backup og meta

កូនៗចងចាំរឿងទាំង ៤ នេះពីប៉ាម៉ាក់បំផុត

កូនៗចងចាំរឿងទាំង ៤ នេះពីប៉ាម៉ាក់បំផុត

ប្រសិនបើ​ម៉ាក់ថាគិត​ថា​ក្មេង ៣-៥ ឆ្នាំ​មិន​ដឹង​អ្វី ហើយ​អាច​ធ្វើ​រឿង​ជាច្រើន​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​គេ នោះ​ជា​ការ​គិត​ខុស​ហើយ។ បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស មើល​ថែ​ទាំ​កុមារ​បាន​ឲ្យ​ដឹង​ថា រាល់​ទង្វើ​ដែល​ប៉ា​ម៉ាក់​បាន​ធ្វើ​នៅ​ចំពោះ​មុខ​កូន កូន​អាច​ចងចាំ​បាន​រហូត ដូចនេះ​កូន​ធំ​ឡើង​ឆ្លាត ពូកែ ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ទង្វើ ៤ យ៉ាង​នេះ។

១- អារម្មណ៍​សុវត្ថិភាព

ក្មេង​ចងចាំ​អារម្មណ៍​មួយ​នេះ​បាន​ច្បាស់​ណាស់ ទោះ​ជា​ធំ​ក៏​មិន​ភ្លេច​ដែរ។ បើ​ពី​ក្មេង​ធ្លាប់​រស់នៅ​ដោយ​ការ​ភិតភ័យ ឬ​កក់​ក្ដៅ ហើយ​ធំ​ឡើង​មាន​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​ទាំង​នោះ គឺ​គេ​តែងតែ​ដក់ជាប់​ជានិច្ច។ កូន​តែង​ចងចាំ​ថា ពេល​នៅ​ជិត​ប៉ា​ម៉ាក់​ពួកគាត់​បាន​ការពារ ថែរក្សា​ដិតដល់​យ៉ាង​ណា​នោះ កូន​ណា​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ ជាពិសេស​ពេល​គេ​នៅ​ឯកា គេ​នឹង​គិត​ដល់​អ្នក​មុន​គេ។

អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ

កូនៗចងចាំរឿងទាំង ៤Hello_គ្រូពេទ្យ

២- អារម្មណ៍​ស្និទ្ធស្នាល

ចំណុច​នេះ​ក៏​មិន​ខុស​ពី​ទី​១ ដែរ ក្មេង​ដែល​ទទួល​បាន​នៅ​ក្បែរ និង​ជិតស្និទ្ធ​ចំពោះ​កូន​ៗ ពួកគេ​មិន​អាច​បំភ្លេច​វា​បាន​ឡើយ ហើយ​បើ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​យើង​ជា​អាណាព្យាបាល គេ​តែង​នឹក​រលឹក​ដល់ និង​ចង់​ត្រឡប់​មក​នៅ​ក្បែរ​រហូត។

៣- ការ​គាំទ្រ

នៅ​ពេល​បរាជ័យ ឬ​ជួប​ការ​លំបាក កូន​នឹក​ដល់​ការ​គាំទ្រ​របស់​ម៉ាក់ប៉ា​មុន​គេ​បំផុត។ ព្រោះ​ពួកគេ​ចង់​បាន​អ្នក​មាន​គុណ​នៅ​ចំពោះ​មុខ និង​ធ្វើ​ដូច​កាលពី​ក្មេង​ដែល​អ្នក​តែងតែ​លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោមជ្រែង​ឲ្យ​គេ​ដើរ​ទៅ​មុខ​ដូច​កាលពី​ក្មេង។

៤- ការ​មិន​ប្រកាន់

បើ​អ្នក​ចង់​ធ្វើ​ជា​ម្ដាយ​សម័យ​ថ្មី គួរតែ​ចូល​ទៅ​ស្និទ្ធស្នាល​កូន​ឲ្យ​ដូច​មិត្តភ័ក្ដិ និង​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​កូន ហើយ​ឲ្យ​កូន​ប្រាប់​រឿង​ក្នុង​ចិត្ត​មក​អ្នក​វិញ នោះ​ទើប​យើង​អាច​ដឹង​ពី​ស្ថានភាព​កូន ហើយ​នៅ​ពេល​កូន​ចង់​រៀបរាប់​រឿង​ក្នុង​ចិត្ត គេ​នឹង​នឹក​ឃើញ ហើយ​មក​រក​យើង​ប្រាប់​រឿង​ពិបាក​ចិត្ត​ឲ្យ​ស្ដាប់ និង​សុំ​ជា​យោបល់។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម