backup og meta

អាយុ ៣៩សប្តាហ៍៖ ១ម៉ាត់ អូនតូច​យល់ច្បាស់ជាងគេពេលនេះ ដឹងពាក្យអីអត់??

អាយុ ៣៩សប្តាហ៍៖ ១ម៉ាត់ អូនតូច​យល់ច្បាស់ជាងគេពេលនេះ ដឹងពាក្យអីអត់??

ការលូតលាស់ និងអាកប្បកិរិយា

កូន​យល់​ច្រើន​ជាង​មុន យល់​ពាក្យ​ថា ១ម៉ាត់ថា “ទេ” ម៉ាក់ប៉ា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ច្បាស់​ជា​អួត​ប្រាប់​សមាជិក​គ្រួសារ ឬ​អ្នក​ស្គាល់​មិន​ខាន។

នៅ​ក្នុង​សប្តាហ៍ទី ៣៩ កូន​យើង​អាច​នឹង៖

– លេង​ទះ​ដៃ ឬ​គ្រវី​ដៃ​ចុះឡើង​ៗ

– និយាយ​បាន​តិចៗ តែ​អត់​ច្បាស់​

– ដើរ​បាន​ដោយ​តោង​គ្រឿង​សង្ហារិម​

– យល់​ពាក្យ​ថា “ទេ” ប៉ុន្តែ​មិន​ធ្វើ​តាម​គ្រប់​ពេល​ទេ។

១- បង្រៀនកូនដោយរបៀបណា?

កូន​យល់​ច្រើន​ពី​អ្វី​ដែល​ម៉ាក់ប៉ា​និយាយ អាអូន​ខំ​ប្រឹង​ស្តាប់​តាម​ការ​បញ្ចេញ​សំឡេង ជា​ជាង​យល់​ពាក្យ​។ កូន​អាច​ដឹង​ថា​ពេល​ណា​យើង​ខឹង ឬ​សប្បាយ​ចិត្ត។ ម៉ាក់ប៉ា​ត្រូវ​និយាយ​ទៅ​កូន​ឲ្យបានច្រើន នោះ​កូន​យើង​​ឆាប់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នកដទៃ។ បេប៊ីចាប់​ផ្តើម​យល់​ច្បាស់​នូវ​ពាក្យ​ថា​ “ទេ’ ទោះបី​ជា​មិន​ធ្វើ​តាម​គ្រប់​ពេល​ក៏ដោយ​។ ឧទាហរណ៍​ ពេល​កូន​គេ​ប៉ះ​អ្វី​ដែល​យើង​ហាម គួរ​តែ​ប្រាប់​កូន​គេថា “ទេ’ហើយ​យក​របស់​នោះ​ចេញ​ពី​កូន រួចឲ្យ​លេង​អ្វី​ផ្សេង​ជំនួស​វិញ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

​ជា​ទូទៅ​ក្រៅ​ពី​ការ​សាកសួរ គ្រូពេទ្យ​អាច​នឹង​ចាក់​វាក់សាំង បើ​មិន​ទាន់​បាន​ចាក់​កាល​ពី​លើក​មុន ឬ​អាច​​ធ្វើ​តេស្ត​មើល​អេម៉ូក្លូប៊ីន និង​អេម៉ាតូក្រីត ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​ស្លេកស្លាំង ដោយ​ចាក់​ចុង​ម្រាម​ដៃ​អាអូន។

៣- ត្រូវដឹងពីអីខ្លះ?

សប្តាហ៍នេះ យើង​មក​ដឹង​ទាំង​អស់គ្នា​ពី​បញ្ហា​សំខាន់​ចំនួន​៣ ដែល​អាច​កើត​មាន​លើ​កុមារ​តូច ទី១ បញ្ហា​រលាក​បំពង់​ក ទី២ បាត​ជើង​អាអូន​រាប​ស្មើ តើ​គួរ​ឲ្យ​បារម្ភ​ទេ និង​ចុង​ក្រោយ តើ​កូន​យើង​ឆាប់​រៀន​ដើរ​ពេក​អាច​ខូច​រាង​​ទេ?

រលាក​បំពង់​ក៖ កូន​ក្មេង​មិន​ងាយ​រលាក​បំពង់​ក​ទេ​ ប៉ុន្តែ​បើ​កូន​បង​កើតមាន​ជំងឺ​នេះ យើង​ត្រូវ​តាមដាន​មើល​អាការៈ​កូន​ប្អូន​ផង។

-​ កូនមាន​ហើម ឬឡើង​ក្រហម​បំពង់កទេ?​

-​ ឈឺក​លើស​ពី ៣-៤ ថ្ងៃ

-​ ឡើង​កម្តៅ​ដល់ទៅ​ ៣៨ អង្សាសេ

-​ រងារ​ញាក់​ ឡើង​កូនកណ្តុរ​ក្រោម​ថ្គាម។

ទៅជួប​គ្រូពេទ្យ​​បើ​យើង​ឃើញ​មាន​ចេញ​រោគ​សញ្ញា​ខាងលើ​ ឬ​កូន​ពិបាក​លេប​អាហារ ពិបាកដកដង្ហើម។ គ្រូពេទ្យ​អាច​​ឲ្យថ្នាំអង់ទីប៊ីយ៉ូទីក​​ទៅ​​កូន​​យើង តែ​ត្រូវ​ចាំ​ណា ទោះ​ជា​កូន​ជា​វិញ​ក៏​ដោយ ត្រូវ​បន្ត​ប្រើ​រហូត​ដល់​គ្រប់​ចំនួន​កំណត់ ដើម្បី​កុំឲ្យ​មានផល​ប៉ះពាល់​នៅ​ថ្ងៃ​ក្រោយ។

បាត​ជើង​រាប​ស្មើ៖ មាន​ឆ្ងល់​ទេ កូន​ក្មេង​ខ្លះ​មាន​ជើង​រាបស្មើ មិន​មាន​រូបរាង។ នេះ​ជា​រឿង​ធម្មតា​ទេ​ ដោយសារ​តែ​មូលហេតុ​មួយ​ចំនួន​ដូចជា អាអូន​អត់​សូវ​បាន​ដើរ​ច្រើន​ ដូចនេះ​សាច់ដុំ​បាត​ជើង​មិន​សូវ​ធ្វើការ ឬ​អាច​មក​ពី​កូន​យើង​ធាត់​សម្បូរ​ជាតិ​ខ្លាញ់ ដូចនេះ​ពេល​ដើរ​ ច្រើន​តែ​កន្ធែក​ជើង ដោយ​ដាក់​ទម្ងន់​ខ្លួន​ទៅ​ចំ​កណ្តាល​បាត​ជើង​ជាហេតុ​នាំឲ្យ​បាតជើង​រាបស្មើ។ ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ទេ ពេល​កូន​ធំទៅ បាត​ជើង​នឹង​ចេញ​ទម្រង់​ដោយខ្លួន​ឯង លើកលែង​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាត​ជើង​នៅ​រាប​ស្មើ។

ឆាប់​រៀន​ដើរ៖ ការ​ឆាប់​រៀន​ដើរ​គ្មាន​ផលប៉ះពាល់​ធ្វើ​ឲ្យ​ជើង​កោង​ ឬ​បញ្ហា​ខូច​រូបរាង​អី​នោះ​ទេ។ តាមពិត​ទៅ ​ការដែល​កូន​ឆាប់​ចេះ​ដើរ​ អាច​ជួយ​ធ្វើឲ្យ​សាច់ដុំ​រឹងមាំ ពិសេស​ពេល​រៀន​ដើរ​ដោយ​ខ្លួនឯង។ ប៉ុន្តែ​បើ​កូន​មិន​ទាន់​ចង់​ដើរ​ទេ សូម​កុំ​បង្ខំ​​អី។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះគួរបារម្ភ?

កូន​ក្មេង​ខ្លាច​មនុស្ស​ប្លែក​មុខ តាម​តែ​ម៉ាក់ប៉ា មិន​ព្រម​តាម​មនុស្ស​ប្លែក​មុខ ដែល​ចាស់ៗ​ចំណាំ​និយាយ​ថា កូន​នេះ​កំណាញ់​ខ្លួន​ណាស់។ ធម្មតា​ទេ​អំឡុង​ប៉ុន្មាន​ខែ​ដំបូង កូន​តាម​តែ​ម៉ាក់ និង​ប៉ា​ប៉ុណ្ណោះ រហូត​ដល់​អាយុ ៦ ខែ​ទើប​អាអូន​តាម​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ទោះបី​ជា​កូន​យើងមិន​កំណាញ់​ខ្លួន​ដូច​មុន​ក្តី ក៏​អាអូន​នៅ​ចូលចិត្ត​តាម​អ្នក​​មើល​ថែ​គេ​ដែរ។ ​

ការ​ខ្លាច​មនុស្ស​ប្លែក​មុខ​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង ​ពេល​កូន​​​អាយុ ១ ឆ្នាំក្មេង ២ នាក់/១០ នាក់ ពុំបាន​ឆ្លងកាត់​ដំណាក់​កាល​នេះ​ទេ ឬ​ឆ្លងកាត់​លឿន​ពេក​ដោយ​យើង​មិន​បាន​ទាំង​ចាប់​អារម្មណ៍​ផង។

​បើ​សិន​កូន​យើង​មាន​លេច​ចេញ​នូវ​អាការៈ​នេះ​ ចូរ​កុំ​បង្ខំ​អី ព្រោះ​ដល់ពេល​មួយ​ជាក់លាក់​អាអូននឹង​វិល​មក​ធម្មតា​វិញ។ ដោយ​ឡែក​ អ្វី​ដែល​យើង​គួរ​តែ​ធ្វើ គឺ​ប្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន កុំ​ធ្វើ​ឲ្យ​កូន​ខ្លាច គួរ​តែ​សើច​ឬ​និយាយ​លេង​ជាមួយ​អាអូន រួច​ចាំ​ចូល​ទៅ​ឱប ឬ​បី​។ បើ​ម៉ាក់ប៉ា​នៅ​តែ​មិន​អាច​លួងលោម​កូន​ឲ្យ​នៅ​ជា​មួយ​អ្នក​មើល​ក្មេង​បាន​ ត្រូវ​ចាប់​អារម្មណ៍​​ថា​ដោយសារ​តែ​អ្នក​នៅ​ជាមួយ​នោះ​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​កូនយើង ឬ​ដោយសារ​តែ​កូន​យើង​មាន​បញ្ហា​ខ្លាច​មនុស្ស​ប្លែក​មុខ​ធ្ងន់ធ្ងរ។ ​ក្នុង​ករណី​នេះ យើង​គួរ​តែ​ឆ្លៀត​ពេល​នៅ​ជាមួយ​កូន​ឲ្យបាន​ច្រើន​រហូត​ដល់​ផុត​ដំណាក់កាល​មួយ​នេះ។​

ចុះ​កូន​យើង​លូតលាស់​បែប​ណានៅ​សប្តាហ៍ទី ៤០ ជួប​គ្នា​ពេល​ក្រោយ!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 416-434.

កំណែ​ប្រែបច្ចុប្បន្ន

23/01/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Jan 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម