លោក អាបដេល រ៉ាអាហ្វ អែលស្យារីហ្វ រដ្ឋមន្រ្តីសុខាភិបាលទុយនីស៊ី បានលាលែងតំណែង កាលពីថ្ងៃសៅរិ៍ សប្ដាហ៍មុន ក្រោយទារក ១១នាក់ បានស្លាប់ជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ត្រឹមអំឡុងពេល ២៤ ម៉ោងប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ទុយណេស៊ី។
ក្រសួងសុខាភិបាល និងរដ្ឋអាជ្ញា បានបើកការស៊ើបអង្កេតរកមូលហេតុស្លាប់ទារក ដែលទំនងដោយសារការឆ្លងមេរោគ។ ទារកទាំងនោះ បានស្លាប់ក្នុងអំឡុងពេល ២៤ម៉ោង ចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍មុន នៅក្នុងគ្លីនិកមួយកន្លែង ឈ្មោះ រ៉ាបតា។
ចំណែកលោកនាយករដ្ឋមន្រ្តីទុយនីស៊ី បានថ្លែងព្រមានចេញពីមន្ទីរសម្ភពមួយកន្លែង កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន “អ្នកបង្កការធ្វេសប្រហែសនេះ នឹងប្រឈមនីតិវិធីច្បាប់”។
សមាគមសុខាភិបាលមួយ បានអះអាងថា ការស្លាប់ភ្លាមៗទារកទាំង ១១នាក់ អាចបណ្ដាលមកពីផលិតផលអាហារមួយប្រភេទ ដែលបានផុតពេលកំណត់ប្រើប្រាស់។
ងាកទៅអង្គការសង្គមស៊ីវិលកុមារទុយនីស៊ី បានសរសេរក្នុងសេចក្តីថ្លែងការណ៍លើហ្វេសប៊ុក បញ្ជាក់ដែរថា លទ្ធផលបឋមអំឡុងពេលការស៊ើបអង្កេតកំពុងបន្ដ បង្ហាញពីករណីការឆ្លងមេរោគមួយប្រភេទ បណ្ដាលមកពីផលិតផលចិញ្ចឹមទារក ដោយបញ្ចូលតាមឈាម។
ក្រោយផ្ទុះឡើងករណីនេះ ក្រសួងសុខាភិបាលទុយនីស៊ី បានចេញសេចក្តីថ្លែងការណ៍ថា “វិធានការការពារ និងព្យាបាល ត្រូវបានដាក់ចេញ ដើម្បីចៀសវាងមានជនរងគ្រោះផ្សេងទៀត និងធានាស្ថានភាពសុខភាពទារក គ្រប់ពេទ្យសម្ភពទូទាំងប្រទេស”។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ ព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]