backup og meta

អាយុ ៥ សប្តាហ៍៖ អីយ៉ា! អាអូនចេះងើបមុខហើយតើ

អាយុ ៥ សប្តាហ៍៖ អីយ៉ា! អាអូនចេះងើបមុខហើយតើ

ការលូតលាស់ និងអាប្បកិរិយា

ពេល​អូនតូច​មាន​អាយុ ៥ សប្តាហ៍​នឹង​ងើប​មុខ​ពេល​គេង ចេះ​មើល​មុខ​យើង​​ដោយ​ការ​ងឿង​ឆ្ងល់។ អាអូន​បញ្ចេញ​កាយ​វិការ និង​សំឡេង​ផ្សេង​ៗ​គ្នា​ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​ ថែម​ទាំង​ចេះសើច​ទៀត។

១- បង្រៀនកូនពីអីខ្លះ?

ប្រលែង​លេង​សើច និង​និយាយ​​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដើម្បីកូន​រីក​រាយ មាន​ភាព​កក់​ក្តៅ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា ពេល​យើង​​និយាយ​ទៅ​​កូន​បាន​ច្រើន នោះ​ភាព​ជិត​ស្និទ្ធ និង​ក្តី​ស្រលាញ់​របស់​យើងជាមួយ​កូន​កាន់​តែ​រីក​ចម្រើន​ឡើង​។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

នៅ​ក្នុង​សប្តាហ៍​ទី ៥ នេះ​យើង​ត្រូវ​សួរ​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

– របប​អាហារ​កូន

– ការ​គេង​ និង​ការ​លូត​លាស់​បេប៊ី

– វាស់​កម្ពស់​

– ថ្លឹង​ទម្ងន់

– ពិនិត្យ​ការ​លូត​លាស់​ក្បាល​​

– ពិនិត្យ​ការ​ស្តាប់​ឮ​។

៣- ត្រូវដឹងពីអីខ្លះ?

ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង មាន​រឿង​ជាច្រើន​ដែលយើង​ព្យាយាម​ដឹង​ឲ្យ​បាន ដើម្បី​ជា​ជំនួយ​ក្នុង​ការរស់​នៅ​ប្រចាំថ្ងៃ ជា​ចំណេះដឹង​សម្រាប់​ចិញ្ចឹម​បីបាច់​កូន​បាន​ល្អ។ នៅ​សប្តាហ៍​នេះ​យើង​នឹង​ស្វែង​យល់​ពី​បញ្ហា​មួយ​ចំនួន​បន្ថែម​ទៀត​ខាង​ក្រោម​នេះ៖

​ក្អែ៖ អាអូនអាយុ​មួយ​ខែ​តែង​តែក្អែ​​ពេល​បៅ​ដោះ ខ្លះ​ទៀត​ក្អែ​ពេល​ញ៉ាំ​ច្រើន​ពេក។ យើង​​មិន​អាច​ព្យាបាល​បញ្ហា​នេះ​​បាន​ទេ។ ខ្យល់​ដែល​អូនតូច​លេប​ចូល​ជាមួយ​ទឹក​ដោះ​ពេល​បៅ​ជា​​កត្តា​បង្ក​​ដូចនេះយើងព្យាយាម​រក​វិធី​​កាត់​បន្ថយ​វា ដោយ​កុំ​ឲ្យ​កូន​បៅដោះ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ជ្រុល​ពេក​។

ប្រតិកម្ម​ជា​មួយ​ទឹក​ដោះ​គោ៖ អូនតូច​អាច​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ច្រើន​ជា​ងអាហារ​ផ្សេង​ៗ​ទាំង​អស់ ​ក្នុង​ករណី​មាន​ប្រតិកម្ម​ធ្ងន់​ធ្ងរ​កូនយើង​នឹង​មាន​អាការៈ​ក្អួត​ចង្អោរ ស្រកគីឡូ រាកខ្លាំងអាច​មាន​ឈាម។ អូនតូច​មួយ​ចំនួន​ទៀត​អាច​​មាន​អាការៈ​ក្តៅ កន្ទួល រមាស់ កណ្តាស់ តឹងច្រមុះ ហៀ​​រសំបោរ​ពេល​ហិត​ក្លិន​​ទឹក​ដោះ​គោ។សង្ស័យ​​កូន​​មាន​បញ្ហា​នេះ​យើង​គួរ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​មុន​បន្ត​ប្រើ​ផលិត​ផល​ទឹក​ដោះ​គោ​នោះ​ទៀត។

ចលនា​ពោះវៀន​៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​កូន​បៅ​ទឹក​ដោះ​ម្តាយ​​មាន​លាមក​ទន់ ឬ​ពេល​ខ្លះ​រាវ​ដូច​ទឹក។ ប៉ុន្តែ​អូនតូច​ដែល​​រាក​ញឹកញាប់ លាមក​មានធំ​​ក្លិន ឬ​មាន​ជាតិ​​រម្អិល ​​​ក្តៅ​ខ្លួន និង​ស្រក​ទម្ងន់ មិន​មែន​មិន​អាច​​កើត​លើ​ទារក​ដែល​បៅ​ទឹក​ដោះ​ម្តាយ​ទេ គ្រាន់​តែ​ទារក​បៅ​ដោះ​ម្តាយ​ឆាប់​ជា​សះ​ស្បើយ​ពេល​មាន​បញ្ហា​នេះ​។ ទារក​បៅ​ទឹក​ដោះ​គោ​អាច​​ជុះ​ក្នុង​ចន្លោះ ៣-៤ម៉ោង/​ម្តង ប៉ុន្តែ​បើ​លាមក​មិន​មាន​រូប​រាង​ច្បាស់ រឹង ឬមាន​ឈាម​​តិចតួច​ក្នុង​រន្ធ​គូទ ​ប្រហែល​អាអូន​មាន​បញ្ហា​ទល់​លាមក​។ យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​​ច្រើន និង​ទៅ​ជួបពេទ្យ​ឲ្យ​បាន​លឿន​បំផុត។

ការព្រួយបារម្ភ

៤- អីខ្លះត្រូវបារម្ភ?

មាន​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ចំណាំ​ពេល​អាអូន​​អាយុ ១ ខែ។ យើង​​ត្រូវ​ដឹង​ថា​កូន​បាន​បៅ​ដោះ និង​​សារធាតុ​បំប៉ន​​គ្រប់​គ្រាន់ ឬអត់។ អ្វីៗ​នឹង​ស្តែង​ចេញ​ជា​រោគ​សញ្ញា​ដូច​ខាងក្រោម៖

​- ទឹក​នោម​មិន​មាន​ពណ៌

​- យើង​អាច​ឮ​សំឡេង​លេប​ចូល

​- អូនតូច​សប្បាយ​ចិត្ត​ក្រោយ​ពេល​បៅ។

ដើម្បី​ឲ្យ​​កូន​គេង​លក់​ស្កប់​យើង​អាច​៖

​- រៀប​ចំ​កន្លែង​គេង​កូន​ឲ្យ​​ស្អាត​មាន​សណ្តាប់​ធ្នាប់​

​- បន្ទប់​ត្រូវ​មាន​សីតុណ្ហភាព​ល្អ

​- បង្កើត​បរិយាកាស​ស្ងប់​ស្ងាត់​

​- ឲ្យ​កូន​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ពេល​ថ្ងៃ​

​- ត្រូវ​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ជះ​ចូល​ក្នុង​បន្ទប់។

ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​ទៀត​ណា! តើ​អាអូន​ប្រែប្រួល​អ្វីខ្លះ?​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

American Academy Of Pediatrics. American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print Edition.

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print Edition.

Your 5-week-old. http://www.babycenter.com/6_your-5-week-old_1135.bc. Accessed June 4, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម