្រាស់ cookies លើឧបករណ៍ជាក់លាក់ណាមួយ សូមចូលពិនិត្យជាមួយក្រុមហ៊ុនផលិតឧបករណ៍។
៩. តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានការពារយ៉ាងដូចម្តេច
ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីការចូលប្រើដោយគ្មានការអនុញ្ញាត ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការចម្លង ការកែប្រែ ការបោះបង់ ឬ ហានិភ័យស្រដៀងគ្នា យើងបានណែនាំវិធានការរដ្ឋបាល រូបវន្ត និងបច្ចេកទេសដែលសមស្រប និងសមហេតុផល ដូចជាការប្រមូលទិន្នន័យផ្ទាល់ខ្លួន ការផ្ទៀងផ្ទាត់ និងការគ្រប់គ្រងការចូលប្រើបានតិចតួចបំផុត (ដូចជា ដូចជាការអនុវត្តពាក្យសម្ងាត់ល្អ តម្រូវការជាមូលដ្ឋានសម្រាប់ការបង្ហាញទិន្នន័យ។ វិធានការសុវត្ថិភាពគេហទំព័រប្រឆាំងនឹងហានិភ័យ ការប្រើប្រាស់ពាក្យសម្ងាត់តែមួយដង (otp)/ការផ្ទៀងផ្ទាត់កត្តា 2 (2fa)/ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនកត្តា (mfa) ដើម្បីទទួលបានការចូលប្រើប្រាស់ និងការត្រួតពិនិត្យសុវត្ថិភាព និងការធ្វើតេស្តត្រូវបានអនុវត្តជាទៀងទាត់។ នៅពេលអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន (រួមទាំងព័ត៌មានសុខភាពផ្ទាល់ខ្លួននៅក្នុងសេវាកម្មផ្សេងៗ) យើងអ៊ិនគ្រីបការបញ្ជូនព័ត៌មាននោះ ឬ ប្រើបច្ចេកវិទ្យា SSL (Secure Socket Layer) ។
ទោះជាយ៉ាងណាក៏ដោយ លោកអ្នកគួរតែប្រយ័ត្ន និងដឹងថា គ្មានវិធីសាស្រ្តនៃការបញ្ជូនតាមអ៊ីនធឺណិត ឬ វិធីសាស្រ្តនៃការផ្ទុកអេឡិចត្រូនិចណាមួយដែលមានសុវត្ថិភាពទាំងស្រុងនោះទេ។ ខណៈពេលដែលសុវត្ថិភាពមិនអាចធានាបាន យើងព្យាយាមការពារសុវត្ថិភាពនៃព័ត៌មានរបស់អ្នក ហើយកំពុងពិនិត្យមើល និងពង្រឹងវិធានការសុវត្ថិភាពព័ត៌មានរបស់យើងជានិច្ច។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់យើងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក៏ដោយ វាតែងតែមានហានិភ័យខ្លះដែលភាគីទីបីគ្មានការអនុញ្ញាតអាចស្វែងរកវិធីដោះនៅក្នុងបន្តំប្រព័ន្ធសុវត្ថិភាពរបស់យើង ឬ ថាការបញ្ជូនព័ត៌មានរបស់លោកអ្នកតាមអ៊ីនធឺណិតអាចនឹងត្រូវបានបង្អាក់។ សូមចំណាំថា លោកអ្នកគួរតែជូនដំណឹងមកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងគណនីរបស់លោកអ្នក ឬ ដឹងថាឧបករណ៍របស់អ្នកត្រូវបានបំពាន ហើយសូមទទួលខុសត្រូវចំពោះសុវត្ថិភាពនៃពាក្យសម្ងាត់ និងព័ត៌មានគណនីរបស់អ្នក។
១០. ភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន
ជាទូទៅយើងពឹងផ្អែកលើទិន្នន័យផ្ទាល់ខ្លួនដែលផ្តល់ដោយអ្នក (ឬ អ្នកតំណាងដែលមានការអនុញ្ញាតរបស់អ្នក)។ ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺបច្ចុប្បន្នពេញលេញ និងត្រឹមត្រូវ សូមធ្វើបច្ចុប្បន្នភាពមកយើងប្រសិនបើមានការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយជូនដំណឹងដល់មន្ត្រីការពារទិន្នន័យរបស់យើងតាមព័ត៌មានលម្អិតទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។
១១. តើទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកយ៉ាងដូចម្តេច
យើងអាចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានរហូតដរាបណាចាំបាច់ដើម្បីបំពេញគោលបំណងរក្សាទិន្នន័យដែលបានប្រមូលទុក ឬ តាមតម្រូវការ ឬអនុញ្ញាតដោយច្បាប់ជាធរមាន។
យើងនឹងបញ្ឈប់ការរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬ លុបមធ្យោបាយដែលទិន្នន័យអាចភ្ជាប់ជាមួយអ្នកបានភ្លាមៗ នៅពេលដែលមានសមហេតុផលក្នុងការសន្មត់ថាការរក្សាទុកបែបនេះដែលទិន្នន័យផ្ទាល់ខ្លួនដែលប្រមូលហើយលែងចាំបាច់ ឬ គួររក្សាទុកយូរជាងនេះសម្រាប់គោលបំណងផ្លូវច្បាប់ ឬ អាជីវកម្ម។
១២. កំណត់ចំណាំចំពោះអ្នកប្រើប្រាស់ស្ថិតនៅក្រៅប្រទេសកម្ពុជា
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់ពួកយើងមានមូលដ្ឋានស្ថិតនៅប្រទេសវៀតណាម។ ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកបានផ្ដល់ឲ្យពួកយើងគឺត្រូវបានរក្សាទុកក្នុងម៉ាស៊ីនមេដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ប្រសិនបើអ្នកមានមូលដ្ឋានស្ថិតនៅក្នុងយុត្តាធិការផ្សេងពីនេះ សូមតោងយល់ថា ដើម្បីផ្ដល់សេវាកម្មដល់អ្នកអាចប្រើប្រាស់បាន យើងចាំបាច់ត្រូវតែបញ្ជូនរាល់ទិន្នន័យឯកជនរបស់អ្នកទៅប្រទេសសិង្ហបុរី ទីដែលរក្សាទុករាល់ទិន្នន័យ និងដំណើរការនានាស្របទៅតាមក្នុងគោលការណ៍ឯកជនភាពនេះ។ យើងក៏ប្រហែលជាអាចផ្ទេរ ឬ បញ្ជូនព័ត៌មានរបស់អ្នកទៅអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងទៀតដែលមានមូលដ្ឋាននៅក្រៅពីប្រទេសសិង្ហបុរី។ តាមរយៈការប្រើប្រាស់សេវាកម្មទាំងនេះ អ្នកបានយល់ព្រមចំពោះលក្ខខណ្ឌក្នុងការប្រមូល រក្សាទុក និងដំណើរការក្នុងប្រទេសសិង្ហបុរី និងទីតាំងផ្សេងៗទៀតរបស់ក្រុមហ៊ុន Hello Health Group Pte. Ltd ស្ថិតនៅ។ ជាក់ស្ដែងទីតាំងនីមួយៗរបស់ក្រុមហ៊ុន មានកម្រិតការពារទិន្នន័យមិនដូចគ្នាទេ ប៉ុន្តែអាចថា គ្រប់គ្រាន់ក្នុងប្រទេសណាមួយដែលលោកអ្នកស្ថិតនៅ។
ក្នុងកាលៈទេសៈទាំងនោះ យើងអាចមានជំហានសមហេតុផលមួយចំនួនដើម្បីឲ្យប្រាកដក្នុងចិត្តថា ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ទាំងអស់សុទ្ធតែទទួលបានការការពារក្នុងកម្រិតស្តង់ដារបំផុត យ៉ាងហោចអាចនិយាយបានថាការពារដូចការពារផ្ទះសម្បែងរបស់អ្នកដូច្នេះដែរ ឬ ស្របតាម “ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គល” របស់សិង្ហបុរីជាមូលដ្ឋានគោល។ សូមកត់ចំណាំថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចចូលមើលបានពីសំណាក់ រដ្ឋាភិបាលប្រទេសកម្ពុជា ឬ ភ្នាក់ងាររដ្ឋាភិបាលណាមួយក្រោមដំណើរការអនុវត្តច្បាប់ណាមួយរបស់ប្រទេសកម្ពុជា។
១៣. ទាក់ទងមកកាន់ “Hello គ្រូពេទ្យ” ពីព័ត៌មានផ្ទាល់ខ្លួន ឬ ឯកជនអ្នក
ករណីលោកអ្នកមានសំណួរ ចម្ងល់ ឬ សំណូមពរណាមួយជុំវិញការអនុវត្តន៍លើ “គោលការណ៍ឯកជនភាព” ជុំវិញព័ត៌មាននិងទិន្នន័យផ្ទាល់ខ្លួននានារបស់អ្នកដែលបានចុះឈ្មោះលើសេវាកម្មណាមួយរបស់យើង សូមផ្ញើអ៊ីមែលមកក្រុមហ៊ុនមកកាន់
- Email: [email protected] ឬ
- លេខទូរស័ព្ទ៖ (+855) 077 288 823
សម្រាប់ព័ត៌មានចាំបាច់ផ្សេងទៀត ប្រហែលជាអាចត្រូវការបន្ថែមពីលោកអ្នកឲ្យផ្ដល់ជូន ដើម្បីអាចឲ្យពួកយើងឆ្លើយតបទៅនឹងបញ្ហារបស់លោកអ្នកដែលបានប្ដឹងផ្ដល់សមស្របបំផុតជូន។
១៤. ការផ្លាស់ប្ដូរគោលការណ៍ឯកជនភាព
ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬ ផ្ទៀងផ្ទាត់ គោលការណ៍ឯកជនភាពនេះ និងសេវាកម្មនានារបស់យើងទាំងអស់ក្នុងពេលណាមួយ ហើយការផ្លាស់ប្ដូរទាំងអស់នឹងមានសុពលភាពក្រោយពេលបានបង្ហោះ លើកលែងតែមានការជូនដំណឹងផ្សេងទៀត។ ប្រសិនបើយើងផ្លាស់ប្ដូរចំណុច ឬ មាត្រណាមួយក្នុងគោលការណ៍ឯកជនភាពនេះ ក្រុមហ៊ុននឹងជូនដំណឹងអ្នកប្រើប្រាស់ទាំងអស់ផ្នែកកត់សម្គាល់លើគេហទំព័រ “Hello គ្រូពេទ្យ” ហើយនិង ឬក៏ តាមរយៈអ៊ីមែលដែលលោកអ្នកបានចុះឈ្មោះ (ផ្ញើចូលទៅអាសយដ្ឋានអ៊ីមែលដែលអ្នកប្រើប្រាស់បានប្រើប្រាស់សម្រាប់ចុះឈ្មោះ) មុនពេលដែលការផ្លាស់ប្ដូរមានសុពលភាព។ ដោយបន្តប្រើប្រាស់សេវាកម្មក្រោយពេលក្រុមហ៊ុនបានផ្លាស់ប្ដូរគោលការណ៍ឯកជនភាពរួចហើយ បានសេចក្ដីថាអ្នកប្រើប្រាស់ទាំងអស់បានយល់ព្រមលើការកែប្រែនេះហើយ។ ក្រុមហ៊ុនសូមលើកទឹកចិត្តក្នុងការត្រួតពិនិត្យគោលការណ៍ឯកជនភាពមួយនេះឲ្យបានល្អិតល្អន់មុនចាប់ផ្ដើមអនុវត្ត។ ប្រសិនបើអ្នកប្រើប្រាស់មិនយល់ស្របលើ ខ និងលក្ខខណ្ឌគោលការណ៍ឯកជននេះទេ ក្រុមហ៊ុនសូមស្នើដល់ភាគីប្រើប្រាស់មេត្តាកុំចុះឈ្មោះជាមួយសេវាកម្មនានាលើគេហទំព័រ “Hello គ្រូពេទ្យ” របស់ក្រុមហ៊ុនអី។ សូមមេត្តាបិទគេហទំព័រ “Hello គ្រូពេទ្យ” ហើយចាកចេញ ក្នុងករណីមិនយល់ព្រមលើ ខ និងលក្ខខណ្ឌគោលការណ៍ឯកជននេះ៕
១៥. លុបគណនី និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
ប្រសិនបើអ្នកចង់លុបគណនីរបស់អ្នក និងទិន្នន័យផ្ទាល់ខ្លួនណាមួយដែលភ្ជាប់ជាមួយនឹងគណនី អ្នកអាចធ្វើបាន តាមរយៈជំហានដូចតទៅនេះ៖
ជំហានទី១៖ ចូលទៅកាន់ទំព័រជីវប្រវត្តិរបស់អ្នក ហើយនៅផ្នែកក្រោម «ការកំណត់គណនី» ចុចលើពាក្យ «បិទគណនី»
ជំហានទី២៖ ជ្រើសរើសយកមូលហេតុសម្រាប់ការបិទគណនីរបស់អ្នក ដូចជា «ខ្ញុំចង់បង្កើតគណនីមួយផ្សេងទៀត» «លុបជាអចិន្ត្រៃយ៍» ឬ «ហេតុផលផ្សេងទៀត»។
ជំហានទី៣៖ អានសារបញ្ជាក់ បន្ទាប់មក ចុច «បិទគណនី»។ គណនីរបស់អ្នក នឹងត្រូវបិទភ្លាមៗ។ អ្នកនឹងឃើញសារបញ្ជាក់ថា គណនីរបស់អ្នក ត្រូវបានបិទ រួមជាមួយនឹង មូលហេតុដែលអ្នកបានជ្រើសរើស ក្នុងជំហានទី២ ខាងលើ។
ក្រោយពីបំពេញព័ត៌មានរួចរាល់ដើម្បីលុបគណនីរបស់អ្នក និងទិន្នន័យផ្ទាល់ខ្លួន សូមកត់សម្គាល់លើព័ត៌មាន និងពេលវេលា ដូចតទៅនេះ៖
ក្នុងរយៈពេល២៨ថ្ងៃ គណនីរបស់អ្នក និងរាល់ទិន្នន័យផ្ទាល់ខ្លួនដែលបានភ្ជាប់ នឹងត្រូវលុបចោលជាអចិន្ត្រៃយ៍ពីប្រព័ន្ធរបស់យើង។ ទិន្នន័យនេះ មិនអាចទាញយកមកវិញបានឡើយ នៅពេលដែលគណនីត្រូវបានលុបចេញ។
ប្រសិនបើអ្នកផ្លាស់ប្តូរចិត្តរបស់អ្នក និងចង់ដំណើរការគណនីរបស់អ្នកឡើងវិញក្នុងរយៈពេល២៨ថ្ងៃ គ្រាន់តែវិលទៅចូលដូចធម្មតា នោះគណនីរបស់អ្នក នឹងត្រូវរក្សាទុកវិញ ហើយរាល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក៏រក្សាឲ្យនៅដដែលផងដែរ។
ក្រោយពីរយៈពេល២៨ថ្ងៃ គណនីរបស់អ្នកមិនអាចទាញយកមកវិញបានឡើយ។ ប្រសិនបើអ្នកចង់ប្រើប្រាស់សេវារបស់យើងម្តងទៀត អ្នកចាំបាច់ត្រូវតែបង្កើតគណនីថ្មី។