backup og meta

ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ

ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ

បើ​តាម​គោលការណ៍​ថ្នាក់​ជាតិពីមុនបាន​បង្ហាញថា នៅ​ក្នុង​ប័ណ្ណលឿង​ ទារក​អាយុ ៦ ខែ​មិន​ទទួល​បាន​វ៉ាក់សាំង​អ្វី​ទាំងអស់ ហើយ​មាន​ត្រឹម​តែ ៦ ដង​ប៉ុណ្ណោះ។ ទើប​តែ​ថ្មី​ៗ​នេះ​ខាង​ក្រសួង​សុខាភិបាល បាន​បន្ថែម​វ៉ាក់សាំង ១ ប្រភេទ​ទៀត សម្រាប់​កូន​វ័យ ៦ ខែ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ដែល​ផ្ដល់​បន្ថែម​ក្នុង​ពេល​កូនអាយុ ៦ ខែ​នោះ គឺ​វ៉ាក់សាំងការពារ​ជំងឺ​កញ្ជ្រឹល ព្រោះ​ថា​ការ​ជំងឺ​នេះ​វា​រីក​រាល​ដាល​ដល់​ទារក​អាយុ ៦ ខែច្រើន ទើប​ក្រសួង​សម្រេច​បន្ថែម ដើម្បី​ទប់​ស្កាត់​។ គ្រូពេទ្យ​ឯកទេស​កុមារ​រូប​នេះ​បាន​បន្ត​ទៀត​ថា កាលពី​មុន​វ៉ាក់សាំង​កញ្ជ្រឹល​ចាក់​តែ ២ ដង​ប៉ុណ្ណោះ ពោល​គឺ​នៅ​អាយុ ៩ ខែ​កន្លះ និង ១៨ ខែ។

អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

ចាក់វ៉ាក់សាំង

លោក​បាន​បន្ត​ពី​ការ​ផ្លាស់ប្ដូរ​នេះ​ថា “ក្រោយ​ពេល​សង្កេត​ឃើញ​មាន​ទារក​អាយុ ៦ ខែ​សម្បូរ​កើត​ជំងឺ​នេះ ទើប​ឥឡូវ​គេ​បន្ថែម​មក​ចាក់​នៅ​វ័យ​នេះ​ទៀត’។ បើ​និយាយ​ពី​ប្រសិទ្ធិភាព​វិញ លោក​បាន​បញ្ជាក់​ថា​លើស​ពី ៩០% ហើយ​បើ​ចាក់​ហើយ​នៅ​តែ​កើត​មាន ក៏​កូន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ទាប​ជាង​កូន​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ដែរ។ ​កូន​បាន​ចាក់​វ៉ាក់សាំង ចេញ​កន្ទួល​ៗ​មិន​សូវ​ស្អេកស្កះពេញ​ខ្លួន និង​ឆាប់​ហើរ​អស់​ជាង​កូន​មិន​បាន​ចាក់ថ្នាំ​បង្ការ។

វេជ្ជបណ្ឌិត ប៉ែន កក្កដា ក៏​បាន​បន្ត​ទៀត​ថា មនុស្ស​ម្នាក់​ៗ​តែង​តែ​កើត​ជំងឺ​កញ្ជ្រឹល​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ជីវិត​មនុស្ស​ម្នាក់​ៗ ប៉ុន្តែ​សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​អាច​ការពារ​បាន​ច្រើន​ជាង​អ្នក​មិន​ចាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Sep 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម