backup og meta

មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន

មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន

ម៉ាក់​ប៉ា​ណា​ក៏​ប្រាថ្នា​ចង់​ឲ្យ​កូន​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ល្អ ដឹង​ខុស​ត្រូវ និង​មាន​សុជីវធម៌ ចេះ​គោរព​ចាស់​ទុំ​ដែរ។ ទន្ទឹម​នឹង​ការ​ចង់​បាន យើង​ជា​គំរូ​កូន​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​និយាយ​ស្ដី ឬ​កាយវិការ​ខ្លួនឯង ព្រោះ​ក្មេង​ប្រៀប​ដូច​ក្រដាស​ស ពេល​ឃើញ​ចាស់​ៗ​ធ្វើអ្វី និង​ដក់​ជាប់ ឬ​ធ្វើតាម។ នេះ​បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។

១- ហិង្សា

កាយវិការ​ហិង្សា​ច្រងេងច្រងាង នៅ​ចំពោះ​ក្មេង វា​ជា​គំរូ​អាក្រក់​មួយ ដែល​កូន​ឆាប់​ចាប់​បាន និង​ធ្វើ​តាមបាន​លឿន​​បំផុតតាំងពីនៅជាទារក។ ត្រូវ​ចាំ​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ ហើយ​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​កូន គួរតែគ្រប់គ្រងអារម្មណ៍​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ចៀសវាង​ការ​ប្រើ​ដៃ​ប្រើ​ជើង លោត​ទាត់​ធាត់​មនុស្ស ឬ​វត្ថុ​អ្វី​មួយ។ មួយ​វិញ​ទៀត​ការ​វាយ​កូន​ខ្លាំង​ៗក៏​ជា​រឿង​គួរ​ចៀសវាងដែរ ព្រោះ​​កូន​អាច​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ដទៃ ឬ​អ្នក​ផ្ទាល់​ពេល​ពួកគេ​ធំ​ទៅ។

ការអប់រំកូនHello_គ្រូពេទ្យ

២- មិន​បង្រៀន​កូន​អ្វី​ល្អ អ្វី​អាក្រក់

ការ​អប់រំ​កូន​ពិតជា​ចាំបាច់​ខ្លាំង​ណាស់ សម្រាប់​អាណាព្យាបាល ព្រោះ​អាច​ហាត់​ពត់​លត់ដំ និង​ជួយ​ឲ្យ​កូន​ដឹង​ថា ទង្វើ​បែប​ណា​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ។ បើ​អ្នក​មិន​ចង់​ឃើញ​កូន​ធំ​ឡើង ត្រូវ​គេ​ឯង​ហៅ​ថា​ក្មេង​ឈ្លើយ ខ្លួនឯង​ត្រូវ​និយាយ​ស្ដី​ប្រយ័ត្នប្រយែង ហើយ​បើ​ឃើញ​នរណា​ធ្វើ ឬ​និយាយ​មិន​ល្អ គួរតែ​ប្រាប់​ថា​នោះ​ជា​ទង្វើ​ខុស និង​មិន​គួរ​កូន​ធ្វើ​តាម ព្រោះ​ចរិត​បែប​នោះ​អាច​អ្នក​ដទៃ​មិន​លេង​ចូល​ជាមួយ។

៣- បណ្ដោយ​កូន​ឲ្យលេងទូរស័ព្ទ ឬ​​មើលរឿងតាម​ចិត្ត

ម៉ាក់​ប៉ា​គ្រប់រូប​គួរតែ​គ្រប់គ្រង​ការ​មើល​ទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់​ប្រភេទ ព្រោះ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​កូន​មើល​របស់​អស់​ទាំង​នោះ​តាម​ចិត្ត ហើយ​ចំ​រឿង​វាយកាប់​ចាក់ ស្រប​ពេល​ដែល​យើង​មិន​បាន​នៅ​ក្បែរ ក្មេង​ពិតជា​ជក់​នឹង​ភាព​អសកម្ម​ទាំង​នោះ។ បើ​កូន​ចង់​មើល យើង​គួរតែ​នៅ​ក្បែរ ហើយ​ស្វែងរក​រឿង​​ប្រភេទ hero ដើម្បី​ឲ្យ​កូន​ស្គាល់ និង​ប្រាប់​កូនថា តួ​នេះ​ជា​តួ​ល្អ កូន​ប្រាកដជា​ចង់​ធ្វើ​ជា hero តាម។

៤- ការ​និយាយ​ស្ដី

មាន​ម៉ាក់ប៉ា​មិន​តិច​នោះ​ទេ ដែល​មិន​បាន​គិតគូរ​ពី​បញ្ហា​ការ​និយាយ​ស្ដី​ចំពោះ​មុខ​កូន​ ព្រោះ​គិត​ថា​នោះ​ជា​រឿង​ធម្មតា និង​ជា​ចរិត​ធម្មជាតិ​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​និយាយ​ស្ដី​ដោយ​សំឡេង​ទ្រគោះ​បោះបោក សម្លុត​ៗ ឬ​សម្ដី​ដែល​គ្មាន​សីលធម៌​ធ្វើឲ្យ​កូន​រៀន​តាម។ កាលណា​កូន​ចេះ​ធ្វើ​រឿង​ទាំងនេះ​តាម នៅ​ពេល​មួយ​គេ​នឹង​បង្ហាញ​ចរិត​បែប​នោះ​ចេញ​មក​ក្រៅ។

អត្ថបទ​ពាក់ព័ន្ធកូនៗចងចាំរឿងទាំង ៤ នេះពីប៉ាម៉ាក់បំផុត

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម