យោងតាមរបាយការណ៍ពីខាងអង្គការ Helen Keller International បានឲ្យដឹងថា ប្រទេសកម្ពុជាបានខាតបង់ថវិកាជាង ៣០០ លានដុល្លារ/ឆ្នាំ ព្រោះតែការមិនឲ្យកូនបៅទឹកដោះម្ដាយ។
លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពម្ចាស់ការរបស់មាតាបិតាក្នុងការបំបៅកូនដោយទឹកដោះម្តាយ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ’ កាលពីសប្ដាហ៍កន្លងទៅ បានបញ្ជាក់ថា របាយការណ៍ដែលលោកទទួលបាន គឺមានកុមារមិនក្រោមស្លាប់ ១.០០០ នាក់/មួយឆ្នាំ មិនបានបំបៅដោះកូនឲ្យបានដល់ ៦ ខែ។ ចំណែកកុមារដែលឈឺ មានមិនក្រោម ៥០០. ០០០ នាក់/មួយឆ្នាំ។
ចំពោះម្ដាយមិនបានបំបៅដោះកូនវិញ ក៏ជួបផលវិបាកដែរ ដោយមានពី ២០០-៣០០ នាក់ស្លាប់ ហើយបើម្ដាយឈឺព្រោះមិនបំបៅដោះកូនវិញមានជាង ២.០០០ នាក់/មួយឆ្នាំ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានសរុបការចំណាយប្រចាំថ្នាំថា គឺប្រហែលជាង ១០៧ លានដុល្លារ សម្រាប់ទិញម្សៅទឹកដោះគោ។ ដោយសារបំបៅទឹកដោះគោ ទារកកើតមានជំងឺផ្សេងៗដូចជារាក ផ្លូវដង្ហើម និងត្រូវចំណាយជាង ១ លានដុល្លារ។
ការបាត់បង់ធនធានផ្សេងៗទៀតនោះ Helen Keller International ទទួលបានរបាយការណ៍មកពី Alive and thrive ថា កម្ពុជា ខាតបង់ជាង ២០០ លានដុល្លារដោយសារកូនមិនបៅទឹកដោះម្ដាយ ដែលនេះសរុបទាំងធនធានមនុស្ស និងសេដ្ឋកិច្ច។ សរុបទាំងអស់ កម្ពុជាខាតបង់ជាង ៣២៦ លានដុល្លារ។
ទឹកដោះម្តាយល្អឥតខ្ចោះសម្រាប់ទារក វាជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹម វីតាមីន ជួយដល់លូតលាស់របស់ក្មេង និងការពារកូនតូចពីជំងឺផ្សេងៗ ឯម្តាយដែលបំបៅដោះកូនអាចចៀសពីជំងឺកាចសាហាវជាច្រើនមុខ ដូចជា ជំងឺមហារីកសុដន់ មហារីកមាត់ស្បូន និងអាចពន្យារកំណើតបានថែមទៀត។
អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ
តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល តម្រូវឲ្យស្រីៗសម្រាលកូនរួចបំបៅដោះកូនកូនឲ្យបានយ៉ាងតិច ៦ ខែ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]