backup og meta

ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ

ចង់ឲ្យកូនស្អាត ឆ្លាត វីតាមីនទាំងនេះល្អបំផុតសម្រាប់ក្មេងៗ

ក្មេង​មាន​សុខភាព​ល្អ អាស្រ័យ​ប៉ាម៉ាក់ចេះ​រៀប​ចំអាហារ​បានត្រឹម​ត្រូវ។ អំឡុងពេល​ ៦ ខែក្រោយ​សម្រាល ទារក​អាចចាប់​ផ្តើមទទួល​អាហារ​បំប៉ន ដូច​ជា ​បបរខាប់​គ្រប់​គ្រឿង ដើម្បី​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​នៅ​អំឡុងចាប់​ពី ៣ ឆ្នាំ​ឡើង​ទៅ ក្មេង​កាន់​តែ​ត្រូវ​អាហារ​បំប៉ន ជាតិ​រ៉ែ​សំខាន់ៗ សម្រាប់​ការ​លូត​លាស់​រាងកាយ និង​សតិ​បញ្ញា ហេតុ​នេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ប៉ាម៉ាក់ឲ្យ​ដឹងអាហារ​បំប៉ន រួម​នឹង​ជាតិ​រ៉ែ​សំខាន់ៗ​អ្វី​ខ្លះចាំ​បាច់​សម្រាប់​ការ​លូត​លាស់​របស់​ក្មេង។

១- វីតាមីន A

វីតាមីន A ​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លូត​លាស់​របស់​កុមារ​ ដោយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ជំរុញ​​ជួស​ជុល​ជាលិកាឆ្អឹង ​អភិវឌ្ឍ ​ធ្វើ​ឲ្យ​ស្បែក និង​ភ្នែក​មាន​សុខ​ភាព​ល្អ។ វីតាមីន A អាច​រក​បាន​ក្នុង​ផលិតផលមួយ​ចំនួន ដូច​ជា ​ទឹក​ដោះ​គោ ​ឈីស ស៊ុត បន្លែ​​ពណ៌​លឿង ​ពណ៌​ទឹក​ក្រូច ​មាន​ការ៉ុត ឬ​ល្ពៅ។

២- ក្រុម​វីតាមីន B

វីតាមីន​បាន​ពី​ក្រុម B ជា​ពិសេស B2 B3 B6 និងវីតាមីន B12 មាន​តួនាទី​សំខាន់​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​ក្មេង បង្កើន​ការ​ផលិត​ថាម​ពល និង​ជួយ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ។ អាហារមាន​​ផ្ទុក​វីតាមីន B មានដូច​ជា ​សាច់​សត្វ ស៊ុត ទឹក​ដោះ​គោ សណ្តែក សណ្តែក​សៀង និង​សាច់​ត្រី​ជា​ដើម។

៣- វីតាមីន C

វីតាមីន C ល្អ​សម្រាប់​ស្បែក ជាលិកា និង​ការ​រីក​លូត​សាច់​ដុំរបស់​ក្មេងៗ ដោយ​វីតាមីន​ប្រភេទ​នេះសម្បូរនៅ​ក្នុងប៉េងប៉ោះ បន្លែ​ពណ៌​បៃតង ឬ​ផ្លែ​ឈើ​មាន​រស​ជាតិ​ជូរ។

៤- វីតាមីន D

វីតាមីន D អាច​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​ ​ព្រោះ​ជួយរាង​កាយ​ស្រូប​យក​កាល់ស្យូម​បាន​ច្រើន។ ពន្លឺ​ព្រះអាទិត្យនៅ​ពេល​ព្រឹក ​ជា​ប្រភព​នៃ​វីតាមីន D ដ៏​ល្អ​បំផុត ហើយ​ក្រៅ​ពី​នេះពន្លឺ​ព្រះ​អាទិត្យ ​អាហារសម្បូរ​​វីតាមីន D មាន​ខ្លាញ់​ត្រី ស៊ុត​ពណ៌​ក្រហម គ្រប់​ធញ្ញ​ជាតិ និងក្រូច។

៥- កាល់ស្យូម

វីតាមីន D និង​ជាតិ​កាល់​ស្យូម​ អាច​ជំរុញ​ឲ្យ​ឆ្អឹង​លូត​លាស់​បាន​ល្អ  ខណៈ​កាល់ស្យូម​​មាន​ប្រភពចេញ​​ពី​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ស្រស់ ឈីស ឬ​តៅហ៊ូ។

អត្ថបទពាក់ព័ន្ធ៖

  • DHA ជាអ្វី? ដឹងថា​ ខួរ​ក្បាលក្មេងៗ​ត្រូវ​ការ​វា​ជា​ចាំបាច់​ប៉ុនណា​អត់?
  • បើ​កូន​ស្គម​កំព្រឹង មិន​ឡើង​គីឡូ សាក​វិធី​ទាំង​នេះ​

៦- ជាតិ​ដែក

ខ្វះ​ជាតិ​ដែក​ អាច​ធ្វើ​ឲ្យ​សាច់​ដុំ និង​កោសិកា​ឈាម​ក្រហម​មាន​បញ្ហា​ ព្រោះ​ជាតិ​ដែក មាន​តួ​នាទី​សំខាន់ ពិសេស​ចំពោះ​ស្រីៗ​ពេញ​វ័យ​ ដោយ​សារ​វា​មាន​ទំនាក់​ទំនង​ជា​មួយ​វដ្ត​រដូវ​មនុស្សស្រី ព្រោះ​ផលិត​គ្រាប់​ឈាម​ក្រហម​បាន​លឿនឡើង​វិញ។ ​គួរ​តែ​ផ្តល់​អាហារមាន​ជាតិ​ដែកឲ្យ​ក្មេង ដូច​ជា មាន​សាច់​ក្រហម មាន់ទួរគី ស្ពៃពួយឡេង និង​សណ្តែក។

៧- វិធី​ផ្សេង​ដើម្បី​ផ្តល់​សារធាតុ​រ៉ែ​​ចាំបាច់​សម្រាប់ក្មេងៗ

ទោះ​បី​ជា​វីតាមីន និង​សារ​ធាតុ​រ៉ែ ​គឺ​ជា​របប​អាហារ​​ផ្តល់​នូវ​សុខ​ភាព​ល្អ​ដល់​ក្មេង​ក៏​ពិត​មែន ​ប៉ុន្តែ​មាន​ករណី​ខ្លះ ប៉ាម៉ាក់​​អាច​ជ្រើស​យក​អាហារ​បំប៉ន​បន្ថែម​បាន ហើយ​គួរ​​អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម ​ដើម្បី​ចៀស​វាង​ពី​ផល​វិបាក​ នៅ​ពេល​ប្រើ​វីតាមីន ឬ​សារធាតុ​រ៉ែ​លើស​កម្រិត៖

– ត្រូវ​ពិគ្រោះ​ជាមួយ​​អ្នក​ឯក​ទេស ​មុន​នឹង​ឲ្យ​កូន​អាហារ​បំប៉ន​ណា​មួយ។ ​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​អ្វី​ផ្សេង​ទេ​ ដើម្បី​កុំ​មាន​ឥទ្ធិពល​មិន​ល្អ​ដល់​សុខ​ភាព​កូន​។

– ក្មេង​អាយុ​ក្រោម ៤ ឆ្នាំ​ មិន​គួរ​ប្រើ​ថ្នាំវីតាមីនចម្រុះ Multivitamin ដោយ​គ្មាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ឡើយ។

– មិន​ត្រូវ​ឲ្យ​កូនគិត​ថា​ ថ្នាំ​បំប៉នជា​ស្ករ​គ្រាប់ជាដាច់ខាត ត្រូវ​ទុក​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​ត្រូវ​ឲ្យ​ពួក​គេ​ដឹង​ថា ​ថ្នាំ​នេះ​មិន​មាន​រសជាតិ​ផ្អែម​ទេ។

– អាច​ឲ្យ​ជា​ថ្នាំ​សម្រាប់​ទំពា ​បើ​កូន​មិន​អាច​លេប​ថ្នាំ​គ្រាប់ និងទឹកសេរ៉ូ​វីតាមីនបាន។

– ថ្នាំ​វីតាមីន​ប្រភេទ Megavitamins មិន​គួរ​ឲ្យ​កូនញ៉ាំ​ទេ ពី​ព្រោះ​​អាច​បណ្តាល​ឲ្យ​ក្មេង​លើស​កម្រិត​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Kids’ Vitamins and Minerals: Top 6 Nutritional Needs & Vitamin Tips. http://www.webmd.com/parenting/vitamins-for-kids-do-healthy-kids-need-vitamins#1 Accessed April 17, 2017

កំណែ​ប្រែបច្ចុប្បន្ន

02/07/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ គីង ច័ន្ទវាសនា​


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម