backup og meta

អ្នកជំនាញថា ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង

អ្នកជំនាញថា ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង

ការ​បំបៅ​ដោះ​កូនកូន​របស់​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​មាន​ភាព​ខុស​ឆ្គង ទើប​ធ្វើឲ្យ​ទារក​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។ នេះ​បើ​តាម​លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International លើក​ឡើង។

អនុ​ប្រធាន​អង្គការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់​ៗ​មួយ​ចំនួន​តែង​ធ្វើ​ខុសត្រង់​ចំណុច​កូន​កំពុងតែ​បៅ​ដោះ​ម្ខាង​មិន​ទាន់​អស់​ទឹកដោះ​ផង ក៏​ស្រាប់​តែ​ផ្ដាច់​យក​មក​ដាក់​បៅ​ម្ខាង​ទៀត។ លោក​បាន​បន្ត​ថា កាយវិការ​នេះ គឺ​ធ្វើឲ្យ​កូន​បាត់បង់​សារធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​ដែល​កូន​កំពុង​តែ​បៅ​មិន​ទាន់​អស់។

“ម្ដាយ​មួយ​ចំនួន​ពេល​បំបៅ​ដោះ​កូន​នៅ​ដោះ​ម្ខាង​ទើប​តែ​បាន​បន្តិច ក៏​ស្រាប់តែ​បង្វែរ​ក្បាល​កូន​មក​បៅ​ម្ខាង​ទៀត​ដែល​កំពុងតែ​បាញ់​ចេញ​ឆ្វាច​ៗ។ ធ្វើ​បែប​នេះ​វា​មិន​ត្រូវ​ទេ ព្រោះ​ទឹកដោះ​ដែល​ទារក​ទើប​បៅ​នោះ​មិនទាន់​ដល់​​ចំណុច​ជីវជាតិ​សម្បូរ​បែប​ទេ”

អត្ថបទពាក់ព័ន្ធ៖តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី…

បំបៅដោះHello_គ្រូពេទ្យ

អ្នក​ជំនាញ​អាហារូបត្ថម្ភ​ខាង​លើ​បាន​បន្ត​ទៀត​ថា ទោះ​ជា​ទឹកដោះ​ម្ខាង​ទៀត​កំពុងតែ​បាញ់​ហៀរ​ចេញ​មក​ក្រៅ​ក៏​ដោយ ត្រូវ​បំបៅ​ម្ខាង​ឲ្យ​អស់​សិន រួច​ចាំ​បន្ត​ទៅ​បំបៅ​ម្ខាង​ទៀត ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប​បាន​ទាំង​សងខាង។

ការ​បំបៅ​ដោះ ទាមទារ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​ត្រូវ​បំបៅ​កូន​ឲ្យ​អស់​ពី​ម្ខាង​ៗ​ឲ្យ​អស់​សិន ព្រោះ​ថា​ទោះ​ជា​ដោះ​​ម្ខាង​ទៀត​ចេញ​ច្រើន​ប៉ុណ្ណា ក៏​មិន​ស្មើ​នឹង​ការ​បំបៅ​ដោះ​ឲ្យ​អស់​សិន​ដែរ ណា​មួយ​បើយើង​រវល់​តែ​លើក​កូន​ចុះ​ឡើង អាច​បណ្ដាល​ឲ្យ​ឈ្លក់​បាន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម