backup og meta

ប៉ាម៉ាក់ធ្វើរឿង​ ៥ យ៉ាងនេះ អាចធ្វើឲ្យកូនមិនស្តាប់បង្គាប់

ប៉ាម៉ាក់ធ្វើរឿង​ ៥ យ៉ាងនេះ អាចធ្វើឲ្យកូនមិនស្តាប់បង្គាប់

ការ​ឲ្យ​កូន​ស្តាប់ និង​ធ្វើ​​តាម​ម៉ាក់ប៉ា​នៅ​ពេល​និយាយ​លើក​ទី១ ​អាច​ជា​រឿង​ដ៏​ពិបាក​មួយ​។ ក្មេង​អាច​នឹង​ទទូច​ និង​មិន​ធ្វើតាម​អ្វី​ដែល​ម៉ាក់ប៉ា​ប្រាប់​ឲ្យ​ធ្វើ​ទេ ហើយ​ការ​ដែល​និយាយ​ដដែលៗ​ពិត​ជា​ធ្វើ​ឲ្យ​ម៉ាក់ប៉ាមួម៉ៅ។ ប្រសិន​ជា​ម៉ាក់ប៉ា​មាន​ទម្លាប់​ដូច​ខាងក្រោម នោះ​អាចនឹង​បង្រៀន​​ឲ្យកូន​មិន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​និយាយ។

១. ព្រមាន​កូន​ច្រើន​ពេក

ការ​សួរ​កូន​ថា «តើ​ត្រូវ​ឲ្យ​ប្រាប់​ប៉ុន្មាន​ដង​ទៀត?»ឬ «នេះ​ជា​ការ​ព្រមាន​ចុងក្រោយ» មិន​មានប្រសិទ្ធភាព​ក្នុង​ការ​ឲ្យ​កូន​ធ្វើ​តាម​ទេ។ ការ​ព្រមាន​កូន​ច្រើន​ដង​ពេក កូន​អាច​គិត​ថា​ម៉ាក់ប៉ា​បាន​តែ​និយាយ។ តាមពិតទៅ ការ​ព្រមាន​កូន​ដដែលៗ​ គឺ​បង្រៀន​ឲ្យ​កូន​មិន​ស្ដាប់ ឬ​ធ្វើ​តាម​ពេល​ម៉ាក់ប៉ា​និយាយ​លើក​ទី​១។ ដូចនេះ​យក​ល្អ​ម៉ាក់ប៉ា​គួរ​ផ្តល់​ការ​ណែនាំ​ ឬ​និយាយ​តែ​ម្ដង​បាន​ហើយ បើ​កូន​មិន​ស្ដាប់​តាម អាច​ផ្ដល់​ការ​ព្រមាន​កូន​មួយ និង​ឲ្យ​កូន​ទទួល​នូវ​លទ្ធផល​បើ​គេ​មិន​ធ្វើ​តាម។

២. ធ្វើ​ការ​គំរាមកំហែង​ផ្ដេសផ្ដាស

ការ​គំរាមកូន​​ដូចជា​ «មិន​ឲ្យ​ទៅក្រៅទេ បើ​មិន​សម្អាត​បន្ទប់ឥឡូវនេះ​ ឬ​នឹង​បោះចោល​ប្រដាប់​លេង​ចោលកូនចោល បើ​កូន​មិន​រៀចចំទុកដាក់» ជាដើម​​ គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ។ ម៉ាក់ប៉ា​អាច​នឹង​មាន​ន័យ​បែប​ហ្នឹង​មែន​ពេល​កំពុង​ខឹងប៉ុណ្ណោះ ហើយ​​កូន​នឹង​ដឹង​ពេល​ក្រោយ​ថា​ម៉ាក់ប៉ា​មិន​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយទេ។ ហេតុនេះ​ហើយ​ធ្វើឲ្យ​ពួកគេមិនស្តាប់តាម​ទោះបី​ជា​ម៉ាក់ប៉ាបានគំរាមក៏ដោយ។

៣. ចំណាយ​ពេល​ប្រកែក​ជាមួយ​កូន

ពេលខ្លះ​ម៉ាក់ប៉ា​អាច​នឹង​មិន​ដឹង​ថា​ខ្លួន​កំពុង​ប្រកែក​ជាមួយ​កូន ហើយ​ការ​ប្រកែក​ជាមួយ​កូន​យូរ​ កូន​នឹង​មិន​ចាំបាច់​ធ្វើ​តាម​ការ​ប្រាប់​របស់​ម៉ាក់ប៉ា។ ប្រសិន​ជា​ម៉ាក់ប៉ា​ប្រាប់​ឲ្យ​កូន​សម្អាត​បន្ទប់ ហើយ​កូន​ប្រកែក​ជាមួយ​២០​នាទី​ នោះ​កូន​កំពុង​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​ការ​សម្អាត​បន្ទប់។ ដូចនេះ​ម៉ាក់ប៉ា​មិន​គួរ​ប្រកែក​ជាមួយ​កូន​ទេ ផ្ទុយ​ទៅ​វិញ​គួរ​ឲ្យ​កូន​ទទួល​លទ្ធផល​បើ​កូន​មិន​ធ្វើ​តាម។

៤. មិន​ឲ្យ​កូន​ទទួល​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ

លទ្ធផល​អវិជ្ជមាន​នៃ​ទង្វើ​របស់​ពួកគេ​អាច​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​មុន​។ ប៉ុន្តែ​បើ​ម៉ាក់ប៉ា​មាន​ការ​លំបាក​ក្នុង​ការ​ឲ្យ​កូន​ទទួល​លទ្ធផល​នៃ​ទង្វើ​របស់​គេ​ជាប់លាប់ កូន​នឹង​មិន​ផ្លាស់ប្ដូរ​ទេ។ ការ​គំរាមកំហែង​យក​ប្រដាប់​លេង ឬ​របស់​ដែល​គេ​ស្រលាញ់​ដោយ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​បាន​គំរាមកំហែង ឬ​តាម​ចិត្ត​កូន​នៅ​ពេល​កូន​អង្វរ​គឺ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ឲ្យ​កូន​ស្តាប់​តាម​ទេ។ ដូចនេះ​គួរ​បង្រៀន​កូន​ដោយ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយ និង​ផ្តល់​ការ​ព្រមាន​លុះត្រាតែ​ម៉ាក់ប៉ា​ឲ្យ​កូន​ទទួល​លទ្ធផល​របស់​ទង្វើ​ពួកគេ។

៥. ស្រែក​គំហក​ដាក់​កូន

នៅ​ពេល​កូន​មិន​ស្ដាប់​តាម ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ដំឡើង​សំឡេង​ ឬ​ស្រែក​គំហក​ដាក់​កូន។ ការ​ស្រែក​គំហក​មិន​បាន​ឲ្យ​លទ្ធផល​វិជ្ជមាន​ទេ ហើយ​កូន​នឹង​មិន​​ស្តាប់​តាម។ បន្ថែម​ពី​នេះ​ទៀត ការ​សិក្សា​បង្ហាញ​ថា​ការ​ស្រែក​គំហក​មាន​ផល​ប៉ះពាល់​ដល់​កូន​ដូចនឹង​ការ​វ៉ៃ​កូន​ដែរ ​ព្រោះ​អាច​បំផ្លាញ​ទំនាក់ទំនង​រវាង​ម៉ាក់ប៉ា និង​កូន​ដែល​អាច​បន្ថយ​ឱកាស​ដែល​កូន​នឹង​ស្តាប់​តាម​នៅ​ពេល​អនាគត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/reasons-your-child-doesnt-listen-1094967

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់​ធ្វើម៉េច​ទើប​បង្រៀន​កូន​ឲ្យ​ចេះទទួល​កំហុស​?​

ម៉ាក់ប៉ាធ្វើ ៥ វិធីនេះអាចជួយកូនមានជំនាញទំនាក់ទំនងកាន់តែល្អ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម