យោងតាមអ្នកឯកទេសចិត្តសាស្ត្រ លោកស្រី Diana Baumrind បានលើកឡើងថាលំនាំនៃការចិញ្ចឹមកូនមាន៤របៀបគឺបែបផ្ដាច់ការ បែបណែនាំដោយយកចិត្តទុកដាក់ បង្គាប់បញ្ជារ និងមិនរវល់ទាល់តែសោះ។ នៅក្នុងការចិញ្ចឹមបែបយកចិត្តទុកដាក់ ធ្វើឲ្យកូនៗទទួលបានការស្រឡាញ់យ៉ាងកក់ក្ដៅពីប៉ាម៉ាក់។
១- ឯករាជភាព
ប៉ាម៉ាក់ល្អគឺស្វែងរកវិធីធ្វើឲ្យកូនមានឯករាជខ្លួនឯង តាមរយៈការបង្រៀននូវវិន័យល្អៗដែលធ្វើឲ្យកូនៗចេះរកវិធីដោះស្រាយបញ្ហាណាមួយបានត្រឹមត្រូវដោយខ្លួនឯង។ ការធ្វើដូចនេះមិនមែនបានន័យថាត្រូវឲ្យកូនៗទើបរៀនថ្នាក់មតេយ្យមានឯករាជធ្វើអ្វីតាមចិត្តនោះទេ។ ផ្ទុយទៅវិញគឺបានន័យថាជាការផ្ដល់ឲ្យឱកាសមានឯករាជភាព និងការទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន។ ប៉ាម៉ាក់ត្រូវតែឲ្យនូវជម្រើសដល់កូនៗក្នុងការសម្រេចចិត្ត ដែលនេះកូនៗអាចរើសបាន និងព្រមទទួលនឹងរ៉ាប់រងនូវលទ្ធផលដែលពួកគេបានជ្រើសរើស។ ដោយសារតែឯករាជភាព មានការទទួលខុសត្រូវនេះហើយដែលធ្វើឲ្យកុមារអាចទទួលបាននូវកិរិយាមារយាទគួរឲ្យស្រឡាញ់ និងមានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
អត្ថបទពាក់ព័ន្ធ៖
- កូនធំឡើងជាមនុស្សល្អ និងស្ដាប់បង្គាប់ ប៉ាម៉ាក់ត្រូវដឹងរឿងទាំងនេះ
- ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយអភិវឌ្ឍផ្នែកខួរក្បាលកូនៗបានល្អ
- ប៉ាម៉ាក់អនុវត្ត ៧ ចំណុចនេះអាចជួយឲ្យកូនៗលូតលាស់ផ្នែកបញ្ញាកាន់តែល្អប្រសើរ
២- ភាពជឿជាក់
កូនៗរបស់យើងអាចនឹងមិនងាយបាត់បង់ភាពជឿជាក់លើខ្លួនឯង ប៉ុន្តែពិតជាមានសារសំខាន់ណាស់ដែលយើងត្រូវជាប៉ាម៉ាក់ត្រូវជួយកូនឲ្យមានមូលដ្ឋានគ្រឹះនៃភាពជឿជាក់លើខ្លួនឯង។ យោងតាមការសិក្សារបស់អ្នកឯកទេសកុមារនៅអាមេរិកបានឲ្យដឹងថាប៉ាម៉ាក់ដែលផ្ដល់ឱកាសដល់កូនក្នុងការមានជំហរផ្ទាល់ខ្លួនក្នុងមជ្ឈដ្ឋានសុវត្ថិភាព នឹងមានផលល្អក្នុងការធ្វើឲ្យកូនៗមានការសម្រេចចិត្តល្អទៅថ្ងៃក្រោយ។
ការផ្ដល់នូវភាពកក់ក្ដៅនិងការយកចិត្តទុកដាក់គឺជាកត្តាដ៏ចាំបាច់ក្នុងការចិញ្ចឹមកូន។ នេះមិនមែនបានន័យថាវិន័យទាំងនេះគ្មានប្រយោជន៍ឬធ្វើឲ្យកុមារអាងយ៉ាងនោះទេតែផ្ទុយទៅវិញប៉ាម៉ាក់ដែលមានលំនាំរបៀបនេះគឺមានការទទួលខុសត្រូវខ្ពស់ និងគិតបានវែងឆ្ងាយ។ នៅពេលដែលប៉ាម៉ាក់និងកូនៗមានទំនាក់ទំនងល្អនឹងគ្នា គឺអាចផ្ដល់ឲ្យកូននូវភាពកក់ក្ដៅ ការថ្នាក់ថ្នម និងជួយឲ្យកូនមានភាពជឿជាក់លើខ្លួនកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់នាំកូនៗអាន ជួយអភិវឌ្ឍខួរក្បាលច្រើនណាស់ ពិសេសកូនៗអាយុក្បែរ៥ឆ្នាំ
- ប៉ាម៉ាក់ចូលចិត្តលេងទូរសព្ទនៅផ្ទះ អាចនាំឲ្យបាត់ទំនាក់ទំនងល្អជាមួយកូនៗ
៣- ការគោរព
ការគោរព ការមានវិន័យគឺជាអ្វីដែលត្រូវតែអនុវត្តតាម។ ប៉ាម៉ាក់ដែលយកចិត្តទុកដាក់លើកូននឹងនាំកូនៗទៅរកភាពជោគជ័យប្រសិនបើប៉ាម៉ាក់មិនផ្ដាច់ការ និងបង្កើតវិន័យគ្មានមូលហេតុត្រឹមត្រូវ។ វិន័យនិងភាពទទួលខុសត្រូវគឺត្រូវធ្វើឡើងតាមអាយុរបស់កូនៗ ព្រមទាំងមានការពន្យល់ពីមូលហេតុដ៏ត្រឹមត្រូវ។ ទាំងនេះហើយដែលបញ្ជាក់ពីការលើកកម្ពស់កិរិយាមារយាទក្នុងការគោរពខ្លួនឯង និងឪពុកម្ដាយ។
៤- ភាពដឹងក្ដី
ប៉ាម៉ាក់ច្បាស់ជាដឹងហើយថាពេលមានកូនតូច មិនទាន់ចូលរៀន ថាកូនៗទាំងនោះបានធ្វើឲ្យប៉ាម៉ាក់ឈឺក្បាលកម្រិតណានោះ។ ប៉ុន្តែដោយសារការស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនលើកូនៗ ប៉ាម៉ាក់អាចគ្រប់គ្រងស្ថានការ និងបន្តប្រៀនប្រដៅកូនៗឲ្យល្អបាន។
កុមារដែលទទួលបានការអប់រំ ប្រៀនប្រដៅដោយការយកចិត្តទុកដាក់ពីប៉ាម៉ាក់នឹងធំធាត់ឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់ មានវិន័យ និងមិនធ្វើអ្វីតាមតែចិត្តនោះទេ។
ដោយសារតែកុមារដែលមានប៉ាម៉ាក់យកចិត្តទុកដាក់មានជំហរខ្លួនឯងល្អនេះហើយដែលធ្វើឲ្យកូនៗរឹងមាំមិនចាញ់ច្រាបអ្នកដទៃ។ លើសពីនេះទៅទៀតពេលធំជាវ័យជំទង់ទៅ កូនៗនឹងមិនងាយធ្លាក់ក្នុងអំពើអបាយមុខដូចជាសេពគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងចរិតពាលានោះទេ។
អត្ថបទពាក់ព័ន្អ៖
- ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត
- ភាពខុសគ្នារវាង IQ និង EQ
- ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់
- ចង់ឲ្យភ្នែកកូនភ្លឺល្អ ខួរក្បាលឆ្លាតវៃ តាំងពីតូច ក្មេងត្រូវការ DHA តើ DHA ហ្នឹងជាអ្វី?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]