backup og meta

អាយុ ៣៦សប្តាហ៍៖ ស្មានខុសស្រឡះ ពាក់ស្បែកជើងឲ្យកូនរៀនដើរ មិនល្អទេ

អាយុ ៣៦សប្តាហ៍៖ ស្មានខុសស្រឡះ ពាក់ស្បែកជើងឲ្យកូនរៀនដើរ មិនល្អទេ

ការលូតលាស់ និងអាកប្បកិរិយា

កូន​ចាប់​ផ្តើម​ចេះវារ តោង​ឈរ ​យើងកាន់​តែ​រវល់ និង​ខ្វាយ​ខ្វល់​ពី​សុវត្ថិភាព​កូន ដោយ​តាម​មើល​កូន​គ្រប់​វិនាទី បារម្ភ​ខ្លាច​ប៉ះ​ទង្គិច​អ្វី​មួយ ឬ​ដួល។

នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែទី ៨ កូនយើងអាច​ចេះ៖​

– លេង​ទះដៃ ឬ​បក់​ដៃ​ចុះ​ឡើង​

– ដើរ​តោង​គ្រឿង​សង្ហារិម​

– ឈរ​ម្នាក់​ឯង​បាន​មួយ​ភ្លែតៗ

– យល់​ពាក្យ​ថា ​’ទេ’​ ប៉ុន្តែ​មិន​ស្តាប់​តាម​រហូត​ទេ។

១- បង្រៀនកូនដោយរបៀបណា? 

​​ពេល​​ទារក​ចាប់​ផ្តើម​ឈរ និង​ដើរ​តោង​បាន ម៉ាក់ប៉ាប្រាកដ​ជា​គិត​ក្នុងចិត្ត​ថា គួរ​ពាក់​ស្បែកជើង​ឲ្យ​កូន​ឬ​អត់? បើ​តាម​គ្រូពេទ្យ​កុមារ និង​អ្នក​ជំនាញ​ខាង​ការ​លូតលាស់​កុមារ​ បាន​ឲ្យ​ដំបូន្មាន​ថា ស្បែកជើង​គួរ​តែ​ពាក់​ពេលកូន​ចេះ​ដើរ​លេង​ក្រៅ​ផ្ទះ​ ពីព្រោះ​ការ​ដើរ​​ជើង​ទទេ​អាច​ជួយ​ពង្រឹង​សាច់ដុំ​ជើង និង​ទម្រង់​ដង​ខ្លួន​​ទារក ហើយ​ការ​ឲ្យ​កូនដើរ​ប៉ះ​ផ្ទាល់​ជាមួយ​ឥដ្ឋ​ការ៉ូ​អាច​ឱ្យ​រៀន​រក្សា​លំនឹង​បាន​ល្អ។ មាន​វិធី​ជាច្រើន​ដើម្បី​ជួយ​កូន​រៀន​ដើរ​ ដោយ​យើងអាច​ឈរ​ពី​មុខ ហើយ​កាន់ដៃ​កូនឲ្យ​ដើរ​ទៅ​រក​យើង ឬ​អាច​ទិញ​រទេះ​រុញ​ឲ្យ​​តោង​ ធ្វើ​បែប​នេះ​អាអូន​អាច​ចេះ​រៀន​ដើរ​ផង​ហើយ​បាន​លេង​សប្បាយ​ទៀត។

ក្នុង​ដំណាក់​កាល​នេះ​ម៉ាក់ប៉ាគួរ​ចាប់​ផ្តើម​គិត​គូរ​ដល់​សុវត្ថិភាព​កូនៗ ដោយ​ដាក់​គន្លឹះ​ទ្វារ​ឲ្យ​ជាប់​ ហើយ​ដាក់​សម្ភារៈ​សម្អាត ឬ​របស់​ពុល​នៅ​ធ្នើរ​ខ្ពស់ៗ ឯ​គ្រែ​យោល​កូន​គួរ​រៀប​ឲ្យ​ទាប​ជាង​មុន​បន្តិច។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ក្នុង​ខែ​នេះ​គ្រូពេទ្យ​ភាគច្រើន​មិន​ណាត់​ជួប​ពិនិត្យ​សុខភាព​កូន​យើង​ទេ បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ព្រោះ​ក្មេង​ភាគច្រើន​ក្នុង​វ័យ​នេះ​ខ្លាច​ពេទ្យ។ ប៉ុន្តែ​​បើ​មាន​ការ​ព្រួយបារម្ភ​ណាមួយ​ម៉ាក់​ប៉ាឆាប់​ទាក់ទង​ទៅ​គ្រូពេទ្យ​មិនបាច់​រង់ចាំ​ដល់​ពេល​ណាត់​ជួប​នៅ​ខែ​ក្រោយ​ទេ​។​

៣- ចំណុចត្រូវដឹង

ដួល​បុក​ក្បាល៖ រៀន​ដើរ​ដំបូង​កូន​​ជៀស​មិន​​រួច​ពី​ការ​ដួល​ទេ ​កូន​ដើរ​ដួល​បុក​ក្បាលតិចតួច ម៉ាក់ប៉ា​កុំ​បារម្ភ​ខ្លាំង​ពេក អាអូន​មិន​អី​ទេ​គ្រាន់​តែ​ពក​ថ្ងាស​ប៉ុណ្ណោះ។ យើង​ត្រូវ​លួងលោម​កូន​កុំ​ឲ្យ​យំ អង្កែរ​ក្បាល និង​ដាក់​ស្អំ​ទឹកកក​ប្រហែល ២០ នាទី ដើម្បី​បន្ថយ​ការ​ហើម ​យើង​អាច​យក​ចំណី​មក​បន្លប់​កូន​កុំ​ឲ្យ​យំ។​

យើង​ត្រូវ​ទូរសព្ទ​ទៅ​គ្រូពេទ្យ​កាល​ណា​ឃើញ​កូន​​ក្អួត ងងុយ​ដេក​ មមី​មមើ ស្រែក​យំ​យូរ​ ​មាន​ហូរ​ឈាម​ ឬ​ជាំ​នៅ​ក្រោយ​ត្រចៀក​ដែល​ជា​តំបន់​ទន់​ជាងគេ​នៅ​ក្បាល មាន​ចេញ​ចំណុច​ពណ៌​ខ្មៅ និង​ពណ៌​ខៀវ​ដោយ​គ្មាន​មូលហេតុ​ ឬ​មាន​ឈាម​នៅ​ផ្នែក​ពណ៌ស​នៃ​ភ្នែក ឬ​ហូរ​ឈាម​ចេញ​តាម​មាត់​ ច្រមុះ​ ឬ​ត្រចៀក​។​

យើងមិន​អាច​ជៀស​វៀង​មិន​ឲ្យ​កូន​អ្នក​ដួល​បាន​ទេ​ ប៉ុន្តែ​អ្នក​អាច​ការពារ​បាន៖

​- តាម​មើល​កូន​ពេល​​វា​រចុះ​ពី​អ្វី​មួយ​

​- ដាក់​ទ្រនាប់​តាម​ជ្រុង​​តុ ​ទូ និង​ក្រោម​ឥដ្ឋ​

​- តាម​មើល​កូន​ឲ្យ​ជាប់​ពេល​នៅ​លើ​តុ ឬ​នៅ​ក្នុង​រទេះ​រុញ

​- ប្រើ​ខ្សែ​ទាក់​ដៃ​កូនបាន​ ប៉ុន្តែ​កុំ​ទុក​ចិត្ត​លើ​ខ្សែ​ខ្លាំងពេក​

​- ទម្លាក់​ពូក​កូន​ឲ្យ​ទាប​ពេលចេះ​តោង​ឈរ

​- រៀបចំ​គ្រែ​យោល​ឲ្យ​មាន​សុវត្ថិភាព​

​- ដោះ​របាំង​ព័ទ្ធ​ជុំវិញ​គ្រែ​យោល

​- កុំ​ទុក​របស់​លេង​ធំៗ​ ដែល​ឲ្យ​កូន​កល់​ចេញ​ពី​គ្រែ​បាន

​- ទុក​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​កូន

​- កុំ​គ្រប​មុង​ពី​លើ​គ្រែ

​- ទាញ​គ្រែ ៣០ សង់ទីម៉ែត្រ​ ឆ្ងាយ​ពី​គ្រឿង​សង្ហារិម និង​ជញ្ជាំង។

ការព្រួយបារម្ភ

៤- រឿងអីខ្លះគួរបារម្ភ?

ប្រើ​ដៃ​ឆ្វេង ឬ​ដៃ​ស្តាំ៖ របស់​ប្រើប្រាស់ភាគច្រើនធ្វើ​សម្រាប់​អ្នក​ប្រើ​ដៃ​ស្តាំ ដូច្នេះ​ម៉ាក់ប៉ាបាន​បង្ខំ​កូន​ឲ្យ​ប្រើ​ដៃស្តាំ​ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​ ការ​​បង្ខំ​កូន​បែប​នេះ​អាច​ប៉ះពាល់​ការ​រៀន​សូត្រ​កូន​។​ មក​ដល់​បច្ចុប្បន្ន​នេះ​គេ​នៅ​តែ​មិន​គាំទ្រ​ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​កូន​ដោយ​គេ​សង្ស័យថា​អត្តចរិត​មួយ​ចំនួន​ជាប់​ទាក់ទង​នឹង​ការ​ប្រើ​ដៃឆ្វេង​។​

ចំពោះ​អ្នក​ប្រើ​ដៃ​ឆ្វេង​ ខួរក្បាល​ផ្នែក​ខាង​ស្តាំ​ដំណើរ​ការ​ល្អ​ជាង​ ជាហេតុ​ធ្វើ​ឲ្យ​ក្មេងធំឡើង​ពូកែ​ខាង​ផ្នែក​កីឡា គូរ​ប្លង់​ និង​សិល្បៈគំនូរ។ ក្មេងៗ​ភាគច្រើន​ប្រើ​ដៃទាំង​សង​ខាង​ស្មើគ្នា​ពេល​ទើប​កើត ទាល់តែ​បាន ២-៣ខែ បាន​ពួកគេ​ចាប់​ផ្តើម​ប្រើ​ដៃម្ខាង ហើយ​ខ្លះ​ទៀត​អាច​ឈាន​ដល់​អាយុ​១ឆ្នាំ។ ក្មេង​ខ្លះ​ប្រើ​ដៃ​ឆ្វេង​ ហើយ​បាន​ដូរ​ទៅ​ដៃស្តាំ​តាម​ក្រោយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​មិន​គួរ​បង្ខំ​កូន​ឲ្យ​ប្រើ​ដៃ​ស្តាំ​នោះ​ទេ ​គួរ​តែ​ឲ្យ​កូន​ប្រើ​ដៃ​ដែល​គេ​ចង់​ប្រើ។

តើ​ការ​លូតលាស់​របស់​កូន​ក្នុង​សប្តាហ៍​ទី ៣៧ បែប​ណា​ដែរ? រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 385-415.

កំណែ​ប្រែបច្ចុប្បន្ន

19/11/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Nov 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម