ជាតិដែក ជាសារធាតុរ៉ែដែលមានសារៈសំខាន់សម្រាប់ការលូតលាស់រាងកាយ ការអភិវឌ្ឍកោសិកាប្រព័ន្ធភាពស៊ាំ និងសរសៃប្រសាទ។ ប៉ុន្តែក្មេងខ្លះបែបជាទទួលបានជាតិដែកមិនគ្រប់គ្រាន់នោះទេ។ តើមានរោគសញ្ញាអីខ្លះដែលបញ្ជាក់ថា ក្មេងខ្វះជាតិដែក? ធ្វើម៉េចដើម្បីបង្ការមិនឲ្យកូនខ្វះជាតិដែក?
រោគសញ្ញាក្មេងខ្វះជាតិដែក
– ស្លេកស្លាំង
– អស់កម្លាំង
– បែកញើសស្អិត
– ត្រជាក់ដៃជើង
– ដង្ហើមខ្លី
– គ្រាប់ឈាមក្រហមធ្លាក់ចុះ បើពិនិត្យឈាម
– សន្លប់ដោយគ្មានអុកស៊ីសែនគ្រប់គ្រាន់ក្នុងឈាម (ករណីធ្ងន់ធ្ងរ)។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ក្មេងខ្វះជាតិដែកធ្ងន់ធ្ងរអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានយកចិត្តទុកដាក់ក្នុងការតាមដានខ្ពស់ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួនគ្រាប់ឈាមក្រហមមិនគ្រប់គ្រាន់សម្រាប់ដឹកអុកស៊ីសែន និងសារធាតុចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។
បរិមាណជាតិដែកក្មេងត្រូវការ
អង្គការសុខភាពពិភពលោក (WHO) បានណែនាំនូវបរិមាណជាតិជាតិដែកទៅតាមវ័យរបស់ក្មេងខាងក្រោមនេះ។
– សម្រាប់ទារក អាយុ ៦-២៣ ខែ ត្រូវការជាតិដែកសរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ។
– ក្មេងអាយុ ២៤-៤៥ខែ ត្រូវការជាតិដែក ៣០ មិល្លីក្រាម/ថ្ងៃ ។
– ក្មេងអាយុ ៥-១២ ឆ្នាំ ត្រូវការជាតិដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ។
បរិមាណជាតិដែកទាំងនេះ ទារក ឬកុមារ អាចទទួលបានពីការបៅទឹកដោះម្តាយ ឬរបបអាហារផ្សេងៗ តែចំពោះម៉ាក់ៗដែលមានកូនម៉ឹមម្សៅទឹកដោះគោ ឬទឹកដោះពពែ ត្រូវប្រាកដថា អាហារបំប៉នកូនទាំងនោះមានជាតិដែកគ្រប់គ្រាន់ទៅតាមតម្រូវការរបស់កូនទៅតាមវ័យ។
[embed-health-tool-vaccination-tool]