backup og meta

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់

ថ្នាំ​សម្លាប់​សត្វល្អិត ប៉ះពាល់​ខួរក្បាល​ទារក អាមេរិក​ឈប់ឲ្យ​ប្រើ​បន្ទាន់

ចង់ឲ្យ​ដំណាំ​លូតលាស់​ល្អ គ្មាន​ការ​បំផ្លាញ​ពី​សត្វ​ល្អិត កសិករ ភាគច្រើន ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ចាប់​ពី​ដំណាំ​នៅតូចៗ រហូត​ប្រមូល​ផល។ ជួយ​ការពារ​ដំណាំ​ក៏ពិតមែន តែ​វាប៉ះពាល់​ក៏ប៉ះពាល់​ខ្លាំង​ដែរ ដល់​សុខភាព​មនុស្ស ជាពិសេស ប៉ះពាល់​ដល់​ខួរក្បាល​​ទារក។

រដ្ឋ California របស់​អាមេរិក ដែល​មាន​ប្រជាជនលើស​ខ្មែរ​យើងជិត ៣ដង គ្រោង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំសម្លាប់​សត្វ​ល្អិត ដោយសារ​វាប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក។ បម្រាម​នេះ គឺ​បន្ទាប់ពី​រដ្ឋ Hawaii បាន​ដាក់ចេញ កាលពី​ឆ្នាំ​២០១៨ ហើយ​រដ្ឋ New York ក៏បាន​ដាក់វិធានការ​លើ​ថ្នាំ​សម្លាប់សត្វល្អិត​ខុសច្បាប់​ផងដែរ កាលពី​ពេល​ថ្មីៗនេះ។

ថ្នាំសម្លាប់​សត្វ​ល្អិត ស្ថិតនៅ​ក្នុង​ក្រុមប្រភេទ​គីមី Organophosphates ដោយ​ស្រដៀង​ទៅ​នឹង​ឧស្ម័ន​គីមី​ប៉ះពាល់​សរសៃ​ប្រសាទ បង្កើត​ដោយ​ណាហ្ស៊ី អាល្លឺម៉ង់ មុន​សង្គ្រាម​លោកលើក​ទី២។ ការសិក្សា​មួយ ឆ្នាំ​២០១២ របស់​​​សាកលវិទ្យាល័យ California រកឃើញ​ថា ឈាម​ទង​ផ្ចិត​របស់​ទារក​ទើប​កើត មាន​កម្រិត​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប៉ះពាល់​សុខភាព។

វេជ្ជបណ្ឌិត Gina Solomon សាស្ត្រាចារ្យ​វេជ្ជសាស្ត្រនៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា ការសិក្សា​ជាច្រើន រកឃើញ​ថា ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​កសិដ្ឋាន និង​នៅ​តាម​ផ្ទះ ប៉ះពាល់​ដល់​ការ​វិវត្ដ​ខួរក្បាល​ទារក សមត្ថភាព​អាន និង​ភាព​វ័យឆ្លាត។

ពាក់ព័ន្ធ​នឹង​បម្រាម​នេះ ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​អាមេរិក លើកឡើង​ថា នេះជា​ជោគជ័យ​របស់​សហគមន៍​កសិកម្ម​នៅ​រដ្ឋ California និង​​សម្រាប់​ក្មេងៗ​ទូទាំង​ប្រទេស។ បម្រាម​នេះ មិនត្រឹមជួយ​ការពារ​ក្មេងៗ​នៅ​រដ្ឋ California ទេ ប៉ុន្ដែ​ក្មេងនៅ​តំបន់​ផ្សេងទៀតដែល​ញ៉ាំ​បន្លែ និង​ផ្លែឈើ ដាំ​ដុះ និង​នាំចេញ​ពី​រដ្ឋ​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7007033/California-outlaw-pesticide-harmful-kids.html

កំណែ​ប្រែបច្ចុប្បន្ន

09/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម