ម៉ាក់ប៉ាមួយចំនួនអាចនឹងមានការព្រួយបារម្ភពីទម្ងន់របស់កូនដោយខ្លាចកូនមានជំងឺធាត់ ខណៈម៉ាក់ប៉ាមួយចំនួនទៀតព្យាយាមក្នុងការថែទាំកូនឲ្យឡើងទម្ងន់។ ការជួយក្មេងឲ្យឡើងទម្ងន់គឺមិនមែនជារឿងងាយស្រួលទេ ព្រោះក្មេងដែលមានបញ្ហានេះតែងមិនសូវចង់ញ៉ាំអាហារ។
ប្រសិនជាក្មេងស្គម ហើយញ៉ាំអាហារសម្រន់ (Junk food) ច្រើន ម៉ាក់ប៉ាគួរជំរុញឲ្យកូនញ៉ាំអាហារដែលល្អសម្រាប់សុខភាពដើម្បីឲ្យពួកគេទទួលបានវីតាមីន និងជីវជាតិគ្រប់គ្រាន់។ ក្មេងដែលត្រូវឡើងទម្ងន់រួមមានក្មេងដែលមានទម្ងន់តិច ក្មេងមានជំងឺរ៉ាំរ៉ៃ និងក្មេងដែលប្រើថ្នាំអាចប៉ះពាល់ដល់ចំណង់អាហារ។ ប៉ុន្តែម៉ាក់ប៉ាអាចជួយកូនឡើងទម្ងន់បានដោយអនុវត្តតាមវិធីទូទៅខាងក្រោមនេះ៖
- កុំឲ្យក្មេងរំលងពេលញ៉ាំអាហារ
- ឲ្យក្មេងញ៉ាំអាហារ ៤-៥ ពេលក្នុងមួយថ្ងៃដោយក្នុងមួយពេលមានបរិមាណតិច
- ញ៉ាំអាហារសម្រន់ដែលល្អសម្រាប់សុខភាព ១-២ ដងក្នុងមួយថ្ងៃ
- ចៀសវាងអាហារមានសារធាតុចិញ្ចឹមតិចដូចជានំកញ្ចប់ដែលគ្មានកាឡូរី ស្ករគ្រាប់ និងភេសជ្ជៈមានជាតិហ្គាស
- ញ៉ាំអាហារដែលផ្ដល់សារធាតុចិញ្ចឹម និងកាឡូរីខ្ពស់ដូចជាទឹកដោះគោស្រស់មានជាតិខ្លាញ់ពេញលេញ យ៉ាអួធ្វើពីទឹកដោះគោស្រស់មានជាតិខ្លាញ់ និងបឺរសណ្ដែក
- កុំឲ្យក្មេងផឹកភេសជ្ជៈច្រើនពេលញ៉ាំអាហារព្រោះក្មេងអាចនឹងញ៉ាំអាហារតិច។
ជាទូទៅ នៅពេលម៉ាក់ប៉ាចង់ឲ្យកូនឡើងទម្ងន់គួរឲ្យកូនញ៉ាំអាហារសម្បូរដោយកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗដែលអាហារទាំងនេះមានប្រូតេអ៊ីន ជាតិខ្លាញ់ និងពពួកវីតាមីន។ អាហារប្រភេទនេះមានដូចជា៖
- ទឹកដោះគោស្រស់មានជាតិខ្លាញ់
- ស៊ុត
- សាច់ត្រី និងសាច់សត្វ
- បន្លែ និងផ្លែឈើ
- បឺរសណ្ដែកដី
- ទឹកក្រូចស្រស់
- ផ្លែឈើក្រៀម និងគ្រាប់ផ្លែឈើ (nuts)។
ម៉ាក់ប៉ាគួរជំរុញឲ្យកូនញ៉ាំអ្វីបន្តិចបន្តួច ទោះបីជាពួកគេមិនចង់ញ៉ាំ ឬមិនឃ្លានក៏ដោយដែលនេះល្អជាងមិនញ៉ាំអ្វីទាល់តែសោះ។
[embed-health-tool-vaccination-tool]