backup og meta

ក្មេងៗនៅ​ញូវយ៉ក បើមិន​ទាន់​វ៉ាក់សាំង ហាមមិនឲ្យទៅ​ទីសាធារណៈ

ក្មេងៗនៅ​ញូវយ៉ក បើមិន​ទាន់​វ៉ាក់សាំង ហាមមិនឲ្យទៅ​ទីសាធារណៈ

តំបន់ជាយក្រុង​ញូយ៉ក នៅអាមេរិក បាន​ចេញបម្រាម មិន​អនុញ្ញាត​ឲ្យ​កុមារ​ ពុំទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ចេញទៅ​ទីសាធារណៈ ដូចជា​សាលារៀន ផ្សារទំនើប​នានា ខណៈ​តំបន់​នេះ កំពុង​ប្រយុទ្ធប្រឆាំង​ នឹង​ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល​អាក្រក់បំផុត ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។

តំបន់ Rockland County បាន​ប្រកាស​ភាពអាសន្ន កាលពី​ថ្ងៃទី ២៦ ខែមីនា ២០១៩ និងចេញ​បម្រាម ៣០​ថ្ងៃ ឬរហូតដល់​ក្មេងៗ​ពុំទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អួច ទទួល​បាន​វ៉ាក់សាំង​នេះ។

សេចក្តីប្រកាស​របស់​តំបន់ Rockland គឺក្រោយការ​ផ្ទុះជំងឺ​កញ្រ្ជឹល ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា អ៊ីលីណស តិចសាស់ ​វ៉ាស៊ីតោន និងជាផ្នែកមួយ នៃ​ការងើបឡើងជាសាកល នៃ​ការឆ្លងមេរោគ​នេះ។ នេះបើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក។

នៅក្នុង​តំបន់ Rockland មាន​ការ​ឆ្លងជំងឺ​កញ្រ្ជឹល​ចំនួន ១៥៣ ​ករណី​ហើយ ដោយភាគច្រើន​ក្នុង​ចំណោម​ក្មេងទាំង​នោះ ពុំទទួល​បាន​វ៉ាក់សាំង​នោះទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • អ៊ីតាលីចេញ​ច្បាប់​ថ្មី “ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន’
  • វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ

យោងតាម​នាយកដ្ឋាន​សុខាភិបាល​ក្រុង​ញូយ៉ក ការផ្ទុះឡើងជំងឺ​នេះ បានចាប់ផ្ដើម​នៅពេល​អ្នកដំណើរ​ម្នាក់ ធ្វើដំណើរទៅ​ប្រទេស​អ៊ីស្រាអ៊ែល ដោយ​ត្រឡប់មក​វិញ ចូលទៅ​តំបន់​សម្បូរជនជាតិ​ជ្វីស​រស់នៅ ​ជាប់​ជាយក្រុង Rockland County។ បន្ទាប់មក មាន​ករណី​ជំងឺ​កញ្រ្ជឹល ១៨១​ករណី ត្រូវបាន​បញ្ជាក់​ថា បាន​កើតមាន​នៅក្នុង​ទីប្រជុំជន Brooklyn និង Queens របស់​បុរី​ញូយ៉ក ដែល​ភាគច្រើន​ជា​ជនជាតិ​ជ្វីសរស់នៅ។ ។

អាជ្ញាធរ​អាមេរិក បញ្ជាក់​ថា ជំងឺនេះ បានរីករាលដាល​ភាគច្រើន ក្នុង​ចំណោម​ក្មេងៗ​មាន​អាយុ​អាច​ចូលរៀន ហើយ​ឳពុកម្ដាយ​របស់ពួកគេ បាន​បដិសេធ​នាំក្មេងទាំង​នោះ ទៅ​ទទួល​វ៉ាក់សាំង​ការពារ។ ការបដិសេធ​នេះ ដោយសារ​មូលហេតុ​នៃ​ជំនឿ​បែប​សាសនា និង​ទស្សនវិទ្យា ឬ​ការព្រួយបារម្ភ​អំពី​វាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល អាច​បង្ក​ជា ​ជំងឺ​អូទីស្សឹម

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/health/unvaccinated-children-face-public-space-ban-in-new-york-measles-outbreak-11383504

កំណែ​ប្រែបច្ចុប្បន្ន

27/03/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម